ស្គាល់គ្នា ៦ខែ សាកបបួលគ្នារកស៊ី រហូតក្លាយជាប្ដីប្រពន្ធ រយៈពេល ៥ឆ្នាំ មានអ្វីៗជាច្រើននឹកស្មានមិនដល់
មនុស្សដែលស្រលាញ់គ្នា ភ្លាមៗមានក្ដីរំភើប មានការសប្បាយ មានក្ដីសុខ ប៉ុន្តែនៅពេលដែលស្នេហានោះចាស់ទុំបន្តិច ក៏ចាប់ផ្ដើមគិតរឿងជីវិត រឿងបង្កើតមុខរបរមួយដើម្បីលំនឹងជីវិត។ តែដៃគូខ្លះ មានគំនិតដូចគ្នា ចង់ជោគជ័យឆាប់ ក៏ចាប់ផ្ដើមគោលដៅនៃជីវិតរកស៊ីជាមួយគ្នា តាំងពីមិនទាន់មានស្នេហាច្បាស់លាស់។
ម្ចាស់គណនី Facebook ឈ្មោះ Nhep Ritheara បានសរសេររៀបរាប់ថា៖ “11.11.2015 to 11-11-2020 (5ឆ្នាំហេីយមែនទេដែលយេីងស្គាល់គ្នា) ពួកយេីងមានអនុស្សាវរីយ៍មិនតិចទេតាំងពីថ្ងៃយេីងជួបគ្នាមក។ មានគ្រប់រស់ជាតិ ជីវិតស្នេហា ជីវិតសង្សារ ជីវិតជីវិតគ្រួសារ។ ស្គាល់គ្នាជានិស្ស័យនៅអាងហែលទឹក, ស្គាល់គ្នាបាន៦ខែបបួលគ្នាឈប់រៀនសាកចេញរកស៊ីខ្លួនឯង,លក់គ្រឿងក្រអូប Ex: ក្រែម 5$លក់ 7$ Free delivery។
គាត់វិញកាន់ក្រែមថៃ3ប្រអប់ដេីរចូលផ្សាបឹងកេងកងទៅនិយាយជាមួយអ្នកធ្វេីក្រចងអោយគេទិញក្រែមពីគាត់។ រហូតសន្សំដេីមទុកបានខ្លាំងសុំដេីមទុនគ្រួសារថែមបេីកហាង។ ចង់បានចំនូលបន្ថែមឡេីងទៅផ្សារប៉ោយប៉ែត ក្រែងលបានធូរថ្លៃចំនេញច្រេីន។
មេីលទៅដូចជានៅតែទិញមិនទាន់បានតម្លៃធូរថ្លៃសោះក៏សាកឆ្លងទៅ ផ្សាឡុងកឿរ បានរៀងថោកបបន្តិចបានចំនេញច្រេីនបន្តិច។ ហេីយក៏មេីលទៅទីផ្សាគ្រឿងក្រអូបដូចជាមានការប្រប្រគួតប្រជែងខ្លាំងឡេីងៗ អ្នកលក់ចង់ច្រេីនជាងអ្នកទិញលក់មិនសូវបានចំនេញក៏សារធ្វេីប្រេនខ្លួនឯងយកមកលក់ ដេីមធំចំនេញច្រេីន តែគួអោយស្តាយវិថីមួយនេះពួកយេីងបានដេីរមានតែពីអ្នកគត់គ្មានអ្នកណាដែលអាចបង្ហាញផ្លូវទៅមុខបាន។
អ្វីក៏មិនចេះ FB Page, Boost Page, Maketing, systems ស្មេីរសូន្យ (ងងឹត) តែអាចលក់បានគ្រាន់ចិញ្ជឹមក្រពះអាចសន្សំលុយបានមួយចំនួនទៅទិញផ្ទះបង់រំលោះទាំងមិនយល់ពីចំនេះផ្នែកហិរញ្ញវត្ថុអីមាតិចសោះ ទីបំផុតចោលលុយ 4ខ្ទង់លេងយកជាបទពិសោធ៍។ ដឹងតែពីសន្សំមិនហ៊ានហូបឆ្ងាញ់ មុនហូបមេីល Menu ព្រោះសន្សំលុយអោយច្រេីនក្រែងថ្ងៃក្រោយមានបាននិងគេ។
រកលុយបានចង់អោយលុយកេីតកូនយកលុយទៅអោយគេចងការគេបោកទៀត តែមិនអីទេសន្សំទៀតទៅចាត់ទុកវាជាគ្រោះចុះ។ ដល់ដល់ពេលចង់បង្កេីតចំនូលត្រូវបង្កេីតមុខរបរក៏លោតទៅបេីកមុខរបរបោកអ៊ុតទំនេីបថែមមួយទៀត តែចៃដន្យអីមិដឹងសោះថាវាជាមុខរបរចាំផ្ទះដែលពិបាកក្នុងការរកមនុស្សទុកចិត្តអោយមេីលការខុសត្រូវទៅវិញ បេីកហេីយក៏បិត បិតហេីយក៏បេីកម្តងទៀត ហេីយក៏បិតទៅវិញ។
បែកគំនិតចង់លក់ខោអាវម្តងនិយាយទៅស្អីក៏លក់ដែរអោយតែបានលុយ ខោអាវថៃមានទីផ្សាក៏ចង់ទៅទីក្រុងបាងកក តែបែជាភាសារថៃមួយម៉ាត់ក៏មិនចេះ ពេលនោះមានអារម្មណ៍ថាភ័យខ្លាចណាស់ តែបានប្រពន្ធគាត់បោះសម្តីមួយម៉ាត់មកថា "បេីមិនទៅពេលហ្នឹងចាំទៅពេលណា"? ពេលទៅមិនហ៊ានទេយន្តហោះខ្លាចអត់ចំនេញ Virak Buntham ឡានដេកស្រួលខ្លួនជាង ចេញយប់ដល់ប៉ោយប៉ែតភ្លឺ។
រកចុះរកឡេីងដូចមិនសូវសប្បាយជាមួយមុខរបរ មេីលទៅហត់ខ្លាំងណាស់ ណាមួយខ្លាចប៉ះពាល់សុខភាពខ្លាំងណាស់ពេលវៃឡេលាយម្តងៗ 5-6 ម៉ោង។ មេីលទៅដូចជាមិនកេីតទេបេីនៅតែចឹងទៀត ក៏សម្រេចចិត្តថាផ្អាកមួយរយៈសិនចាំការហេីយគិតទៀត។ (មុនការមេីលតែរូបទៅដឹងហេីយ)។
ដោយសារស្រលាញ់សុខភាព ចង់មានសេរីភាពផ្នែកហិរញ្ញវត្ថុ ដំណេីរកំសាន្តជុំវិញពិភពលោក និងការអភិវឌ្ឍខ្លួនឥតឈប់ឈរ ចង់មានអ្នកនែនាំផ្លូវ (Mentor) ក៏ចូលធ្វេីការក្នុងក្រុមហ៊ុនសុខភាពដល់សព្វថ្ងៃទៅ ហេីយក៏បានសម្រេចគោលដៅតូចៗដែលបានដាក់បណ្តេីរៗទៅតាមនឹងទៀតទៅ ....វាគ្រាន់តែជាចំនុចចាប់ផ្តេីមនៅឡេីយទេ ជីវិតនៅវែងឆ្ងាយទៀត។
ពេលដែលពួកយេីងហត់ ហេីយលំបាក ជួបឧបសគ្គ ចង់បោះបង់គឺយេីងទាំងពីរតែនិយាយពាក្យនេះ។ "លះបង់សេចក្តីសុខជិត ដេីម្បីសេចក្តីសុខឆ្ងាយ" អរគុណអ្នកមានគុណទាំងឡាយ។ អរគុណប្រពន្ធសម្លាញ់ អរគុណថ្នាក់ដឹងនាំគ្រប់ជាន់ថ្នាក់ អរគុណក្រុមហ៊ុន អរគុណសៀវភៅ&CD អរគុណអតិថិជន អរគុណចក្រវាល អរគុណច្បាប់នៃការស្រូបទាញ អរគុណ អរគុណ អរគុណ។