រាជធានីភ្នំពេញ ទទួលបានអង្ករ ១០០តោន ទុកជួយអ្នករងគ្រោះដោយទឹកជំនន់

«ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស​» ដែល​ជា​ផ្នែក​ការងារ​ស​ង្គ​ម របស់​ក្រុមហ៊ុន​ណាហ្គា​វើល​ដ៍ បាន​បន្ត​កិច្ច​ខិត​ខំប្រឹងប្រែង​របស់ខ្លួន ជួយ​ដល់​ជន​រង​គ្រោះ ដែល​ទទួល​រង​ផល​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំ​នន់ ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការឧបត្ថម្ភ​នូ​វ​ទឹកប្រាក់ ៥៥,០០០​ដុល្លារ​អាមេរិក ដល់​សាលា​រាជធានី​ភ្នំពេញ​។ ទឹកប្រាក់​នេះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ទិញ​អង្ករ​ប្រមាណ​១០០​តោន ដើម្បី​ចែកជូន​ដល់​ពល​រដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយសារគ្រោះ​ទឹក​ជំ​នន់​។​

​អំណោយ​នោះ ត្រូវបាន​ទទួល​ដោយ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង នៅក្នុង​ពិធី​ប្រគល់ និង​ទទួល ដែល​ចូលរួម​ដោយ​នាយក​គ្រប់​គ្រង​ណាហ្គា​វើល​ដ៍ លោក Pern Chen នាយក​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ លោក Cherchi Chen នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ លោក Sean Tan និង​នាយក​ប្រតិបត្តិ​ធន​ធាន​មនុស្ស លោក Hein Dames ។​

​លោក ឃួង ស្រេង បាន​ថ្លែងថា «​តាងនាម​ឲ្យ​ពលរដ្ឋ​នៅក្នុង​សហ​គមន៍​របស់​យើង យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំ​ផុត ចំពោះ​ការឧបត្ថម្ភ របស់​ណាហ្គា​វើល​ដ៍ បេះដូង​សប្បុរស​។ ទឹក​ជំនន់​ក្នុង​ឆ្នាំ​នេះ មាន​ទំហំធំដែល​បង្ក​ផល​ប៉ះ​ពាល់ ដល់​ប្រជា​ជន​ជាច្រើន​នៅតាម​សហ​គមន៍ ខណៈ​ជំងឺ​រាតត្បា​តកូ​វីដ​-១៩ ក៏​បាន​បង្កបញ្ហា​ដល់​គ្រប់​គ្នា​ផងដែរ ជាពិសេស​អ្នក​ដែល​បាន​បាត់បង់​ឱកាស​ការងារ​។ តាម​រយៈ​ការបរិច្ចាគ​អង្ករ​ដ៏​មាន​សារ​សំខាន់នេះ យើង​អាច​ជួយ​សម្រួល ការ​លំបាក​បាន​ខ្លះ ដែល​អ្នក​ដែល​កំពុង​ត្រូវ​ការជំ​នួ​យ​បំ​ផុត​»​។​

​លោក Pern Chen បាន​ឲ្យ​ដឹងថា «​ពាក្យស្លោក​របស់​ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស គឺ យើង​បម្រើ​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​ការងា​រស​ង្គ​ម​ដែល​បាន និង​កំពុងបន្ត របស់​យើង គឺ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហ​គមន៍ ដែល​ត្រូវការ​ជំនួយ​បំ​ផុត ជាពិសេស​នៅក្នុងពេល​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​។ យើង​សង្ឃឹមថា អំណោយជា​អង្ករ របស់​យើង នឹង​ជួយ​សម្រាល​ការ​លំបា​កខ្លះ ដល់​ពល​រដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ដែល​រង​ផល​ប៉ះពាល់​ពីការ​ផ្ទុះ​នៃ​ជំ​ងឺ​ដ៏​កាច​សាហាវ​នេះ​។ យើង​ក៏​សូម​កោតសរសើរ ដល់​ម​ន្ត្រី​របស់​សាលា​រាជធានី​ភ្នំ​ពេញ​ផងដែរ ដែល​បានធ្វើការ​ឥត​មាន​នឿយហត់​ជួយ​ដល់​សហ​គមន៍ និង​សម្របសម្រួល​ការដឹកជញ្ជូន​អង្ករ​អង្ករ​»​។​

​លោក Pern Chen បាន​ធ្វើ​ការកត់សម្គាល់​ថា ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស បាន​បរិច្ចាគ​ទឹកប្រាក់ ៥៥,០០០​ដុល្លារ​អាមេរិក ដល់​អគ្គស្នងការដ្ឋាន​ន​ន​គ​របាល​ជាតិ កាលពី​ថ្ងៃទី​១៩ ខែតុលា ដើម្បី​ទិញ​អង្ករ​ចែកជូន​ដល់​ជន​រង​គ្រោះ​ដោយសារ​ទឹក​ជំ​នន់​។​

«​ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស​» ក៏​បាន​ឧបត្ថម្ភ​បរិក្ខារ​មួយ​ចំនួន ដល់​សាលា​រាជធានី​ភ្នំពេញ​ផងដែរ កាលពី​ខែឧសភា ដើម្បី​ជួយ​ទ​ប់ស្កា​ត់​ការរីករា​លដាល​ល​នៃ​ជំ​ងឺ​កូ​វីដ​-១៩ ដែល​ការឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការឧបត្ថម្ភ​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ដល់​ស្ថាប័ន​រដ្ឋក្នុង​អំ​ឡុង​ពេល ៥​ខែ​កន្លង​មក ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះ​នៃ​ជំងឺ​រាតត្បាត ដែល​មាន​ទឹកប្រាក់​សរុប​ជា​ជាង ១១៨,០០០​ដុល្លារ​អាមេរិក​។​

​សូម​ជ​ម្រាប​ថា «​ណាហ្គា​វើល​ដ៍​បេះដូង​សប្បុរស​» បាន​ឧបត្ថម្ភ​ដល់​ក្រសួងសុខាភិបាល​នូ​វ​ផ្ទាំង​ក្តារ​ព័ត៌មាន ស្តីពី​វិធានការ​បង្ការ​ការ​ច​ម្ល​ង​ជំងឺ​កូ​វីដ​-១៩ ទែរ​ម៉ូ​ម៉ែត្រ​ស្វ័​យ​ប្រវត្តិ និង​ឧបករណ៍​ដាក់​អាល់កុល​លាងដៃ​ស្វ័យប្រវត្តិ​១០០​ឈុត ដើម្បី​រក្សា​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​នៅតាម​សាលា​រៀន ដែល​បើក​ដំណើរការឡើង​វិ​ញ ម៉ាស៊ីន​ធ្វើតេស្ត​រក​មេរោគ​១​គ្រឿង ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ ៦,៤០០​ឈុត ឧបករណ៍​ប្រមូល​សំណាក ៣,០០០​ឈុត កុំព្យូទ័រ​យួរ​ដៃ ៥​គ្រឿង និង​ជែល​លាងដៃ ៥០០​ដប​។​

​លើសពី​នេះ ម៉ាស់​មុខ​សរុប ៤០,០០០ បន្ទះ ជែល​លាងដៃ ៤,០០០ ដប និង​ទឹក​អាល់​កុល ៧២០​លីត្រ ត្រូវបាន​ឧបត្ថម្ភ​ដល់​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា ក្រសួង​រៀបចំ​ដែនដី ន​គ​រូបនីយកម្ម និង​សំណង់ អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!