មិនទាន់បានមួយឆ្នាំផង ធនាគារអេស៊ីលីដា ចំណេញបាន ៩៨លានដុល្លារ

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ របស់​ធនាគារ​អេស៊ីលីដា បាន​បញ្ជាក់ថា រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ ធនាគារ​ដែល​ទើប​ឈាន​ជើង​ចូល​ផ្សារភាគហ៊ុន​មួយ​នេះ ទទួលបាន​ប្រាក់​ចំណេញ​ជាង​៩៨​លាន​ដុល្លារ បើ​ទោះ​មាន​ការរីករា​លដាល​ល​ជំ​ងឺ​កូ​វីដ​១៩​ក្តី​។

​ប្រាក់​ចំណេញ​នេះ មាន​កំណើន​ជាង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ខណៈ​ឆ្នាំ​២០២០ ដែល​ជា​ឆ្នាំ​សេដ្ឋកិច្ច​កម្ពុជា​រង​របួស​ដោយ​កូវី​ដ​១៩ ក៏​ប្រាក់​ចំណេញ​របស់​ធនាគារ​អេស៊ីលីដា រំពឹង​សម្រេច​បានជាង​១២០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកស្រី ម៉ា អម​រា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ហិរញ្ញវត្ថុ ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​នេះ​។​

​លោកស្រី ម៉ា អម​រា បាន​បញ្ជាក់​ទៀតថា មាន​មូលហេតុ​ធំៗ​២ ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណេ​ញ​របស់​អេស៊ីលីដា រក្សា​បាន​កំណើន​ទោះ​បី​ស្ថិតក្នុង​កាលៈទេសៈ ជួប​ការ​លំបាក​ដោយសារកូ​វីដ​១៩, ទី​១៖ ការសម្រួល​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការកាត់បន្ថយ​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច (RRR) ពី​១២.៥%​មក​ត្រឹម​៧% ដែល​ធ្វើ​ធនាគារ​មាន​ល​ទ្ធភាព​បង្កើន​សាច់ប្រាក់​ក្នុង​ដៃ សម្រាប់​ផ្តល់​កម្ចី​ដល់​អតិ​ថ​ជន និង​ទី​២៖ ធនាគារ​បាន​កាត់បន្ថយ​ចំ​ចំណាយ ប្រតិបត្តិការ​មួយ​ចំនួន​របស់ខ្លួន ដែល​ធ្វើ​ប្រាក់​ចំណេញ​រក្សា​បាន​កំ​ណើ​ន​។​

លោកស្រី​បញ្ជាក់ថា «​នៅ​ឆ្នាំ​២០២០​នេះ ទោះបី​ជួប​បញ្ហា​កូ​វីដ​១៩​ក្តី ប្រាក់​ចំណេញ​ធនាគារ​អេស៊ីលីដា រំពឹងថា​នឹង​កើនឡើង​ដល់​ជាង​១២០​លាន​ដុល្លារ​អាមេរិក លើស​ឆ្នាំ​២០១៩ ដែល​មាន​ជាង​១១០​លាន​ដុល្លារ​»​។​

​ជាមួយគ្នា​នេះ បើ​តាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អេស៊ីលីដា បាន​បញ្ជាក់ថា នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ធនាគារ​នេះ​ទទួលបាន​ចំណូ​ល​ជាង​៣៨០​លាន​ដុល្លារ​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!