ថៅកែឡេស្រែកយំ ក្រោយចោរគាស់ផ្ទះបើកទូរដែក ប្រមូលលុយសុទ្ធ ៥០ម៉ឺនដុល្លារទៅបាត់

តាម​សេចក្តីរាយការណ៍​បឋម​​​បាន​​​ឱ្យ​​​ដឹង​​​ថា កាលពី​វេលា​ម៉ោង​​​១០​និង​​​​៥០​នាទី​ព្រឹក​ថ្ងៃទី​​​​​​១២ ឧសភា ឆ្នាំ​​២០២១ សមត្ថកិច្ច​ន​គ​របាល​នៃ​ស្នងការ​​​រាជធានី​ភ្នំពេញ និង​ន​គ​របាល​ប៉ុស្តិ៍​​​ខណ្ឌ​ទួលគោក បាន​ចុះមក​ស្រាវជ្រាវ​​​ជុំវិញ​ករណី​ចោ​រគាស់​ផ្ទះ​​​មករា មុំ ​​តំណាង​ចែកចាយ​​​ធំ​​​ក្រុមហ៊ុន DW សាខា​បឹង​សាឡាង លក់​ដុំ និង​រាយ ​​ឡេមុខ និង​ឡេ​ខ្លួន ដែល​នាំចូល​ពី​ប្រទេស​​​ថៃ និង​​​កូរ៉េ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​​​ផ្ទះ​​​លេខ​​៣៥B​ ផ្លូវ​​​លេខ​​២២៨ សង្កាត់​​​បឹង​​​សាឡា​​​ង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បន្ទាប់ពី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​​​រង​គ្រោះ​​​​បាន​ឡាយ​បង្ហោះ​វីដេអូ​​​លើ​បណ្តាញ​ស​ង្គ​ម​​​​ពី​​​ករណី​ចោរ​ចូល​គាស់​ផ្ទះ​​​របស់គាត់ ហើយ​សមត្ថកិច្ច​ក៏​​​បាន​ចុះមក​ស្រាវជ្រាវ​​​ដល់​ទីតាំង​កើតហេតុ​​​តែម្តង​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​​​ទោះបីយ៉ាងណា សមត្ថកិច្ច​​​ពុំ​អាច​ចូល​ទៅដល់​ខាងក្នុង​​​ផ្ទះ​នោះបានទេ ដោយសារ​ជា​ផ្ទះ​​​ត្រូវ​ចាក់សោ​ផ្លុំ​បេ ហើយ​ទុកចោល ហើយ​​​ម្ចាស់ផ្ទះ និង​​​សមាជិកគ្រួសារ​​​​សរុប​​​​ចំនួន​​៧​នាក់ ត្រូវបាន​​​រកឃើញ​​​វិជ្ជមាន​កូវី​ដ​​១៩ ​​និង​​​បាន​​​បញ្ជូនទៅ​ព្យាបាល​នៅ​​​ម​ណ្ឌ​លម៉ូ​ដែន​២ ក្នុង​សង្កាត់​ចាក់អង្រែ ក្នុង​​​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​។​​​ ​ម្ចាស់​​​ផ្ទះរ​ង​គ្រោះ​​​ខាងលើ​ឈ្មោះ​​ ហេង មក​​​រា ភេទ​ស្រី អាយុ​​៣២​​ឆ្នាំ ស្នាក់​​​នៅ​​​ផ្ទះ​​​លេខ​​៣៥B​​ផ្លូវ​​​លេខ​​២២៨ សង្កាត់​​​បឹង​​​សាឡា​​​ង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពាក់​ព័ន្ធ​នឹង​​​ករណី​ចោរ​គាស់​ផ្ទះ​​​ខាងលើ​នេះដែរ​​​ បើតាម​​​ការ​ឡាយ​វីដេអូ​លើ​បណ្តាញ​ស​ង្គ​ម​​​របស់​ស្ត្រី​​​ជា​ម្ចាស់ផ្ទះ​បាន​យំ​រៀបរាប់​ទាំង​​​ទួញ​សោ​កដោយ​​​អះអាង​​​ថា ​​ទ្រ​ព្យ​សម្បត្តិ​​​ដែល​ត្រូវ​ចោរ​គាស់​ផ្ទះ​​ យកលុយ​​​ដែល​​​ដាក់​ក្នុង​ទូដែក​អស់​ប្រមាណ​ជា​​​៥០​ម៉ឺន​​​ដុល្លារ ហើយ​ចោរ​បាន​​​គេចខ្លួនបាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​ការ​អះអាង​ពី​​​បងស្រី​​​របស់​​​ម្ចាស់​​​​​ផ្ទះរ​ង​គ្រោះ​បាន​​​ឱ្យ​​​ដឹង​​​ថា មាន​ការ​ភ្ញាក់​​​ផ្អើល​​​កាលពី​វេលា​ម៉ោង​ទៀបភ្លឺ​​​ថ្ងៃទី​​១១ ឧសភា ខណៈពេលដែល​​​អ្នក​ហាត់ប្រាណ​ធ្វើ​ដំណើរ​​​ឆ្លងកាត់​​ ក៏​ស្រាប់តែ​ឃើញ​​​ផ្ទះ​​​ខាងលើ​បើកទ្វារ​ចំហរ​​ ហើយ​នាំគ្នា​​​រាយការណ៍​ទៅ​ម្ចាស់​​​ផ្ទះ និង​​​បង្ក​​​ឱ្យ​មានការ​​​ភ្ញាក់​​​ផ្អើល​កើតឡើង​តែម្តង​​​ ទោះបីយ៉ាងណា ​​ស្ត្រី​ជា​ម្ចាស់ផ្ទះ​​​មិនអាច​មក​ផ្ទះ​បានឡើយ​​ ដោយសារ​គាត់​កំពុង​សម្រាក​ព្យាបាល​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!