ឧកញ៉ា ហេង សៀ បញ្ជាក់ដំណើររឿង យូប៊ីដណ្ដើមទូរសព្ទព្រោះតែចង់បាញ់លុយក្នុង ABA

តាមកំណត់ហេតុ​ដែល​ឧកញ៉ា ហេង សៀ បាន​ឆ្លើយ​បំភ្លឺ​ករណី​ប្ដឹង​លើ​កញ្ញា មាន ពេជ្ររីតា ហៅ​យូប៊ី បាន​បញ្ជាក់​ថា កញ្ញា មាន ពេជ្ររីតា ប្រហែល​ជា​ឃើញ Password ABA ទើប​ដណ្ដើម​យក​ទូរសព្ទ​ដើម្បី​បាញ់​លុយ​បន្ថែម។


ឧកញ៉ា សៀ ហេង បាន​រៀប​រាប់​ថា៖ "ក្នុង​អំឡុង​ខែ​មេសា ខ្ញុំ​បាន​ស្គាល់​ឈ្មោះ​ យូប៊ី (កញ្ញា មាន ពេជ្ររីតា ) ដែល​មាន​មុខ​របរ​ជា​អ្នក​ថត​ផ្សាយ​ពាណិជ្ជកម្ម ដោយ​ឈ្មោះ​យូប៊ី​បាន​ប្រើប្រាស់​លេខ​ទូរសព្ទ​ពីរ​ខ្សែ ហើយ​ថត​ផ្សាយ​ពាណិជ្ជកម្ម​និង​បង្ហាញ​ម៉ូត​ឲ្យ​ក្រុមហ៊ុន POUNG STUDIO។

ការ​ទំនាក់ទំនង​គ្នា​នេះ ក្នុង​នាម​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ (ស៊ី​នំ​ឲ្យ​លុយ) ខ្ញុំ​បាន​ទំនាក់ទំនង​ណាត់​ជួប​ឈ្មោះ​យូប៊ី ចំនួន ៣ លើក ហើយ​ច្រើន​ជួប​គ្នា​នៅ​ផ្ទះ​សំណាក់ ជួប​ម្តង​តម្លៃ ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ។ រាល់​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេឡេក្រាម។ ក្នុង​ទំនាក់ទំនង​រវាង​រូប​ខ្ញុំ​និង​ឈ្មោះ​យូបី​មិនមែន​ជា​សង្សារ​ឬ​ប្រពន្ធ​ចុង​ទេ គឺ​ស៊ី​នំ​រួច​ឲ្យ​លុយ​ចប់។ តែ​រូប​ខ្ញុំ​ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​លុយ​ឈ្មោះ​យ៉ូប៊ី​ម្តង​ចំនួន ១៥០០ ដុល្លារ ដោយ​គេ​ត្រូវការ​លុយ​បង់​ថ្លៃ​សាលា។

លុះ​មក​ដល់​ថ្ងៃ​ទី ៤ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ២ ១២ នាទី រូប​ខ្ញុំ​បាន​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក KIA ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-7258 បើក​ចេញ​ពី​ផ្ទះ​ក្នុង​គោល​បំណង​ទៅ​ក្រុមហ៊ុន​សេង ស្រេងហុង អាហរ័ណនីហរ័ណចំកាត់ ស្រាប់តែ​នៅពេល​ធ្វើដំណើរ​តាមផ្លូវ ក៏​ឈ្មោះ យូប៊ី បាន Messages លេខ​ទូរសព្ទ​ចូល​មក​លេខ​របស់​ខ្ញុំ ឱ្យរូបខ្ញុំ​ទៅជួប នៅម្តុំ​សាលា​អាស៊ីអឺរ៉ុប សង្កាត់​ទឹកល្អកទី២ ខណ្ឌទួលគោក។ នៅពេល​ដែលខ្ញុំបាន​បើករថយន្ត​ទៅដល់​ក៏បានជួប​នាង យូប៊ី រួចហើយ​នាង​ក៏បានឡើង​ជិះរថយន្តជាមួយខ្ញុំ ដោយ​ខ្ញុំជាអ្នកបើក ចំណែក​ឈ្មោះ​យូបី​អង្គុយ​ពីខាង​ក្រោយ​ខ្ញុំ ហើយ​ឱ្យខ្ញុំ​បើក​ឡាន​ចុះឡើង ២ ទៅបីបក ដើម្បី​រង់ចាំ​មនុស្សស្រី​ម្នាក់ទៀត​ជាមិត្ត របស់​នាង។

ក្នុង​ពេល​បើករថយន្ត ឈ្មោះ​យូប៊ី បាន​ឱ្យ​បាញ់​លុយ​តាម ABA ចូល​ក្នុង​គណនីរបស់នាង ចំនួន ៣០ ដុល្លារ តែ​ខ្ញុំ​គិតថាតិចពេក ក៏បាញ់លុយ​បន្ថែម​បង្គ្រប់ ៥០ ដុល្លារ ក្នុងពេលនោះ ឈ្មោះ​យូប៊ី ប្រហែល​មើល​ឃើញ​លេខ​សម្ងាត់​របស់ខ្ញុំ ពេល​នោះ នាង​ក៏​ឱ្យខ្ញុំបើករថយន្តអែបកៀន ផ្លូវ​ច្រក​តូចលេខ ១៣៨ កែង​ផ្លូវ២៥៩ សង្កាត់ទឹកល្អក២ ខណ្ឌ​ទួលគោក រួច​ហើយ​នាងបានធ្វើសកម្មភាពយក​កូន​កាំ បិត​ចុ ង ស្រួច យក ​មក​ចា ក់​លើ​ក្បាល​ពោះ​ខាងស្តាំរបស់ខ្ញុំចំនួន ២កាំ បិត​បណ្តាល​ឱ្យ រង ​របួស​ធ្ងន់។

ភ្លាមនោះ​ខ្ញុំស្រវ៉ា​បើកទ្វា​រថយន្តរួចចេញ រត់មកខាងក្រៅដើម្បីឱ្យគេជួយ ចំណែក​នាង​បាន​បើកទ្វារ​ឡាន​រួច​ដើរគេច​ខ្លួនបាត់ទៅ។ ដោយ​បាន​យកទូរស័ព្ទដៃរបស់ខ្ញុំមួយគ្រឿង​ម៉ាក Iphone 12 ProMax ព៌ណ​ទឹក មាស គេចខ្លួនបាត់។ ចំណែក​រូប ខ្ញុំ ដោយមានស្មារតីរឹងមាំ ក៏បើក​រថយន្ត​​ដោយ​ខ្លួនឯង​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ រួចក៏​បន្តមកសង្គ្រោះបន្ទាន់​នៅ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ៕


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!