រំភើបចិត្ត! លោកស្រី ទ្រី ដាណា គាំទ្របវរកញ្ញាកម្ពុជា រ៉េត សារីតា ជួយ vote ៤ម៉ឺនសំឡេង ដើម្បីមោទនភាពជាតិ

ពេល​នេះ បវរកញ្ញា​កម្ពុជា រ៉េត សារីតា កំពុង​តែ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៃ​កម្មវិធី Miss Universe លើក​ទី៦៩ នា​ទឹក​ដី​សហរដ្ឋ​អាមេរិក។ ជា​ផ្នែក​មួយ​នៃ​កា​គាំទ្រ​បវរកញ្ញា​គ្រប់​ប្រទេស គឺ​តម្រូវឱ្យ​បោះ​ឆ្នោត​តាម App ដោយ​ចំណាយ​ទឹក​ប្រាក់​ទៅ​តាម​ចំនួន vote ហើយ​លោក​ស្រី ទ្រី ដាណា ក៏​បាន​ចូល​រួម​ថវិកា ២០០០ដុល្លារ​ម្នាក់​ឯង ជួយ Vote បាន ៤​ម៉ឺន​សំឡេង។

នៅ​លើ​ទំព័រ Universe Pageant ដែល​ជា​ទំព័រ​សកម្ម​មួយ​ជួយ​យុទ្ធនាការ​បោះ​ឆ្នោត​ដល់​បវរកញ្ញា​កម្ពុជា បាន​បង្ហោះ​អរគុណ​ចំពោះ​ទឹក​ចិត្ត​លោក​ស្រី ទ្រី ដាណា ដែល​បាន​ជួយ vote ៤​ម៉ឺន​សំឡេង ស្មើ​នឹង​ទឹក​ប្រាក់ ២០០០ដុល្លារ។ នេះ​គឺ​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត​ធំ​មួយ​សម្រាប់​បវរ​កញ្ញា​កម្ពុជា រ៉េត សារីតា ដើម្បី​ចូល​ក្នុង​វគ្គ​បន្ទាប់ ជា​មោទនភាព​ជាតិ។

ទំព័រ Universe Pageant បាន​បង្ហោះ​ការ​បោះ​ឆ្នោត រួម​ជាមួយ​សំណេរ​ថា៖ "ពិតជា​សូម​អរគុណ​ដល់​បងស្រី ទ្រី ដា​ណា Dana Try ខ្លាំង​មែនទែន​សម្រាប់​ការជួយ​ដល់​បវ​រ​កញ្ញា​ចក្រវាល​កម្ពុជា MUC2020 ដោយ​គាត់​បាន​បរិច្ចាក​ប្រាក់​ចំនួន 2000$ ស្មេ​ី​នឹង 40000 Vote ដេ​ី​ម្បី​បោះ​ឆ្នោត​ជូន​កញ្ញា រ៉េត សារី​តា​ដែល​កំពុងតែ​ប្រកួត​លេ​ី​ឆាក​នៃ​កម្មវិធី Miss Universe លេីក​ទី ៦៩​។ admin​សូម​ជូន​ពរ​អោយ​គាត់​មាន​សុខភាព​ល្អ​ទៅណា​មក​ណា​មាន​គេ​ស្រលាញ់​ចូល​ចិត្ដ​ច្រេី​ន និង​សូមអោយ​គាត់​ជួបប្រទះ​តែ​សំណាងល្អ​នៅក្នុង​ជីវិត​។ ​

​ចំណែក​លោក​ស្រី ទ្រី ដាណា ក៏​បាន​សរសេរ​លើក​ទឹក​ចិត្ត​បវរកញ្ញា​ថា៖ "នាង​ខ្ញុំ​ចូលរួម 2000$ ស្មើនឹង 20000 vote បោះឆ្នោត​ជូនបវ​រ​កញ្ញា​ចក្រវាល​កម្ពុជា រ៉េត សា​រីតា ដើម្បី​ឈានចូល​វ​គ្គ Top21 នាក់​ចុងក្រោយ កម្មវិធី​ពិ​ភព​លោក Miss Universe 2020 ជា​មុខមាត់​របស់​កម្ពុជា​យើង​។ ទើប​រួច​ដៃ បាន​មើល Facebook ឃើញ​គេ​និយាយ​រឿង​បោះឆ្នោត​ជូនបវ​រក​ញ្ញា រ៉េត សា​រីតា តំណាង​កម្ពុជា ខ្ញុំ​ពិតជា​រំភើ​ប និង​មាន​មោទនភា​ពណាស់​។

ឃើញ​គាត់​មាន​ទំនុកចិត្ត និង​ទេពកោសល្យ​ខ្ពស់ តែ​ទាមទារ​ឱ្យមាន​ការគាំទ្រ​ខ្លាំង​ពី​បង​ប្អូន​ខ្មែរ​យើង​ទាំងអស់ រួម​កម្លាំង​គ្នា។ យើង​ទាំងអស់គ្នា តម្លើង App Miss Universe និង​បោះឆ្នោត​ជូនបវ​រ​កញ្ញា​កម្ពុជា។"​
 

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!