ឧកញ៉ា ហេង សៀ ប្រើមូលហេតុមួយ សុំពន្យាពេលចូលឆ្លើយបំភ្លឺ ករណីពាក់ព័ន្ធ មាន ពេជ្ររីតា

តាម​ប្រភព​​​ព័ត៌មាន​​​ច្បាស់​ការ​​​ពី​​​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ឧកញ៉ា ហេង សៀ កាលពី​​​រសៀល​​​ថ្ងៃទី ១៣​​ឧសភា ឆ្នាំ ២០២១​​នេះ បាន​​​ដាក់​​​ពាក្យ​​​មក​​​អយ្យការ​​​អម​​​សាលា​ដំបូង និង​​​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ សុំ​​​ព​ន្យា​រ​​​ការ​​​ចូល​​​ខ្លួន​​​ដើម្បី​​​ឆ្លើយ​​​បំភ្លឺ​​​ទៅលើ​​​សំណុំរឿង​​​ដែល​​​កញ្ញា មាន ពេជ្រ​​​រីតា បាន​​​ប្ដឹង​​​រូបលោក​។​

​ពាក្យ​សុំ​​​ព​ន្យា​រ​​​ពេល​​​ចូល​​​ឆ្លើយ​​​នេះ ត្រូវ​​​បាន​​​ដាក់​​​ព្រម​​​គ្នា​​​ទាំង​​​នៅ​​​ស្ថាប័ន​​​អយ្យការ​​​អម​​​សាលា​ដំបូង និង​​​ស្ថាប័ន​​​តុលាការ​​​តែម្ដង បន្ទាប់ពី​​​កញ្ញា រីតា ហៅ​​​យូ​​​ប៊ី កាលពី​​​ថ្ងៃទី ១១​​ឧសភា បាន​​​ដាក់​​​ពាក្យ​​​ចូល​មក​​​អយ្យការ​​​អម​​​សាលា​ដំបូង​​​មានកម្ម​​​វត្ថុ​​​ប្ដឹង​​​លោក​​​ឧកញ៉ា ហេង សៀ ពីបទ « ប៉ុនប៉ង​​​រំលោភ​​​សេពសន្ថវៈ នៅ​​​ក្នុង​​​រ​ថយ​ន្ត​​» ដោយ​​​ភ្ជាប់​​​ជាមួយនឹង​​​ការ​​​ទាមទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​ចំនួន​​១០​​ម៉ឺន​​​ដុល្លារ​។​

​កញ្ញា មាន ពេជ្រ​​​រីតា ត្រូវ​​​បាន​​​ចៅក្រម​​​ស៊ើប​​​សួរ​​​សាលា​ដំបូង​​​ចេញ​​​ដីកា​​​សម្រេច​​​ដោះលែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ប​ណ្ដោះ​អាសន្ន​​​កាលពី​​​រសៀល​​​ថ្ងៃទី ១៣​​ឧសភា ឆ្នាំ​​២០២១​​នេះ បន្ទាប់ពី​​​ឃុំខ្លួន​​​បាន​​២​​ថ្ងៃ​​២​​យ​ប់​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​។​ ​ខាងក្រោម​​​នេះ​​​គឺ​​​ពាក្យ​សុំ​​​ព​ន្យា​រ​​​ពេល​​​របស់​​​ឧកញ៉ា ហេង សៀ ដែល​​​ស្ថាប័ន​​​អយ្យការ និង​​​តុលាការ​​​បាន​ទទួល​​​ជា​​​ផ្លូវការ ៖​



អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!