ខ្លោចចិត្ត! ម្ដាយយំស្ទើរឆ្កួត ពេលកូនប្រុសមកមិនទាន់បានមួយខែ ស្រាប់តែផុតទៅវិញ

ទឹក​ចិត្ត​ជា​ម្ដាយ​ឪពុក ពិត​ជា​មិន​អាច​កាត់​ថ្លៃ​បាន រំភើប​គ្មាន​អ្វី​ផ្ទឹម​ពេល​ឃើញ​កូន​ចាប់​កំណើត។ ប៉ុន្តែ​ឪពុក​ម្ដាយ​មួយ​គូ​នេះ បែរ​ជួប​រឿង​ខ្លោច​ចិត្ត​ត្បិត​កូន​ប្រុស​ទើប​កើត​មិន​ទាន់​បាន​មួយ​ខែ ស្រាប់​តែ​ផុត​ដង្ហើម​ទៅ​វិញ គួរ​ឱ្យ​អាឡោះ​អាល័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គណនី Facebook ឈ្មោះ YinFong Moonaugust បាន​សរសេរ​រៀប​រាប់​ថា៖ "នេះ​ជា​ថ្ងៃ​ដែល​នាង​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​មានទុក្ខដ៏​សែន​ក្រៀ​ម.​ក្រំ ដែល​កូន​ប្រុស​របស់​នាង​ខ្ញុំ អ៊ុង ស៉ី ហ្វ៉ី កើត​នៅ​ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2021 បាន​ទទួល​ម​រណៈ.​ភាព​នៅ​ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2021ដោយ​គាត់​មាន​ជ​ម្ងឺ​ពី​កំណើ​ត​មិន​ចេះ​ដកដង្ហើម (​ពេល​ដែល​កូន​ប្រុស​ខ្ញុំ​ស្លា.ប់​ដោយសារ គាំ.ង​បេះដូង និង​ដា.ច់​សរសៃរ​ឈាម​ខួរ.ក្បាល​...)​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កូន​ប្រុស​ម្ដាយ​អើយ​កូន​ទើប​តែមាន​អាយុ​20​ថ្ងៃ​មិនទាន់​ពេញ​ផង ហេតុអ្វី​កូន​ដាច់ចិត្ត​ទៅ​ចោល​ប៉ា​ម៉ាក់ និង​គ្រួសារ​ចឹង​កូន ម៉ាក់​ពិតជា​ទទួល​យក​មិន​មិន​បាន​ម៉ាក់​ជិត​ឆ្កួត​ហើយ​កូន គ្រួសារ​យើង​ពិតជា​សោកស្ដាយ​ណាស់​កូន​ម្ដាយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កូន​ទៅ​អោយបាន​សុខ្ខ​ណា​កូន ជាតិ​ក្រោយ​សុំ​កុំ​អោយ​កូន​ម្ដាយ មាន​ជ​ម្ងឺ​អ្វី​ទាំងអស់ សុំ​កុំ​អោយ​កូន​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀ​ត ហើយ​សូមអោយ​កូន​អស់​កម្មណា​កូន​ប្រុស ម៉ាក់​ប៉ា​លាង​បាបកម្ម​ទាំងអស់​អោយ​កូន​ណា​

​កូន​ទៅ​ដើរលេង​អោយ​សប្បាយចិត្ត​ណា​កូន ចាំ​តិច​ណា​ប៉ា​ម៉ាក់​នឹង​យកមក​វិ​ញ​ណា​កូន​កំ​ស​ត់​ម្ដាយ​អើយ ប៉ា​ម៉ាក់​និង​គ្រួសារ​ស្រឡាញ់​កូន​ខ្លាំងៗ​ណាស់​កូន នឹក​កូន​ខ្លាំងណាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក្យ​ក្នុង​ចិត្ត​ជាច្រើន​ដែល​រៀប​រាប់មិនអស់​ទៀ​ត ម៉ាក់​ប៉ា​ចងចាំ​កូន​គ្រប់​យ៉ាងណា​កូន​មិន​បំភ្លេច​ទេ ស៉ី ហ្វ៉ី កូន​ប្រុស​ម៉ាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!