សម្ដេចតេជោ ហ៊ុន សែន បញ្ជាក្រុមមេធាវីការពារក្ដីជូនយូប៊ី ប្រឆាំងនឹងឧកញ៉ា ហេង សៀ ដល់ទីបញ្ចប់

ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ស្រាវជ្រាវ នៅពេល​នេះ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បញ្ជា​ឱ្យ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​ចេញ​ការពារ​ក្តី និង​ស្វែង​រក​យុ​ត្តិ​ធម៌​ដល់​ទីបញ្ចប់​ជូន កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរ​ទស្សន៍ MY TV និង​ជា​អតីត​តារា​បង្ហាញ​ម៉ូត Miss Grand Cambodia ស្រប​ពេលដែល នាង​បាន​បដិសេធ​ដាច់អហង្កា​រថា មិន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ស៊ី​ជ​ម្រៅ​ជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រម​ទាំង​ច្រានចោល​នូ​វ​រូបភាព​អាសអាភាស​ដែល​ប្រឌិត​ដោយ​ឧក្រិដ្ឋ​ជន​។​

​ការដាក់​បទបញ្ជា​រប​ស់​សម្តេច​តេជោ ហ៊ុន សែន និង​ការបដិសេធ​របស់​សិល្បការិនី​រូប​នេះ បាន​ធ្វើឡើង​បន្ទាប់ពី ឧកញ៉ា ហេង សៀ ដែល​គេ​ដឹងថា​ជា​ឈ្មួញ​រកស៊ី​ដ៏​ធំ​មួយរូប បាន​បញ្ចេញ​នូ​វលិ​ខិត​មួយ កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​អះអាងថា ខ្លួន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ស៊ី​ជ​ម្រៅ​ជាមួយនឹង កញ្ញា មាន ពេជ្រ​រីតា​។​

​បន្ទាប់ពី​នោះ ក៏​មាន​រូបភាព​អាសអាភាស​មួយ​ចំនួន​ត្រូវបាន​ផ្សព្វផ្សា​យ​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន ដោយ​ចោទ​ប្រកាន់​ថា ជា​រូប​របស់​កញ្ញា មាន ពេជ្រ​រីតា​។​ តាម​រយៈ​មេធាវី ដែល​បាន​បញ្ជាក់​មកកាន់​បណ្តា​ញ​ញ​ព័ត៌មាន Fresh News, កញ្ញា មាន ពេជ្រ​រីតា ចាត់ទុកថា ការ​ចោទ​ប្រកាន់​របស់ ឧកញ៉ា ហេង សៀ ថា​ម្តង​មាន​ទំនាក់ទំនង​ស្នេហា​ស៊ី​ជ​ម្រៅ ម្តង​ចោទ​ជា «​ស្ត្រី​លក់ខ្លួន​» នេះ បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ង​ន់​ធ្ង​រ​ដល់​កិ​ត្តិ​យស​របស់​នាង​។​

​ក្រុម​មេធាវី​នៅពេល​នេះ​កំពុង​សិក្សា​ប្រមូល​ភស្តុតាង​ថែម ដើម្បី​មាន​មូលដ្ឋាន​រៀបចំ​ប្តឹង​បន្ថែម​ទៀ​ត​លើ​ករណី​នេះ​។​ ​ករណី​ប្តឹងទៅ​វិញ​ទៅមក​រវាង​ឧកញ៉ា ហេង សៀ ជាមួយនឹង សិល្បការិនី​វ័យ ២០​ឆ្នាំ និង​ជា​និស្សិត​ឆ្នាំទី​២ នៃ​សាកល​វិទ្យា​ល័យ​លំដាប់​កំ​ពូ​ល​មួយ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​មួយ កាលពី​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ នៅក្បែរ​ផ្សារ​គីឡូ​លេខ​៤ ជិត​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​។​

​ក្នុង​ហេតុការណ៍​នោះ កញ្ញា មាន ពេជ្រ​រីតា បាន​ចោទថា លោក​ឧកញ៉ា ហេង សៀ បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មកលើ​រូបនាង​ក្នុង​រ​ថយ​ន្ត​តែម្តង​។ ចំណែក​ឧកញ៉ា ហេង សៀ បាន​ចោទ​ប្រកាន់​តារា​រូប​នេះថា បាន​ចាក់​រូបលោក​២​កំបិត និង​លួច​យក​ទូរ​ស័ព្ទ iPhone ស៊េរី​ខ្ពស់​មួយគ្រឿង​។​

​បើ​តាម​ការ​រៀបរាប់​ក្នុង​ពាក្យបណ្តឹ​ង​របស់ កញ្ញា មាន ពេជ្រ​រីតា​, នៅ​ថ្ងៃកើតហេតុ ឧកញ៉ា ហេង សៀ បាន​ហៅ​ទូរ​ស័​ព្ទ​ឱ្យនាង​ទៅ​ជួប​ដើម្បី​ផ្តល់​អំ​ណោ​យ​ជូន​នាង ដើម្បី​ចែក​បន្ត​ដល់​អ្នករ​ង​គ្រោះ​ដោយការ​រាលដាល​ជំ​ងឺ​កូ​វីដ​១៩ និង​ហៅ​ឱ្យ​ចូល​ក្នុង​រ​ថយ​ន្ត​របស់គាត់​ដើម្បី​ពិភាក្សា​ការងារ ដោយ​នាង​បាន​ស្គាល់ ឧកញ៉ា ហេង សៀ នៅពេល​ចូលរួម​កម្មវិធី​សម្ពោធ​ហាង​កូនស្រី​របស់គាត់​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!