មិនធម្មតា! ទិញអាហារបំប៉នសារាយសមុទ្រ NNP ឈ្នះរង្វាន់សន្ធឹកសន្ធាប់ពីលោកស្រី ទ្រី ដាណា

លោក​ស្រី ទ្រី ដាណា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ ធ្លាប់​បាន​ប្រគល់​រង្វាន់​ជា​ច្រើន មាន​ទាំង​រថយន្ត ម៉ូតូ ទូរសព្ទ ដល់​អតិថិជន​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០២០ កន្លង​ទៅ។ នៅ​ថ្ងៃ​នេះ លោក​ស្រី បាន​ប្រកាស​កម្មវិធី​ចាប់​រង្វាន់​សន្ធឹក​សន្ធាប់​ថ្មី​មួយ​ទៀត ដោយ​គ្រាន់​តែ​ប្រើ​ផលិត​ផល​អាហារ​បំប៉ន​សារាយ​សមុទ្រ NNP ​ប៉ុណ្ណោះ។

បើ​តាម​ការ​​បញ្ជាក់​របស់​លោក​ស្រី ទ្រី ដាណា បាន​ឱ្យ​ដឹង​ថា រង្វាន់​នឹង​ចាប់​ឆ្នោត​ប្រគល់​ជូន​អតិថិជន​រាល់​ខែ ចាប់​ពី​ចុង​ខែ​មិថុនា​នេះ​ទៅ ដោយ​រង្វាន់​ធំ​មាន​ម៉ូតូ ទូរសព្ទ iPhone ម៉ាស៊ីន Microwave ម៉ាស៊ីន​បំពង​អគ្គិសនី និង​ចង្ក្រាន​អគ្គិសនី​ជា​ច្រើន​រង្វាន់។ ចំណែក​រង្វាន់​ធំ រថយន្ត​ម៉ាក Ford Ranger XLT 2021 នឹង​ត្រូវ​ចាប់​ជា​មួយ​រង្វាន់​ធំ​ផ្សេង​ទៀត នៅ​ចុង​ឆ្នាំ​២០២១នេះ។

ចំពោះ​រង្វាន់​សរុប​រួម​មាន រថយន្តម៉ាក Ford Ranger XLT 2021 ១រង្វាន់, ម៉ូតូ Honda Dream 2021 ១១រង្វាន់, ទូរសព្ទដៃម៉ាក iPhone 12 Pro Max ១៧រង្វាន់, ម៉ាស៊ីន Microwave ៥០​រង្វាន់, ម៉ាស៊ីនបំពងអគ្គិសនី ៥០រង្វាន់, ចង្ក្រានអាំងសាច់អគ្គិសនី ៥០រង្វាន់ ហើយ​ប្រគល់​ជូន​អតិថិជន​ជា​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​ម្ចាស់​ដេប៉ូ​លក់ ឬ​តំណាង​ចែក​ចាយ​រួម​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ឡើយ។

សម្រាប់​លក្ខខ័ណ្ឌ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ចាប់​រង្វាន់ គឺ​​អតិថិជន​​គ្រាន់​តែ​ទិញ​ផលិតផល​អាហារ​បំប៉ន​សារាយសមុទ្រ NNP នឹង​មាន​សិទ្ធិ​ចូល​រួម​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​រាល់​ខែ ហើយ​សន្លឹក​ឆ្នោត​ដែល​មិន​ត្រូវ​រង្វាន់ នឹង​ត្រូវ​រក្សា​ទុក​រហូត​ដល់​ការ​ចាប់​ឆ្នោត​រង្វាន់​ធំ​នា​ចុង​ឆ្នាំ​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា អាហារបំប៉ន​សារាយ​សមុទ្រ NNP ជា​ផលិតផល​ពិត​របស់​សហរដ្ឋអាមេរិក នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ ដាណា ទ្រី មាន​ការ​ទទួល​ស្គាល់គុណភាព​​ត្រឹម​ត្រូវ​ទៅ​តាម​ស្តង់ដារ។ អត្ថប្រយោជន៍​ ជួយ​បញ្ចុះ​សម្ពាធឈាម កាត់​បន្ថយ​ជាតិ​ខ្លាញ់ កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​ឈាម មាន​ជាតិ​កាកសសៃសម្រួល​ដល់​ប្រព័ន្ធរំលាយ​អាហារ និង​មាន​ប្រយោជន៍​ច្រើន​ទៀត​សម្រាប់​សុខភាព។ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!