ជួយគាំទ្រផង! កីឡាការិនីជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយកីឡាការិនីប៉ាគីស្ថានរសៀលនេះ

កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើ​ស​ជាតិ​កម្ពុជា ថិ​ប កា​សាន់​ទ្រី​នី​កូល ហៅ ខេ​ស៊ី នឹង​ត្រូវ​ជួប​កីឡាការិនី​ប៉ា​គី​ស្ថាន Zoya Sabir ក្នុង​ការ​ប្រកួត​ជ​ម្រុះ​កីឡា​អូឡាំពិក ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ ដែល​បាន​លើក​មក​ឆ្នាំ​២០២១ នា​វេលា​ម៉ោង ៩​ព្រឹក​(​ត្រូវ​នឹង​ម៉ោង ១​រសៀល​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃទី​២២ ខែឧសភា​នេះនៅប្រទេស​ហ្សកដានី​។​

​ខេ​ស៊ី គឺជា​អត្ត​ព​លិក​កម្ពុជា​ចុងក្រោយ ដែល​ត្រូវ​ប្រកួត​ជ​ម្រុះ​អូឡាំពិក ដោយ​នឹងត្រូវ​ប្រកួត​លើ​វិញ្ញាសាទ​ម្ង​ន់​ក្រោម ៥៧​គីឡូក្រាម​។ បន្ទាប់ពី​ចាប់ឆ្នោត​កាលពី​ល្ងាច​ថ្ងៃ​សុក្រ កីឡាការិនី​ខ្មែរ​-​អាមេរិក​រូប​នេះ ត្រូវ​ជួប​កីឡាករ Sabir Zoya ក្នុង​វ​គ្គ​ជម្រុះ ១៦​នាក់ ដើម្បី​ប្រជែង​កៅអី​វ​គ្គ​បន្ដ និង​ឈានទៅ​ដណ្ដើម​កៅអី​អូឡាំពិក ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​នា​ខែកក្កដា​ខាងមុខ​។​

​សូមបញ្ជាក់ថា ការ​ប្រកួត​ជ​ម្រុះ​កីឡា​អូឡាំពិក​ឆ្នាំ​នេះ ខេ​ម​រ​សហ​ព័ន្ធ​តេក្វាន់​ដូ WT បាន​បញ្ជូន​អត្ត​ព​លិក ២​រូប​ទៅ​ចូលរួម​ប្រកួត​នៅ​ហ្សកដានី រួមមាន​កីឡាករ វ៉ា មិថុនា និង​កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូល តែ វ៉ា មិថុនា បាន​ធ្លាក់​ពី​ការ​ប្រកួត​ទៅហើយ បន្ទាប់ពី​ប្រកួត​ចាញ់​កីឡាករ​ឆាយ​នី​តៃប៉ិ Liu Wei-ting ដោយ​ល​ទ្ធ​ផល ៣៨-៤​ពិន្ទុ កាលពី​ម្សិល​មិញ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!