ភ្ញាក់ផ្អើលខ្លាំង! បុរសបរទេសម្នាក់បង្ហោះរូបស្និទ្ធស្នាលជាមួយបវរកញ្ញាកម្ពុជា រ៉េត សារីតា ជាច្រើនសន្លឹក

មហា​ជន​ជាច្រើន ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ឃើញ រូបថត​ប៉ុន្មាន​សន្លឹក​នេះ ត្រូវបាន​បុរស​ជន​បរទេស​ម្នាក់ ផុស​ក្នុង​បណ្តាញ​ស​ង្គ​ម Instagram របស់ខ្លួន ហើយ ក្នុង​នោះ​ក៏ មាន​រូបភាព​បវ​រក​ញ្ញា រ៉េត សា​រីតា គ្រប់​សន្លឹក​តែម្តង មិន​តែ​ប៉ុណ្ណោះ ប្រសិនបើ​ក្រឡេក​ទៅ​មើល ការបញ្ចេញ​មតិ​របស់ អ្នកដឹកនាំ​បវ​រក​ញ្ញា​រូបនេះ​វិ​ញ ក៏​រឹតតែ​ធ្វើ​ឲ្យ អ្នកគាំទ្រ នាំគ្នា​ជ្រួលច្របល់​អស់ហើយ ដោយ​រូបលោក បានសរសេរថា <​តាម​បេះដូង ដល់​ទី​បំផុត​>​។​

​គួរ​បញ្ជាក់ថា រូបថត​អ្នក​ទាំងពីរ ត្រូវបាន​គណនី IG បុរស​ឈ្មោះ Tomas Ginenez ជា​អ្នក​បង្ហោះ ដែល​ក្នុង​នោះ រូបលោក បាន​បង្ហាញ​រូបថត​ជាមួយ​កញ្ញា តាំងពី​ព្រលាន​យ​ន្ត​ហោះ​ខ្មែរ រហូតដល់​ទឹកដី​សហរដ្ឋអាមេរិក​។ ជាមួយគ្នា​នេះ អ្នកគាំទ្រ​ជាច្រើន កាន់តែ​ចង់ដឹង​ពី ស​ម្ព័​ន្ធ​ភាព​អ្នក​ទាំងពីរ ថា​ជា​អ្វី​នឹង​គ្នា​?​

បន្ទាប់​​​ពី​​​ឆ្លង​​​កាត់​​​ការ​ប្រកួត​​​ប្រជែង​​​ជា​​​ច្រើន​​​វ​គ្គ រាត្រី​​​គ្រង​ម្កុដ​​​នៃ​​​​បវ​រ​កញ្ញា​ចក្រវាល​​​កម្ពុជា​​ ២០២០ (Miss Universe Cambpdia 2020) បាន​​​ឈាន​​​ចូល​​​មកដល់​​​កាលពី​រាត្រី​ថ្ងៃទី ២៦ ខែ​វិច្ឆិកា​។ បេ​ក្ខ​នារី​ជាច្រើនរូប​បាន​​​ប្រកួត​​​ប្រជែង​​​ទាំង​រូប​សម្រស់ ភាព​​​ក្លាហាន ​​និង​​​សមត្ថភាព​ក្នុង​ការឆ្លើយតប​សំណួរ​ជា​ភាសា​អង់គ្លេស​។ ក្នុងឱកាស​នោះ បេ​ក្ខ​នា​រីពាក់​ស្លាក​លេខ ១៨ កញ្ញា រ៉េត សា​រីតា បាន​​​ក្លាយជា​ម្ចាស់​ម្កុដ​បវ​រ​កញ្ញា​ចក្រវាល​​​កម្ពុជា ​២០២០ (Miss Uniververse Cambodia 2020)​។​ក្រៅពី​រូប​សម្រស់ កញ្ញា រ៉េត សា​រីតា ជា​បេ​ក្ខ​នារី​មួយរូប​មាន​ភាព​លក្ខណៈសម្បត្តិ​​​លេចធ្លោ ដែល​​​​ទស្ស​និក​​​ជន​​​អាច​​​នឹង​​​​មិន​​​ធ្លាប់​​​បាន​​​ដឹង​។

កញ្ញា រ៉េត សា​រីតា ជា​និស្សិត​កំពុង​បន្ត​ការសិក្សា​​​ថ្នាក់​​​អនុបណ្ឌិត​​​ផ្នែក​​​ទំនា​ក់​​​ទំនង​​​អន្តរជាតិ និង​​​អាច​​​និយាយ​​​​ភាសា​​​អង់គ្លេស​​​​បាន​​​​យ៉ាង​​​​ស្ទាត់​​​ជំនាញ​​​បំផុត ស័ក្តិសម​​​ជា​​​បវ​រ​​​កញ្ញា​​​តំណាង​​​កម្ពុជា​​​នៅ​​​លើ​​​ឆាក​​​អន្តរជាតិ​។ កាលពី​ឆ្នាំ ២០១៦ នា​​​ង​ក៏​​​​ធ្លាប់​​​ទទួល​​​បាន​​​ពា​ន​​​រ​ង្វាន់​ជើង​​​ឯក Youth Champion Award ពី UNFPA Cambodia ចំពោះ​ការជួយ​លើកកម្ពស់​​​ការ​យល់ដឹង​អំពី​ការអប់​រំ​​​សុខ​​​ភាព​​​ផ្លូវភេទ​និង​សុខភាព​បន្ត​ពូជ​សម្រាប់​យុវ​ជន​។ ទ​ន្ទឹ​ម​នឹងនេះ កញ្ញា រ៉េត សា​រីតា ក៏​ជា​តារា​​​សម្តែង​​​​ក្នុង​​​ខ្សែ​​​ភាព​​​យ​ន្ត ពិធី​ការិនី និង​​​តារា​​​បង្ហាញ​ម៉ូដ​​​ឱ្យ​​​ក្រុមហ៊ុន​​​ធំៗ​​​ជា​​​ច្រើន​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!