ម្ចាស់ហាងពេជ្រ ដាណា ថាជី.វិតមនុស្សមានតម្លៃស្មើគ្នាមិនអាចវាស់ដោយទ្រព្យ ចុង.ក្រោយយកតាមក៏មិនបាន

ម្ចាស់ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ ទ្រី ដាណា ​តែង​ចែក​រំលែក​គំនិត​ល្អៗ តាម​បណ្ដាញ​សង្គម ដែល​ធ្វើ​ឱ្យ​អ្នក​អាន​ជា​ច្រើន បាន​ស្គាល់​ទាំង​គំនិត​អាជីវកម្ម និង​សង្គម។ ថ្មីៗ​នេះ លោក​ស្រី បាន​សរសេរ​រៀប​រាប់​រឿង​ថ្មី​មួយ​ទៀត គឺ​និយាយ​ពី​វិធី​ស្វែង​រក​ក្ដី​សុខ​ដោយ​ខ្លួន ដោយ​ប្រឹង​អស់​ពី​លទ្ធភាព មិន​លោភលន់ ហើយ​ពេញ​ចិត្ត​អ្វី​ដែល​ខ្លួន​មាន។

លោក​ស្រី ទ្រី ដាណា បាន​រៀប​រាប់​បែប​នេះ​ថា៖ "ជីវិត​យើង​មិន​ស្មុគ្រស្មាញ​ពេក​ទេ តែ​យើង​តើ​ជា​អ្នក​នាំឱ្យ​វា​ស្មុគ្រស្មាញ​។ ខំប្រឹង​ឱ្យ​អស់ពី​សមត្ថភាព តែ​រៀនរ​ស់​ដោយ​ភាព​ស្ងប់​សុខ កុំ​លោភលន់ នោះ​អ្នក​ទាំងអស់គ្នា​នឹង​ឃើញ​ព​ន្លឺ​នៃ​ក្ដី​សុខ​ពិតៗ​។ យើង​ត្រូវ​ខំប្រឹង​ឱ្យ​អស់ពី​កម្លាំង ដោយ​អំពើ​សុច្ចរិត ទាំង​ការ​រកស៊ី ទាំង​ការធ្វើការ ហើយ​ផល​ដែល​បាន​មកពី​ការ​ខំប្រឹង​នោះ គឺ​សេចក្ដីសុខ ទោះ​ពេលខ្លះ​វា​មិន​ច្រើន តែ​វា​មាន​ន័យ ហើយ​វា​នឹង​មិន​ធ្វើឱ្យ​យើង​លោភ​លន់​។

តែ​លុយ​ដែល​បាន​មកពី​ការ​បំពាន​គេ ឬ​មិន​ប្រើ​កម្លាំង​សោះ វា​មិនសូវមាន​ន័យឡើយ ហើយ​ក៏​នឹង​នាំមក​ភាព​ក្ដៅក្រហាយ​។ ជាក់ស្ដែង បើ​រើស​បាន​លុយ​គេ មិន​ឱ្យគេ​វិញ នឹង​នៅសល់​ក្ដីបារម្ភ​ក្នុង​ចិត្ត​។ លេងល្បែង​ឈ្នះ ក៏​ចង់បាន​ទៀត ចង់បាន​រហូត អស់ពី​ខ្លួន ដោយ​ទាំង​ទ្រ​ព្យ​បន្សល់ទុក​ពីមុន​។ កេង​ប្រវ័ញ្ញ​គេ យើង​នៅតែមាន​អា​ម្មណ៍​មិន​ស្រណុក​ចិត្ត​។

មាន​តែ​ការ​ខំប្រឹង​ដោយ​កម្លាំង​ញើស​ឈាម​យើង ទើប​មាន​ក្ដី​សុខ ហើយ​លុយ​ដែល​បាន​មក មាន​ន័យ​បំផុត ទោះ​យើង​យក​ធ្វើ​អី ក៏​មាន​ក្ដី​សុខ​ដែរ​។ ​លោក​នេះ គ្មាន​អ្នកណា​មាន​ជាង​អ្នកណា​នោះទេ មិនអាច​ប្រៀបធៀប​បាន ជីវិត​មនុស្ស​ម្នាក់​ដូចគ្នា មាន​តម្លៃ​ស្មើគ្នា ហើយ​ក៏​មិនអាច​យក​ទ្រ​ព្យ​សម្បត្តិ​មក​វាយតម្លៃ​សេចក្ដីសុខ​ដែរ ព្រោះ​ចុងក្រោយ​នៃ​ជីវិត ក៏​ទៅ​វិញ​ដោយខ្លួន​ទទេ ទោះបីក​ប់មាសប្រាក់ ឡាន ផ្ទះ វីឡា ទៅ​ជាមួយ ក៏​មិនអាច​នាំ​ទៅបាន​។

មាន​តែ​សេចក្ដី​ស្ងប់ ដែល​កប់​ទៅ​ជាមួយ និង​បន្សល់ទុក មិន​រ​លត់ បន្សល់​ទាំង​ឈ្មោះ និង​សេចក្ដី​ល្អ​។ ខំប្រឹង​រកស៊ី​ដោយ​សុច្ចរិត ទើប​ជីវិត​មាន​ន័យ​។ នាង​ខ្ញុំ​ពិបាក​រៀបរាប់​ពី​អារម្មណ៍​ជ្រះថ្លា​បែប​នេះ​ណាស់ នៅពេលដែល​អ្នក​ទាំងអស់​គ្នា​គ្នា​យល់ នឹង​មាន​អារម្មណ៍​ថា​ស្រឡះ​ខួរក្បាល។ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!