អបអរសាទរ! តេក្វាន់ដូជម្រើសជាតិកម្ពុជា ផ្ដួលប៉ាគីស្ថាន ឡើងវគ្គ៨នាក់ ជម្រុះអូឡាំពិក

កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើ​ស​ជាតិ​កម្ពុជា ថិ​ប កា​សាន់​ទ្រី​នី​កូល ហៅ ខេ​ស៊ី បាន​ឡើង​វ​គ្គ ៨​នាក់​ចុងក្រោយ នៃ​ការ​ប្រកួត​ជ​ម្រុះ​អូឡាំពិក​ហើយ បន្ទាប់ពី​ផ្ដួល​កីឡាការិនី​ប៉ា​គី​ស្ថាន Zoya Sabir ដោយ​ល​ទ្ធ​ផល ៣៩-១​ពិន្ទុ​នា​រសៀល​ថ្ងៃទី​២២ ខែឧសភា​នេះ នៅ​ប្រទេស​ហ្ស៊កដានី​។​

ការ​ប្រកួត​ជ​ម្រុះដំបូង​លើ​វិ​ញ្ញា​សាទ​ម្ង​ន់​ក្រោម ៥៧​គីឡូក្រាម​នេះ កីឡាការិនី​ខ្មែរ​-​អាមេរិក ថិ​ប កា​សាន់​ទ្រី​នី​កូល ធ្វើ​បាន​យ៉ាង​ល្អ ក្នុង​ការ​យកឈ្នះ​កីឡាការិនី​ប៉ា​គី​ស្ថាន ពោលគឺ​ប្រើពេល​ប្រកួត​តែ ២​វ​គ្គ​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល Zoya Sabir ដោយ​ល​ទ្ធ​ផល ៣៩-១​ពិន្ទុ​។​

​តាម​រយៈ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​កីឡា​ការិនី ថិ​ប កា​សាន់​ទ្រី​នី​កូល ឡើង​វ​គ្គ ៨​នាក់​ចុងក្រោយ​ដោយ​ត្រូវ​ជួប​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្ស៊កដានី Hamaidi Natali ដើម្បី​ប្រជែង​កៅអី​វ​គ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័​ត្រ ក៏ដូចជា​ឈានទៅ​ប្រជែង​កៅអី​អូឡាំពិក ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២០ ដែល​លើ​កមក​ឆ្នាំ​២០២១ នា​ខែកក្កដា​ខាងមុខ​។​​

​សូមបញ្ជាក់ថា ការ​ប្រកួត​ជ​ម្រុះ​កីឡា​អូឡាំពិក​ឆ្នាំ​នេះ ខេ​ម​រ​សហ​ព័ន្ធ​តេក្វាន់​ដូ WT បាន​បញ្ជូន​អត្ត​ព​លិក ២​រូប​ទៅ​ចូលរួម​ប្រកួត​នៅ​ហ្ស៊កដានី រួមមាន​កីឡាករ វ៉ា មិថុនា និង​កីឡាការិនី ថិ​ប កា​សាន់​ទ្រី​នី​កូល តែ វ៉ា មិថុនា បាន​ធ្លាក់​ពី​ការ​ប្រកួត​ទៅហើយ បន្ទាប់ពី​ប្រកួត​ចាញ់​កីឡាករ​ឆាយ​នី​តៃប៉ិ Liu Wei-ting ដោយ​ល​ទ្ធ​ផល ៣៨-៤​ពិន្ទុ កាលពី​ម្សិល​មិញ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!