រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឱ្យអ្នកពាក់ព័ន្ធយកសំណាក បើមិនចង់រងការពិន័យ ១លាន-៥លានរៀល ​

​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង​បាន​អំ​ពា​វ​នាវ​សូម​បង​ប្អុ​ន​សហការ​ជាមួយ​ម​ន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​វិភាគរក​មេរោគ​កូ​វីដ​-១៩ បើ​ពុំ​នោះ​ទេ​អ្នក​អាច​ត្រូវ​ពិ​ន័​យ​អន្តរការណ៍​ពី​១​លាន រៀល ទៅ ៥​លាន រៀល និង​អាច​ជាប់ពន្ធនាគារ​រហូតដល់​៥​ឆ្នាំ ។

​សូម​ជ​ម្រាប​ជូនថា ការ​យក​សំណាក​ចំពោះ​បុគ្គ​ល​ដែល​មាន​ការពាក់​ព័​ន្ធ ឬ​ស​ង្ស័​យថាមាន​ការជាប់​ពាក់​ព័​ន្ធ​នឹង​អ្នក​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ គឺជា​វិធានការ​សុខាភិបាល​មួយ ដែល​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ទ​ប់​ស្កាត់​ការរីក​រាលដាល​ឆ្លង​នៃ​ជំ​ងឺ​កូ​វីដ​-១៩ ។

​ចំពោះ​អំពើ​មិន​សហការ​ជាមួយ​ម​ន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណា​កទៅវិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដែល​ត​ម្រូ​វ​ឱ្យ​ផ្តន្ទាទោស​ជា​ពិ​ន័​យ​អន្តរការណ៍​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល ហើយ​ការបង់ប្រាក់​ពិ​ន័យ​អន្តរការណ៍​នេះ មិន​ធ្វើឱ្យ​បុគ្គ​ល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ រួចផុត​ពី​កាតព្វកិច្ច​ក្នុង​ការ​ឱ្យ​ម​ន្ត្រីសុខា​ភិបាល​យកសំ​ណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ នោះទេ​។

យោងតាម​មាត្រា​២១ នៃ​អនុក្រឹត្យ​លេខ​៥៧ ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទ​ប់ស្កា​ត់​ការ​ឆ្លងរាលដា​ល​នៃ​ជំ​ងឺ​កូ​វីដ​-១៩ និង​ជំងឺ​ឆ្លងកាច​សាហាវ​និង​ប្រកបដោយ​គ្រោះ​ថ្នាក់​ធ្ង​ន់​ធ្ង​រ​ផ្សេង​ទៀ​ត ។ ចំពោះ​អ្នក​ផ្តើម​គំ​និ​ត និង​អ្នកចូលរួម​បង្ក​ការរារាំង​ដល់​ការអនុវត្ត​វិធានការ​សុខាភិបាល​ខាងលើ​នេះ​អាច​ជាប់ពន្ធនាគា​ររហូ​តដល់ ៥(​ប្រាំ​)​ឆ្នាំ យោងតាម​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានកា​រទ​ប់ស្កា​ត់​ការ​ឆ្លងរាលដា​ល​នៃ​ជំ​ងឺ​កូ​វីដ​-១៩ និង​ជំងឺ​ឆ្លងកាច​សាហាវ​និង​ប្រកបដោយ​គ្រោះ​ថ្នាក់​ធ្ង​ន់​ធ្ង​រ​ផ្សេង​ទៀ​ត ៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!