ទីបំផុត! ជនសង្ស័យព្រមសារភាពពីទ្រព្យសម្បត្តិ លួចបានពីផ្ទះថៅកែឡេដែលយំថាបាត់សរុប ៥០ម៉ឺនដុល្លារ

ជន​ស​ង្ស័​យ​​​គាស់​​​ផ្ទះ​​​​មក​​​រា មុំ ដែល​​​ជា​​​តំណាង​​​ចែកចាយ​ឡេ​​​របស់​​​ក្រុមហ៊ុន​មួយ​​ យក​​​អស់​​​ប្រមាណ​​​ជាង​​៥០​​ម៉ឺន ដុល្លារ ត្រូវ​​​បាន​​​សមត្ថកិច្ច ស្រាវជ្រាវ ឃាត់ខ្លួន​បាន​​២​​នាក់ នឹង​​​ប​​​ញ្ចូ​​​ន​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​ទី​​២៥ ខែ ឧសភា នេះ ​​ចំណែក​​​ប្រាក់ និង​​​គ្រឿង​​​អ​ល​ង្កា​រ ត្រូវ​ជ​នស​ង្ស័​យ​សារភាព​​​ថា លក់​​​ចែក​​​គ្នា​​​ស៊ីចាយ និង​​​លេងល្បែង​​​ចាញ់ អស់ហើយ ។​​​

ទោះបីជា​​​យ៉ាងណា ទូ​ដែក សមត្ថកិច្ច​​​រក​​​ពុំ​​​ឃើញ​​​ឡើយ ដោយ​​​ជន​ស​ង្ស័​យ​​​យក​​​ទៅ​​​បោះ​​​ចោល​​​ ​​ហើយ​​​ដកហូត​​​បាន​​​តែ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​និង​​​មាស​​​ប្រមាណ​​​ជិត​​​មួយ​​​តម្លឹង​​​តែ​​​ប៉ុណ្ណោះ​​ ។ គួរ​រំលឹកថា ចោរ​​​គាស់​​​ផ្ទះ​​​យក​​​អស់​​៥០​​ម៉ឺន​​​ដុល្លារ​​​ពី​​​ថៅកែ​​​ឡេ​ម្នាក់ ខណៈ​​​ម្ចាស់​​​កំពុង​​​សម្រាក​​​ព្យាបាល​​​កូ​​​វី​​​ដ​១៩។

​ការ​​​ឃាត់ខ្លួន​​​ជន​ស​ង្ស័​យ​​​នេះ ត្រូវ​​​បាន​​​សមត្ថកិច្ច​​​អោយ​​​ដឹង​​​ថា បន្ទាប់​​​ពី​​​ជន​ស​ង្ស័​យ​​​ទាំង​​២​​នាក់​​​នោះ បាន​​​ទៅ​​​ធ្វើ​​​សកម្មភាព​​​លួច ម៉ូតូ​​​មួយ​​​គ្រឿង​​​ម៉ាក​​​ស្តុ​​​ប​​​ពី​​​ពណ៌​​​ក្រហម នៅ​​​មុខ​​​បន្ទ​ប់​​​ផ្ទះជួល តាម​​​ផ្លូវ​​​បេតុង ស្ថិត​​​ក្នុងភូមិ​​​អូរ​​​បែក​​​ក្អម សង្កាត់​​​អូរ​​​បែក​​​ក្អម កាលពី​​​វេលា​​​ម៉ោង​​​ប្រមាណ​​៣​​និង​​៣០​​នាទី​​​រសៀល​​​ថ្ងៃ​​​ទី​​២២ ខែ ឧសភា ឆ្នាំ ២០២១ ហើយ ក៍​បាន​​​បែក​​​ធ្លាយ​​​រឿង​​​ធ្វើ​សកម្មភាព​​​គាស់​​​ផ្ទះ​​​មក​​​រា មុំ ដែល​​​ជា​​​តំណាង​​​ចែកចាយ​​​ឡេ​​​​របស់​​​ក្រុមហ៊ុន​​​មួយ ​​សាខា​​​បឹង​​​សាឡា​​​ង លក់​ដុំ និង​​​រាយ ឡេ​​​មុខ និង​​​ឡេ​​​ខ្លួន ដែល​​​នាំ​​​ចូល​​​ពី​​​ប្រទេស​​​ថៃ និង​​​កូរ៉េ​​​។​

ជន​ស​ង្ស័​យ​​២​នាក់​​​ដែល​ត្រូវ​​​ឃាត់ខ្លួន ត្រូវ​​​បាន​​​ន​គ​រ​បាល​​​អោយ​​​ដឹង​​​ថា ​​ម្នាក់​​​​ឈ្មោះ សុខ ទី ហៅ ម៉ា​​​ប់ ភេទ​​​ប្រុស ​​អាយុ​៣២​​ឆ្នាំ មុខ របរ ពុំ​​​ពិតប្រាកដ ស្នាក់​​​នៅផ្ទះ​​​ជួល ផ្លូវ​​​បេតុង សង្កាត់​​​ផ្សារ​​​ដើម​​​គ​រ ខណ្ឌ​ទួលគោក រាជធានី​​​ភ្នំពេញ​​ និង​​​ម្នាក់​ទៀត​​​ឈ្មោះ​​​សូ រ៉ា ហៅ រ៉ែ​​​ន ភេទ​​​ប្រុស​​ អាយុ​​៣១​​ឆ្នាំ ស្នាក់​​​នៅ​​​បន្ទ​ប់​​​ជួល ភូមិ​​​ព្រៃ​​​ស្ពឺ សង្កាត់​​​ចោម​​​ចៅ​​២ ខណ្ឌ​​​ពោធិ៍​​​សែន​ជ័យ ​​រាជធានី​ភ្នំពេញ​​​។​

​តាម​​​ប្រភពពីន​គ​របាល​អោយ​​​ដឹង​​​ថា នៅ​​​មុន​​​ពេល​​​ចាប់ខ្លួន​​​ជន​ស​ង្ស័​យ​​២​​នាក់ បាន​​​ជិះ​​​ម៉ូតូ​​​មក​​​ជួប​​​ជុំ​​​គ្នា ហើយ​​​បាន​​​ធ្វើ​​​សកម្មភាព​​​លួច​​​ម៉ូតូ​​​មួយ​​​គ្រឿង​ម៉ាក​​​ស្តុ​​​ប​​​ពី​​ ពណ៌​​​ក្រហម ស៊េរី​​​ឆ្នាំ​​២០១៥ ពាក់ ស្លាក​​​លេខ ភ្នំពេញ ​១CQ-៥៤៥២ ដែល​​​ម្ចាស់​កំពុង​​​តែ​​​ចត់​​​ទុក​​​មុខ បន្ទ​ប់​​​ជួល ។​​ នៅ​​​ក្នុង​​​សកម្មភាព​​​ជន​ស​ង្ស័​យ​​​លួច​​​កាច់​​​សោរ​​​បាន​​​សម្រេច​​​រួច បណ្តើរ​​​ចេញ ក៍​​​ត្រូវ​​​បាន​​​អ្នក​​​ជិតខាង​​​ឃើញ​ទាន់​​​ស្រែក​​​ចោរ​​​ៗ​​​ហើយ ជន​ស​ង្ស័​យ​​​ឈ្មោះ សូ រ៉ា ក៍​បាន​​​ផ្តួល​ម៉ូតូ​​​នោះ​​​ចោល រត់គេច​​​ខ្លួន​​​ជាមួយ​ឈ្មោះ សុខ​​​ទី ដែល​​​ឈ​ប់​​​ចាំ​​​មើល ផ្លូវ ។

ដោយ​​​មានការ​​​ភ្ញាក់ផ្អើល ប្រជា​ពល​រដ្ឋ និង​​​ម្ចាស់​​​ម៉ូតូ​​​ក៍​បាន​​​នាំ​​​គ្នា​ឃាត់ខ្លួន​បាន​​​ជន​ស​ង្ស័​យ​​​ទាំង​​២​​នាក់ រួច​​​ប្រគល់​​​អោយ​​​ន​គ​រ​បាល​​​ប៉ុស្តិ៍​​​អូរ​​​បែក​​​ក្អម ដើម្បី​​​សា​​​កក​​​សួរ ។​តាម​​​ន​គ​រ​បាល​​​ខណ្ឌ​​​សែន​​​សុខ បានអោយ​​​ដឹង​​​ទៀត​​​ថា បន្ទាប់​​​ពី​​​ឃាត់ខ្លួន សាកសួរ ដោយ​​​មានការ​​​សហការ​​​ពី​​​ន​គ​រ​បាល កា​រិ​​​យាល័យ​​​ន​គ​រ​បាល​​​ព្រហ្ម​ទ​ណ្ឌ កំរិត​​​ស្រាល​​​នៃ​​​ស្នងការ​​​ន​គ​រ​បាល​​​រាជធានី​​​ភ្នំពេញ និង​​​ន​គ​រ​បាល​​​ខណ្ឌ​​​ទួល​​​គោក ក៏បាន​​​បែកធ្លាយ ដែល​​​កន្លង​​​មក ជន​ស​ង្ស័​យក៍បាន​​​ធ្លាប់​​​ធ្វើ​​​សកម្មភាព​​​គាស់​​​ផ្ទះ​​​របស់ មក​​​រា មុំ ដែល​​​ជា​​​តំណាង​​​ចែកចាយ​​​ធំ​​​ក្រុមហ៊ុន​​​មួយ​​ នៅ​​​សង្កាត់​​​បឹង​​​សាឡា​​​ង​​ ។​​ តាម​រយះ​​​ការ​​​សារភាព ន​គ​រ​បាល​​​ក៍​បាន​​​តាម ស្រាវជ្រាវ​​​រក​​​ទូ​រ​​​ដែក ដែល​​​ជន​​​នោះយក​​​ទៅ​​​បោះ​​​ចោល​នៅ​​​តាម​​​ផ្លូវ​៦០​​ម៉ែត្រ តែ​​​រក​​​ពុំ​​​ឃើញ ព្រម​ទាំង​​​ទៅ​​​យក​​​ខ្សែ​​​ក​ទៅ​​​លក់​​​​នៅ​​​ផ្សារ​​​កាប់​​​គោ តែ​​​ត្រូវ​​​បាន​​​អ្នក​ទិញ បដិសេធ​​​ថា មិន​​​បាន​​​ទិញ ។​

​តាម​​​ន​គ​រ​បាល​​​អោយ ដឹង​​​ទៀត ជន​ស​ង្ស័​យ​​​បាន​​​សារភាពថា ប្រាក់​​​និង​​​គ្រឿង​​​អ​ល​ង្កា​រ ដែល​​​គាស់​​​បាន​​​យក​​​លក់​​​ចែក​លុយ​​​គ្នា បាន​​​ម្នាក់​​​ជាង​​៣​​ម៉ឺន​​​ដុល្លារ ហើយ​យក​​​ស៊ីចាយ និង​​​លេងល្បែង​​​ចាញ់​អស់ ។​​ ទូ​រ​​​ដែក​គាស់​​​យក​​​លុយ​​​បាន​​​ហើយ​​​យក​​​ទៅ​​​បោះចោល​​​។ ចំណែក ប្លង់​​​ដី​​​និង​​​ផ្ទះ​​​ដុត​​​ចោល​អស់ ។​​តាម​​​ន​គ​រ​បាល​​​អោយ​​​ដឹង​​​ថា នៅ​​​ក្នុង​​​ការ​​​ឃាត់ខ្លួន សម​ត្ថ​​​ក​​​ចិ្ច​​​ស្រាវជ្រាវ ដកហូត​​​បាន​​​តែ ម៉ូតូ មួយ​​​គ្រឿង​​​ម៉ាក​​ZOOMER​ ស៊េរី​​​​ឆ្នាំ​​២០១៧​ ពណ៌​​​ខ្មៅ​​​លា​​​យស ពាក់​​​ស្លាក​​​លេខ​​ ភ្នំពេញ​​ ១GJ-២២៧៤​​ជា របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ហេង មក​​​រា ហៅ មក​​​រា មុំ និង មាស​​​ប្រមាណ​​​ជិត​​១​​​តម្លឹង​​​​តែ​​​ប៉ុណ្ណោះ ។​

​​​គួរ​​​បញ្ជាក់​​​ថា កាលពី​​​ព្រឹក​​​ថ្ងៃ​​​ទី​​១២ ឧសភា ឆ្នាំ​​២០២១​ សមត្ថកិច្ច​​​ច​ម្រុះ​​​នៃ​​​ស្នងការ​​​ន​គ​រ​បាល​​​រាជធានី​​​ភ្នំពេញ បាន​​​ចុះ​​​ទៅ​​​សហការ​​​ជាមួយ​​​ន​គ​រ​បាល​​​ខណ្ឌ​ទួលគោក​​​ដើម្បី​​​ស្រាវជ្រាវ​​​ជុំវិញ​​​ករណី​​​ចោរ គាស់​​​ផ្ទះ​​​មក​​​រា មុំ ដែល​​​ជា​​​តំណាង​​​ចែកចាយ​ឡេរ​បស់​​​ក្រុមហ៊ុន​​​មួយ​​ បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ហេង មក​​​រា ភេទ​​​ស្រី អាយុ​​៣២​​ឆ្នាំ​​​ដែល​​​គេ​​​ស្គាល់​​​ថា មក​​​រា មុំ ដែល​​​ជា​​​តំណាង​​​ចែកចាយ​ឡេ​​​របស់​​​ក្រុមហ៊ុន​​​មួយ​​ សាខា​​​បឹង​​​សាឡា​​​ង បាន​​​ឡាយ​​​បង្ហោះ​​​វី​​​ដេ​​​អូ​​​ពី​​​ម​ន្ទីរ​ពេទ្យ​​​កូ​​​វី​​​ដ យំទួញ​សោក​​​រៀបចំ​​​ថា ផ្ទះ​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​ក្រុម​​​ចោរ​​​គាស់​​​ទូ​រ​​​ដែក​​​យក​​​ប្រាក់​​​ប្រមាណ​​​ជាង​​៥០​​ម៉ឺន​​​ដុល្លារ​​ ខ​​​ណៈ​ពេលដែល​​​គាត់​​​បាន​​​ចាក់សោ​​​ផ្ទះ​​​ទៅ​​​ព្យាបាល​​​នៅ​​​ម​​​ជ្ឍ​​​ម​​​ណ្ឌ​​​ម៉ូ​​​ឌែ​​​ន​​២​​ក្នុង​​​សង្កាត់​​​ចក្រ​​​អង្រែ​​​។​​​ផ្ទះ​​​ដែល​​​ត្រូវ​​​ចោរ​​​គាស់​​​នោះ​​​ផ្ទះ​​​លេខ​​៣៥B​​ផ្លូវ​​​លេខ​​២២៨ សង្កាត់​​​បឹង​​​សាឡា​​​ង ខណ្ឌ​ទួលគោក រាជធានី​​​ភ្នំពេញ ។​

​តាម​​​កា​​​មេ​​​រ៉ា​សុ​​​វត្តិភាព ជន​ស​ង្ស័​យ​​​បាន​​​ធ្វើ​​​សកម្មភាព​​​នៅ​​​វេលា​​​ម៉ោង​​​ប្រមាណ​​​ជាង​​១​​រំលង​​​អា​​​ធ្រា​​​ត្រ​​​ថ្ងៃ​​​ទី​​១១ ខែ ឧសភា ឆ្នាំ ២០២១ បន្ទាប់​​​ពី​​​ផ្ទះ​​​ចាក់សោរ​​​ចោល​​​។ តាម​​​ព័ត៌មាន​​​បានអោយ ដឹង​​​ថា សម្ភា​​​រៈ​ដែល​​​បាត់បង់ រួម​​​មាន ៖ ទូ​រ​​​ដែក ១ មាន​​​ប្រាក់ ៨៥០០០​​ដុល្លារ , លុយ​​​ខ្មែរ ៣​​លាន​​​រៀល ,​​ខ្សែ​​​ក​​​ពេជ្រ​​​ចំនួន ២​​ខ្សែ​​,​​ចិញ្ចៀនពេជ្រ​​២​​វង់​​,​​ខ្សែ​​​ក​​​មាស​​​ចំនួន​​២​​តំឡឹង​​, ខ្សែដៃ​​​ផ្លា​​​ទី​​​ន ១​​តំឡឹង​​​កន្លះ ,​​ចិញ្ចៀន​មាស​​​ជា​​​កង​​​តូច​​​ៗ​​​ជា​​​ច្រើន​​​វង់​​១​​តំឡឹង​​​កន្លះ​​,​​ប្លង់​​​ដី​​​ចំនួន​​៥​​សន្លឹក ,​​ប្លង់​​​ផ្ទះ​​​ចំនួន​​២​​សន្លឹក​​,​​សៀវភៅ​​​គ្រួសារ​​១,​ កូនជ្រូក​​​​ស​ន្សំ​លុយ​​​ចំនួន​១ ​​មាន​​​លុយ​​​ប្រហែល​​១៥០០០​​ដុល្លារ និង​​​ម៉ូតូ​​​មួយ​​​គ្រឿង ។​​

បន្ទាប់​​​ពី​​​គាស់​​​ផ្ទះ​​​បាន​​​រយៈ​​​ពេល​ប្រមាណ​​១១​​ថ្ងៃ​​​ជន​ស​ង្ស័​យ ក៍​បាន​​​ទៅ​​​ធ្វើ​​​សកម្មភាព​​​លួច ម៉ូតូ​​​ទៀត ក៍​​​ត្រូវ​​​បាន​​​សមត្ថកិច្ច ឃាត់ខ្លួន​​​បាន​​​តែ​​​ម្តង ។ ជន​ស​ង្ស័​យ ត្រូវ​​​បាន​​​ន​គ​រ​បាល​​​ប​​​ញ្ចូ​​​ន ទៅ​​​កាន់​​​សាលា​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ចាត់ការ​​​តាម​​​ច្បាប់ នៅ​​​ព្រឹក​​​ថ្ងៃ​​​ទី​​២៥ ខែ ឧសភា ឆ្នាំ ២០២១​​នេះ ៕​​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!