បងស្រីកម្មករសំណង់រំភើបចិត្តខ្លាំង ពាក់ស្បែកជើងផ្ទាត់ទៅទិញមាស បែរទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​វាយ​តម្លៃ​គេ តាម​រយៈ​ការ​ស្លៀក​ពាក់ ឬ​សាច់​ឈាម ពណ៌​សម្បុរ ដែល​ធ្វើ​ឱ្យ​អ្នក​ជីវភាព​ខ្សត់​ខ្សោយ​មួយ​ចំនួន​មិន​ហ៊ាន​ចូល​ហាង​ថ្លៃៗ។ ប៉ុន្តែ​បង​ស្រី​កម្មករ​សំណង់​ម្នាក់ រំភើប​ចិត្ត​ខ្លាំង ដោយសារ​ស្លៀក​ពាក់​ខោ​អាវ​ចាស់ ទៅ​ទិញ​មាស​ពី​ហាង​ពេជ្រ ទ្រី ដាណា បែរ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ។

លោក​ស្រី ទ្រី ដាណា បាន​បង្ហោះ​រូប​ភាព វីដេអូ ព្រម​ទាំង​សរសេរ​ថា៖ "អរគុណ​ណាស់​បងស្រី ដែល​មក​ជួយ​ទិញ​មាសពី​ហាង​នាង​ខ្ញុំ។ គាត់​ថា​ធ្វើ​សំណង់ ស​ន្សំ​លុយ​យូរហើយ តែ​មិន​ហ៊ាន​ទៅ​ទិញ​នៅណា​ទេ ព្រោះ​ចេះតែ​ខ្លាច​គេ​មើលងាយ​គាត់​។ បង​អើយ​បង មើលងាយ​អី ទោះបង​មិនទិ​ញ មក​មើល​លេង​ក៏​ស្វា​គមន៍​ដែរ គាត់​ចង្អុល​ស្បែកជើង​ផ្ទាត់ ម្ខាង​គោ ម្ខាង​ក្របី ហើយ​ថា​រំភើ​បចិត្ត បុគ្គលិក​ខ្ញុំ​ស្វាគមន៍​រាក់ទាក់ ខ្ញុំ​មិន​ប្រកាន់​។

ហេ​ហេ​ហេ បងស្រី ប្រកាន់​អី ន​រណា​ក៏​ស្មើគ្នា​ដែរ ហើយ​បើ​មក​មើល​លេង​ក៏​មិន​ខាត​អី​ដែរ​។ ខ្ញុំ​ក៏កើតចេញពី​កូនអ្នក​ក្រ ខ្ញុំយ​ល់​ពី​អារម្មណ៍​នេះ ខ្ញុំយ​ល់​ពី​អារម្មណ៍​ដែល​ខ្លាច​ថា​ខ្លួនឯង​មិន​ស្មើ​គេ មិន​ហ៊ាន​ទៅ​ក្បែរ​គេ មិន​ហ៊ាន​ចូល​ហាង​។

​ខ្ញុំ​ប្រាប់​បុគ្គលិក អ្នកយាម​ទាំងអស់​ថា ទោះ​គេ​ជិះឡាន ម៉ូតូ កង់ ឬ​ដើរ​មក​ទិញ សំលៀ​កបំ​ពាក់​បែបណា ក៏​មិន​ខ្វល់ សំខាន់​គោរព​គេ​ជា​អតិ​ថិ​ជន​ម្នាក់​ដូចគ្នា​។ ពេល​ខ្លះ មើល​លេង​ក៏​ជា​កម្លាំងចិត្ត ប្រឹង​រកលុយ ថ្ងៃក្រោយ​ក៏​អាច​សម្រេច​ក្ដី​ស្រមៃ មាន​ល​ទ្ធភាព​ទិញ"


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!