តុលាការសម្រេចឱ្យអតីតប្ដី ចិញ្ចឹមកូនទាំង៦ រួមទាំងកូនចិញ្ចឹមកម្ពុជា តែ Angelina Jolie មិនព្រម

បន្ទាប់ពីសម្រេច​ចែកផ្លូវ​គ្នា តារា​ហូលីវូដ​ល្បី​ឈ្មោះ Brad Pitt និង Angelina Jolie នៅតែ​បន្ត​តតាំង​ក្តី​ជាមួយគ្នា ដោយ​គិត​មកទល់​ពេល​នេះ គឺ​មាន​រយៈពេល​៥​ឆ្នាំ​មកហើយ​។ យ៉ាណា​មិញ​ថ្មីៗ​នេះ តុលាការ​បាន​សម្រេច​ឲ្យ Brad Pitt ទទួលបាន​សិទ្ធ​ចិញ្ចឹម​កូនៗ​ទាំង​៦​នាក់ ប៉ុន្តែ​ហាក់​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយ​ទេ ដោយ Angelina Jolie បាន​ដាក់ពាក្យ​ប្តឹង​ជំទាស់​បន្តទៀ​ត​។​

​យោងតាម​ការចេញផ្សាយ​ដោយ​ដោយសារ​ព័ត៌មាន CNN នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា តុលាការ​បាន​សម្រេច​ឲ្យ​សិទ្ធទៅ Brad Pitt ក្នុង​ការ​គ្រប់​គ្រង​កូនៗ​ទាំង​៦​នាក់ តាំងពី​២​ទៅ​៣​សប្តាហ៍​មុន​ឯ​ណោះ ខណៈ​ការសម្រេច​នេះ Angelina Jolie មិន​យល់​ព្រម​នោះឡើយ ដោយ​នាង​និង​ក្រុមអ្នកច្បាប់ បាន​ប្តឹង​បន្ត​ទៅ​ឧទ្ធរណ៍​បន្ត​ទៀ​ត ជុំវិញ​សិទ្ធ​ចិ​ញ្ចឹ​ម​កូនៗ​ទាំង​៦​នាក់​។​

​ប្រភព​បានឲ្យ​ដឹងថា សវនាការ​បន្ត​របស់​តា​តារា​ហូលីវូដ​ជួរមុខ​ទាំងពីរ​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​០៩ ខែកក្កដា ខាងមុខ​បន្ត​ទៀត នៅ​តុលាការ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​​ គួរ​ជ​ម្រាប​ថា គូ​ស្វាមី​តារា​ហូលីវូដ Brad Pittt និង Angelina Jolie បាន​ប្រកាស​បញ្ចប់​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​រឿងក្តី​លែងលះ​រវាង​អ្នក​ទាំងពីរ​នៅ​មិនទាន់​បញ្ចប់​នោះទេ ព្រោះតែ​ការទាមទារ​សិទ្ធ​ក្នុងការ​ចិញ្ចឹម​កូនៗ​ទាំង​៦​នាក់​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!