ម្ចាស់ប្រេន LV ដែលធ្វើឱ្យមនុស្សជាច្រើនឈ្លក់វង្វេងប្រើ ក្លាយជាអ្នកមានបំផុតលើលោក មានទ្រព្យមហាសាល

ទស្សនា​វ​ដ្តី Forbes គិត​ត្រឹម​ម៉ោង ៨ ព្រឹក ET នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ឱ្យដឹងថា ទ្រ​ព្យ​សម្បត្តិ​ប៉ាន់ស្មាន​របស់លោក Bernard Arnault នាយក​ប្រតិបត្តិ​ក្រុមហ៊ុន LVMH បច្ចុប្បន្ន​មាន​ចំនួន ១៨៦.៣ ពាន់​លាន​ដុល្លារ​ឯ​ណ្ណោះ ខណៈ​លោក Jeff Bezos កាន់កាប់​ទ្រ​ព្យ​សម្បត្តិ​ប្រមាណ ១៨៦ ពាន់​លាន​ដុល្លារ និង​ស្ថាបនិក​ក្រុមហ៊ុន Tesla លោក Elon Musk ឈ​រ​នៅ​លំដាប់​ទីបី​ដោយមាន​ទ្រ​ព្យ​សម្បត្តិ​សុទ្ធ ១៤៧ ពាន់​លាន​ដុល្លារ​។​

​លោក Bernard Arnault មាន​អាយុ ៧២ ឆ្នាំ គឺជា​អ្នក​ជំនួញ​ជន​ជាតិ​បារាំង ដែល​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ( LVMH ) ដែល​ជា​ក្រុមហ៊ុន​ផលិត ផលិតផល​ប្រណីតៗ​ធំ​បំផុត​នៅលើ​ពិ​ភព​លោក និង​ជា​ប្រេន​មេ​ធំ​គ្រប់គ្រង​ចក្រ​ភព​ជាង ៧០ ម៉ាក​ល្បីៗ​រួមមាន​យីហោ Louis Vuitton, Dior, Celine, Moët, Hennessy និង Tiffany ជាដើម​។

បន្ថែម​ពីលើ​នេះ​ទៅទៀត Bernard Arnault ក៏​ជា​ម្ចាស់​ភាគហ៊ុន​ច្រើន​បំផុត​នៅក្នុង ( LVMH ) ហើយ​កាលពីពេល​កន្លង​ទៅ​នេះ ក្រុមហ៊ុន​របស់​លោក​បាន​ទិញយ​កក្រុមហ៊ុន Tiffany & Co ក្នុង​កិច្ច​ព្រម​ព្រៀង​ដែល​មានតម្លៃ ១៦,២ ពាន់​លាន​ដុល្លារ ។ ដោយសារតែ​ការ​ទិញយ​កក្រុមហ៊ុន​នេះ​ហើយ ទើប​ធ្វើឱ្យ​ភាគហ៊ុន​ក្រុមហ៊ុន​របស់​លោក​មាន​ការកើនឡើង​ស្ទើ​ស្ទើរ​មិនគួរឲ្យ​ជឿ ។

​ក្រឡេក​ទៅ​មើល​ប្រវត្តិ​របស់​សេដ្ឋី​ជំនួញ​មេ​ប្រេន​ល្បី​រូប​នេះ លោក Bernard Arnault បាន​សិក្សា​នៅ The Lycee Maxence Van Der Meersch នៅ​ទីក្រុង Roubaix និង The Lycee Faidherbe នៃ​ទីក្រុង Lille​។ ក្នុង​ឆ្នាំ​១៩៧១ លោក​បាន​បញ្ចប់​ការសិក្សា​នៃ​សាលា The Ecole Polytechnique ដែល​ជា​សាលា​បច្ចេកទេស​វិស្វកម្ម ឈានមុខ​គេ​នៅ​បារាំង ហើយ​លោក​ក៏​ចាប់ផ្ដើម​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឪពុក​របស់លោក​។

ក្នុង​ឆ្នាំ​១៩៧៣ លោក​បាន​រៀបការ​ជាមួយ​នារី​ម្នាក់​មាន​ឈ្មោះ​ថា Anne Dewavrin ហើយ​ពួកគេ​ទទួលបាន​កូន​ចំនួន​ពីរនាក់ ដែល​មាន​ឈ្មោះថា Delphine និង Antione​។ នៅ​ឆ្នាំ​១៩៩០ លោក Arnault និង Anne Dewavrin បាន​លែងលះគ្នា​។ ឆ្នាំ​១៩៩១ លោក​បាន​រៀបកា​រម្ដង​ទៀ​ត​ជាមួយនឹង Helene Mercier ហើយ​ពួកគេ​មាន​កូន​ចំនួន​៣​នាក់ ដោយ​បច្ចុប្បន្ន​ពួកគេ​ទៅ​រស់នៅ​ទីក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង​។​

យ៉ាងណា​មិញ ចំពោះ​ជីវិតក្នុង​វិ​ស័​យ​ជំ​នួ​ញ​លោក​ធ្លាប់​បរា​ជ័​យ​មិន​តិ​ច​ដង​នោះ​ទេ ទម្រាំ​តែ​អាចឈាន​ជើង​មកដល់​ចំណុច​កំ​ពូ​ល​នេះ​។ លោក Bernard Arnault បាន​លើកឡើងថា “​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​អត់ធ្មត់ អត់ធ្មត់​កាន់តែខ្លាំង កាន់តែ​រកឃើញ​ផ្លូវ​ទៅកាន់​ភាព​ជោគ​ជ័យ​”​។ លោក​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ផ្ទាល់​ពី​ខ្លួន​លោក​ថា “​ខ្ញុំ​ចេញរក​ស៊ីដំ​បូ​ង​ខាតបង់​ច្រើនណាស់ ខាត​ចំណេញៗ​អស់​ពេល​ជាច្រើន​ឆ្នាំ តែ​ខ្ញុំ​ចេះ​អត់ធ្មត់​នឹង​វា ខាំមាត់សង្កត់ចិត្ត​ធ្វើ មិន​ដែល​បោះបង់ ទើប​រក​ចំណេញ​ឃើញ ហើយ​ទទួលបាន​ភាព​ជោគ​ជ័យ​ដូច​សព្វថ្ងៃ​នេះ​”​។

ដូច្នេះ​ការធ្វើជំ​នួ​ញ​យើង​មិនអាច​ចេញ​ធ្វើបាន​មួយខែ ទៅ​ពីរ​ខែ ក្លាយទៅជា​អ្នក​មាន​បានឡើយ វាត​ម្រូ​វ​ឲ្យ​យើង​ចេះ​អត់ធ្មត់ ព្រោះ​ពេល​ខ្លះ​ការរក​ស៊ីដំ​បូ​ង អ្នក​ខ្លះក៏​ជួប​បរា​ជ័​យ អ្នក​ខ្លះទៀតក៏​ត្រូវ​ចំ​ណាយ​ពេល​យូរ​ឆ្នាំ​ណាស់ ទើប​រកឃើញ​ផល​ចំណេញ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!