ណែនាំស្ដេចពស់វែកពិសខ្លាំងបំផុត កំពុងមានវត្តមាននៅដីខ្មែរ ដែលពិភពលោកស្គាល់ថា King Cobra

ពស់​​​អាសិរពិស ស្ថិត​​​ក្នុង​​​ចំណោម​​​សត្វ​​​ដែល​​​គ្រោះ​​​ថ្នាក់​​​បំផុត ហើយ​​​អាច​​​ឆក់​​​យក​​​ជីវិត​​​មនុស្ស​​​ភ្លាម​​​ៗ​​​ប្រសិន​​​បើ​​​ប៉ះ​​​ពិស​​​ដ៏​​​ខ្លាំង​​​របស់​​​វា​។ ចំណែក​​​ប្រភេទ​​​ស្ដេច​​​ពស់​​​វែក King Cobra បាន​​​ល្បី​​​រ​ន្ទឺ​​​ពាសពេញ​​​ពិ​ភព​លោក ថា​​​ជា​​​មច្ចុរាជ​​​សាហាវ​​​បំផុត ដែល​​​កំពុង​​​មាន​​​វត្ត​​​មាន​​​នៅ​​​តាម​​​ប្រទេស​​​អាស៊ី​​​ជា​​​ច្រើន ជា​​​ពិសេស​​​នោះ គឺ​​​ឥណ្ឌា ចិន មី​យ៉ាន់​ម៉ា កម្ពុជា និង​​​វៀតណាម​​​ជា​​​ដើម​។​

​King Cobra ជា​​​ប្រភេទ​​​ពស់​​​មាន​​​ពិស​​​វែង​​​បំផុត និង​​​ធំ​​​បំផុត ក្នុង​​​ជំពូក​​​ពស់​​​ពិស​​​ទាំង​​​អស់​។ ជា​​​ម​ធ្យ​ម ស្ដេច​​​ពស់​​​វែក​​​ដែល​​​ពេញ​​​វ័យ អាច​​​មាន​​​ប្រវែង​​​ខ្លួន​​​ចាប់​​​ពី ៣,១៨ ទៅ ៤​​ម៉ែត្រ ប៉ុន្តែ​​​ធ្លាប់​​​មាន​​​អ្នក​​​ចាប់​​​បាន​​​ស្ដេច​​​ពស់​​​វែង​​​ដ៏​​​ធំ​​​មួយ ដែល​​​មាន​​​ប្រវែង ៥,៨៥​​ម៉ែត្រ​​​នៅ​​​ប្រទេស​​​ឥណ្ឌា​។ ពស់​​​នេះ ភាគ​​​ច្រើន​​​រស់​​​នៅ​​​ក្នុង​​​ព្រៃ​​​ក្រាស់​​​ៗ​​​ដែល​​​មាន​​​ប្រភព​​​ទឹក​​​នៅ​​​ជាមួយ ប៉ុន្តែ​​​ពេល​​​ខ្លះ​​​វា​​​បាន​​​ដាច់​​​សង្វែង​​​ចូល​​​តាម​​​ភូមិ ដែល​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ដល់​​​អ្នក​​​ស្រុក​​​ផង​​​ដែរ​។​

ស្ដេច​​​ពស់​​​វែក​​​ធំៗ ភាគ​​​ច្រើន​​​តែង​​​វាយ​​​ប្រហា​រ​​​ចំណី​​​ដោយ​​​ប្រើ​​​ពិស​​​ដ៏​​​សាហាវ​​​របស់​​​វា រួច​​​លេប​​​ទាំង​​​មូល​​​តែ​​​ម្ដង​។ មិន​​​ថា​​​សត្វ​​​តូច​​​ធំ ឬ​​​ពស់​​​គ្នា​​​ឯង​​​នោះ​​​ទេ ឲ្យ​​​តែ​​​ប្រទះ ហើយ​​​គិត​​​ថា​​​អាច​​​លេប​​​បាន King Cobra នឹង​​​បើក​​​ប្រតិបត្តិការ​​​វាយ​​​ឆ្ម​ក់ ដោយ​​​ចឹក​​​ចំ​​​ក្បាល និង រួច​​​បញ្ចូល​​​ពិស​​​តាម​​​ចង្កូម​​​ទាំង​​២ រហូត​​​ដល់​​​ងាប់​​​តែ​​​ម្ដង​។ King Cobra បាន​​​វាយ​​​ប្រហា​រ​​​ទាំង Anaconda ដែល​​​ជា​​​ប្រភេទ​​​ពស់​​​យក្ស មាន​​​ខ្លួន​​​ធំ​​​ជាង​​​វា ២​​ដង​​​ផង​។​

​ពស់​​​វែក​​​នេះ អាច​​​មាន​​​អាយុ​​​រស់​​​បាន​​​រហូត​​​ដល់ ២០​​ឆ្នាំ ព្រម​​​ទាំង​​​អាច​​​លូត​​​ប្រវែង​​​ដល់​​​ជាង ៥​​ម៉ែត្រ​។ ទ​ម្ងន់​​​របស់​​​ស្ដេច​​​ពស់​​​នេះ មិន​​​ធ្ងន់​​​ដូច​​​ជា​​​អម្បូ​រ​​​ពស់​​​ថ្លា​ន់​​​ឡើយ ពោល​​​គឺ​​​ជា​​​ម​ធ្យ​ម​​​ត្រឹម ៦,៦​​គីឡូក្រាម​។ ប៉ុន្តែ​​​កាល​​​ពី​​​ឆ្នាំ​​១៩៥១ ធ្លាប់​​​មាន​​​អ្នក​​​ចាប់​​​បាន​​​ស្ដេច​​​ពស់ ដែល​​​មាន​​​ទ​ម្ងន់​​​ដល់​​​ទៅ ១២​​គីឡូក្រាម និង​​​ប្រវែង​​​ជាង ៤​ម៉ែត្រ​។ ក្រៅ​​​ពី​​​នេះ ក៏​​​ធ្លាប់​​​មាន​​​ចចាមអារ៉ាម​​​ថា ធ្លាប់​​​មាន​​​អ្នក​​​ចាប់​​​បាន King Cobra ដែល​​​មាន​​​ទ​ម្ងន់​​​រហូត​​​ដល់​​​ទៅ ១២,៧​​គីឡូក្រាម ប៉ុន្តែ​​​មិន​​​មាន​​​ប្រភព​​​ច្បាស់​​​ឡើយ​។​

​ស្ដេច​​​ពស់​​​វែក មិន​​​មែន​​​មាន​​​ប្រភព​​​នៅ​​​តាម​​​ប្រទេស​​​អាហ្វ្រិក ឬ​​​អាមេរិក​ឡាទីន ដូច​​​ការ​​​លើក​​​ឡើង​​​មួយ​​​ចំនួន​​​នោះ​​​ទេ​។ តាម​​​ពិត​​​វា​​​មាន​​​កំណើត និង​​​រស់នៅ​​​តាម​​​ប្រទេស​​​អាស៊ាន ដូច​​​ជា បង់​ក្លា​ដែស ប៊ូ​តាន មី​យ៉ាន់​ម៉ា កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី នេ​ប៉ាល់ ហ្វីលីពីន ថៃ សិង្ហ​បុរី វៀតណាម ជា​​​ដើម​។ ស្ដេច​​​ពស់​​​វែក ច្រើន​​​លាក់​​​ខ្លួន​​​ក្នុង​​​ជម្រក ដែល​​​មាន​​​ព្រៃ​​​ក្រាស់ ហើយ​​​មាន​​​ទឹក​​​នៅ​​​លាយ​​​ឡំ​។​

​ស្ដេច​​​ពស់​​​វែក មាន​​​ពិស​​​ខ្លាំង​​​ណាស់ ហើយ​​​អាច​​​សម្លាប់​​​មនុស្ស​​​បាន ក្រោយ​​​ពេល​​​ចឹក ៣០​​នាទី​​​ប៉ុណ្ណោះ បើ​​​មិន​​​ជួយ​​​សង្គ្រោះ​​​ទាន់​​​ពេល​​​វេលា​។ ស្ដេច​​​ពស់​​​វែក​​​ដែល​​​ពេញ​​​វ័យ អាច​​​បញ្ចេញ​​​ជាតិ​​​ពិស​​​លើ​​​ខ្លួន​​​ដំរី និង​​​បណ្ដាល​​​ឲ្យ​​​ស្លាប់​​​បាន​​​ត្រឹម​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ ក្រោយ​​​ពេល​​​ចឹក​។ ដូច​​​នេះ ប្រជា​ជន​​​ខ្មែរ គួរ​​​ប្រុង​​​ប្រយ័ត្ន​​​ឲ្យ​​​មែនទែន ជា​​​ពិសេស​​​នៅ​​​រដូវ​​​ទឹក​​​ឡើង ដែល​​​ពស់​​​វែក​​​នេះ អាច​​​ដាច់​​​សង្វែង​​​មក​​​ដល់​​​ភូមិ​​​ស្រុក​៕ (​អត្ថបទ​​ Angkor Fresh ហាម​​​លួច​​​ច​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!