ពិសេស​ណាស់! មហាសេដ្ឋី Jack Ma មក​ដល់​សៀមរាប​ស្ងាត់ៗ ល្បី​ថា​រក​កន្លែង​វិនិយោគ

តាម​រយៈ​រូប​ភាព​មួយ​សន្លឹក និង​ប្រភព​ក្រៅ​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន Alibaba ចិន Jack Ma បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​សៀមរាប​ស្ងាត់ៗ ក្នុង​នាម​ជា​អ្នក​ដំណើរ​ធម្មតា​ម្នាក់ កាល​ពី​មុន​នេះ​បន្តិច។

តាម​ប្រភព​ក្រៅ​ផ្លូវ​ការ​ដដែល​ឱ្យ​ដឹង​ថា មហាសេដ្ឋី Jack Ma មក​ដល់​ខេត្ត​សៀមរាប​តាម​រយៈ​ក្រុមហ៊ុន ប៊ុនម៉ា ប៉ុន្តែ​មិន​ដឹង​ថា​ស្នាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ទេ គ្រាន់​តែ​ដឹង​ថា​អាច​បន្ត​ទៅ​លេង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ និង​តំបន់​មួយ​ចំនួន​ទៀត៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!