វីដេអូស្ដែងៗ កំពុងប្រគំតន្ត្រីឡើងផ្ទះ បាក់វេរ៉ង់ដាទាំងផ្ទាំង ស្លាប់ ៣នាក់ របួស ៩នាក់

ពិធី​ឡើង​ផ្ទះ​សុំ​សិរីសួស្ដី បាន​ក្លាយ​ជា​សោកនាដកម្ម​ដ៏​រន្ធត់ បន្ទាប់​ពី​វេរ៉ង់ដា​ផ្ទះ បាក់​ទាំង​ផ្ទាំង​មក​គ្រប់​លើ​មនុស្ស​ជា​ច្រើន បណ្ដាល​ឱ្យ​ស្លាប់ ៣នាក់ និង​របួស​ធ្ងន់​ស្រាល ៩​នាក់ គិត​ត្រឹម​ថ្ងៃ​នេះ។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​វេលា​​​ម៉ោង ​០៩:៤៥​នាទី ថ្ងៃទី​​០៦ ខែ​មេសា ឆ្នាំ​២០១៩ នៅ​​​ភូមិ​ខ្នា ឃុំ​ស្តើង​​​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។ ​​

ម្ចាស់​​​ផ្ទះ​ថ្មី​នេះ មាន​ឈ្មោះ​​ ស្រ៊ុន ប្រុស។ ចំណែក​ជន​រង​​​គ្រោះ​ដែល​​​បាត់​បង់​ជីវិត​មាន​ដូន​ចាស់ ៣​នាក់ និង​ចាស់​ទុំ​ក្នុង​ភូមិ ៩​នាក់​ផ្សេង​ទៀត។ ដំបូង​ឡើយ ដូន​ចាស់​ម្នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង បន្ទាប់​ពី​ប្លង់សេ​ផ្ទាំង​វេរ៉ង់ដា​បាន​បាក់​ធ្លាក់​មក។ ប៉ុន្តែ​ក្រោយ​មក ដូន​ចាស់ ២នាក់​ទៀត ដែល​រង​របួស​ធ្ងន់ បាន​ស្លាប់​តាម​ក្រោយ។ ចំណែក​អ្នក​រង​របួស នៅ​ព្យាបាល​បន្ត​តាម​ធ្ងន់​ស្រាល។
​​​
​​​ទំ​ហំនៃការ​​​ខូចខាត​​​ម៉ូតូ​​០១​គ្រឿង​,​ កង់​​០១​គ្រឿង​, រ​ម៉ក​តុ​ក​​​តុ​ក​​០១​គ្រឿង ផ្ទះ ៧×១២ ធ្វើ​អំពី​ឈើ ​​ប្រក់​ក្បឿង បេតុង​​​ខាងមុខ​។ ​​នេះ​​​បើ​​​តាម​​​ការ​​​ចេញ​​​ផ្សាយ​​​របស់​​​កា​រិ​យាល័យ​​​ផ្សព្វផ្សាយ​​​អ​ប់​​​រំ​។​ ​តាម​​​ការ​​​សន្និដ្ឋាន​​​ជំហាន​​​ដំបូង​​​ថា ​​មូល​​​ហេតុ​​​មក​​​ពី​​​កំហុស​​​ក្រុម​​​ជាង​​​សាង​​​សង់​​​ខុស​​​បច្ចេក​​​ទេស​។ ប៉ុន្តែ​ខាង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​រក​មូលហេតុ​ពិត​ប្រាកដ​នៃ​សោកនាដកម្ម​មួយ​នេះ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នៃ​គ្រោះ​ថ្នាក់​ដ៏​រន្ធត់​មួយ​នេះ ឯកឧត្ដម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម បាន​ចុះ​សួរ​សុខទុក្ខ និង​ចូល​រួម​បច្ច័យ​បុណ្យ​សព​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ។ ឯកឧត្ដម បាន​សម្ដែង​ការ​សោក​ស្ដាយ និង​ក្រៀម​ក្រំ​ពន់​ពេក ចំពោះ​គ្រោះ​ថ្នាក់​មួយ​នេះ និង​ក្រើន​រំលឹក​អ្នក​សាងសង់​នានា ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​គ្រោះ​ថ្នាក់​កើត​ឡើង​ជា​យថាហេតុ៕ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!