មុនសោយទិវង្គត ស្ដេចមួយអង្គបន្សល់ទុកបំណងប្រាថ្នា៣ ពេលអានហើយភ្ញាក់ខ្លួននឹងជីវិត

ស​ង្គ​ម​​​មនុស្ស​​​បច្ចុប្បន្ន រស់​​​នៅ​​​ដោយ​​​ការ​​​ចង់​​​មាន​​​បាន​​​ជ្រុល រហូត​​​ហាន​​​ធ្វើ​​​គ្រប់​​​យ៉ាង ហាន​​​លះ​​​បង់​​​គ្រួសារ ឈ្លោះ​​​បង​​​ប្អូន បោះ​​​បង់​​​សុ​ភ​​​ម​ង្គ​ល រហូត​​​ដល់​​​ជីវិត​​​ចុង​​​ក្រោយ​​​ដេក​​​លើ​​​គ្រែ​​​ពេទ្យ ក៏​​​នឹក​​​ស្ដាយ​​​ក្រោយ​​​ថា តើ​​​ការ​​​ប្រឹង​​​ប្រែ​ង​​​ទាំង​​​អស់​​​នេះ​​​បំពេញ​​​ន័យ​​​យ៉ាង​​​ណា​​​ឲ្យ​​​ជីវិត​។ តាម​​​ពិត ពេល​​​កំពុង​​​មាន​​​បាន មនុស្ស​​​ចេះ​​​តែ​​​ចង់​​​បាន​​​បន្ត​​​ទៀត ដោយ​​​មិន​​​នឹក​​​ឃើញ​​​អ្វី​​​ឡើយ តែ​​​លុះ​​​ដល់​​​ថ្ងៃ​​​ចុង​​​ក្រោយ ទើប​​​នឹក​​​ស្ដាយ​​​គ្រប់​​​គ្នា​។ ជាក់​​​ស្ដែង អធិរាជ​​​ដ៏​​​ល្បី​​​ឈ្មោះ​​​មួយ​​​អង្គ​​​នៅ​​​ចក្រ​ភព​​​ក្រិក​​​បុរាណ Alexander the Great បាន​​​បន្សល់​​​បំណង​​​ប្រាថ្នា ៣​​យ៉ាង ដែល​​​មនុស្ស​​​ជា​​​ច្រើន​​​ធ្លាប់​​​អាន​​​ហើយ ចាប់​​​ផ្ដើម​​​នឹក​​​គិត​​​ឡើង​​​វិញ​។​

​ប្រាថ្នា​​​ទី​១៖ សូម​​​រក​​​គ្រូ​​​ពេទ្យ​​​ពូកែ​​​ៗ មក​​​សែង​​​មឈូស​​​របស់​​​ខ្ញុំ​៖
ព្រះ​​​អង្គ Alexander the Great បាន​​​មាន​​​ព្រះ​​​បន្ទូល​​​ថា ព្រះ​​​អង្គ​​​ចង់​​​ឲ្យ​​​គ្រូ​​​ពេទ្យ​​​ពូកែ​​​ទាំង​​​អស់ មក​​​សែង​​​មឈូស​​​របស់​​​ទ្រ​ង់ ព្រោះ​​​ចង់​​​ឲ្យ​​​គ្រប់​​​គ្នា​​​ដឹង​​​ថា នៅ​​​លើ​​​លោក​​​នេះ​​​គ្មាន​​​គ្រូពេទ្យ​​​ណា​​​អាច​​​ព្យាបាល​​​មនុស្ស​​​ឲ្យ​​​រស់​​​ឡើង​​​វិញ​​​ទេ ទោះ​​​បី​​​ពូកែ​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​។ ដូច​​​នេះ ពេល​​​នៅ​​​រស់ ត្រូវ​​​ប្រើ​​​ពេល​​​វេលា​​​ឲ្យ​​​មាន​​​តម្លៃ ហើយ​​​ជិត​​​ដល់​​​ថ្ងៃ​​​ស្លាប់ ត្រូវ​​​ទទួល​​​យក​​​ការ​​​ពិត​​​តាម​​​ច្បាប់​​​ធម្មជាតិ​។​

​​​​​ជីវិត​​​មនុស្ស​​​ម្នាក់​​​ៗ​​​មិន​​​ទៀង​​​នោះ​​​ទេ ព្រោះ​​​មិន​​​ដឹង​​​ថា​​​ពេល​​​ណា​​​ដល់​​​ថ្ងៃ​​​ចុង​​​ក្រោយ ហើយ​​​បញ្ចប់​​​នៅ​​​ត្រង់​​​ណា​។ តែ​​​អ្វី​​​ដែល​​​ទៀង​​​ទាត់​​​បំផុត គឺ​​​ពេល​​​វេលា ២៤​​ម៉ោង​​​ក្នុង​​​មួយ​​​ថ្ងៃ ហើយ​​​គ្រប់​​​គ្នា​​​សុទ្ធតែ​​​មាន​​​ស្មើ​​​ៗ​​​គ្នា​។ ពេល​​​វេលា​​​មិន​​​ចាំ​​​មនុស្ស​​​ទេ មួយ​​​វិនាទី ឬ​​​មួយ​​​នាទី​​​ក្ដី គ​ប្បី​​​ធ្វើ​​​អ្វី​​​ដែល​​​មាន​​​ប្រយោជន៍ ធ្វើ​​​អ្វី​​​ដែល​​​អាច​​​នាំ​​​ខ្លួន​​​ជួប​​​សេចក្ដី​​​សុខ និង​​​ភាព​​​រីករាយ​។ នៅ​​​ពេល​​​ធ្លាក់​​​ខ្លួន​​​ឈឺ នៅ​​​ពេល​​​ជិត​​​ដល់​​​ដង្ហើម​​​ចុង​​​ក្រោយ នៅ​​​ពេល​​​អស់​​​វេលា​​​ហើយ គ្រូ​​​ពេទ្យ​​​ពូកែ​​​យ៉ាង​​​ណា​​​ក៏​​​មិន​​​អាច​​​ជួយ​​​មនុស្ស​​​រស់​​​ឡើង​​​វិញ​​​បាន​​​ដែរ​។​

​ប្រាថ្នា​​​ទី​២៖ សូម​​​យក​​​ទ្រ​ព្យ​​​សម្បត្តិ​​​ដែល​​​ខ្ញុំ​​​មាន ក្រាល​​​ធ្វើ​​​ផ្លូវ​​​ហែ​​​សព​​​ខ្ញុំ​៖
​ព្រះ​​​អង្គ Alexander the Great បាន​​​មាន​​​ព្រះ​​​បន្ទូល​​​ថា មាស ប្រាក់ ដែល​​​ទ្រ​ង់​​​រក​​​បាន សុទ្ធ​​​តែ​​​ជា​​​របស់​​​ក្រៅ​​​ខ្លួន​​​ទាំង​​​អស់ ហើយ​​​នៅ​​​ពេល​​​ព្រះ​​​អង្គ​​​សុគត មិន​​​អាច​​​យក​​​ទៅ​​​តាម​​​សូម្បី​​​មួយ​​​កាក់​​​មួយ​​​សេន​​​ណា បើ​​​ទោះ​​​ព្រះ​​​អង្គ​​​ប្រឹង​​​ប្រែ​ង​​​គ្រប់​​​គ្រង​​​អំណាច​​​រហូត​​​មាន​​​ទ្រ​ព្យ​​​សម្បត្តិ​​​ច្រើន​​​យ៉ាង​​​ណា​​​ក្ដី​។ ព្រះ​​​អង្គ​​​បាន​​​មាន​​​ព្រះ​​​បន្ទូល​​​ថា គ្រប់​​​គ្នា​​​គួរ​​​កុំ​​​ចំណាយ​​​ពេល​​​ដ៏​​​មាន​​​សុភម​ង្គ​ល​​​ក្នុង​​​ជីវិត ប្រឹង​​​ស្រវា​​​ឱប​​​ភាព​​​មាន​​​បាន​​​ខ្លាំង​​​ពេក ព្រោះ​​​ដល់​​​ថ្ងៃ​​​ចុង​​​ក្រោយ​​​នៃ​​​ជីវិត នឹង​​​នឹក​​​ស្ដាយ​​​ក្រោយ​។​

​ប្រាថ្នា​​​ទី​៣៖ សុំ​​​កាត់​​​ដៃ ដាក់​​​បង្ហាញ​​​មក​​​ក្រៅ​​​មឈូស៖ ​ព្រះ​​​អង្គ Alexander the Great បាន​​​មាន​​​ព្រះ​​​បន្ទូល​​​ថា មនុស្ស​​​កើត​​​មក​​​ដៃ​​​ទទេ ហើយ​​​ពេល​​​ស្លាប់​​​ទៅ​​​វិញ​​​ក៏​​​ដៃ​​​ទទេ​​​ដែរ ប៉ុន្តែ​​​អ្វី​​​ដែល​​​មាន​​​តម្លៃ​​​បំផុត​​​គឺ​​​ពេល​​​វេលា​។ គ្រប់​​​គ្នា​​​អាច​​​រក​​​បាន មាស ប្រាក់ លុយ​​​កាក់ តែ​​​មិន​​​អាច​​​បង្កើន​​​ពេល​​​វេលា​​​បន្ថែម​​​សម្រាប់​​​​ជីវិត​​​បាន​​​ទេ ទោះ​​​មាន​​​លុយ​​​ច្រើន​​​យ៉ាង​​​ណា​​​ក៏​​​ដោយ​។ ពេល​​​ដែល​​​យើង​​​ឈ​រ​​​ឈ្លោះ​​​ជាមួយ​​​ន​រណា ១​​នាទី គឺ​​​យើង​​​បាត់​​​បង់​​​សុភម​ង្គ​ល​​​ខ្លួន​​​ឯង ១​នាទី​​​ដូច​​​គ្នា​។ ដូច​​​នេះ ត្រូវ​​​សួរ​​​ខ្លួន​​​ឯង​​​ថា រាល់​​​ថ្ងៃ​​​ប្រើ​​​ពេល​​​វេលា​​​ធ្វើ​​​អ្វី​​​ខ្លះ​? នៅ​​​សល់​​​ពេល​​​វេលា​​​ប៉ុន្មាន​​​ទៀត​​​សម្រាប់​​​ជីវិត​​​ខ្លួន​​​ឯង​?​

ព្រះ​​​ចៅ​​​អធិរាជ Alexander the Great ប្រសូត​​​នៅ​​​ឆ្នាំ​​៣៥៦ មុន​​​គ្រឹស្ត​សករាជ និង​​​សោយរាជ្យ​​​ដឹក​​​នាំ​​​ចក្រ​ភព​​​ក្រិក​​​បុរាណ ឲ្យ​​​ល្បី​​​រ​ន្ទឺ​​​អស្ចារ្យ ព្រោះ​​​ព្រះ​​​អង្គ​​​ជា​​​អ្នក​​​ចម្បាំង​​​ពូកែ​​​ខាង​​​សឹក​​​សង្គ្រាម​។ ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​ព្រះ​​​អង្គ ចក្រ​ភព​​​ក្រិក​​​បាន​​​ក្លាយ​​​ជា​​​ដែនដី​​​ធំ​​​បំផុត​​​លើ​​​លោក នា​​​ស​ម័​យ​​​បុរាណ ហើយ​​​ទឹក​​​ដី​​​នោះ​​​បាន​​​លាត​​​សន្ធឹក​​​មក​​​ដល់​​​ប្រទេស​​​ឥណ្ឌា នៃ​​​ទ្វីប​​​អាស៊ី​។ ទោះ​​​បែប​​​នេះ​​​ក្ដី ព្រះ​​​អង្គ​​​បាន​​​បង្ហាញ​​​ព្រះ​​​កាយ​​​លើ​​​ផែន​​​ដី​​​ត្រឹម ៣២​​ឆ្នាំ​​​ប៉ុណ្ណោះ​។​

​នៅ​​​ឆ្នាំ​​៣២៣ មុន​​​គ្រិស្ត​សករាជ ព្រះ​​​ចៅ​​​អធិរាជ Alexander the Great បាន​​​សុគត​​​ទៅ​​​វិញ ក្នុង​​​ព្រះជន្ម ៣២​​ព្រះ​​​វស្សា ដោយសារ​​​ជំងឺ​​​គ្រុន​​​យ៉ាង​​​ធ្ងន់ធ្ងរ គ្មាន​​​គ្រូ​​​ពេទ្យ​​​ណា​​​អាច​​​ព្យាបាល​​​បាន​។ ព្រះ​​​រាជ​​​ពិធី​​​បុណ្យ​​​សព របស់​​​វីរបុរស​​​ក្រិក​​​រូប​​​នេះ ចាយ​​​លុយ​​​សរុប​​​ជាង ៦០០​​លាន​​​ដុល្លារ (​គិត​​​លុយ​​​បច្ចុប្បន្ន​)​។ ព្រះ​​​សព​​​ទ្រ​ង់​​​ត្រូវ​​​បាន​​​ដាក់​​​ក្នុង​​​មឈូស​​​ធ្វើ​​​ពី​​​មាស​​​សុទ្ធ ដឹក​​​ដោយ​​​រ​ទេះ​​​មាស​​​សុទ្ធ ហើយ​​​រ​ទេះ​​​នេះ​​​ត្រូវ​​​ការ​​​សេះ​​​រហូត​​​ទៅ ៦០​ក្បាល ដើម្បី​​​អូស​​​ហែ​​​ព្រះ​​​សព​​​ទ្រ​ង់​​​ពី Babylon (​តំបន់​​​មួយ​​​ផ្នែក​​​នៅ​​​មជ្ឈិម​បូព៌ា​​) ទៅ​​​ក្រិក​​​ដែល​​​ជា​​​ស្រុក​​​កំណើត​​​ទ្រ​ង់​។​

​តាម​​​ពិត អត្ថ​ន័យ​​​នៃ​​​បំណង​​​ប្រាថ្នា​៣ ចុង​​​ក្រោយ​​​របស់ ព្រះ​​​ចៅ​​​អធិរាជ Alexander the Great មិន​​​មែន​​​បង្អាក់​​​មនុស្ស​​​ពី​​​សកម្មភាព​​​ប្រចាំ​​​ថ្ងៃ និង​​​ចិត្ត​​​ចង់​​​មាន​​​បាន​​​នោះ​​​ឡើយ​។ ប៉ុន្តែ​​​ទ្រ​ង់​​​គ្រាន់​​​តែ​​​ចង់​​​បញ្ជាក់​​​ថា លុយ​​​កាក់ មាស​​​ប្រាក់ ជា​​​របស់​​​ក្រៅ​​​ខ្លួន មិន​​​គួរ​​​លោ​ភ​​​លន់​​​ដល់​​​ថ្នាក់​​​លះ​​​បង់​​​សុ​ភ​​​ម​ង្គ​ល​​​ខ្លួន​​​ឯង លែង​​​គិត​​​ពី​​​ញាតិ​​​មិត្ត លែង​​​ដឹង​​​ខុស​​​ត្រូវ​​​នោះ​​​ទេ​។ ពេល​​​វេលា​​​ចេះ​​​តែ​​​ដើរ​​​ទៅ​​​មុខ គ​ប្បី​​​ប្រើ​​​ប្រា​ស់​​​វា​​​ឲ្យ​​​មាន​​​តម្លៃ មិន​​​ថា​​​មួយ​​​នាទី មួយ​​​ម៉ោង ឬ​​​មួយ​​​ថ្ងៃ​​​ក៏​​​ដោយ​។​

​មនុស្ស​​​តែង​​​ឆ្លង​​​កាត់​​​រឿង​​​រ៉ាវ​​​ជា​​​ច្រើន​​​ក្នុង​​​ជីវិត ទាំង​​​សប្បាយ និង​​​កើត​​​ទុក្ខ ប៉ុន្តែ​​​គេច​​​មិន​​​ផុត​​​ពី​​​ដំណាក់កាល​​​ទាំង​​៤ នៃ​​​សុភម​ង្គ​ល​​​ក្នុង​​​ជីវិត ដែល​​​ជា​​​ការ​​​សប្បាយ​​​ពិត​​​គ្មាន​​​កង្វល់​។ បើ​​​អ្នក​​​បាន​​​យល់​​​ពី​​​អត្ថ​ន័យ​​​សុភម​ង្គ​ល​​​ទាំង ៤​​ដំណាក់កាល ចេះ​​​ចែក​​​វា​​​បាន​​​ដាច់ នោះ​​​អ្នក​​​នឹង​​​ស្គាល់​​​ការ​​​សប្បាយ​​ ច្រើន​​​ជាង​​​ទុក្ខ​​​កង្វល់​។​

​១. ក្មេង សប្បាយ​​​អត់​​​ខ្វល់​​​ចិត្ត​៖ ជឿជាក់​​​ថា មនុស្ស​​​គ្រប់​​​រូប សុទ្ធតែ​​​ស្រមៃ​​​ចង់​​​វិល​​​ទៅ​​​រក​​​អតីតកាល ចង់​​​ក្លាយ​​​ជា​​​ក្មេង​​​តូច ដែល​​​រត់​​​លេង​​​​សប្បាយ​​​អត់​​​មាន​​​ខ្វល់​​​ខ្វា​យ​​​ក្នុង​​​ជីវិត​។ ប៉ុន្តែ​​​វា​​​មិន​​​អាច​​​ត្រលប់​​​ក្រោយ ព្រោះ​​​នេះ​​​ជា​​​ដំណាក់កាល​​​ចាប់​​​ផ្ដើម​​​នៃ​​​ជីវិត ដើម្បី​​​ឲ្យ​​​មនុស្ស​​​ស្វែង​​​យល់ អ្វី​​​ជា​​​ការ​​​សប្បាយ ដោយ​​​ជ្រះ​​​ស្រឡះ​​​ក្នុង​​​ចិត្ត គ្មាន​​​ខ្វល់​​​រឿង​​​រ៉ាវ​​​ជីវិត ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​ចង់​​​រស់​​​នៅ​​​បន្ត​​​ដំណើរ​​​ទៅ​​​មុខ​។

​នេះ​​​ហើយ ជា​​​ជំហាន​​​ដំបូង​​​នៃ​​​សុភម​ង្គ​ល ដែល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ចាប់​​​ផ្ដើម​​​បង្កើត​​​អនុស្សាវរីយ៍​​​មិន​​​អាច​​​បំភ្លេច​​​បាន​។ ការ​​​ចង​​​ចាំ​​​ទាំង​​​នោះ​​​ហើយ ជា​​​តំណក់​​​ទឹក​​​ធ្វើ​​​ឲ្យ​​​ជីវិត​​​ស្រស់​​​បំព្រ​ង យល់​​​ថា​​​ពិ​ភព​លោក​​​គួរ​​​ឲ្យ​​​ចង់​​​រស់​​​នៅ​​​ប៉ុណ្ណា​។ ទោះ​​​ក្មេង​​​ដែល​​​កើត​​​មក រង​​​ការ​​​ធ្វើ​​​បាប រង​​​ការ​​​គាប​​​សង្កត់​​​កម្លាំង​​​កាយ​​​ចិត្ត​​​យ៉ាង​​​ណា ក៏​​​ពួក​​​គេ​​​ចង់​​​រស់​​​ដែរ ព្រោះ​​​ពួក​​​គេ​​​បាន​​​ស្គាល់​​​សុភម​ង្គ​ល​​​នៃ​​​ជីវិត ចង់​​​ឃើញ និង​​​រង់​​​ចាំ​​​អ្វី​​​ល្អ​​​ៗ​​​កើត​​​ឡើង​​​បន្ទាប់​។​

​២. ដឹង​​​ក្ដី រំភើប​​​ចិត្ត​​​នឹង​​​ស្នេហា សប្បាយ​​​ចិត្ត​​​នឹង​​​ភាព​​​ជោគ​ជ័យ​៖ ​ចាប់​​​ពី​​​អាយុ ១២​​ឆ្នាំ ពោល​​​គឺ​​​ចាប់​​​ផ្ដើម​​​ឆ្លង​​​ផុត ថ្នាក់​​​បឋមសិក្សា មនុស្ស​​​ជា​​​ច្រើន​​​ចាប់​​​ផ្ដើម​​​ដឹង​​​ក្ដី ចេះ​​​ខ្មាសអៀន លែង​​​ធ្វើ​​​សកម្មភាព​​​ដូច​​​ជា​​​ក្មេង​​​ទៀត​​​ហើយ​។ ពួក​​​គេ​​​នឹង​​​ចាប់​​​ផ្ដើម​​​ស្វែង​​​រក​​​ភាព​​​ជោគ​ជ័យ​​​លើ​​​រឿង​​​គ្រប់​​​យ៉ាង ចង់​​​បាន​​​ពិន្ទុ​​​ល្អ ដើម្បី​​​ឲ្យ​​​គេ​​​សរសើរ​​​ថា​​​ពូកែ​, ចង់​​​ស្លៀក​​​ពាក់​​​ស្អាត​​​បាត ដើម្បី​​​ឲ្យ​​​គេ​​​សរសើរ​​​ថា​​​សង្ហា​, ចង់​​​ប្រើ​​​របស់​​​ល្អ ដើម្បី​​​ឲ្យ​​​គេ​​​មើល​​​ឃើញ​​​ថា​​​ឡូយ​… រឿង​​​ទាំង​​​នេះ បើ​​​មិន​​​និយាយ​​​ចេញ​​​មក ក៏​​​គិត​​​ក្នុង​​​ចិត្ត​​​ដែរ គ្មាន​​​ន​រណា​​​អាច​​​ឆ្លង​​​ផុត​​​ឡើយ​។​

​ក្រោយ​​​មក ពួក​​​គេ​​​ចាប់​​​ផ្ដើម​​​រំភើប​​​ចិត្ត នឹង​​​ក្ដី​​​ស្រលាញ់ មាន​​​អារម្មណ៍​​​ថា​​​ហើប​​​ផុត​​​ពី​​​ដី​​​ពេល​​​ស្រមៃ​​​ដល់​​​មនុស្ស​​​ខ្លួន​​​ស្រលាញ់ ឬ​​​បើ​​​បាន​​​នៅ​​​ក្បែរ​​​ទៀត មិន​​​ដឹង​​​ថា​​​ពិ​ភព​លោក​​​មាន​​​ន័យ​​​យ៉ាង​​​ណា​។ មនុស្ស​​​ម្នាក់​​​ៗ ឆ្លង​​​កាត់​​​អារម្មណ៍​​​ស្រលាញ់​​​គេ ក្នុង​​​ដំណាក់​​​កាល​​​នេះ មិន​​​ក្រោម ៥​​នាក់​​​ឡើយ គ្រាន់​​​តែ​​​ពេល​​​ខ្លះ​​​គេ​​​ដឹង ពេល​​​ខ្លះ​​​គេ​​​មិន​​​ដឹង​។​

​មនុស្ស​​​ដឹង​​​ក្ដី​​​ឡើង សុទ្ធតែ​​​ឆ្លង​​​កាត់​​​អារម្មណ៍​​​បែប​​​នេះ ហើយ​​​វា​​​ក៏​​​ជា​​​សុភម​ង្គ​ល​​​ក្នុង​​​ចិត្ត​​​ពិតៗ ដែល​​​មនុស្ស​​​ជា​​​ច្រើន​​​បាន​​​ជួប​​​ប្រទះ​។ នៅ​​​វ័យ​​​នេះ សប្បាយ​​​ចិត្ត​​​ខ្លាំង តែ​​​មាន​​​ពេល​​​ខ្លះ​​​ក៏​​​កើត​​​ទុក្ខ​​​គិត​​​ក្នុង​​​ចិត្ត​​​តិចៗ ចេះ​​​ពិបាក​​​ចិត្ត នឹង​​​ភាព​​​បរា​ជ័យ ជា​​​ពិសេស​​​ពិបាក​​​ទ្រាំ​​​នឹង​​​អារម្មណ៍​​​លួច​​​ស្រលាញ់​​​គេ តែ​​​វា​​​ក៏​​​ជា​​​សុភម​ង្គ​ល​​​ដ៏​​​ចម្លែក ខុស​​​ពេល​​​នៅ​​​ក្មេង ដែល​​​មាន​​​តែ​​​សប្បាយ​។ ​​

​៣. វ័យ​​​កណ្ដាល សប្បាយ​​​នឹង​​​ជីវិត​​​គ្រួសារ​៖ ចូល​​​ដល់​​​វ័យ​​​នេះ សុភម​ង្គ​ល​​​មិន​​​មែន​​​លើ​​​ក្ដី​​​ស្រលាញ់ ឬ​​​ស្នេហា​​​ឡើយ គឺ​​​សុភម​ង្គ​ល​​​នឹង​​​ការ​​​គិត​​​ពី​​​អនាគត​​​ដ៏​​​វែង​​​ឆ្ងាយ​។ ចាប់​​​ពី​​​អាយុ ២២​​ឆ្នាំ​​​ឡើង​​​ទៅ ពោល​​​គឺ​​​រៀន​​​ចប់​​​បរិ​ញ្ញាប​ត្រ អារម្មណ៍​​​អ្នក​​​នឹង​​​ច្របូក​​​ច្រប​ល់ ចាប់​​​ផ្ដើម​​​គិត​​​ថា មិន​​​ដឹង​​​កសាង​​​គ្រួសារ​​​បែប​​​ណា មាន​​​សុភម​ង្គ​ល​។ តើ​​​រៀប​​​ការ​​​ជាមួយ​​​មនុស្ស​​​ដែល​​​ស្រស់​​​ស្អាត​​​ត្រូវ​​​ភ្នែក ឬ​​​រៀប​​​ការ​​​ជាមួយ​​​មនុស្ស​​​ដែល​​​ត្រូវ​​​ចិត្ត​។​

​ដល់​​​ចំណុច​​​នេះ មនុស្ស​​​ជា​​​ច្រើន​​​ចាប់​​​ផ្ដើម Stress នឹង​​​ជីវិត ព្រោះ​​​តែ​​​ការ​​​គិត​​​អនាគត​​​នេះ​​​ឯង​។ អស់​​​ហើយ ការ​​​រំភើប​​​ចិត្ត​​​នឹង​​​ស្នេហា​​​បែប​​​ក្មេង​​​វ័យ បែរ​​​ចាប់​​​ស្រមៃ​​​សុភម​ង្គ​ល​​​ពេល​​​រៀប​​​ការ ស្រមៃ​​​ដល់​​​ពេល​​​មាន​​​កូន ជុំ​​​គ្រួសារ ស្រមៃ​​​ដល់​​​ពេល​​​ជួប​​​ជុំ​​​គ្នា​​​យ៉ាង​​​មាន​​​ក្ដី​​​សុខ​។ នោះ​​​ហើយ​​​ជា​​​សុភម​ង្គ​ល​​​ពិត នៅ​​​ក្នុង​​​ដំណាក់កាល​​​នេះ​។​

​ប៉ុន្តែ​​​មនុស្ស​​​ជា​​​ច្រើន ពិបាក​​​ឆ្លង​​​ផុត​​​ដំណាក់កាល​​​នេះ​​​ណាស់ ព្រោះ​​​ច្របូក​​​ច្រប​ល់​​​ចេញ​​​មិន​​​ផុត​​​ពី​​​ដំណាក់កាល​​​ទី​២​។ បើ​​​ប្រទាក់​​​ក្រឡា នឹង​​​ស្នេហា ដោយ​​​មិន​​​គិត​​​អនាគត នៅ​​​តែ​​​រំភើប​​​ចិត្ត​​​នឹង​​​ការ​​​ស្រលាញ់​​​រហូត​​​ង​ប់​ងុ​ល នោះ​​​សុភម​ង្គ​ល​​​នៅ​​​ដំណាក់កាល​​​ទី​៣ ប្រាកដ​​​ជា​​​លាយ​​​ឡំ​​​ដោយ​​​ទឹក​​​ភ្នែក​​​ជូត​​​ក្បាល​​​ជ​ង្គ​ង់​។​

​ដើម្បី​​​ស្វែង​​​រក​​​សុភម​ង្គ​ល​​​នៅ​​​ដំណាក់កាល​​​នេះ គួរ​​​ចេញ​​​ឲ្យ​​​ផុត​​​ពី​​​ដំណាក់​​​កាល​​​ទី​២ រួច​​​ចាប់​​​ផ្ដើម​​​គិត​​​អនាគត រក​​​មនុស្ស​​​ត្រូវ​​​ចិត្ត អាច​​​រួម​​​រស់​​​ជាមួយ​​​គ្នា​​​បាន ដោយ​​​កុំ​​​គិត​​​រំភើប​​​ចិត្ត​​​ចង់​​​បាន​​​តែ​​​មនុស្ស​​​ដែល​​​ខ្លួន​​​ស្រលាញ់ ព្រោះ​​​ពេល​​​ខ្លះ​​​សុភម​ង្គ​ល​​​មិន​​​មែន​​​កើត​​​ចេញ​​​ពី​​​ស្នេហា​​​ទេ គឺ​​​វា​​​កើត​​​ចេញ​​​ពី​​​គ្រួសារ​​​ដ៏​​​កក់​​​ក្ដៅ​​​មួយ​។

​៤. ចាស់ សប្បាយ​​​លើក​​​ចុង​​​ក្រោយ​៖ ធ្លាប់​​​ឮ​​​ទេ ពាក្យ​​​ថា សប្បាយ​​​ផ្ដាំ​​​ចាស់​? នេះ​​​ហើយ​​​ជា​​​សុភម​ង្គ​ល​​​ចុង​​​ក្រោយ​​​នៃ​​​ជីវិត​។ មនុស្ស​​​មិន​​​ច្រើន​​​ទេ ដែល​​​រក​​​សុភម​ង្គ​ល​​​ក្នុង​​​ដំណាក់​​​កាល​​​នេះ​​​បាន​។ ដំណាក់​​​កាល​​​នេះ សុភម​ង្គ​ល​​​កើត​​​ចេញ​​​ពី​​​ខ្លួន​​​ឯង​​​ផ្ទាល់ កើត​​​ចេញ​​​ពី​​​ការ​​​គ្រប់​​​គ្រង​​​ចិត្ត​​​បាន​​​ល្អ​។ កុំ​​​ប្រកាន់​​​ថា​​​ខ្លួន​​​ឯង​​​ចាស់ កុំ​​​ទើ​ស​​​ភ្នែក​​​ជា​​​មួយ​​​អ្នក​​​ដទៃ ត្រូវ​​​សប្បាយ​​​ដូច​​​ពេល​​​នៅ​​​ក្មេង នោះ​​​ហើយ​​​ជា​​​សុភម​ង្គ​ល​។​

​ប៉ុន្តែ​​​មនុស្ស​​​ចាស់​​​ជា​​​ច្រើន ដែល​​​ប្រកាន់​​​ចិត្ត ខឹង ទើ​ស​​​ភ្នែក មួ​ម៉ៅ ខ្លាច​​​ស្លាប់ នាំ​​​ឲ្យ​​​មាន​​​តែ​​​ទុក្ខ រក​​​មិន​​​ឃើញ​​​ភាព​​​សប្បាយ​។ ចង់​​​បាន​​​សុភម​ង្គ​ល​​​នៅ​​​ដំណាក់កាល​​​នេះ ត្រូវ​​​ប្រែ​​​ខ្លួន​​​ឲ្យ​​​ដូច​​​ជា​​​ក្មេង ដែល​​​មិន​​​គិត​​​អ្វី​​​សោះ ស្វែង​​​រក​​​សប្បាយ​​​ដាក់​​​ខ្លួន​​​ប្រកប​​​ដោយ​​​ចិត្ត​​​ជ្រះ​​​ថ្លា​៕(​អត្ថបទ​​​ប្រែ​​​សម្រួល និង​​​សរសេរ​​​ដោយ Angkor Fresh ហាម​​​លួច​ច​​​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!