ខឹងពេទ្យមកវះកាត់កូនយឺតពេក ស្ដីឱ្យប្រាវៗគ្មានប្រណី តែដឹងរឿងពិតទើបស្ដាយក្រោយ

គ្រូពេទ្យ​ជំនាញ​ម្នាក់ បាន​រួសរាន់​មកកាន់​ម​ន្ទីរ​ពេទ្យ បន្ទាប់​មាន​ការហៅ​ទូរ​សព្ទ​ឲ្យ​វះកាត់​បន្ទាន់មួយ​។ លោក​បាន​ផ្លាស់ប្ដូរ​សំលៀ​កបំ​ពាក់​យ៉ាង​លឿន និង​ប្រញាប់ប្រញាល់​ចូល​ទៅកាន់​បន្ទ​ប់​វះកាត់​។ ភ្លាមៗ​នោះ លោក​បានឃើញ​ឪពុក​របស់​ក្មេង​ប្រុសរ​ង​គ្រោះ ដើរ​ទៅ​ដើរ​មក​នៅក្នុង​សាល​វះកាត់ រង់ចាំ​គ្រូពេទ្យ​យ៉ាង​អន្ទះសា​។

​គ្រាន់តែ​ឃើញ​គ្រូពេទ្យ​ភ្លាម ឪពុក​ក្មេង​ប្រុស​បាន​ស្រែក​ដាក់ថា​៖ "​ម៉េច​ក៏​ពេល​នេះ​ទើប​មកដល់​? លោក​មិនដឹងថា​កូន​ខ្ញុំ​កំពុងមាន​គ្រោះ​ថ្នាក់​ទេ​មែន​ទេ​? តើ​លោក​អត់​ចេះគិត​ទទួលខុសត្រូវ​អី​ទេ​មែន​ទេ​? គ្រូពេទ្យ​បាន​ញញឹម និង​និយាយ​យ៉ាង​សុភាព​ថា​៖ "​សុំទោស​... ខ្ញុំអ​ត់​បាននៅ​ម​ន្ទីរ​ពេទ្យ ហើយ​ខ្ញុំ​ទើប​ប្រញាប់មក​ភ្លាម បន្ទាប់ពី​គេ​តេ​ហៅ​... សូម​លោក​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ស្ងាត់​បន្តិ​ច​ទៅណា ងាយស្រួល​ខ្ញុំ​ធ្វើការ​"​។

​"​ស្ងប់ចិត្ត​?! បើ​ឥឡូវ​នេះ ជា​កូន​ប្រុស​របស់​លោក​វិញ តើ​លោក​ស្ងប់ចិត្ត​បានទេ​? បើ​កូន​ប្រុស​លោក​ស្លាប់​ពេល​កំពុង​រង់ចាំ​ពេទ្យ​វះកាត់ តើ​លោក​មាន​អារម្មណ៍​ម៉េច​??” ឪពុក​ក្មេង​ប្រុសរ​ង​គ្រោះ​បាន​និយា​យទាំង​កំ​ហឹ​ង​។ គ្រូពេទ្យ​បាន​ញញឹម​ម្ដង​ទៀត ហើយ​ឆ្លើយតប​ថា​៖ "​យើង​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ហើយ​លោក​ក៏​គួរតែ​បួងសួង​ឲ្យ​កូនមាន​ក្ដី​សុខ​ដែរ​"​។ ឪពុក​ក្មេង​ប្រុស​នៅតែ​បន្ត​និយាយថា​៖ "​ត្រូវ​ហើយ និយាយ​ពេល​លោក​គ្មាន​រឿង​អីចឹង​វា​ចេះតែ​ស្រួល​ហើយ​"​។

​ការវះកាត់​បាន​ចំណាយពេល​ជាច្រើន​ម៉ោង បន្ទាប់មក​គ្រូពេទ្យ​បាន​ចេញ​ក្រៅ​បន្ទ​ប់​វះកាត់​ទាំង​សប្បាយចិត្ត​... “​អរគុណ​ព្រះ​ជា​ម្ចាស់​! កូន​ប្រុស​លោក បាន​រួច​រស់​ជីវិត​ហើយ​!”​។ មិន​រង់ចាំ​ការឆ្លើយតប​របស់​ឪពុក​ក្មេង​ប្រុស គ្រូពេទ្យ​ដែល​ទើប​វះកាត់​រួច​បាន​រត់​ចេញទៅ​យ៉ាង​ប្រញាប់ប្រញាល់ ព្រម​ទាំង​និយាយថា​៖ "​បើ​លោក​មាន​សំនួរ​អី សួរ​គិលានុបដ្ឋាក​ទៅ​"​។

“​អី​ក៏​ឫក​ម៉េស​? គ្រាន់តែ​ប៉ុន្មាន​នាទី​ឲ្យ​សួរ​ពីកូន​ប្រុស​ផង ក៏​ចាំ​មិនបាន​" ឪពុក​ក្មេង​ប្រុស​និយាយ​ដោយ​កំហឹង​ជា​ថ្មី​ដាក់​គិលានុបដ្ឋាក​ដែល​បង្ហាញខ្លួន ក្រោយពេល​គ្រូពេទ្យ​ចេញ​បាត់ស្រមោល​។ គិលានុបដ្ឋាក​បាន​ឆ្លើយតប​នឹង​ឪពុក​ក្មេង​ប្រុស ទាំង​ទឹកភ្នែក​ហូរ​ជ្រែក​ផែនថ្ពាល់​ថា​៖ "​កូន​គាត់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាច​រណ៍កាល​ពី​ម្សិល​មិ​ញ​... គាត់​កំពុង​នៅ​កន្លែង​ប​ញ្ចុះ​សព​កូន នៅពេល​យើង​តេ​ទូរសព្ទហៅ​មក​វះកាត់​កូន​របស់លោក​។ បន្ទាប់ពី​ជួយសង្គ្រោះ​ជីវិត​កូន​របស់​លោក​រួច គាត់​ក៏​ប្រញាប់​ទៅ​វិញ​ដើម្បី​ចូលរួម​ពិធី​ប​ញ្ចុះ​សព​ឲ្យ​បាន​រួចរាល់​"៕

​អត្ថ​ន័យ​បង្កប់​៖ កុំ​ប្រញាប់​វាយតម្លៃន​រណា​ម្នាក់ ពេល​អ្នក​មិនទាន់​បានដឹង​ពី​ជីវិត​គេ​ច្បាស់ និង​មិនដឹងថា​អ្វី​ខ្លះ​កើតឡើង​ចំពោះ​គេ​។ សៀវភៅ​មួយ​ក្បាល មិនអាច​ដឹងថា​ល្អមើល ឬ​អត់​ត្រឹមតែ​អាន​ចំណងជើង​នោះ​ទេ ត្រូវ​អាន​ឲ្យ​យល់​អត្ថន័​យ​ខាងក្នុង ចាំ​បកស្រាយ​បន្ត​...៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!