រំភើបចិត្ត! ស្ថាបនិកអង្គការជួយសង់សាលា ៣៤៧ខ្នងនៅកម្ពុជា គឺជានារីជប៉ុនដ៏អស្ចារ្យម្នាក់

គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​អាន​អត្ថបទ ពាក់​ព័ន្ធ​នឹង​លោក​យាយ​ជន​ជាតិ​ជប៉ុន​ម្នាក់ ជា​ស្ថាបនិក​របស់​អង្គការ JHP ដែល​ធ្លាប់​ជួយ​សាង​សង់​ទូទាំង​ប្រទេស​កម្ពុជា ៣៤៧​ខ្នង​មក​ហើយ ប៉ុន្តែ​ប្រហែល​មិន​ដឹង​ទេ​ថា​លោក​យាយ​ជា​អ្នក​ណា មាន​មុខ​ជំនួញ​អ្វី។ តាម​ពិត លោក​យាយ Osanai Mieko គឺ​ជា​អ្នក​សរសេរ​សាច់​រឿង​សម្រាប់​ទូរទស្សន៍​ដ៏​ល្បី​ឈ្មោះ​ម្នាក់ មាន​ស្នាដៃ​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ពេល​ចាស់​ជរា លោក​យាយ​ក៏​ចាប់​ផ្ដើម​សកម្មភាព​មនុស្ស​ធម៌ ដោយ​ធ្លាប់​មាន​ប្រវត្តិ​លក់​ផ្ទះ យក​លុយ​សង់​សាលា​ឱ្យ​ក្មេង​រៀន​ទៀត​ផង។

លោក​យាយ Osanai Mieko ជា​ជន​ជាតិ​ជប៉ុន ដែល​មាន​អាយុ ៨៩​ឆ្នាំ​ហើយ។ លោក​យាយ បាន​ចាប់​កំណើត នៅ​តំបន់ Kanagawa ក្នុង​ឆ្នាំ​១៩៣០ ហើយ​ក៏​ចាប់​អាជីព​ជា​អ្នក​សរសេរ​សាច់​រឿង​ដល់​ទូរទស្សន៍ និង​ល្បី​ឈ្មោះ​ខ្លាំង ចាប់​ពី​ឆ្នាំ​១៩៦១។ ក្រោយ​មក លោក​យាយ ក៏​ចាប់​ផ្ដើម​ចំណាយ​ពេល​វេលា​របស់​ខ្លួន ជាមួយ​សកម្មភាព​មនុស្ស​ធម៌ និង​ជា​អ្នក​ផ្ដើម​គំនិត​បង្កើត​អង្គការ JHP នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​១៩៩៣។

គោល​បំណង​នៃ​ការ​បង្កើត​អង្គការ​នេះ គឺ​ដើម្បី​លើកស្ទួយ ស្ថានភាព​អប់​រំ​នៅ​កម្ពុជា ដូចជា​ការសាងសង់​សា​លា​រៀន ជំនួយ​លើ​ការ​អប់​រំ​ជំ​នា​ញ​តន្ត្រី និង​សិល្បៈ ព្រម​ទាំង​ម​ណ្ឌ​ល​កុមារ​កំ​ព្រា​ជាដើម​។ រហូតមកទល់​ឥឡូវ​នេះ JHP សាងសង់​អាគារ​សិក្សា​បាន​ចំនួន ៣៤៧​ខ្នង​ទូទាំង​ប្រទេស​កម្ពុជា​។ JHP កំពុង​បន្ត​សាងសង់​អាគារ​សិក្សា​នៅតាម​សាលាបឋមសិក្សា និង​អនុ​វិទ្យា​ល័យ​មួយ​ចំ​នួន​ក្នុង​ខេត្ត​បាត់​ដំ​បង និង​តំបន់​ផ្សេងៗ​ទៀត។

លើស​ពី​នេះ អង្គការ JHP ដែល​មាន​លោក​យាយ Osanai Mieko ជា​ស្ថាបនិក ក៏​បាន​ចាប់ផ្តើម​គម្រោង​ថ្មី ដូចជា កិច្ច​តែង​កម្មវិធីសិក្សា​នៃ​ការ​អប់​រំ​សិល្បៈ ដោយ​បាន​សហការ​ជាមួយ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង​គ​ម្រោង​សិល្បៈ​នៅតាម​ម​ណ្ឌ​ល​កុមារ​កំ​ព្រា​នៅ​រាជធានី​ភ្នំ​ពេញ ព្រម​ទាំង​ការ​អប់​រំ​អក្ខរកម្ម​ក្នុង ខេត្ត​កំពង់ចាម​។ នេះ​ជា​សកម្មភាព​ចម្បង​នៅ​កម្ពុជា ប៉ុន្តែ​ក្រៅ​ពី​នេះ អង្គការ JHP ក៏​មាន​សកម្មភាព​នៅ​តាម​បណ្ដា​ប្រទេស​ក្រី​ក្រ​ផ្សេងៗ​ផង​ដែរ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ កន្លង​ទៅ លោក​យាយ Osanai Mieko បាន​ជួប​ជា​មួយ​ឯកឧត្តម ជា សុផារ៉ា ដែល​ជា​អ្នក​ធ្លាប់​ឆ្លង​កាត់​ប្រវត្តិ​ជួយ​សង់​សាលារៀន​ដូច​គ្នា ក្នុង​ស្ថានភាព​គួរ​ឱ្យ​រំភើប​ចិត្ត​បំផុត។ លើស​ពី​នេះ អ្នក​ស្រី ង​ន់​ស្រាំ​ង ណា​រិទ្ធ ដែល​ធ្លាប់​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ជំនួយ​ពី​លោក​យាយ Osanai Mieko បាន​សម្រេច​ក្ដី​ប្រាថ្នា​មក​ជួប​លោក​យាយ ទាំង​ស្រក់​ទឹក​ភ្នែក ព្រោះ​នឹក​ស្មាន​មិន​ដល់។ ​

ពេល​នោះ អ្នក​​​ស្រី ង​ន់​ស្រាំ​ង ណា​រិទ្ធ ដែល​​​សព្វថ្ងៃ​​​ជា​​​ពិធី​ការិនី​​​ព័ត៌មាន និង​​​មាន​​​អាជីវកម្ម​​​ផ្ទាល់​​​ខ្លួន​​ បាន​សរសេរ​រៀប​រាប់​យ៉ាង​វែង​ថា​៖ "​​​នាង​​​ខ្ញុំ​​​សូម​​​ចែក​​​រំ​​​លែ​​​ក​​​នូ​​​វ​​​ក្តីរ​​​ភើ​​​ប​​​ដែល​​​បានកើត​​​ក្នុង​​​ជីវិត​​​ខ្ញុំ​​​ក្នុង​​​ថ្ងៃ​​​នេះ​​!​ ប្រហែលជា​​​បង​​​ប្អូន​​​នៅចាំ​​​សាច់រឿង​​​ជីវិត​​​ដែល​​​ខ្ញុំ​​​បាន​ចែក​​​រំ​​​លែ​​​ក​​​ម្តង​​​រួចមកហើយ​​​កាលពី​​​ជាង​​១​​ឆ្នាំមុន​​!​ ⭐︎២១ សីហា ២០១៧: សូម​​​ជំរា​ប​​​សួរ​បង​​​ប្អូន​​​ជាទី​​​គោរ​​​ព​​!​ នាង​​​ខ្ញុំ​​​ឈ្មោះ​​​ដើម​​​មុនពេល​​​រៀ​​​ប​​​ការ​​​ឈ្មោះ ង​​​ន់​​​ស្រាំ​​​ង ណា​​​រិទ្ធ​​​មាន​ស្រុក​​​កំ​​​ណើ​​​ត ភូមិ​​​ទី​​៥ ឃុំ​​​រកា​​​ខ្នុរ ស្រុក​​​ក្រូចឆ្មារ ខេត្ត​​​កំពង់ចាម​​​។​​​បច្ចុប្បន្ន​​​ខ្ញុំ​​​ជា​​​ពិធីការ​នី​​​ពត៌មាន និង ជា​​​ម្ចាស់​​​អាជីវកម្ម​​​តូចៗ​​!​

ខ្ញុំ​​​សូម​​​ចែក​​​រំ​​​លែ​​​ក​​​នូ​​​វ​​​ក្តី​​​រំ​​​ភើ​​​ប​​​មួយ​​​ដែល​​​កើតឡើង​​​ក្នុង​​​ជីវិត​​​របស់​​​ខ្ញុំ​​​។​​ កាលពី​​២០​​ឆ្នាំមុន​​​ខ្ញុំ​​​ជា​​​សិស្ស​​​ថ្នាក់​​​ទី​​៥​​នៃ​​​សាលាបឋមសិក្សា​​​ជា​​​ចក រកា​​​ខ្នុរ (​​ជា​​​ចក​​​ជា​​​ឈ្មោះ​​​របស់​​​លោកឪពុក​​​របស់​​​ឯកឧត្តម​​​ទេស​​​រដ្ឋ​​​ម​​​ន្ត្រី​​​ជា​​​សុផារ៉ា​​) ពេល​​​នោះ​​​ជា​​​លើក​ទី​​១​​ក្នុង​​​ជីវិត​​​ដែល​​​ខ្ញុំ​​​ដែល​​​បាន​​​ជួប​​​ជាមួយ​​​ជន​​​បរទេស (​​ជន​​​ជាតិ​​​ជប៉ុន​​)​​ដែល​​​លោកពូ​​​រដ្ឋ​​​ម​​​ន្ត្រី​​​នាំ​គា​​​ត់ទៅ​​​ទី​​​នោះ​​​ជាមួយនឹង​​​សម្ភារ​​​សិក្សា​​​ជាច្រើន​​​។​

​ដោយសារតែ​​​កាលពី​​២០​​ឆ្នាំមុន ស្រុក​​​កំណើត​​​ខ្ញុំ​​​ជា​​​ទីកន្លែង​​​ដែល​​​ពិបាក​​​ទៅដល់ ហើយ​​​វិធីសាស្ត្រ​​​ដែល​​​ទៅ​​​ទី​​​នោះ​​​មាន​តែ​ជិះ​​​កាណូត​​​តាម​​​ផ្លូវទឹក​​​ប៉ុ​​​ណ្ណោះ និង ត្រូវ​​​ចំណាយ​​​រយះពេល​​​ស្ទើរ​​​ពេញ​​​មួយថ្ងៃ​​​ផ្សង​​​ជីវិត​​​ជិះ​​​កាណូត​​​តាម​​​ទ​​​ន្លេ​​​មេគង្គ មិន​​​មាន​​​អគ្គិសនី ឬ ប​ង្គ​​​ន់ ។​​​ល​​​។ ដូច្នេះ​​​អ្នកស្រុក​​​ខ្ញុំ​​​ពេល​​​នោះ ស្ទើរតែ​​​មិន​​​ស្គាល់​​​ពិ​​​ភ​ព​​​ខាងក្រៅ​​​។​

​អា​​​ស្រ័​យ​​​ដូច​នេះ​​​ពេលដែល​​​ខ្ញុំ​​​បាន​​​ជួប​​​ជន​​​ជាតិ​​​ជប៉ុន​​​ម្នាក់​​​ដែល​​​ពោរពេញ​​​ទៅដោយ​​​កាយវិកា​​​រទ​​​ន់​​​ភ្ល​ន់​​​សណ្តាន​​​ចិត្ត​ល្អ​​​នាំយក​​​សម្ភារ​​​សិក្សា​​​ដែល​​​ពួក​​​ខ្ញុំ​​​មិនដែល​​​បាន​​​ស្គាល់​​​មកអោយ ខ្ញុំ​​​ក្នុង​ចំនោម​​​ក្មេងៗ​​​ដទៃ​​​ទៀត​​​ពិតជា​​​រំ​​​ភើ​​​ប​​​ខ្លាំងណាស់​​​។ ខ្ញុំ​​​ចង់​​​និយាយ​ពាក្យ​​​អរគុណ​​​ទៅកាន់​​​គាត់ តែ​​​ខ្ញុំ​​​មិន​ចេះ​​​ភាសាបរទេស​​​ឡើយ សូម្បី​​​ភាសា​​​អង់គ្លេស​​​។ ពេល​​​នោះ​​​ខ្ញុំ​​​បាន​​​សន្យា​​​នឹង​​​ខ្លួនឯង​​​ថា​​​ពេល​​​ណាមួយ​​​ខ្ញុំ​​​ត្រូវតែ​​​ជួប​​​ជាមួយ​​​គាត់​​​ម្តង​​​ទៀ​​​ត​​​ដើម្បី​​​និយាយ​​​ពាក្យ​​​អរគុណ​​​ទៅកាន់​​​គាត់ និង ជាពិសេស​​​បាន​​​សន្យា​​​នឹង​​​ខ្លួនឯង​​​ថា ថ្ងៃ​​​ណាមួយ​​​ខ្ញុំ​​​ត្រូវតែ​​​ធ្វើ​​​អ្វីមួយ​​​ដើម្បី​​​ប្រទេស​​​របស់​​​ខ្ញុំ​​​ដូច​​​លោកពូ​​​រដ្ឋ​​​ម​​​ន្ត្រី​​​ជា​​​សុផារ៉ា​​​ដែល​​​ពេល​​​នោះ​​​គាត់​​​ជា​​​អភិបាលក្រុង​​​ភ្នំ​​​ពេញ​​​។​

​សំរាប់​​​ខ្ញុំ​​​គាត់​​​គឺជា​​​បុគ្គ​​​ល​​​ជាទី​​​គោរ​​​ព និង ជា​​​អ្នកមានគុណ​​​ផ្លាស់ប្តូរ​​​ឆាកជីវិត​​​របស់​​​ខ្ញុំ ក្រៅពី​​​ឪពុកម្តាយ​​​និង ក្រុមគ្រួសារ​​​របស់​​​ខ្ញុំ​​​។​​​ទោះ​​​លោកពូ​​​ខ្ពស់​​​ប៉ុណ្ណា លោក​​​តែងតែ​​​យកចិត្តទុកដាក់​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ និង មិន​​​ភ្លេច​​​ស្រុក​​​កំណើត​​​របស់លោក​​​ឡើយ​​​។​​ អំឡុង​​​ឆ្នាំ​​២០០០​​ខ្ញុំ​​​និង​​​គ្រួសា​​​រ​បាន​​​ផ្លាស់​​​ទី​​​លំ​​​នៅ​​​មកកាន់​​​ទីក្រុង​​​ភ្នំ​​​ពេញ ហើយ​​​ខ្ញុំ​​​បាន​​​តស៊ូ​​​រៀ​​​ន​​​សូត្រ​​​រហូត​​​មានបាន​​​ចេះ​​​ភាសាបរទេស និង ជាពិសេស​​​ភាសា​​​ជប៉ុន និង មាន ឱកាស​​​បាន​​​ទៅ​​​បន្ត​​​ការសិក្សា និង ស្គាល់​​​ប្រទេស​​​ជប៉ុន​​​តាម​​​រយះ​​​សាលា​​​ពាណិជ្ជ​​​សាស្ត្រ​​​តា​​​យ៉ាម៉ា​​…​

ចាប់តាំងពី​​​ឆ្នាំ​​១៩៩៧​​មក​​​ខ្ញុំ​​​បាន​​​ក្លាយជា​​​ក្មេងស្រី​​​ម្នាក់​​​ដែល​​​ពោរពេញ​​​ដោយ​​​ក្តី​​​សុបិន​​​ជាច្រើន ខ្ញុំ​​​បាន​​​ដើរ​មក​​​តាម​​​ក្តី​​​សុបិន​​១០០​​របស់​​​ខ្ញុំ​​​។​​​រាល់​​​ការ​​​លំបាក​​​ដែល​បាន​​​ជួប​​​ក្នុង​​​ជីវិត​​​ខ្ញុំ​​​តែ​​​នឹកឃើញ​​​ដល់​​​ការ​​​តាំងចិត្ត​​​ដែល​​​បាន​​​សរសេរ​​​ក្នុង​​​សៀវភៅ​​…​​ហើយ​​​ខ្ញុំ​​​តែងតែ​​​បាន​​​ធ្វើ​​​សកម្ម​​​ភាព​​​ស​​​ង្គ​​​ម​​​នានា​​​ទៅតាម​​​ល​​​ទ្ធ​​​ភាព​​​របស់​​​ខ្ញុំ ព្រោះ​​​ខ្ញុំ​​​គិតថា​​​វា​​​នឹង​​​មាន​​​អ​ត្ថ​​​ន័​​​យ​​​ផ្លាសប្តូរ​​​ជីវិត​​​ក្មេងៗ​​​ដូចជា​​​ខ្ញុំ​​​។ ព្រោះ​​​ខ្ញុំ​​​ជឿថា​​​ទ​ង្វើ​​​ល្អ ការដឹងគុណ​​​អ្នក​​​ដែល​​​មាន​​​គុណ​​​ចំពោះ​​​យើង ជា​​​យ័ន្តដ៏​​​ពិ​​​សិ​​​ដ្ឋ​​​នាំអោយ​​​ឆាកជីវិត​​​ជួបតែ​​​រឿង​​​ល្អៗ​​!​

​ក្តី​​​អំណត់​​​ពិត​​​ជា​​​បង្កើត​​​អច្ឆរិយ​​​ក្នុង​​​ជីវិត​​​ខ្ញុំ ១៩៩៧~២១ ខែ​​​សីហា ឆ្នាំ​​២០១៧ រយះពេល​​២០​​ឆ្នាំ​​​ហើយ​​​ដែល​​​ខ្ញុំ​​​បាន​​​រងចាំ​​​ថ្ងៃ​​​នេះ ជា​​​ថ្ងៃ​​​ដ៏​​​សំខាន់​​​វិសេសវិសាល​​​ក្នុង​​​ជីវិត​​​របស់​​​ខ្ញុំ ដែល​​​លោកពូ​​​ទេស​​​រដ្ឋ​​​ម​​​ន្ត្រី​​​ជា​​​សុផារ៉ា រដ្ឋ​​​ម​​​ន្ត្រី​​​ក្រសួង​​​រៀប​​​ចំ​​​ដែនដី​​​ន​​​គ​​​រូបនីយកម្ម​​​និង​​​សំ​​​ណង់ បាន​​​ផ្តល់ឱកាស​​​អោយ​​​នាង​​​ខ្ញុំ​​​ព្រម​ទាំង​​​ស្វាមី​​​និង​​​សហការី​​​ចូលជួប​​​សម្តែង​​​ការគួរសម ហើយ​​​ថែមទាំង​​​បាន​​​ចំណាយ​​​ពេលវេលា​ដ៏​​​មាន​​​តំ​​​លៃ​​​ផ្តល់​​​កិច្ច​​​សម្ភាស​​​ដល់​​​ទស្សនាវដ្ដី Cambodia Business Partners​​របស់​​​យើង​​​ខ្ញុំ​​​។​

​២០​​ឆ្នាំមុន​​​លោកពូ​​​បាន​​​ផ្តល់​​​ការផ្លាស់ប្តូរ​​​ផ្ន​ត់​​​គំនិត​​​ក្មេងស្រី​​​ជន​​​បទ​​​ម្នាក់ ហើយ​​២០​​ឆ្នាំក្រោយ​​​លោកពូ​​​នៅតែ​​​បន្ត​​​គាំទ្រ​​​អាជីវកម្ម​​​របស់​​​ក្មេងស្រី​​​ម្នាក់​​​នេះ​​​។ និង លោកពូ​​​បាន​​​ស្វអស្វែង​​​អោយ​​​ខ្ញុំ​​​ជួប​​​ជាមួយ​​​ជន​​​ជាតិ​​​ជប៉ុន​​​ដែល​​​ខ្ញុំ​​​ចង់​​​ជួប​​​នៅពេល​​​នោះ​​​ផងដែរ​​​។ ខ្ញុំ​​​ស​ង្ឈឹ​ម​​​ថា​​​ខ្ញុំ​​​នឹង​​​បាន​​​ជួប​​​គាត់​​​ក្នុងពេល​​​ឆាប់ៗ​​​ដូចដែល​​​បាន​​​ជួប​​​ជាមួយ​​​លោកពូ​​​រដ្ឋ​​​ម​​​ន្ត្រី​​​នៅ​ថ្ងៃ​នេះ​​​។​

​​​ក្មួយ​​​សូម​​​សម្តែង​​​នូ​​​វ​​​ការដឹងគុណ​​​ចំពោះ​​​លោក​​​ពូ​រដ្ឋ​​​ម​​​ន្ត្រី សូម​​​គោរ​​​ព​​​ជូន​​​ព​រ​​​លោកពូ​​​មាន​​​សុខភាព​​​ល្អ​​​ដឹកនាំ​​​កិច្ចការ​​​ជាច្រើន​​​ទៀត​​​ដើម្បី​​​ចូលរួម​​​អ​ភិ​​​វ​​​ឌ្ឍ​​​ប្រទេស​​​កម្ពុជា​​​ជា​​​ទី​ស្រលាញ់​​​របស់​​​យើងទាំងអស់គ្នា​​​កាន់តែ​​​រីក​​​ចំ​​​រើ​​​ន​​​ក្រោម​​​ម្ល​​​ប់​​​សន្តិភាព​​​នា​​​ស​​​ម័​​​យ​​​តេ​​​ជោ​​​ហ៊ុនសែន​​​។​​ ភ្នំពេញ​​​ថ្ងៃទី​​២១​​ខែ​សីហា​​​ឆ្នាំ​​២០១៧​!

ណា​​​រិទ្ធ​​​⭐︎១៧ តុលា ២០១៨ ដោយ​​​ក្តី​​​សណ្តោស​​​ពី​សំ​​​ណាក់​​​ឯកឧត្តម ជា សុផារ៉ា ឧបនាយក​​​រដ្ឋ​​​ម​​​ន្ត្រី រដ្ឋ​​​ម​​​ន្ត្រី​​​ក្រសួង​​​រៀប​​​ចំ​​​ដែនដី ន​​​គ​​​រូបនីយកម្ម និង​​​សំណង់ នាង​​​ខ្ញុំ​​​មាន​​​ឱកាស​បាន​​​ជួប​​​ជាមួយ​​​លោកស្រី Osanai Mieko ជា​​​បុគ្គ​​​ល​​​ម្នាក់​​​ដែល​​​ខ្ញុំ​​​ចង់​​​ជួប​​​ម្តង​​​ទៀ​​​ត​​​កាលពី​​២១​​ឆ្នាំមុន​​​។​​​គាត់​​​ជា​​​ស្ថាបនិក​​​អង្គការ JHP ជប៉ុន ដែល​​​បាន​​​ជាអាទិ សាងសង់​​​អគារសិក្សា​​​ជូន​​​ប្រជា​​​ជន​​​ខ្មែរ​​​សរុប​​​ចំនួន ៣៤៧ ខ្នង​​​នៅ​​​ទូទាំង​​​ប្រទេស ។​

​​​គាត់​​​ទាំងពីរ​​​ជា​​​អ្នក​​​ប​​​ង្រៀន​​​អោយ​​​ខ្ញុំ​​​ស្គាល់​​​ពី​​​ក្តី​​​សុ​​​បិ​​​ន្ត និង តំ​​​លៃ​​​នៃ​​​ការដឹងគុណ​​​ចំ​​​ពោះ​​​មនុស្ស​​​គ្រប់​​​គ្នា​​​ដែល​​​ចូល​​​មក​​​ក្នុង​​​ជីវិត​​! ហើយ​​​ថ្ងៃ​​​នេះ​​​ទៀតសោត​​​ខ្ញុំ​​​មាន​​​សំ​​​ណា​​​ង​​​បាន​​​ស្តាប់​​​សាច់រឿង​​​ជីវិត​​​របស់​​​អ្នក​​​ទាំងពីរ​​​ជាច្រើន​​​។ ខ្ញុំ​​​នឹង​​​ចែក​​​រំ​​​លែ​​​កនា​​​ឱកាស​​​សមស្រប​​​ណាមួយ​​​។​​ តែ​​​សុំ​​​លើក​​១​​ចំណុ​​​ច​ត្រង់​​​ថា លោកពូ​​​ឧបនាយក​​​រដ្ឋ​​​ម​​​ន្ត្រី​​​បាន​​​លក់​​​ផ្ទះថ្ម​​​មក​​​នៅផ្ទះ​​​ឈើ​​​ជណ្តើ​​​រ​បាក់ ដើម្បី​​​យកលុយ​​​ទៅ​​​កសាង​​​សាលា​​​អោយ​​​កូន​​​អ្នកស្រុក​​​រៀន មកជួប​​​ជាមួយ​​​លោកស្រី Osanai Meiko ក៏​​​ជា​​​អ្នកលក់​​​ផ្ទះ​​​ដើម្បី​​​សាងសង់​​​សាលា​​... ​​ភ្នំពេញ ថ្ងៃ​​​ពុធ ទី​​១៧ ខែតុលា ឆ្នាំ​​២០១៨​ ​​ណា​​​រិទ្ធ ក្តី​​​សុបិន​​១០០​៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!