រឿងបង់លុយអត់បានដីនៅ 7NG ឧកញ៉ា ស្រី ចាន់ថន ចេញមុខហើយ អ្នកមិនទាន់បានប្រញាប់ទាក់ទងសួរ

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ មាន​បុរស​ម្នាក់​ដែល​បាន​ទិញ​ដី​នៅ​តំបន់​អភិវឌ្ឍន៍ 7NG បាន​បង្ហោះ​សារ​មួយ​ស្វែង​រក​ការ​អន្តរាគមន៍ បន្ទាប់​ពី​បង់​រំលស់ ១០​ឆ្នាំ​ទៅ​ហើយ តែ​បែរ​ជា​មិន​ទាន់​បាន​ដី និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ណា​មួយ​នៅ​ឡើយ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​បង្ហោះ​មួយ​ថ្ងៃ​រួច​មក ស្រាប់​តែ​ថ្ងៃ​នេះ ឧកញ៉ា ស្រី ចាន់ថន បាន​ទាក់​ទង​ជួប និង​ដោះ​ស្រាយ​ជូន​ភ្លាមៗ ដោយ​បញ្ជាក់​ថា​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ។

ម្ចាស់​គណនី Facebook ឈ្មោះ Mech Seyha បាន​សរសេរ​មុន​នេះ​បន្តិច​ថា៖ "ក្រោយ​មេឃ​ភ្លៀង​គឺ​ស្រ​ទ្បះ បាន​ប្តូរផ្លាស់​ព្រោះ​គុណ​ធ​ម៌" ថ្ងៃ​នេះ​ខ្ញុំបា​ទបាន​ជួប​លោក​ឧ​កញ្ញា ស្រី​ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​Sky Land ក្នុង​ការ​ដោះស្រាយភា​ពយល់​ច្រ​លំ​ក្នុង​ការយឺតយ៉ាវ​ជូន​ដី​ទ្បូ​ទៅកាន់​អតិ​ថិ​ន​ក្រុមហ៊ុន​7NG​។ ក្រោយ​ការពិភាក្សាគ្នា ខ្ញុំបាទ​បាន​យល់ច្បាស់​ថា​ក្រុមហ៊ុន​7NG​និង​ក្រុមហ៊ុន​Sky Land​គឺ​ម្ចាស់​ពីរ​ផ្សេងគ្នា​និង​មិនមាន​អ្វី​ពាក់​ព​ន្ធ័គ្នា​ទេ។

ក្នុង​នោះ​ដែ​រលោកឧ​កញ្ញា ស្រី​ចាន់ថន ក៏​បាន​សម្រប​សំរួល​ជួយ​ខ្ញុំ​បាទ​បាន​កាត់​ដី​3​ប្លង់​រួចរាល់​ហើយ។ លើសពី​នោះ​ទៀត លោក​ឧកញា​ស្រី​ចាន់ថន ដោយ​បាន​ដឹងថា​ខ្ញុំ​ជា​អតីត​ប្រធាន​អង្គកា​ជំ​នា​ញ​យុវ​ជន​ឈានមុខ លោក​មាន​ចិត្ត​ស្រលាញ់​កិច្ចការ​ស​ង្គ​ម ជួយ​យុវ​ជន គាំទ្រ​ស្មារតី​បញ្ញា​ជន លោក​ឧកញ្ញា​ក៏​បាន​ជួយ​ជំ​រុញ​ឧ​ត្ថ​ម​ដល់​អង្គការ​អោយ​ដំ​ណើ​រការ​ទ្បើង​វិ​ញ លើ​ផ្នែក​សិល្បះ​តន្ត្រី សិប្បកម្ម កិច្ចការ​ស​ង្គ​ម ជំនាញ​ឯកទេស​យុវ​ជន និង​ធានា​លើ​ការងារ​យុវ​ជន​ក្រោយ​បញ្ចប់​ការសិក្សា និង​បន្ត​សិក្សា​គំ​រោង​ពង្រី​ក​វិ​ស័​យ​អប់​រំ បើក​សាកល​វិទ្យា​ល័យ​លើ​ទីក្រុង​រណប​Sky Land​ផងដែរ​។

ខ្ញុំបាទ​ពិតជា​សូម​អរគុណ​ដល់​លោក​ឧ​កញ្ញា​ស្រី​ចាន់ថន និង​សូម​ជូន​ព​រលោក​ឧ​ញ្ញា​ជួបតែ​សុខ​គ្រប់​ប្រការ​។ ​បញ្ជាក់៖ បើសិនជា​បង​ប្អូន​អតិ​ថិ​ជន​ក្រុមហ៊ុន​7NG​ចង់​សួរ​ពត៌មាន សូម​អ​ញ្ចើ​ញ​មក​ក្រុមហ៊ុន​ផ្ទាល់​ដើម្បី​ពិភាក្សា​។​សូម​អរគុណ"។ ​

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ម្ចាស់​គណនី​ឈ្មោះ Mech Seyha បាន​បង្ហោះ​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ថា៖ "តើ​ទេវតា​អាចជួយ​ពួក​ខ្ញុំ​បានទេ​? សូម​ជួយ​ពួក​ខ្ញុំ​ផង​ ​Samdech Hun Sen, Cambodian Prime Ministerដី​7NG​ បង់​រំ​លោះ​10​​ឆ្នាំ​ហើយ​​ បង់​ផ្តាច់​ក៏​ច្រើ​ន​ឆ្នាំ​ដែរ​​ បាន​ទទួល​លិខិតកាន់​កាប់តែ​មិនដឹង​ដី​នៅទីណា​​ ទៅ​សួរ​ក្រុមហ៊ុន​សន្យា​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ដោយ​ថា​ខែវស្សា​ចាក់ដី​អត់​បាន​​​ទៅដល់​ទីតាំង​7NG​ផ្ទាល់​​ ដី​ដែល​គេ​សន្យា​អោយ​​ ឥ​ទ្បូ​វ​គេ​សង់​ខូ​ន​ដូ​និង​កន្លែង​ផ្សេងៗ​របស់​គេ​អស់​ហើយ។

ដី​ដែល​តំបន់​ដែល​ព្រម​ប្រៀ​ង​នោះ​ក៏​លើ​ក​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​មិន​ប្រាកដ​​ តាម​គេ​ចង្អុល​ប្រាប់​​ ពេល​នេះ​តំណាង​ក្រុមហ៊ុន​រក​លេស​ដោះ​ស្រាយ​ហើ​យ​​ អតិ​ថិ​ជន​ចាំ​ពី​មួយ​ឆ្នាំ​ទី​មួយ​ឆ្នាំ​​ យូរ​សែន​យូរ​​ ។​ យក​លុយ​គេ​មុន​ទៅ​ហើ​យ​​ ហេតុអ្វី​មិន​អោយ​របស់​​ នេះ​គេ​ហៅថា​ប្រើ​ពេល​បោក​មនុស្ស​ហេ​ី​យ​​ ហេតុអ្វី​ធ្វើ​បែបនេះ​?​លុយ​គេ​ខំ​រក​អ្នកខំ​ចាយ​​ ចំណាយ​មិនគិត​បោក​ពួក​ខ្ញុំ​អ្នកក្រ​​ ពួក​ខ្ញុំ​មិនដែល​ស្គាល់​ល្អ​ដូច​អ្នកមាន​​ ចិត្ត​អ្នក​ស្រែក​ឃ្លាន​​ ហ៊ាន​យកលុយ​ខ្ញុំ​​ តែ​មិន​មក​ដោះស្រាយ​អោយ​ពួក​ខ្ញុំ​។ ពិតជា​ឈឺចាប់​ណាស់"៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!