វិធីសាស្ត្រក្នុងការជួយបញ្ចុះកម្ដៅ​ក្មេងក្តៅខ្លួននៅផ្ទះ ឬមុនទៅជួបពេទ្យ

នៅ​រដូវ​ក្តៅ​ក្មេងៗ​ងាយ​រង​គ្រោះ​ពី​ជំងឺ​គ្រុន​ក្តៅ​ក៏​ដូច​ជា​ជំងឺ​ផ្ដាសាយ​ណាស់ ព្រោះ​មិន​អាច​ទប់​ទល់​ជា​មួយ​បរិយាកាស​ក្តៅ​ខ្លាំង​បាន​ទេ។ ខាង​ក្រោម​នេះ វិធីសាស្ត្រ​ក្នុង​ការ​ជួយ​ឲ្យ​លោក​ពុក​អ្នក​ម្ដាយ​ក្មេង​តូចៗ​ដែល​រង​គ្រោះ​ពី​ជំងឺ​គ្រុន​ក្តៅ​អាច​អនុវត្ត​បាន​មុន​ពេក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ។

កំណត់​ឲ្យ​ច្បាស់​ថា​ក្មេង​ក្តៅ​ខ្លួន​ គឺ​ត្រូវ​វាស់​កម្ដៅ​កូន​កម្ដៅ​ធម្មតា ៣៦.៥c ទៅ ៣៧.៥cមិន​ត្រូវ​ភ័យ​ប្រញាប់​ប្រញាល់​បី​កូន​ទាំង​ក្តៅ​មក​ជួប​ពេទ្យ​នោះទេ​ត្រូវ​យក​ថ្នាំ​បញ្ចុះ​កម្ដៅ ប៉ារ៉ាសេតាមុល ដាក់​តាម​ទំងន់​កូន ដោយ​យក​គីឡូ​គុណ​១៥ ឧទាហរណ៍ កូន ១០kg x ១៥= ១៥០mg រួច​ហើយ​ឲ្យ​៤​ដង ក្នុង​មួយ​ថ្ងៃ​ដោយ​អាច​ឲ្យ​ ៤​ទៅ ៦​ម៉ោង​ម្តង។ នេះ​បើ​តាម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល និង​សម្ភព​ព្រាប​ស។​

ដោះ​ខោ​អាវ​ចេញ ជូត​ខ្លួន​ជា​មួយ​ទឹក​ធម្មតា ឬ​យក​កូន​មុជ​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​ជោក​ក្បាល និង​ខ្លួន ឬ​ជូត​ខ្លួន​គាត់​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ ជា​ពិសេស ក ក្លៀក កន្លៀត នឹង​ត្រូវ​ប្ដូរ​កន្សែង​ឲ្យ​បាន​ញឹក​ញាប់។ ចំណាំ ទឹក​មិន​ចូល​សួត​ដោយ​សារ​មុជ​ទឹក ឬ​ជូត​ខ្លួន​ទេ ប្រសិន​បើ​ប្រើ​ទឹក​ត្រជាក់​កូន​មាន​អាការៈ​ញាក់​អាច​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​ជំនួស​វិញ​អាច​បើក​ម៉ាស៊ីន​ត្រជាក់ កង្ហារ ដើម្បី​ឲ្យ​បរិយាកាស​ត្រជាក់ វា​អាច​ជួយ​បន្ថយ​កម្ដៅ​ផង​ដែរ។

លើក​ទឹក​ចិត្ត​កូន​ឲ្យ​ញាំ​ទឹក​ឲ្យ​ច្រើន​តាម​ដាន​កម្ដៅ​កូន រាល់​កន្លះ​ម៉ោង​ម្ដង បើ​កម្ដៅ​នៅ​តែ លើស៣៨C ឬ​បន្ត​ក្តៅ គួរ​ប្រញាប់​យក​ទៅ​ជួប​ពេទ្យ​កុមារ​ដែល​នៅ​ក្បែរ​ផ្ទះ ជៀស​វាង ការ​ប្រកាច់​ដោយ​សារ​ឡើង​កម្ដៅ៕

 

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!