ចោលប្រពន្ធទៅនៅជាមួយនារី KTV បាន៧ថ្ងៃ ស្រាប់តែមកសុំទោសវិញ ព្រោះតែភ្ញាក់ខ្លួនរឿងនេះ

មនុស្ស​​​​​ស្រី តែង​​​​​ពោល​​​​​ថា មនុស្ស​​​​​ប្រុស​​​​​ស្រលាញ់​​​​​ខ្លាំង​​​​​បាន​​​​​តែ​​​​​ដំបូង លុះ​​​​​រៀប​​​​​ការ​​​​​ជាមួយ​​​​​គ្នា​​​​​ហើយ អារម្មណ៍​​​​​ស្រលាញ់​​​​​ក៏​​​​​ធ្លាក់​​​​​ចុះ ហើយ​​​​​ពេល​​​​​ខ្លះ​​​​​បែរ​​​​​ជា​​​​​ទាក់​​​​​ទង​​​​​គេ​​​​​ខាង​​​​​ក្រៅ​​​។ ពិត​​​​​ជា​​​​​មិន​​​​​ខុស​​​​​នោះ​​​​​ទេ ហើយ​​​​​អារម្មណ៍​​​​​នោះ គឺ​​​​​កើត​​​​​ឡើង​​​​​ចំពោះ​​​​​ខ្ញុំ​​​​​តែ​​​​​ម្ដង​​​។ ខ្ញុំ​​​​​និង​​​​​ប្រពន្ធ​​​​​ខ្ញុំ រៀប​​​​​ការ​​​​​ជាមួយ​​​​​គ្នា​​​​​ជាង ៦​​​ឆ្នាំ​​​​​ហើយ ប៉ុន្តែ​​​​​ចុង​​​​​ក្រោយ​​​​​មាន​​​​​បញ្ហា​​​​​រកាំរកូស ខ្ញុំ​​​​​ក៏​​​​​សម្រេច​​​​​ចិត្ត​​​​​សុំ​​​​​លែង ទៅ​​​​​រស់នៅ​​​​​ជាមួយ​​​​​នារី​​​​​ម្នាក់​​​​​ទៀត ដែល​​​​​ទើប​​​​​ទាក់​​​​​ទង​​​​​គ្នា​​​​​នៅ​​​​​ខារ៉ាអូខេ​​​។​

​ខ្ញុំ​​​​​ដឹង​​​​​ថា​​​​​ខ្ញុំ​​​​​ពិត​​​​​ជា​​​​​ខុស ហើយ​​​​​ខុស​​​​​ខ្លាំង​​​​​បំផុត ប៉ុន្តែ​​​​​អារម្មណ៍​​​​​ពេល​​​​​នោះ គឺ​​​​​ខ្ញុំ​​​​​មិន​​​​​អាច​​​​​ឃាត់​​​​​ខ្លួន​​​​​ឯង​​​​​បាន​​​។ តាម​​​​​ពិត ខ្ញុំ​​​​​និង​​​​​ប្រពន្ធ​​​​​របស់​​​​​ខ្ញុំ ស្រលាញ់​​​​​គ្នា​​​​​តាំង​​​​​ពី​​​​​នៅ​​​​​រៀន ហើយ​​​​​ពេល​​​​​រៀន​​​​​ចប់ យើង​​​​​បាន​​​​​រៀប​​​​​ការ​​​​​ជាមួយ​​​​​គ្នា ពេល​​​​​ខ្ញុំ​​​​​​អាយុ ២៣​​​ឆ្នាំ ចំណែក​​​​​នាង​​​​​អាយុ ២៣​​​ឆ្នាំ​​​។ ពេល​​​​​នោះ ជីវិត​​​​​ពិត​​​​​ជា​​​​​ស្រស់​​​​​បំព្រ​​​ង​​​​​ណាស់ ហើយ​​​​​ខ្ញុំ​​​​​និង​​​​​ប្រពន្ធ​​​​​ខ្ញុំ បាន​​​​​ដើរ​​​​​លេង​​​​​ជាមួយ​​​​​គ្នា​​​​​ជា​​​​​ច្រើន​​​​​កន្លែង ដែល​​​​​ជា​​​​​ពេល​​​​​វេលា​​​​​មាន​​​​​ន័យ​​​​​បំផុត​​​។​

​ខ្ញុំ និង​​​​​នាង បាន​​​​​ធ្វើការ​​​​​នៅ​​​​​កន្លែង​​​​​ផ្សេង​​​​​គ្នា ហើយ​​​​​ជួប​​​​​មុខ​​​​​គ្នា តែ​​​​​ពេល​​​​​ល្ងាច​​​​​ប៉ុណ្ណោះ ព្រោះ​​​​​នៅ​​​​​កន្លែង​​​​​រៀង​​​​​ៗ​​​​​ខ្លួន​​​។ ចំណែក​​​​​ការងារ​​​​​ផ្ទះ មាន​​​​​ឈ្នួល​​​​​ម្នាក់​​​​​នៅ​​​​​ចាំ​​​​​សម្អាត និង​​​​​ធ្វើ​​​​​ម្ហូប​​​​​ពេល​​​​​ល្ងាច ឯ​​​​​ពេល​​​​​ថ្ងៃ យើង​​​​​ញាំ​​​​​បាយ​​​​​រៀង​​​​​ខ្លួន​​​​​នៅ​​​​​កន្លែង​​​​​ការងារ​​​។ យើង​​​​​បាន​​​​​ធ្វើ​​​​​បែប​​​​​នេះ រយៈ​​​​​ពេល ៥​​​ឆ្នាំ ទើប​​​​​សម្រេច​​​​​យក​​​​​កូន ហើយ​​​​​ពេល​​​​​ប្រពន្ធ​​​​​បង្កើត​​​​​កូន​​​​​មក ខ្លាច​​​​​គ្មាន​​​​​អ្នក​​​​​មើល​​​​​ថែ​​​​​បាន​​​​​ល្អ ខ្ញុំ​​​​​ក៏​​​​​ប្រាប់​​​​​ឲ្យ​​​​​​នាង​​​​​លា​​​​​ឈ​​​ប់​​​​​ពី​​​​​ការងារ​​​​​តែ​​​​​ម្ដង ដោយ​​​​​ខ្ញុំ​​​​​ជា​​​​​អ្នក​​​​​រ៉ា​​​ប់​​​​​រង​​​​​ការ​​​​​រក​​​​​ចំណូល​​​​​ទាំង​​​​​ស្រុង​​​។ ចំណែក​​​​​ឈ្នួល​​​​​ផ្ទះ ក៏​​​​​បញ្ឈ​​​ប់​​​​​ដែរ គឺ​​​​​ប្រពន្ធ​​​​​ខ្ញុំ​​​​​អ្នក​​​​​ធ្វើ​​​​​ទាំង​​​​​អស់​​​។​

​មក​​​​​ពី​​​​​ធ្វើការ​​​​​វិញ ហាក់​​​​​ដូច​​​​​ជា​​​​​ស្ថានភាព​​​​​មិន​​​​​ដូច​​​​​មុន​​​​​សោះ ប្រពន្ធ​​​​​ខ្ញុំ​​​​​ហាក់​​​​​ដូច​​​​​ជា​​​​​ផ្កា​​​​​ដែល​​​​​ស្លោ​​​ក​​​​​អស់ មិន​​​​​គួរ​​​​​បេតី​​​​​សោះ​​​។ ខ្ញុំ​​​​​ចាប់​​​​​ផ្ដើម​​​​​មាន​​​​​អារម្មណ៍​​​​​ធុញ​​​​​ថប់​​​​​នឹង​​​​​ស្ថានភាព​​​​​បែប​​​​​នេះ ពី​​​​​មួយ​​​​​ថ្ងៃ​​​​​ទៅ​​​​​មួយ​​​​​ថ្ងៃ​​​។ ចៃដន្យ មិត្ត​​​ភ័ក្ដិ​​​​​នៅ​​​​​កន្លែង​​​​​ការងារ​​​​​បបួល​​​​​ទៀត ខ្ញុំ​​​​​ក៏​​​​​ចាប់​​​​​ផ្ដើម​​​​​ចេះ​​​​​ចូល KTV និង​​​​​ចេះ​​​​​ផឹក​​​​​ស្ទើរ​​​​​មិន​​​​​លស់​​​​​ថ្ងៃ​​​។ ប្រពន្ធ​​​​​ខ្ញុំ យូរ​​​​​ៗ​​​​​ទៅ ចាប់​​​​​ផ្ដើម​​​​​សម្ដី​​​​​ធ្ងន់​​​​​ដាក់​​​​​ខ្ញុំ​​​​​ថា​​៖ “​​បង​​​​​ឯង​​​​​ផឹក​​​​​ចេះ​​​​​គិត​​​​​ផង លុយ​​​​​ពិបាក​​​​​រក​​​​​ណាស់​​”​​។​

ខ្ញុំ​​​​​លឺ​​​​​បែប​​​​​នេះ ក្ដៅ​​​​​ស្លឹក​​​​​ត្រ​​​ចៀក លែង​​​​​ប្រើ​​​​​ពាក្យ​​​​​អូន​​​​​ដូច​​​​​មុន ក៏​​​​​ត​​​​​វិញ​​​​​ថា​​៖ “​​លុយ​​​​​ខ្ញុំ​​​​​អ្នក​​​​​រក​​​​​ទេ ម៉េច​​​​​ក៏​​​​​ពិបាក​​​​​ម៉េស​​… នៅ​​​​​តែ​​​​​ផ្ទះ​​​​​សោះ ខ្ញុំ​​​​​ហត់ ខ្ញុំ​​​​​ធ្វើ​​​​​ការ សប្បាយ​​​​​ខ្លះ​​​​​មិន​​​​​បាន​​​​​ទេ​​… កុំ​​​​​ចេះ​​​​​តែ​​​​​រ​​​អ៊ូ​​​​​ច្រើន​​​​​ពេក ធុញ​​​​​ណាស់​​”​​។ ប្រពន្ធ​​​​​ខ្ញុំ​​​​​លឺ​​​​​បែប​​​​​នេះ ក៏​​​​​យំ​​​​​ហូរ ធ្វើ​​​​​ឲ្យ​​​​​អារម្មណ៍​​​​​ខ្ញុំ កាន់​​​​​តែ​​​​​ធុញ​​​​​ឡើង ហើយ​​​​​គិត​​​​​ក្នុង​​​​​ចិត្ត​​​​​ថា​​៖ “​​មនុស្ស​​​​​ស្រី ពិត​​​​​ជា​​​​​គួរ​​​​​ឲ្យ​​​​​ធុញ​​​​​មែន​​… ឯង​​​​​ខំ​​​​​ធ្វើ​​​​​ការ​​​​​ហត់ គ្រាន់​​​​​តែ​​​​​ផឹក​​​​​ស៊ី​​​​​ខ្លះ មិន​​​​​បាន ធុញ​​​​​ណាស់ ធុញ​​​​​ណាស់​​”​​។​

​ខ្ញុំ​​​​​ចូល​​​​​ខារ៉ាអូខេ​​​​​យូរៗ ស្រាប់​​​​​តែ​​​​​ជាប់​​​​​ចិត្ត​​​​​នារី​​​​​កំដរ​​​​​ម្នាក់​​​​​ដែរ​​​​​អង្គុយ​​​​​ក្បែរ ហើយ​​​​​ក៏​​​​​ទាក់​​​​​ទង​​​​​ជាមួយ​​​​​នាង​​​។ នាង​​​​​ប៉ិន​​​​​យក​​​​​ចិត្ត​​​​​ណាស់ ចេះ​​​​​លួង​​​​​លោម ចេះ​​​​​និយាយ​​​​​ផ្អែម​​​ល្ហែ​ម ឯ​​​​​ក្លិន​​​​​វិញ ក្រអូប​​​​​ជាប់​​​​​ចិត្ត​​​។ នាង​​​​​ចេះ​​​​​ច្រៀង​​​​​ស្ទើរ​​​​​គ្រប់​​​​​បទ​​​​​តែ​​​​​ម្ដង​​​។ ទៅ​​​​​ច្រៀង​​​​​ជាមួយ​​​​​នាង បាន ៤ ៥​​​ដង ខ្ញុំ​​​​​បាន​​​​​បបួល​​​​​នាង​​​​​ចេញ​​​​​ក្រៅ ហើយ​​​​​ក្លាយ​​​​​ជា​​​​​ដៃគូ​​​​​ស្នេហា ដែល​​​​​ខ្ញុំ​​​​​អត់​​​​​មិន​​​​​បាន និង​​​​​ភ្លេច​​​​​ប្រពន្ធ​​​​​កូន​​​​​អស់​​​។ ប្រាក់​​​​​ខែ​​​​​ខ្ញុំ​​​​​មួយ​​​​​ចំណែក បាន​​​​​យក​​​​​ទៅ​​​​​ជួយ​​​​​នាង ឈ​​​ប់​​​​​ឲ្យ​​​​​នាង​​​​​ធ្វើ​​​​​ការ​​​​​ខារ៉ាអូខេ ហើយ​​​​​ជួល​​​​​ផ្ទះ​​​​​នៅ​​​​​បុរី​​​​​មួយ​​​​​កន្លែង​​​​​ឲ្យ​​​​​នាង​​​​​នៅ​​​។ ចំណែក​​​​​ខ្ញុំ​​​​​វិញ ជួន​​​​​កាល​​​​​ដាច់​​​​​យ​​​ប់ ប្រាប់​​​​​​ប្រពន្ធ​​​​​ថា​​​​​រ​​​វ​ល់​​​​​ជាមួយ​​​​​មេ ហើយ​​​​​ជួន​​​​​កាល​​​​​ទៅ​​​​​តែ​​​​​ពេល​​​​​ថ្ងៃ​​​។​

​បញ្ហា​​​​​កើត​​​​​ឡើង​​​​​បន្ត​​​​​បន្ទាប់ ឯ​​​​​ប្រពន្ធ​​​​​ខ្ញុំ ទឹក​​​​​ភ្នែក​​​​​ស្ទើរ​​​​​រាល់​​​​​ថ្ងៃ តែ​​​​​ខ្ញុំ​​​​​វិញ​​​​​មិន​​​​​បាន​​​​​អាណិត​​​​​ទេ បែរ​​​​​ជា​​​​​ធុញ​​​​​កាន់​​​​​តែ​​​​​ខ្លាំង​​​​​ឡើង​​​។ រឿង​​​​​ខ្ញុំ​​​​​មាន​​​​​ស្រី​​​​​ក្រៅ រំលង​​​​​បាន ៥​​​ខែ ក៏​​​​​បែក​​​​​ការណ៍ តែ​​​​​ចម្លែក​​​​​ណាស់ ប្រពន្ធ​​​​​ខ្ញុំ​​​​​ដឹង បែរ​​​​​ជា​​​​​មិន​​​​​និយាយ​​​​​អ្វី​​​​​ច្រើន​​​​​ឡើយ​​​។ នៅ​​​​​ថ្ងៃ​​​​​មួយ យើង​​​​​ឈ្លោះ​​​​​គ្នា​​​​​ខ្លាំង ខ្ញុំ​​​​​លើក​​​​​ឡើង​​​​​តាំង​​​​​ពី​​​​​ធ្វើ​​​​​ការ​​​​​ហត់ តាំង​​​​​ពី​​​​​រក​​​​​លុយ​​​​​មក​​​​​ចិញ្ចឹម​​​​​គ្រួសារ និង​​​​​ធ្វើ​​​​​ការ​​​​​ម្នាក់​​​​​ឯង ឯ​​​​​នាង​​​​​ទំនេរ​​​​​នៅ​​​​​ផ្ទះ និង​​​​​រឿង​​​​​ជា​​​​​ច្រើន​​​​​ទៀត​​​។ នាង​​​​​មិន​​​​​បាន​​​​​យំ​​​​​ទេ​​​​​លើក​​​​​នេះ ហើយ​​​​​មើល​​​​​ទៅ​​​​​នាង រឹង​​​​​មាំ​​​​​ណាស់​​​។​

នាង​​​​​គ្រាន់​​​​​តែ​​​​​និយាយ​​​​​ថា​​៖ “​​បើ​​​​​ស្រលាញ់​​​​​គេ​​​​​ខ្លាំង ទៅ​​​​​នៅ​​​​​ជាមួយ​​​​​គេ​​​​​ទៅ កុំ​​​​​មក​​​​​រក​​​​​រឿង​​​​​នៅ​​​​​ផ្ទះ​​​​​ទៀត​​”​​។ លឺ​​​​​បែប​​​​​នេះ ខ្ញុំ​​​​​ភ្ញាក់​​​​​ផ្អើល​​​​​ណាស់ មិន​​​​​ដឹង​​​​​ថា នាង​​​​​ដឹង​​​​​តាំង​​​​​ពី​​​​​ពេល​​​​​ណា​​​​​មក ហេតុ​​​​​អី​​​​​មិន​​​​​ដែល​​​​​និយាយ​​”​​។ ប៉ុន្តែ​​​​​ចិត្ត​​​​​ខ្ញុំ​​​​​គ្រាន់​​​​​តែ​​​​​ឆ្ងល់ និង​​​​​ខឹង​​​​​ឡើង ពេល​​​​​លឺ​​​​​ពាក្យ​​​​​បែប​​​​​នេះ​​​។ ខ្ញុំ​​​​​បាន​​​​​ត​​​​​នាង​​​​​វិញ​​​​​ថា​​៖ “​​ទៅ​​​​​ក៏​​​​​បាន កុំ​​​​​ចង់​​​​​ខ្លាំង​​​​​នោះ រក​​​​​រឿង​​​​​រាល់​​​​​ថ្ងៃ គ្មាន​​​​​ដែល​​​​​បាន​​​​​សុខ​​​​​មួយ​​​​​ថ្ងៃ​​​​​ណា​​​​​ទេ គួរ​​​​​ឲ្យ​​​​​ធុញ​​​​​មែន លែង​​​​​គ្នា​​​​​តែ​​​​​ម្ដង​​​​​ទៅ​​”​​។​

​ខ្ញុំ​​​​បាន​​​​​ទៅ​​​​​រស់នៅ​​​​​ជាមួយ​​​​​នារី​​​​​ខារ៉ាអូខេ ក្នុង​​​​​ផ្ទះ​​​​​បុរី​​​​​ដែល​​​​​ខ្ញុំ​​​​​បាន​​​​​ជួល​​​​​ឲ្យ​​​​​នាង​​​​​នៅ​​​​​នោះ​​​។ ថ្ងៃ​​​​​អាទិត្យ ខ្ញុំ​​​​​បាន​​​​​នាំ​​​​​នារី​​​​​ម្នាក់​​​​​នោះ ទៅ​​​​​ញាំ​​​​​អី​​​​​ក្រៅ ដើរ​​​​​លេង​​​​​យ៉ាង​​​​​សប្បាយ ចាយ​​​​​លុយ​​​​​យ៉ាង​​​​​ស្រួល ដោយ​​​​​គ្មាន​​​​​នឹក​​​​​នា​​​​​ថា​​​​​ទៅ​​​​​រក​​​​​ប្រពន្ធ​​​​​វិញ សូម្បី​​​​​ប​​​ន្តិ​​​ច ហើយ​​​​​ថ្ងៃ​​​​​នោះ​​​​​ក៏​​​​​គ្មាន​​​​​អារម្មណ៍​​​​​ថា​​​​​ស្ដាយ​​​​​ក្រោយ​​​​​ដែរ​​​។ ថ្ងៃ​​​​​បន្ទាប់​​​​​ជា​​​​​ថ្ងៃ​​​​​ចន្ទ ខ្ញុំ​​​​​ក្រោក​​​​​ម៉ោង ៦​​កន្លះ ចំណែក​​​​​នារី​​​​​នោះ នៅ​​​​​ដេក​​​​​មិន​​​​​ព្រម​​​​​ភ្ញាក់​​​​​សោះ​​​។ ខោអាវ​​​​​ពី​​​​​មុន ធ្លាប់​​​​​មាន​​​​​អ៊ុត​​​​​ឲ្យ​​​​​ឡើង​​​​​ភ្លឹង ត្រូវ​​​​​ពាក់​​​​​ទាំង​​​​​បាក់​​​​​ភ្លី ព្រោះ​​​​​ភ្លេច​​​​​ថា មិន​​​​​នៅ​​​​​ជាមួយ​​​​​ប្រពន្ធ​​​។​

​ពេល​​​​​ល្ងាច ចេញ​​​​​ពី​​​​​ធ្វើ​​​​​ការ​​​​​ហត់ ខ្ញុំ​​​​​គិត​​​​​ថា​​​​​បើ​​​​​បាន​​​​​ស៊ុប​​​​​មួយ​​​​​ចាន​​​​​ហ៊ុត មាន​​​​​ផ្លែឈើ​​​​​ចិត​​​​​រួច​​​​​ត្រជាក់​​​​​ៗ មិន​​​​​ដឹង​​​​​ឆ្ងាញ់​​​​​យ៉ាង​​​​​ណា​​​​​ទេ​​​។ តែ​​​​​ពេល​​​​​ទៅ​​​​​ដល់​​​​​ផ្ទះ​​​​​វិញ ឃើញ​​​​​នារី​​​​​ម្នាក់​​​​​នោះ កំពុង​​​​​តែ​​​​​ធ្វើ​​​​​ផាត់​​​​​មុខ លាប​​​​​ក្រចក​​​។ ឱ​​​​​ខ្ញុំ​​​​​អើយ​​​​​ភ្លេច​​​​​ទៀត​​​​​ហើយ ភ្លេច​​​​​ថា​​​​​មិន​​​​​មែន​​​​​នៅ​​​​​ផ្ទះ​​​​​ខ្លួន​​​​​ឯង​​​​​ដូច​​​​​ពី​​​​​មុន មាន​​​​​ប្រពន្ធ​​​​​អ្នក​​​​​ធ្វើ​​​​​ទុក​​​​​ឲ្យ​​​។ តែ​​​​​មិន​​​​​អី​​​​​ទេ ទៅ​​​​​ញាំ​​​​​ក្រៅ​​​​​ក៏​​​​​បាន​​! ខ្ញុំ​​​​​ក៏​​​​​នាំ​​​​​នារី​​​​​នោះ ដើរ​​​​​លេង ញាំ​​​​​អី​​​​​ខាង​​​​​ក្រៅ​​​​​ទៀត​​​។​

​​​ថ្ងៃ​​​​​ទី​​២ ទី​​៣ ទី​​៤ ស្ថានភាព​​​​​នៅ​​​​​បែប​​​​​នេះ​​​​​រាល់​​​​​ថ្ងៃ ខ្ញុំ​​​​​ប្រាប់​​​​​នាង ឲ្យ​​​​​កែ​​​​​ទ​​​ម្លាប់ ចេះ​​​​​ធ្វើ​​​​​ការងារ​​​​​ផ្ទះ​​​​​ខ្លះ តែ​​​​​នាង​​​​​ធ្វើ​​​​​បាន​​​​​ត្រឹម​​​​​ពេល​​​​​ប្រាប់​​​​​ប៉ុណ្ណោះ ក្រៅ​​​​​ពី​​​​​នេះ គឺ​​​​​ផាត់​​​​​មុខ លាប​​​​​ម្សៅ លាប​​​​​ក្រចក ថែ​​​​​រក្សា​​​​​សម្រស់​​​។ បើ​​​​​មិន​​​​​ចឹង​​​​​ទេ គឺ​​​​​សុំ​​​​​លុយ​​​​​ទិញ​​​​​នេះ ទិញ​​​​​នោះ មិន​​​​​ចេះ​​​​​គ្រប់ គ្រឿង​​​​​សម្អាង​​​​​ក៏​​​​​ទិញ​​​​​ច្រើន​​​។ យូរៗ​​​​​ផ្ទះ​​​​​មាន​​​​​ធូលី ខ្ញុំ​​​​​ជា​​​​​អ្នក​​​​​បោស ខោ​​​​​អាវ​​​​​ស្លៀក​​​​​ពាក់ ខ្ញុំ​​​​​ត្រូវ​​​​​ប្រមូល​​​​​ទៅ​​​​​បោក​​​​​ខាង​​​​​ក្រៅ​​​។ ឯ​​​​​លុយ កាន់​​​​​តែ​​​​​ខ្សត់ មាន​​​​​ត្រឹម​​​​​ឡាន​​​​​មួយ​​​​​គ្រឿង​​​​​ជាប់​​​​​ខ្លួន ព្រោះ​​​​​មិន​​​​​ទាន់​​​​​ដោះ​​​​​ស្រាយ​​​​​ជាមួយ​​​​​ប្រពន្ធ​​​។​

​ម្ហូប​​​​​ខាង​​​​​ក្រៅ ចេះ​​​​​តែ​​​​​ញាំ​​​​​បាន​​​​​ហើយ តែ​​​​​រសជាតិ​​​​​មិន​​​​​ឆ្ងាញ់​​​​​ដូច​​​​​ម្ហូប​​​​​ផ្ទះ​​​​​ទេ​​… កាល​​​​​ពី​​​​​មុន មាន​​​​​ប្រពន្ធ​​​​​ចាំ​​​​​ប្រឹក្សា ចាំ​​​​​លើក​​​​​ទឹក​​​​​ចិត្ត តែ​​​​​ពេល​​​​​នេះ លឺ​​​​​សូរ​​​​​តែ​​​​​នាង​​​​​សុំ​​​​​លុយ​​​​​ចាយ ឯ​​​​​ការងារ​​​​​ផ្ទះ មិន​​​​​ព្រម​​​​​ធ្វើ​​​។ ខ្ញុំ​​​​​ចាប់​​​​​ផ្ដើម​​​​​ធុញ​​​​​ទ្រា​​​ន់​​​​​ណាស់​​… ថ្ងៃ​​​​​ទី​​៦ ខ្ញុំ​​​​​ប្រាប់​​​​​នាង​​​​​ម្ដង​​​​​ទៀត ឲ្យ​​​​​រៀន​​​​​ធ្វើ​​​​​ម្ហូប រៀន​​​​​ធ្វើ​​​​​ការងារ​​​​​ផ្ទះ តែ​​​​​នាង​​​​​ចាប់​​​​​ផ្ដើម​​​​​ចេះ​​​​​ត​​​​​​មាត់​​​។ អ្វី​​​​​ដែល​​​​​នឹក​​​​​ស្មាន​​​​​មិន​​​​​ដល់ គឺ​​​​​នៅ​​​​​ថ្ងៃ​​​​​ទី​​៧ នាង​​​​​បាន​​​​​រត់​​​​​ទៅ​​​​​ធ្វើ​​​​​ការ​​​​​ខារ៉ាអូខេ​​​​​វិញ ព្រោះ​​​​​តែ​​​​​សុំ​​​​​លុយ​​​​​ខ្ញុំ មិន​​​​​ព្រម​​​​​ឲ្យ​​​។​

​ខ្ញុំ​​​​​គិត​​​​​ឡើង​​​​​វិញ សព្វ​​​​​គ្រប់ មាន​​​​​អារម្មណ៍​​​​​ថា​​​​​ជីវិត​​​​​បែប​​​​​នេះ គួរ​​​​​ឲ្យ​​​​​ធុញ​​​​​ថប់​​​​​ណាស់​​​។ រឹត​​​​​តែ​​​​​ធុញ​​​​​ថប់ គឺ​​​​​ប្រឹង​​​​​រក​​​​​លុយ ហើយ​​​​​មក​​​​​ធ្វើ​​​​​ការងារ​​​​​ផ្ទះ​​​​​ទៀត​​​។ រឹត​​​​​តែ​​​​​ធុញ​​​​​ថប់ គឺ​​​​​នាង​​​​​ចេះ​​​​​តែ​​​​​ធ្វើ​​​​​ខ្លួន គ្មាន​​​​​គំនិត​​​​​អ្វី​​​​​សោះ​​​។ រឹត​​​​​តែ​​​​​ខឹង​​​​​ខ្លាំង គឺ​​​​​នាង​​​​​រត់​​​​​ទៅ​​​​​ធ្វើ​​​​​ការងារ​​​​​ខារ៉ាអូខេ​​​​​វិញ​​​។ ខ្ញុំ​​​​​គិត​​​​​ពេញ​​​​​មួយ​​​​​យ​​​ប់ ក៏​​​​​សម្រេច​​​​​ចិត្ត​​​​​ត្រលប់​​​​​ទៅ​​​​​ផ្ទះ​​​​​វិញ ដើម្បី​​​​​សុំ​​​​​ទោស​​​​​ប្រពន្ធ សុំ​​​​​ត្រូវ​​​​​គ្នា​​​​​ដូច​​​​​ពី​​​​​មុន​​​​​ឡើង​​​​​វិញ​​​។ តែ​​​​​ទៅ​​​​​ដល់ គឺ​​​​​ចំ​​​​​ពេល​​​​​នាង​​​​​ធ្លាក់​​​​​ខ្លួន​​​​​ឈឺ ព្រោះ​​​​​ពិបាក​​​​​ចិត្ត​​​​​ផង និង​​​​​ប្រឹង​​​​​ធ្វើ​​​​​ការ មើល​​​​​កូន​​​​​ម្នាក់​​​​​ឯង​​​​​ផង​​​។​

​ខ្ញុំ​​​​​ឃើញ​​​​​នាង នៅ​​​​​អង្គុយ​​​​​មិន​​​​​ស្រួល​​​​​ខ្លួន ដើរ​​​​​ទៅ​​​​​កន្លែង​​​​​គេង​​​​​ពុំ​​​​​រួច ខ្ញុំ​​​​​ក៏​​​​​សម្រេច​​​​​ចិត្ត​​​​​បី​​​​​នាង ទៅ​​​​​ដាក់​​​​​លើ​​​​​គ្រែ​​​។ ខ្លួន​​​​​នាង​​​​​ស្រាល​​​​​ណាស់ ភ្នែក​​​​​នាង​​​​​សម្លឹង​​​​​មក​​​​​ខ្ញុំ​​​​​គួរ​​​​​ឲ្យ​​​​​អាណិត​​​។ ដើរ​​​​​ផង មើល​​​​​កែវ​​​​​ភ្នែក និង​​​​​ទឹក​​​​​មុខ​​​​​ស្រ​​​ពា​ប់​​​​​ស្រ​​​ពោន​​​​​របស់​​​​​នាង​​​​​ផង ខ្ញុំ​​​​​ស្រាប់​​​​​តែ​​​​​នឹក​​​​​ឃើញ​​​​​ពេល​​​​​ស្រលាញ់​​​​​គ្នា​​​​​ដំបូង ដែល​​​​​ខ្ញុំ​​​​​បី​​​​​នាង​​​​​ពោរពេញ​​​​​ដោយ​​​​​ក្ដី​​​​​រីករាយ​​​។ តែ​​​​​ពេល​​​​​ខ្ញុំ​​​​​បី​​​​​នាង ដោយ​​​​​ស្និទ្ធស្នាល​​​​​ម្ដង​​​​​ទៀត ខ្ញុំ​​​​​មាន​​​​​អារម្មណ៍​​​​​កក់​​​​​ក្ដៅ ខ្ញុំ​​​​​មាន​​​​​អារម្មណ៍​​​​​ថា​​​​​នាង​​​​​គួរ​​​​​ឲ្យ​​​​​ស្រលាញ់​​​។ នេះ​​​​​ប្រហែល​​​​​មក​​​​​ខ្ញុំ ខាន​​​​​ស្និទ្ធ​​​​​ស្នា​​​ល​​​​​បែប​​​​​នេះ​​​​​ជាមួយ​​​​​នាង​​​​​យូរ​​​។​

​ខ្ញុំ​​​​​បាន​​​​​សុំ​​​​​ច្បាប់​​​​​ពី​​​​​កន្លែង ដើម្បី​​​​​មើល​​​​​ថែ​​​​​នាង និង​​​​​កូន​​​​​តូច ដែល​​​​​មាន​​​​​អាយុ​​​​​ទើប​​​​​មួយ​​​​​ខួប​​​។ ព្រឹក​​​​​ឡើង​​​​​ត្រូវ​​​​​ដាំ​​​​​បបរ​​​​​បញ្ចុក​​​​​នាង​​… មើល​​​​​ទៅ​​​​​នាង ចាប់​​​​​ផ្ដើម​​​​​ស្រស់បស់ និង​​​​​សម្លឹង​​​​​មក​​​​​ខ្ញុំ​​​​​ម្ដង​​​​​ទៀត ដោយ​​​​​ភាព​​​​​អៀន​​​​​ប្រៀ​​​ន និង​​​​​ញញឹម​​… ខ្ញុំ​​​​​មាន​​​​​អារម្មណ៍​​​​​ចម្លែក​​​​​ក្នុង​​​​​ចិត្ត ហេតុអ្វី​​​​​បេះ​​​​​ដូង​​​​​ចាប់​​​​​ផ្ដើម​​​​​រំភើប ឬ​​​​​ពី​​​​​មុន​​​​​មក​​​ ខ្ញុំ​​​​​មិន​​​​​សូវ​​​​​យក​​​​​ចិត្ត​​​​​ទុក​​​​​ដាក់​​​​​ជាមួយ​​​​​ប្រពន្ធ​​​។ មនោសញ្ចេតនា​​​​​នេះ ធ្វើ​​​​​ឲ្យ​​​​​ខ្ញុំ​​​​​ញាប់​​​​​ញ័រ​​​​​ក្នុង​​​​​ចិត្ត ដោយ​​​​​ក្ដី​​​​​អាណិត និង​​​​​ស្រលាញ់​​​​​ខ្លាំង​​​​​ជាង​​​​​ពេល​​​​​រៀប​​​​​ការ​​​​​ទៅ​​​​​ទៀត​​​។​

ការងារ​​​​​ដែល​​​​​ខ្ញុំ​​​​​ត្រូវ​​​​​ធ្វើ គឺ​​​​​ឆុង​​​​​ទឹក​​​​​ដោះ​​​​​គោ​​​​​កូន ងូត​​​​​ទឹក​​​​​ឲ្យ​​​​​កូន បំពេ​​​​​កូន​​​​​ឲ្យ​​​​​ដេក ដាំ​​​​​បាយ ធ្វើ​​​​​ម្ហូប រៀប​​​​​ចំ​​​​​ផ្ទះ ​​​បោស​​​​​សម្អាត​​​​​ផ្ទះ ទៅ​​​​​ផ្សារ​​​​​ទិញ​​​​​បន្លែ បោក​​​​​អ៊ុត បោក​​​​​ខោ​​​​​អាវ​​​​​កូន ស្រោច​​​​​ទឹក​​​​​ផ្កា លាង​​​​​ចាន​​​​​ឆ្នាំង​​… និង​​​​​ការងារ​​​​​ច្រើន​​​​​ទៀត ស្ទើរ​​​​​គ្មាន​​​​​ពេល​​​​​អង្គុយ​​​​​ពេញ​​​​​មួយ​​​​​ថ្ងៃ​​​។ ខ្ញុំ​​​​​ក៏​​​​​នឹក​​​​​ឃើញ​​​​​ដល់​​​​​ពេល​​​​​និយាយ​​​​​ថា ខ្ញុំ​​​​​ធ្វើ​​​​​ការ​​​​​តែ​​​​​ម្នាក់​​​​​ឯង ឯ​​​​​នាង​​​​​វិញ នៅ​​​​​ផ្ទះ​​​​​ទំនេរ​​​​​សោះ បែរ​​​​​ជា​​​​​រ​​​អ៊ូ​​​​​រាល់​​​​​ថ្ងៃ ខ្ញុំ​​​​​ពិត​​​​​ជា​​​​​ខុស​​​​​ខ្លាំង​​​​​ណាស់​​​។​

រំលង​​​​​បាន ៣​​​ថ្ងៃ នាង​​​​​បាន​​​​​ជា​​​​​ឡើង​​​​​វិញ​​​​​ទាំង​​​​​ស្រុង ហើយ​​​​​នៅ​​​​​យ​​​ប់​​​​​នោះ ខ្ញុំ​​​​​និង​​​​​នាង​​​​​បាន​​​​​អង្គុយ​​​​​នៅ​​​​​តុ​​​​​មួយ មើល​​​​​ទូ​រ​​​ទស្សន៍​​​​​ជាមួយ​​​​​គ្នា​​​។ ខ្ញុំ​​​​​បាន​​​​​សុំ​​​​​ទោស​​​​​នាង ពី​​​​​កំហុស​​​​​ទាំង​​​​​អស់ ហើយ​​​​​សន្យា​​​​​ថា​​​​​មិន​​​​​ឲ្យ​​​​​មាន​​​​​រឿង​​​​​នេះ​​​​​កើត​​​​​ឡើង​​​​​ទៀត​​​​​ទេ​​​។ ចំណែក​​​​​នាង​​​​​វិញ ញញឹម​​​​​មក​​​​​រក​​​​​ខ្ញុំ ក្នុង​​​​​កែវ​​​​​ភ្នែក​​​​​ស្រ​​​ទ​​​ន់ ហើយ​​​​​និយាយ​​​​​តប​​​​​ថា មិន​​​​​អី​​​​​ទេ​​​។ ខ្ញុំ​​​​​បាន​​​​​ទាញ​​​​​ស្រា​​​​​ក្រហម ពី​​​​​ក្នុង​​​​​ទូ​​​រ​​​​​ទឹក​​​​​កក មក​​​​​ផឹក​​​​​ជាមួយ​​​​​នាង ដែល​​​​​ខ្ញុំ​​​​​មិន​​​​​ធ្លាប់​​​​​ធ្វើ​​​​​អស់​​​​​ជាង ៦​​ឆ្នាំ​​​​​មក​​​​​ហើយ គឺ​​​​​ចាប់​​​​​តាំង​​​​​ពី​​​​​ថ្ងៃ​​​​​ការ​​​​​ដំបូង​​​។​

​ផឹក​​​​​បាន ២ ៣​​​កែវ ខ្ញុំ​​​​​មាន​​​​​អារម្មណ៍​​​​​ថា​​​​​ស្រវឹង​​​​​ស្រឿងៗ សម្លឹង​​​​​ទៅ​​​​​ប្រពន្ធ ក៏​​​​​ឃើញ​​​​​ថា​​​​​ស្អាត​​​​​បែប​​​​​ធម្មជាតិ ខ្ញុំ​​​​​បាន​​​​​ឱន​​​​​ទៅ​​​​​ថើប​​​​​នាង​​​​​មួយ​​​​​ខ្សឺត ឯ​​​​​​នាង​​​​​វិញ អៀន​​​​​ឡើង​​​​​ក្រហម​​​​​មុខ បន្ថែម​​​​​សម្រស់​​​​​មួយ​​​​​កម្រិត​​​​​ទៀត​​​។ តាម​​​​​ពិត ខ្ញុំ​​​​​ដឹង​​​​​ហើយ មក​​​​​ពី​​​​​ចូល​​​​​ក្នុង​​​​​ខារ៉ាអូខេ ខ្ញុំ​​​​​ត្រូវ​​​​​ស្រា​​​​​ស្រវឹង​​​​​តិច​​​​​ៗ​​​​​ផង ទើប​​​​​ធ្វើ​​​​​ឲ្យ​​​​​ខ្ញុំ​​​​​គិត​​​​​ថា នារី​​​​​ទាំង​​​​​នោះ​​​​​គួរ​​​​​ឲ្យ​​​​​ស្រលាញ់​​​។ សកម្មភាព​​​​​នេះ ខ្ញុំ​​​​​មិន​​​​​ដែល​​​​​បាន​​​​​ធ្វើ​​​​​ជាមួយ​​​​​ប្រពន្ធ​​​​​ខ្ញុំ ទោះ​​​​​នៅ​​​​​ក្បែរ​​​​​គ្នា​​​​​រាល់​​​​​ថ្ងៃ ប៉ុន្តែ​​​​​បាន​​​​​ចាប់​​​​​ផ្ដើម​​​​​បង្កើត​​​​​វា​​​​​ឡើង ក៏​​​​​យល់​​​​​ថា​​​​​មាន​​​​​ន័យ ដូច​​​​​គូ​​​​​ស្នេហ៍​​​​​ថ្មោង​​​​​ថ្មី​​​​​បែប​​​​​នោះ​​​​​ដែរ​​​។​

​ចាប់​​​​​ពី​​​​​ថ្ងៃ​​​​​នោះ​​​​​មក ខ្ញុំ​​​​​បាន​​​​​ឈ​​​ប់​​​​​ទាក់​​​​​ទង​​​​​ជាមួយ​​​​​នារី​​​​​ខារ៉ាអូខេ ហើយ​​​​​ក៏​​​​​និយាយ​​​​​ដាច់​​​​​ស្រាច់​​​​​ជាមួយ​​​​​នាង ថា​​​​​ឈ​​​ប់​​​​​ជួល​​​​​ផ្ទះ ឈ​​​ប់​​​​​ផ្ដល់​​​​​លុយ​​​​​គ្រប់​​​​​យ៉ាង​​​។ ខ្ញុំ​​​​​ក៏​​​​​ដឹង​​​​​ថា​​​​​ខុស​​​​​ធ្ងន់​​​​​ជាមួយ​​​​​នារី​​​​​ម្នាក់​​​​​នោះ​​​​​ដែរ តែ​​​​​ធ្វើ​​​​​យ៉ាង​​​​​ណា បើ​​​​​មិន​​​​​អាច​​​​​ទ​​​ប់​​​​​អារម្មណ៍​​​​​បាន​​​។ ខ្ញុំ​​​​​បាន​​​​​សម្រេច​​​​​ចិត្ត​​​​​ឈ​​​ប់​​​​​ចូល KTV តែ​​​​​បើ​​​​​មាន​​​​​កម្មវិធី គឺ​​​​​នៅ​​​​​ផឹក​​​​​តែ​​​​​ក្រៅ​​​​​ប៉ុណ្ណោះ នឹង​​​​​ចូល​​​​​ផ្ទះ​​​​​វិញ មិន​​​​​ឲ្យ​​​​​លើស​​​​​ពី​​​​​ម៉ោង ១០​​​យ​​​ប់​​​​​ឡើយ ព្រោះ​​​​​មាន​​​​​ប្រពន្ធ​​​​​ចាំ​​​​​រៀប​​​​​ចំ​​​​​បាយ​​​​​ទឹក​​​​​ឲ្យ​​​​​ជា​​​​​និច្ច​​​។​

​គំនិត​​​​​ក្នុង​​​​​រឿង​​​​​នេះ​​៖ ក្ដី​​​​​ស្រលាញ់​​​​​ត្រូវ​​​​​មាន​​​​​ជាប់​​​​​រហូត ដូច​​​​​គ្រា​​​​​ចាប់​​​​​ផ្ដើម​​​​​ដំបូង មិន​​​​​គួរ​​​​​ប្ដូរ​​​​​ចិត្ត នាំ​​​​​ឲ្យ​​​​​ភាគី​​​​​ម្ខាង​​​​​រង​​​​​ការ​​​​​ឈឺ​​​​​ចាប់​​​​​ផ្លូវ​​​​​ចិត្ត​​​​​ឡើយ​​​។ សួរ​​​​​ថា​​​​​ហេតុអ្វី ពេល​​​​​រៀប​​​​​ការ​​​​​រួច រស់នៅ​​​​​ជាមួយ​​​​​គ្នា បាន​​​​​ត្រឹម ២ ៣​​ឆ្នាំ ក៏​​​​​មាន​​​​​អារម្មណ៍​​​​​ថា​​​​​លែង​​​​​ស្និទ្ធស្នាល លែង​​​​​រំភើប​​​​​ចិត្ត​​​​​​ដូច​​​​​ពេល​​​​​នៅ​​​​​ជា​​​​​សង្សារ​​? ​​​ព្រោះ​​​​​ថា របស់​​​​​ដែល​​​​​អ្នក​​​​​មាន​​​​​ក្នុង​​​​​ដៃ​​​​​យូរ ក៏​​​​​លែង​​​​​សូវ​​​​​ខ្វល់ តែ​​​​​បើ​​​​​មាន​​​​​របស់​​​​​ថ្មី​​​​​​វិញ ប្រឹង​​​​​ជូត​​​​​សម្អាត យក​​​​​មក​​​​​មើល​​​​​រាល់​​​​​ថ្ងៃ ខ្លាច​​​​​ប្រឡាក់ មើល​​​​​ព្រោះ​​​​​ស្រឡាញ់​​​​​ខ្លាំង​​​។ តែ​​​​​យូរ​​​​​ៗ​​​​​ទៅ អ្នក​​​​​នឹង​​​​​លែង​​​​​សូវ​​​​​ខ្វល់​​​​​វា ដូច​​​​​របស់​​​​​មុន​​​​​ដែរ ព្រោះ​​​​​តែ​​​​​អ្នក​​​​​បាន​​​​​ឃើញ​​​​​រាល់​​​​​ថ្ងៃ​​​​​ទៅ​​​​​ហើយ​​​។​

​ប៉ុន្តែ​​​​​អ្នក​​​​​ត្រូវ​​​​​ដឹង​​​​​ថា ពេល​​​​​បាត់​​​​​របស់​​​​​ទាំង​​​​​នោះ អ្នក​​​​​ក៏​​​​​ចាប់​​​​​ផ្ដើម​​​​​ស្ដាយ ប្រឹង​​​​​រក​​​​​មក​​​​​វិញ ព្រោះ​​​​​តែ​​​​​ដឹង​​​​​ថា​​​​​វា​​​​​សំខាន់ ហើយ​​​​​ពេល​​​​​បាន​​​​​មក​​​​​វិញ ក៏​​​​​ប្រឹង​​​​​ថែ​​​​​រក្សា ស្រលាញ់​​​​​វា ដូច​​​​​បាន​​​​​ពី​​​​​ដំបូង​​​​​ដែរ​​​។ ចុះ​​​​​បើ​​​​​បែប​​​​​នេះ ហេតុអ្វី​​​​​មិន​​​​​ប្រើ អារម្មណ៍​​​​​ស្រលាញ់​​​​​នោះ ឲ្យ​​​​​មាន​​​​​ជាប់​​​​​រហូត​​? ហេតុអ្វី ចាំ​​​​​ពេល​​​​​បាត់ ទើប​​​​​នឹក​​​​​ស្ដាយ​​​​​ក្រោយ​​?​

​ជីវិត​​​​​គ្រួសារ​​​​​ក៏​​​​​ដូច​​​​​គ្នា​​​​​ដែរ ពេល​​​​​រៀប​​​​​ការ​​​​​រួច ដល់​​​​​ដំណាក់កាល​​​​​ដែល​​​​​អ្នក​​​​​លែង​​​​​សូវ​​​​​ខ្វល់ លែង​​​​​ខ្លាច​​​​​បាត់​​​​​បង់​​​។ ពេល​​​​​នៅ​​​​​ជាមួយ​​​​​គ្នា​​​​​រាល់​​​​​ថ្ងៃ មើល​​​​​ឃើញ​​​​​ពី​​​​​ទ​​​ម្លាប់ និង​​​​​រឿង​​​​​មិន​​​​​ល្អ​​​​​ពី​​​​​គ្នា​​​​​ផង ក៏​​​​​ចាប់​​​​​ផ្ដើម​​​​​រ​​​កាំ​​​​​រ​​​កូស រហូត​​​​​ពេល​​​​​ខ្លះ​​​​​ឈាន​​​​​ដល់​​​​​ការ​​​​​ប្រេះ​​​​​ស្រាំ​​​។ ត្រូវ​​​​​ចាំ​​​​​ថា គ្រួសារ​​​​​ណា​​​​​ក៏​​​​​មាន​​​​​បញ្ហា​​​​​ដែរ មិន​​​​​មែន​​​​​តែ​​​​​អ្នក​​​​​នោះ​​​​​ទេ ប៉ុន្តែ​​​​​បើ​​​​​ចេះ​​​​​ធ្វើ​​​​​ឲ្យ​​​​​សប្បាយ ស្នេហា​​​​​នឹង​​​​​គង់​​​វ​​​ង្ស​​​​​យូរ​​​​​អង្វែង​​៕​ (​អត្ថបទ Khmer-global.com ហាម​​​លួច​​​ច​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!