សម្ដី ខុងជឺ ៥ឃ្លាបន្សល់ទុកមុនស្លាប់ អានហើយធូរទ្រូង ចាប់ផ្ដើមស្រលាញ់អ្វីដែលខ្លួនមាន

ខុង​ជឺ គឺ​​​ជា​​​អ្នក​​​ទស្សនវិទូ​​​ចិន​​​មួយ​​​ដ៏​​​ល្បី​​​ល្បាញ​​​មួយ​​​រូប​​​ក្នុង​​​ប្រវត្តិសាស្ត្រ ដែល​​​បាន​​​បន្សល់​​​ទុក​​​ពាក្យ​​​ទូន្មាន​​​ប្រៀ​ន​​​ប្រដៅ​​​ជា​​​ច្រើន ចំពោះ​​​ផ្ន​ត់​​​គំនិត និង​​​ជីវិត​​​រស់នៅ​​​របស់​​​ប្រជា​ជន​​​ចិន កូរ៉េ ជប៉ុន វៀតណាម រហូត​​​ដល់​​​គេ​​​ចាត់​​​ជា​​​លទ្ធិ​​​មួយ​។ តាម​​​ការ​​​កត់ត្រា ខុង​ជឺ កើត​​​នៅ​​​ឆ្នាំ ៥៥១​​មុន​​​គ្រិស្ត​សករាជ និង​​​ស្លាប់​​​ទៅ​​​វិញ នៅ​​​ឆ្នាំ ៤៧៩ មុន​​​គ្រិស្ត​សករាជ​។ ខាង​​​ក្រោម​​​នេះ ជា​​​ពាក្យ​​​ទូន្មាន ៥​​ឃ្លា ដែល​​​មាន​​​ន័យ​​​ខ្លាំង​​​បំផុត ចំពោះ​​​ជីវិត អាន​​​ហើយ​​​ធូរ​​​ស្បើយ​​​ចិត្ត​។​

១. ជីវិត​​​តាម​​​ពិត​​​សាម​ញ្ញ​​​ខ្លាំង​​​ណាស់ តែ​​​យើង​​​ចេះ​​​តែ​​​ធ្វើ​​​ឲ្យ​​​វា​​​ស្មុគស្មាញ​៖ មនុស្ស​​​ជា​​​ច្រើន ចេះ​​​តែ​​​ធុញ​​​ថប់​​​នឹង​​​ជីវិត គិត​​​ថា​​​កើត​​​មក​​​លំបាក ព្រោះ​​​តែ​​​សម្លឹង​​​មើល​​​ខ្ពស់​​​ពេក​។ ប៉ុន្តែ​​​គេ​​​មិន​​​ធ្លាប់​​​យក​​​ពេល​​​ខ្លះ​​​មក​​​រំលឹក​​​ឡើង​​​វិញ ថា​​​ពី​​​មុន​​​មក​​​ខ្លួន​​​ធ្លាប់​​​ជួប​​​ប្រទះ​​​អ្វី​​​ខ្លះ ទម្រាំ​​​ដើរ​​​មក​​​ដល់​​​ចំណុច​​​នេះ ទម្រាំ​​​មាន​​​ថ្ងៃ​​​នេះ ឆ្លង​​​កាត់​​​អ្វី​​​ខ្លះ​? ហេតុ​​​អ្វី​​​ពី​​​មុន​​​អាច​​​ដើរ​​​មក​​​បាន​? ហេតុអ្វី​​​មិន​​​ប្រៀប​​​ធៀប​​​ខ្លួន​​​ឯង​​​ពូ​​​មុន មក​​​ឥឡូវ ថា​​​ខុស​​​គ្នា​​​ប៉ុណ្ណា​។​

​ពិត​​​ណាស់ ជីវិត​​​មនុស្ស​​​ម្នាក់ៗ ត្រូវ​​​មាន​​​ក្ដី​​​ស្រមៃ ត្រូវ​​​សម្លឹង​​​ខ្ពស់ មើល​​​ឲ្យ​​​បាន​​​វែង​​​ឆ្ងាយ ដើម្បី​​​ឲ្យ​​​ជីវិត​​​ថ្កុំថ្កើង​​​ឡើង ប៉ុន្តែ​​​មិន​​​ត្រូវ​​​ឲ្យ​​​វា​​​មក​​​រំលាយ​​​ក្ដី​​​សុខ​​​របស់​​​អ្នក​​​នោះ​​​ទេ​។ ប្រឹង​​​ប្រែ​ង​​​រកស៊ី ធ្វើ​​​ការ​​​គ្រប់​​​សព្វ តែ​​​មិន​​​ត្រូវ​​​តូច​​​ចិត្ត​​​នឹង​​​ជីវិត​​​ខ្លាំង​​​ពេក មិន​​​ត្រូវ​​​គិត​​​ថា​​​លំបាក​​​ពេក​។ ត្រូវ​​​យក​​​ពេល​​​វេលា​​​នោះ មក​​​រក​​​ក្ដី​​​សុខ​​​ខ្លះ​​​ដាក់​​​ខ្លួន ផ្ដល់​​​ក្ដី​​​ស្រលាញ់​​​ដល់​​​មនុស្ស​​​ក្បែរ​​​ខ្លួន និង​​​ក្រុម​​​គ្រួសារ នោះ​​​អ្នក​​​នឹង​​​រក​​​ឃើញ​​​ភាព​​​សាម​ញ្ញ​​​មួយ​​​នៃ​​​ជីវិត​។​

​មនុស្ស​​​សុទ្ធតែ​​​មាន​​​ការ​​​ប្រៀប​​​ធៀប សុទ្ធ​​​តែ​​​សម្លឹង​​​ខ្ពស់ ហើយ​​​ប្រឹង​​​តាម រហូត​​​បាត់​​​អស់​​​ក្ដី​​​សុខ​​​នៃ​​​ជីវិត​។ បើ​​​មាន​​​លុយ មាន​​​អំណាច សុទ្ធតែ​​​តែ​​​មាន​​​ក្ដី​​​សុខ និង​​​សុភម​ង្គ​ល មិន​​​មែន​​​អ្នក​​​មាន​​​ភាគ​​​ច្រើន ឈ្លោះ​​​ទាស់​​​ទែង​​​គ្នា​​​ទេ រហូត​​​មាន​​​អ្នក​​​ខ្លះ​​​សម្លាប់​​​ខ្លួន​​​នោះ​​​ទេ​។ ជីវិត​​​មនុស្ស​​​ខ្លី​​​ណាស់ ធ្មេច​​​បើក ធ្មេច​​​បើក គឺ ១​​ឆ្នាំ ហើយ​​១​ឆ្នាំ​​​នោះ តើ​​​មាន​​​ប៉ុន្មាន​​​ដង​? សាក​​​រាប់​​​ឡើង​​​វិញ តើ​​​អ្នក​​​នៅ​​​សល់​​​ពេល​​​វេលា​​​ប៉ុន្មាន​​​ទៀត​?​

​ខុង​ជឺ ប​ង្រៀន​​​មនុស្ស​​​ឲ្យ​​​មាន​​​ភាព​​​ស្មោះ​​​ត្រង់ រស់នៅ​​​ដោយ​​​ចិត្ត​​​បរិសុទ្ធ នឹង​​​អាច​​​ស្វែង​​​រក​​​សុភម​ង្គ​ល​​​ពិត​​​នៃ​​​ជីវិត​។ កុំ​​​ព្យាយាម ធ្វើ​​​ឲ្យ​​​វា​​​ស្មុគស្មាញ​​​ខ្លាំង​​​ពេក កុំ​​​ព្យាយាម​​​គិត​​​តែ​​​ពិបាក​​​ចិត្ត​​​ខ្លាំង​​​ពេក គឺ​​​រៀន​​​ទទួល​​​យក ហើយ​​​ចេះ​​​សប្បាយ​​​ចិត្ត ដាក់​​​មនុស្ស​​​ដែល​​​ស្រលាញ់​​​អ្នក​​​រៀង​​​រាល់​​​ថ្ងៃ​។ កុំ​​​ចំណាយ​​​ពេល​​​ខឹង និង​​​ឈ្លោះ​​​ច្រើន​​​ពេក ព្រោះ ១​​នាទី ដែល​​​អ្នក​​​ខឹង និង​​​ឈ្លោះ​​​ជាមួយ​​​អ្នក​​​ដទៃ គឺ​​​អ្នក​​​បំផ្លាញ​​​សេចក្ដី​​​សុខ​​​របស់​​​ខ្លួន​​​ឯង​​១​នាទី​​​ដែរ​។​

​២. គ្រប់​​​យ៉ាង​​​សុទ្ធតែ​​​ស្រស់​​​បំព្រ​ង តែ​​​មិន​​​មែន​​​គ្រប់​​​គ្នា​​​បាន​​​ឃើញ​​​ទេ​៖ ពិត​​​ណាស់ អ្វី​​​ក៏​​​មាន​​​តម្លៃ និង​​​ភាព​​​ស្រស់​​​ស្អាត​​​របស់​​​វា​​​ដែរ​។ ជាក់​​​ស្ដែង​​​ជីវិត​​​មនុស្ស​​​ម្នាក់​​​ៗ មាន​​​ភាព​​​ស្រស់​​​បំព្រ​ង​​​រៀង​​​ខ្លួន គ្រាន់​​​តែ​​​អ្នក​​​ខ្លួន​​​ឯង មិន​​​បាន​​​មើល​​​ឃើញ​​​វា​​​ប៉ុណ្ណោះ​។ សេដ្ឋី​​​ម្នាក់ ដែល​​​មាន​​​ទ្រ​ព្យ​​​សម្បត្តិ​​​ហូរហៀរ បាន​​​ចេញ​​​វាល​​​ស្រែ ឃើញ​​​កសិករ​​​ច្រូត​​​បណ្ដើរ ច្រៀង​​​បណ្ដើរ ជជែក​​​គ្នា​​​បណ្ដើរ ក៏​​​ចាប់​​​ផ្ដើម​​​ធុញ​​​ថប់​​​ជីវិត​​​ខ្លួន​​​ឯង​​​ដែល​​​ព្រួយ​​​បារម្ភ​​​មើល​​​ទ្រ​ព្យ​​​សម្បត្តិ​​​រាល់​​​ថ្ងៃ​។ ចំណែក​​​កសិករ​​​ក្រឡេក​​​មក​​​ឃើញ​​​សេដ្ឋី ស្លៀក​​​ពាក់​​​ស្អាត​​​បាត ដើរ​​​យ៉ាង​​​សង្ហា​រ មាន​​​អ្នក​​​ការពារ​​​ឆ្វេង​​​ស្ដាំ ក៏​​​នាំ​​​គ្នា​​​ច្រណែន ថា​​​មិន​​​បាន​​​ស្រួល​​​ដូច​​​គេ​។​

​តាម​​​ពិត បើ​​​អ្នក​​​ចេះ​​​ស្រលាញ់​​​អ្វី​​​ជុំ​​​វិញ​​​ខ្លួន នោះ​​​អ្នក​​​នឹង​​​ឃើញ​​​ភាព​​​ស្រស់​​​បំព្រ​ង​​​រាល់​​​ថ្ងៃ មិន​​​ថា​​​អ្វី​​​ដែល​​​អ្នក​​​មាន ការងារ​​​របស់​​​អ្នក មនុស្ស​​​ជា​​​ទី​​​ស្រលាញ់​​​របស់​​​អ្នក​​​នោះ​​​ទេ​។ អ្វី​​​ក៏​​​ដោយ នៅ​​​ពេល​​​ដែល​​​អ្នក​​​មាន​​​ក្បែរ​​​ខ្លួន គឺ​​​មិន​​​សូវ​​​ចង់​​​បាន មិន​​​សូវ​​​ស្រលាញ់​​​ប៉ុន្មាន​​​ទេ ប៉ុន្តែ​​​នៅ​​​ពេល​​​បាត់​​​បង់ ទើប​​​ឃើញ​​​ថា​​​វា​​​មាន​​​តម្លៃ និង​​​គួរ​​​ឲ្យ​​​ស្ដាយ​​​ប៉ុណ្ណា ហើយ​​​ក៏​​​នឹក​​​ឃើញ​​​ថា​​​វា​​​មាន​​​ភាព​​​ស្រស់​​​បំព្រ​ង មិន​​​អាច​​​បាត់​​​បង់​​​បាន​។​

​៣. ជ្រើសរើស​​​ការងារ​​​ដែល​​​ស្រលាញ់ អ្នក​​​នឹង​​​គ្មាន​​​អារម្មណ៍​​​ថា កំពុង​​​ធ្វើការ​​​សូម្បី​​​មួយ​​​ថ្ងៃ​៖ មនុស្ស​​​គ្រប់​​​គ្នា សុទ្ធតែ​​​ត្រូវ​​​ធ្វើ​​​ការងារ សូម្បី​​​អ្នក​​​រកស៊ី​​​ក៏​​​ត្រូវ​​​ធ្វើ​​​ការ​​​ដើម្បី​​​ខ្លួន​​​ឯង​​​ដែរ​។ បើ​​​អ្នក​​​មិន​​​អាច​​​ស្វែង​​​រក​​​ការងារ​​​ដែល​​​ខ្លួន​​​ស្រលាញ់​​​បាន នោះ​​​អ្នក​​​នឹង​​​មាន​​​អារម្មណ៍​​​ថា​​​ហត់​​​នឿយ គឺ​​​ធ្វើ​​​ការ​​​ចាំ​​​ដល់​​​ថ្ងៃ​​​បើក​​​ប្រាក់​​​ខែ​​​ប៉ុណ្ណោះ​។ ប៉ុន្តែ​​​បើ​​​អ្នក​​​មាន​​​ការងារ​​​ដែល​​​ស្រលាញ់ នោះ​​​ការងារ​​​ប្រៀប​​​ដូច​​​ជា​​​ការ​​​កម្សាន្ត ហើយ​​​មាន​​​អារម្មណ៍​​​ថា​​​ចង់​​​ទៅ​​​កន្លែង ដោយ​​​គ្មាន​​​ការ​​​នឿយ​​​ហត់​​​ឡើយ​។​

​៤. អ្វី​​​ដែល​​​មិន​​​ចង់​​​ឲ្យ​​​កើត​​​លើ​​​ខ្លួន​​​អ្នក កុំ​​​ធ្វើ​​​លើ​​​អ្នក​​​ដទៃ​៖ មនុស្ស​​​គ្រប់​​​គ្នា សុទ្ធតែ​​​ចង់​​​បាន​​​សេចក្ដី​​​សុខ​​​ផ្ទាល់​​​ខ្លួន មិន​​​ខុស​​​ពី​​​អ្នក​​​ឡើយ​។ អ្វី​​​ដែល​​​អ្នក​​​មិន​​​ចូល​​​ចិត្ត មិន​​​ចង់​​​ឲ្យ​​​កើត​​​លើ​​​អ្នក សូម​​​កុំ​​​ធ្វើ​​​លើ​​​អ្នក​​​ដទៃ ព្រោះ​​​គេ​​​ក៏​​​មាន​​​គំនិត​​​ដូច​​​អ្នក​​​ដែរ​។ រស់​​​នៅ​​​បែប​​​នេះ ជីវិត​​​នឹង​​​មាន​​​ក្ដី​​​សុខ​​​ទាំង​​​អស់​​​គ្នា ហើយ​​​ពោរពេញ​​​ដោយ​​​ភាព​​​ស្រស់​​​បំព្រ​ង​។​

៥. វា​​​ងាយ​​​ស្រួល​​​ណាស់​​​ក្នុង​​​ការ​​​ស្អប់ តែ​​​ពិបាក​​​ក្នុង​​​ការ​​​ស្រលាញ់​។ រឿង​​​ល្អ​​​ពិបាក​​​សម្រេច ហើយ​​​រឿង​​​អាក្រក់​​​ងាយ​​​ស្រូល​​​កើត​​​ឡើង​៖ ធ្លាប់​​​មាន​​​សិស្ស​​​ម្នាក់​​​​ថ្ងូ​រ​​​ប្រាប់​​​គ្រូ​​​ថា "​រៀន​​​ពិត​​​ជា​​​ពិបាក​​​ណាស់​" គ្រូ​​​ក៏​​​ប្រាប់​​​សិស្ស​​​វិញ​​​ថា "​បើ​​​រៀន​​​ស្រួល នោះ​​​គ្រប់​​​គ្នា​​​សុទ្ធតែ​​​ជាប់​​​លេខ​​១​​ហើយ​"​។ តាម​​​ពិត អ្វី​​​ដែល​​​ល្អៗ គឺ​​​ពិបាក​​​សម្រេច​​​ណាស់ ដូច​​​នេះ​​​បើ​​​អ្នក​​​ប្រឹង​​​ខ្លាំង អ្នក​​​ក៏​​​ទទួល​​​បាន​​​តាម​​​ការ​​​ខំ​​​ប្រឹង​​​នោះ​​​ដែរ​។ ប៉ុន្តែ​​​បើ​​​អ្នក ខ្លាច​​​ពិបាក នោះ​​​អ្នក​​​មិន​​​អាច​​​ទទួល​​​បាន​​​អ្វី​​​ដែល​​​ចង់​​​បាន​​​នោះ​​​ទេ​៕ (​អត្ថបទ Angkor Fresh ហាម​​​លួច​​​ច​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!