មហាសេដ្ឋី ជេកម៉ា ប្រាប់ពេលវេលា ៦ជំហាននៃអាយុ ធ្វើតាមបាននឹងក្លាយជាអ្នកមានងាយៗ

ជីវិត​​​​​មនុស្ស​​​​​គ្រប់​​​​​គ្នា មិន​​​​​មែន​​​​​សុទ្ធតែ​​​​​ជោគ​​​ជ័យ​​​​​ដោយ​​​​​អនុវត្ត​​​​​តាម​​​​​ទ្រឹស្ដី​​​​​នោះ​​​​​ទេ ប៉ុន្តែ​​​​​បើ​​​​​អនុវត្ត​​​​​តាម​​​​​ទ្រឹស្ដី​​​​​របស់​​​​​អ្នក​​​​​មាន នឹង​​​​​អាច​​​​​ធ្វើ​​​​​ឲ្យ​​​​​អ្នក​​​​​មាន​​​​​ភាគ​​​​​រ​​​យ​​​​​ជោគ​​​ជ័យ​​​​​ច្រើន​​​​​ទៅ​​​​​តាម​​​​​នោះ​​​​​ដែរ​​​។ កំពូល​​​​​អ្នក​​​​​មាន​​​​​នៅ​​​​​ចិន Jack Ma បាន​​​​​បង្ហើប​​​​​ជំហាន​​​​​ទាំង​​៦ នៃ​​​​​ជីវិត ដើម្បី​​​​​ឲ្យ​​​​​ទទួល​​​​​បាន​​​​​ជោគ​​​ជ័យ​​​​​ក្លាយ​​​​​ជា​​​​​អ្នក​​​​​មាន ដូច​​​​​ដែល​​​​​លោក​​​​​ធ្លាប់​​​​​បាន​​​​​ឆ្លង​​​​​កាត់​​​​​ពី​​​​​មុន​​​​​មក​​​

​១. មុន​​​​​អាយុ ២០​​​ឆ្នាំ ត្រូវ​​​​​ខំ​​​​​រៀន​​​​​ធ្វើ​​​​​ជា​​​​​សិស្ស​​​​​ល្អ​​៖ ​​មុន​​​​​ឈាន​​​​​ចូល​​​​​ដល់​​​​​អាយុ ២០​​​ឆ្នាំ មនុស្ស​​​​​ស្ថិត​​​​​នៅ​​​​​ក្នុង​​​​​ដំណាក់​​​​​កាល​​​​​នៃ​​​​​ការ​​​​​រៀន​​​​​សូត្រ​​​​​គ្រប់​​​​​យ៉ាង​​​​​ទាំង​​​​​អស់​​​។ ចាប់​​​​​ផ្ដើម​​​​​កើត​​​​​ភ្លាម រៀន​​​​​រស់​​​​​នៅ​​​​​លើ​​​​​ផែន​​​​​ដី រៀន​​​​​ដើរ អង្គុយ រៀន​​​​​និយាយ រៀន​​​​​ស្គាល់ ហើយ​​​​​បន្ទាប់​​​​​មក​​​​​រៀន​​​​​ចំណេះ​​​​​ដឹង​​​​​ទូទៅ​​​​​នៅ​​​​​សាលា​​​។ ដើម្បី​​​​​ឲ្យ​​​​​ជីវិត​​​​​ទៅ​​​​​អនាគត​​​​​ងាយ​​​​​ស្រួល គួរ​​​​​កុំ​​​​​ចំណាយ​​​​​ពេល​​​​​ឥត​​​​​ប្រយោជន៍ សូម្បី​​​​​មួយ​​​​​នាទី ព្រោះ​​​​​ពេល​​​​​វេលា​​​​​មិន​​​​​ចាំ​​​​​មនុស្ស​​​​​ឡើយ​​​។ សាក​​​​​សួរ​​​​​គ្រប់​​​​​គ្នា​​​​​ដែល​​​​​មាន​​​​​អាយុ​​​​​លើស​​​​​ពី​​២០​​ឆ្នាំ សុទ្ធតែ​​​​​និយាយ​​​​​ថា​​​​​ស្ដាយ​​​​​ក្រោយ ដែល​​​​​មិន​​​​​ខំ​​​​​រៀន​​​​​ខ្លាំង​​​​​ពី​​​​​ក្មេង​​​។​

​ចំពោះ Jack Ma វិញ ទោះ​​​​​បី​​​​​រៀន​​​​​មិន​​​​​សូវ​​​​​ពូកែ ប៉ុន្តែ​​​​​ព្យាយាម​​​​​រៀន​​​​​សូត្រ​​​​​ណាស់​​​។ ស្ថានភាព​​​​​គ្រួសារ​​​​​ក្រ​​​​​មែន​​​​​ពិត តែ Jack Ma តែង​​​​​គិត​​​​​ថា បើ​​​​​រៀន​​​​​ច្រើន នឹង​​​​​ធ្វើ​​​​​ឲ្យ​​​​​ជីវិត​​​​​ចម្រើន​​​​​ឡើង​​​។ មហាសេដ្ឋី​​​​​រូប​​​​​នេះ ​​​ប​​​រា​​​​​ជ័យ​​​​​ក្នុង​​​​​ការ​​​​​ប្រឡង​​​​​ថ្នាក់​​​​​បឋម​​​​​ពីរដង ថ្នាក់​​​​​ម​​​​​ធ្យ​​​​​ម​​​​​បី​​​ដង ​​​និង​​​​​ប​រា​​​ជ័យ​​​​​ក្នុង​​​​​ការ​​​​​ប្រឡង​​​​​ចូល​​​​​រៀន​​​​​ថ្នាក់​​​​​វិទ្យា​​​​​ល័​​​​​យ​​​​​ពីរដង​​​។ ឈាន​​​​​ដល់​​​​​វ័យ​​​​​ត្រូវ​​​​​ចូល​​​​​សិក្សា​​​​​នៅ​​​​​សាកល​​​​​វិទ្យា​​​​​ល័​​​​​យ លោក​​​​​ប​​​រា​​​​​ជ័យ​​​​​រហូត​​​​​ដល់​​​​​បី​​​​​ដង​​​​​ក្នុង​​​​​ការ​​​​​ប្រឡង​​​​​ចូល​​​​​រៀ​​​​​ន​​​​​។ នៅ​​​​​ទី​​​​​បំផុត លោក​​​​​បាន​​​​​ចូល​​​​​សិក្សា​​​​​នៅ​​​​​វិទ្យាស្ថាន​​​​​មួយ​​​​​ដែល​​​​​មាន​​​​​បច្ចុប្បន្ន​​​​​មាន​​​​​ឈ្មោះថា សាកល​​​​​វិទ្យា​​​​​ល័យ Hangzhou Normal University ហើយ​​​​​​បញ្ចប់​​​​​ការសិក្សា​​​​​ក្នុង​​​​​ឆ្នាំ​​​១៩៨៨ ផ្នែក​​​​​ភាសា​​​​​អង់គ្លេស​​​​​។​​​

​​២. អាយុ ២០-៣០​​​ឆ្នាំ ធ្វើ​​​​​ការ​​​​​ឲ្យ​​​​​ក្រុមហ៊ុន​​​​​តូច​​​​​មួយ​៖ អាយុ ២០​​​ឆ្នាំ ជា​​​​​ពេល​​​​​វេលា​​​​​ដែល​​​​​អ្នក​​​​​ត្រូវ​​​​​ចាប់​​​​​ផ្ដើម​​​​​ស្រង់​​​​​បទពិសោធន៍​​​​​ពី​​​​​ការងារ មិន​​​​​ថា​​​​​ទទួល​​​​​បាន​​​​​ប្រាក់​​​​​ខែ​​​​​ច្រើន ឬ​​​​​តិច ឬ​​​​​អត់​​​​​ក៏​​​​​ដោយ​​​។ ត្រឹម​​​​​រៀន​​​​​ពូកែ មិន​​​​​អាច​​​​​ធ្វើ​​​​​ឲ្យ​​​​​អ្នក​​​​​ក្លាយ​​​​​ជា​​​​​មនុស្ស​​​​​ជោគ​​​​​ជ័យ​​​​​ទេ ប៉ុន្តែ​​​​​រៀន​​​​​ពូ​​​​​កែ ហើយ​​​​​អនុវត្ត​​​​​ទៀត ទើប​​​​​ក្លាយ​​​​​ជា​​​​​កាំបិត​​​​​ដ៏​​​​​មុត​​​​​ស្រួច អាច​​​​​ប្រើ​​​​​ការ​​​​​បាន​​​​​ល្អ​​​។ ភាគ​​​​​ច្រើន នៅ​​​​​វ័យ​​​​​នេះ ជា​​​​​និស្សិត​​​​​កំពុង​​​​​សិក្សា ហើយ​​​​​វា​​​​​ជា​​​​​ឱកាស​​​​​ល្អ ក្នុង​​​​​ការ​​​​​ចាប់​​​​​ផ្ដើម​​​​​ការងារ​​​​​ហា​​​ត់​​​​​ការ​​​​​នៅ​​​​​ក្រុមហ៊ុន​​​​​មួយ​​​​​ចំនួន ដែល​​​​​អាច​​​​​ជួយ​​​​​អ្នក​​​​​ឲ្យ​​​​​ទទួល​​​​​បាន​​​​​បទ​​​​​ពិសោធន៍​​​​​ច្រើន​​​។​

ត្រូវ​​​​​ចាំ​​​​​ថា ការងារ​​​​​ប​​​ង្រៀន​​​​​មនុស្ស​​​​​ច្រើន​​​​​ជាង​​​​​អ្វី​​​​​ដែល​​​​​ធ្លាប់​​​​​រៀន​​​​​នៅ​​​​​សាលា​​​​​ទៅ​​​​​ទៀត ប៉ុន្តែ​​​​​បើ​​​​​អ្នក​​​​​មិន​​​​​ទាន់​​​​​បាន​​​​​រៀន​​​​​នៅ​​​​​សាលា ក៏​​​​​ពិបាក​​​​​នឹង​​​​​ធ្វើ​​​​​ការ​​​​​ដែរ​​​។ នៅ​​​​​ពេល​​​​​អ្នក​​​​​រៀន​​​​​ចប់ បើ​​​​​គ្មាន​​​​​ការ​​​​​ផ្ដល់​​​​​តំណែង​​​​​ល្អ​​​​​ដល់​​​​​អ្នក​​​​​ទេ គួរ​​​​​ចាក​​​​​ចេញ​​​​​ទៅ​​​​​រក​​​​​កន្លែង​​​​​ថ្មី​​​​​ដែល​​​​​ប្រសើរ​​​​​ជាង​​​​​នេះ រួច​​​​​រៀន​​​​​សូត្រ​​​​​ពី​​​​​ការងារ​​​​​បន្ត​​​​​ទៀត និង​​​​​ដុះ​​​​​ខាត់​​​​​សមត្ថភាព​​​​​ជា​​​​​ប្រចាំ រហូត​​​​​ដល់​​​​​អ្នក​​​​​គិត​​​​​ថា ការងារ​​​​​ទាំង​​​​​អស់ ហាក់​​​​​ដូច​​​​​ជា​​​​​ការ​​​​​កម្សាន្ត​​​​​ដូច្នោះ​​​​​ដែរ​​​។​​​

​​​រយៈ​​​​​ពេល ១០​​ឆ្នាំ​​​​​ក្នុង​​​​​ជីវិត​​​​​ការងារ ល្មម​​​​​ឲ្យ​​​​​អ្នក​​​​​មាន​​​​​ទាំង​​​​​សមត្ថភាព មាន​​​​​ទាំង​​​​​ទុន​​​​​បម្រុង​​​​​ក្នុង​​​​​ហោប៉ៅ ដោយ​​​​​មិន​​​​​ព្រួយ​​​​​បារម្ភ​​​​​គ្មាន​​​​​លុយ​​​​​ចាយ​​​។ ​​​លោក Jack Ma ធ្លាប់​​​​​ប​​​រា​​​​​ជ័យ​​​​​លើ​​​​​ការ​​​​​ស្វែង​​​​​រក​​​​​ការងារ​​​​​ចំ​​​​​នួន ៣០​​​ដង តែ​​​​​មិន​​​​​បោះ​​​​​បង់​​​​​ចិត្ត​​​​​តស៊ូ​​​​​ឡើយ​​​។ ចំណូល​​​​​ដំបូង​​​​​របស់​​​​​មហាសេដ្ឋី Jack Ma ក្នុង​​​​​នាម​​​​​ជា​​​​​គ្រូ​​​​​ប​​​ង្រៀន មាន​​​​​ត្រឹម ១២​​​ដុល្លារ​​​​​ប៉ុណ្ណោះ​​​​​ក្នុង​​​​​មួយ​​​​​ខែ​​​។

៣. អាយុ ៣០-៤០​​​ឆ្នាំ ចាប់​​​​​ផ្ដើម​​​​​ធ្វើ​​​​​ការ​​​​​ឲ្យ​​​​​ខ្លួន​​​​​ឯង​​៖ ​​ធ្វើ​​​​​ការ​​​​​ឲ្យ​​​​​គេ មិន​​​​​អាច​​​​​ឲ្យ​​​​​មនុស្ស​​​​​គ្រប់​​​​​រូប​​​​​ក្លាយ​​​​​ជា​​​​​អ្នក​​​​​មាន​​​​​ទេ ហើយ​​​​​បើ​​​​​មាន​​​​​ក៏​​​​​មិន​​​​​លើស​​​​​ថៅកែ ដែល​​​​​អ្នក​​​​​កំពុង​​​​​ធ្វើ​​​​​ការ​​​​​ឲ្យ​​​។ ក្នុង​​​​​អាជីព​​​​​ការងារ ១០​​​ឆ្នាំ ល្មម​​​​​ឲ្យ​​​​​អ្នក​​​​​ធុញ​​​​​ទ្រា​​​ន់​​​​​ដែរ​​​​​ហើយ ដូច​​​​​នេះ​​​​​គួរ​​​​​ចាប់​​​​​ផ្ដើម​​​​​ធ្វើ​​​​​ការ​​​​​ឲ្យ​​​​​ខ្លួន​​​​​ឯង​​​​​វិញ​​​​​ម្ដង ព្រោះ​​​​​អ្នក​​​​​នឹង​​​​​មាន​​​​​កម្លាំង​​​​​ចិត្ត​​​​​កាន់​​​​​តែ​​​​​ខ្លាំង​​​។ ធ្វើ​​​​​ការ​​​​​ឲ្យ​​​​​ខ្លួន​​​​​ឯង មាន​​​​​ន័យ​​​​​ថា​​​​​ចាប់​​​​​ផ្ដើម​​​​​បើក​​​​​ជំនួញ ឬ​​​​​ធ្វើ​​​​​អ្វី​​​​​ដែល​​​​​អាច​​​​​រក​​​​​ចំណូល​​​​​បាន​​​​​ដោយ​​​​​ផ្ទាល់ មិន​​​​​ចាំ​​​​​បាច់​​​​​ចាំ​​​​​តែ​​​​​ប្រាក់​​​​​ខែ​​​។​

ចំណែក​​​​​លោក Jack Ma ក្រោយ​​​​​មាន​​​​​ការងារ​​​​​ធ្វើ មិន​​​​​ចេះ​​​​​ស្ក​​​ប់​​​​​ស្ក​​​ល់ ក៏​​​​​ស៊ើប​​​​​គ្រប់​​​​​សព្វ ដើម្បី​​​​​ចាប់​​​​​ផ្ដើម​​​​​ជំនួញ​​​​​ដោយ​​​​​ខ្លួន​​​​​ឯង​​​។ ​​​ក្នុង​​​​​ឆ្នាំ​​​១៩៩៤ ពោល​​​​​គឺ​​​​​នៅ​​​​​អាយុ ៣០​​​ឆ្នាំ បុរស​​​​​ស្ថិតក្នុង​​​​​ដំណើរ​​​​​ផ្សងព្រេង​​​​​រូប​​​​​នេះ បានលឺ​​​​​ដំណឹង​​​​​ពី​​​​​អំ​​​​​ពី​​​​​អ៊ី​​​ន​​​​​ធើ​​​​​ណែ​​​​​ត​​​​​ជា​​​​​លើក​​​​​ដំ​​​​​បូ​​​​​ង​​​​​។ នៅ​​​​​ដើមឆ្នាំ​​​១៩៩៥ លោក​​​​​បាន​​​​​ធ្វើ​​​​​ដំណើរ​​​​​ទៅ​​​​​សហរដ្ឋអាមេរិក​​​​​ជាមួយ​​​​​មិត្តភក្តិ​​​​​ម្នាក់ ដែល​​​​​ជួយ​​​​​ណែនាំ​​​​​លោក​​​​​ឲ្យ​​​​​ស្គាល់​​​​​ពីអ្វី​​​​​ហៅថា អ៊ី​​​ន​​​​​ធើ​​​​​ណែ​​​​​ត​​​​​។ ក្រោយ​​​​​មក លោក​​​​​ក៏​​​​​នាំ​​​​​មិត្ត​​​​​ភក្តិ​​​​​មួយ​​​​​ក្រុម បង្កើត​​​​​ក្រុមហ៊ុន Alibaba ដែល​​​​​កំពុង​​​​​ជោគ​​​ជ័យ​​​​​យ៉ាង​​​​​ខ្លាំង​​​​​នា​​​​​ពេល​​​​​បច្ចុប្បន្ន​​​។

៤. អាយុ ៤០-៥០ ព​​​ង្រឹ​​​ង​​​​​អាជីព​​​​​ដែល​​​​​ខ្លួន​​​​​ស្រលាញ់​​៖ ចាប់​​​​​ផ្ដើម​​​​​ហើយ មិន​​​​​ត្រូវ​​​​​បណ្ដោយ​​​​​ឲ្យ​​​​​ដើរ​​​​​ថយ​​​​​ក្រោយ​​​​​ទេ ទោះ​​​​​បី​​​​​ដើរ​​​​​យឺត ក៏​​​​​ត្រូវ​​​​​ដើរ​​​​​ទៅ​​​​​មុខ​​​។ បើ​​​​​អ្នក​​​​​មាន​​​​​ចិត្ត​​​​​ស្រលាញ់​​​​​ហើយ ត្រូវ​​​​​ខំ​​​​​ព​​​ង្រឹ​​​ង​​​​​វា​​​​​ឲ្យ​​​​​បាន​​​​​ចម្រើន​​​​​ទៅ​​​​​មុខ ទោះ​​​​​បី​​​​​ធ្លាប់​​​​​ប​រា​​​ជ័យ​​​​​យ៉ាង​​​​​ណា​​​​​ក៏​​​​​ដោយ​​​។ វ័យ ៤០​​​ឆ្នាំ​​​​​ឡើង គឺ​​​​​អ្នក​​​​​មាន​​​​​ចរិត​​​​​ចាស់​​​​​ទុំ​​​​​គ្រប់​​​​​គ្រាន់​​​​​ក្នុង​​​​​ការ​​​​​ប្រឈម​​​​​មុខ​​​​​បញ្ហា ហើយ​​​​​ក៏​​​​​អាច​​​​​ដោះ​​​​​ស្រាយ​​​​​បញ្ហា​​​​​បាន​​​​​ច្រើន ដូច​​​​​នេះ​​​​​ត្រូវ​​​​​ដឹង​​​​​ពី​​​​​ជំហាន​​​​​របស់​​​​​ខ្លួន​​​​​ឯង​​​។

លោក Jack Ma បង្កើត​​​​​ក្រុមហ៊ុន Alibaba ក៏​​​​​ទទួលបាន​​​​​ភាព​​​​​ប​​​រា​​​​​ជ័យ​​​​​ជាច្រើនលើក​​​។​​​ បន្ទាប់ពី​​​​​បង្កើត​​​​​ក្រុមហ៊ុន Alibaba លោក​​​​​ត្រូវ​​​​​ប្រឈមមុ​​​​​ខ​​​នឹង​​​​​ការ​​​​​លំ​​​​​បាក ដោយ​​​​​សារភាព​​​​​ប​​​រា​​​​​ជ័យ​​​​​ជា​​​​​ច្រើនលើកច្រើនសារ​​​​​។ ក្រុមហ៊ុន​​​​​នេះ​​​​​មិនអាច​​​​​រកប្រាក់​​​ចំ​​​​​ណូ​​​​​ល​​​​​បាន​​​​​ទាល់តែ​​​​​សោះ​​​​​ក្នុង​​​​​រយៈពេល​​​​​បី​​​​​ឆ្នាំ​​​​​ដំ​​​​​បូ​​​​​ង​​​​​។ សូម​​​​​ជ​​​​​ម្រាប​​​​​ថា កាល​​​​​នោះសល់​​​​​ពេល​​​​​ត្រឹមតែ ១៨​​​ខែ​​​​​ទៀត​​​​​ប៉ុណ្ណោះ ក្រុមហ៊ុន​​​​​នេះ​​​​​នឹង​​​​​ត្រូវ​​​​​ដួល​​​​​រ​​​​​លំ​​​​​។ លោក Jack Ma បាន​​​​​គូសបញ្ជាក់ថា «​​​ខ្ញុំ​​​​​បាន​​​​​ហៅ​​​​​ក្រុមហ៊ុន Alibaba ថា​​​​​ក្រុមហ៊ុន​​​១០០១​​​កំហុស​​​»​​​។

៥. អាយុ ៥០-៦០​​ឆ្នាំ ផ្ទេរ​​​​​ចំណេះ​​​​​ដឹង​​​​​ទៅ​​​​​ឲ្យ​​​​​យុ​វ​​​ជន​​​​​វិញ​៖ មនុស្ស​​​​​កើត​​​​​មក​​​​​ខ្លួន​​​​​ទទេ ទៅ​​​​​វិញ​​​​​ក៏​​​​​ខ្លួន​​​​​ទទេ មិន​​​​​អាច​​​​​ប្រមូល​​​​​ទ្រ​​​ព្យ​​​​​សម្បត្តិ​​​​​ទោ​​​​​វិញ​​​​​ជាមួយ​​​​​ទេ ប៉ុន្តែ​​​​​អាច​​​​​បន្សល់​​​​​កេ​រ្តិ៍​​​ឈ្មោះ​​​។ ពេល​​​​​វេលា​​​​​ចុង​​​​​ក្រោយ​​​​​នៃ​​​​​ជីវិត គួរ​​​​​ចែក​​​​​រំលែក​​​​​បទពិសោធន៍​​​​​ដែល​​​​​ខ្លួន​​​​​ជួប​​​​​ប្រទះ ដល់​​​​​យុ​វ​​​ជន​​​​​ជំនាន់​​​​​ក្រោយ ដើម្បី​​​​​ឲ្យ​​​​​ពួក​​​​​គេ​​​​​អាច​​​​​អ​ភិ​​​វ​​​ឌ្ឍ​​​​​ស​​​ង្គ​​​ម​​​​​ជាតិ និង​​​​​ពិ​​​ភ​ព​​​​​លោក​​​​​បន្ត​​​។ កុំ​​​​​ព្យាយាម​​​​​លាក់​​​​​ចំណេះ​​​​​អី ព្រោះ​​​​​ការ​​​​​ចែក​​​​​រំលែក នឹង​​​​​ធ្វើ​​​​​ឲ្យ​​​​​អ្នក​​​​​បាន​​​​​សប្បាយ​​​​​ចិត្ត​​​។

៦. អាយុ​​​​​ចាប់​​​​​ពី ៦០​​​ឆ្នាំ​​​​​ឡើង ចូល​​​​​និវត្តន៍​៖ ពេល​​​​​ដែល​​​​​ជីវិត​​​​​បាន​​​​​ឆ្លង​​​​​កាត់​​​​​សព្វ​​​​​គ្រប់​​​​​ហើយ មាន​​​​​លុយ​​​​​ហើយ គួរ​​​​​ធ្វើ​​​​​ឲ្យ​​​​​ដង្ហើម​​​​​ចុង​​​​​ក្រោយ ប្រកប​​​​​ដោយ​​​​​ភាព​​​​​ស្រស់​​​​​បំព្រ​​​ង​​​។ ទុក​​​​​ឲ្យ​​​​​ក្មេង​​​​​ជំនាន់​​​​​ក្រោយ​​​​​ធ្វើ​​​​​បន្ត កុំ​​​​​ឱប​​​​​ក្រសោប​​​​​ម្នាក់​​​​​ឯង រហូត​​​​​ដល់​​​​​វេលា​​​​​ធ្លាក់​​​​​ខ្លួន​​​​​ឈឺ​​​​​ដេក​​​​​ក្នុង​​​​​ពេទ្យ ទើប​​​​​នឹក​​​​​រលឹក​​​​​ថា​​​​​ខ្លួន​​​​​មិន​​​​​បាន​​​​​ស្គាល់​​​​​ន័យ​​​​​ពិត​​​​​របស់​​​​​ជីវិត​​​។ ជីវិត​​​​​ចុង​​​​​ក្រោយ គួរ​​​​​តែ​​​​​រីករាយ​​​​​ឲ្យ​​​​​បាន​​​​​ច្រើន ស្រស់​​​​​ស្រាយ​​​​​ឲ្យ​​​​​បាន​​​​​ច្រើន និង​​​​​ដើរ​​​​​លេង​​​​​ឲ្យ​​​​​បាន​​​​​ច្រើន ប្រៀប​​​​​ដូច​​​​​នៅ​​​​​ពី​​​​​ក្មេង​​​​​ដូច្នោះ​​​​​ដែរ​​៕ (​ប្រែ​​​សម្រួល​៖ Angkor Fresh ហាម​​​លួច​​​ច​ម្ល​ង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​)​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!