ប្រទះឃើញមឈូសថ្មបុរាណដ៏ធំប្រវែង ៣ម៉ែត្រ ពេលបើកគម្របភ្លាម នាំគ្នាភ្លឹកមើលមិនដាក់ភ្នែក

ក្រុម​​​បុរាណ​​​វិទូ​​​នៅ​​​ប្រទេស​​​អេ​ហ្ស៊ី​ប ​​បាន​​​រក​​​ឃើញ​​​មឈូស​​​បុរាណ​​​ធ្វើ​​​ពី​​​ថ្ម​​​ក្រា​នី​ត​​​ដ៏​​​ធំ​​​ក្រាស់​​​ពណ៌​​​ខ្មៅ​មួយ​​។ ប៉ុន្តែ​ភ្លាមៗ គេ​មិន​ទាន់​បើក​នោះ​ឡើយ ដោយ​រង់ចាំ​ក្រុម​អ្នក​ជំនាញ ពិនិត្យ​មើល​សិន ក្រែង​ប៉ះ​ពាល់​ដល់​ការ​ស្រាវជ្រាវ។ ក្រោយ​អ្នក​ជំនាញ​ខាង​បុរាណវិទ្យា បាន​មក​ជុំ​គ្នា​អស់ គេ​ក៏​បើក​គម្រប​មឈូស​មើល ព្រោះ​សង្ស័យ​ថា​មាន​សព​របស់​ព្រះ​ចៅ​អធិរាជ​សម័យ​បុរាណ។ ​

​មឈូស​​​ថ្ម​​​នេះ​​​មាន​​​ប្រវែង​​​ប្រមាណ​​ ៣​​ម៉ែត្រ និង​​​កម្ពស់ ១,៩៥​​ម៉ែត្រ​​ បាន​​​កប់​​​ក្រោម​​​ផ្នូរ​​​មួយ​​​កន្លែង​​​នៃ​​​ក្រុង Alexandria ដែល​​​ជា​​​ក្រុង​​​ដ៏​​​ចំណាស់​​ កសាងឡើង​​​ដោយ​​​អធិរាជ Alexander the Great​​។ នៅក្នុង​​​ផ្នូរ​​​នោះ​​​ក៏​​​មាន​​​បន្សល់​​​ទុក​​​រូប​​​សំណាក​​​ក្បាល​​​មួយ ឆ្លាក់​​​ពី​​​ថ្ម​​​ស ស្រ​ដៀង​​​ទៅ​​​នឹង​​​អធិរាជ Alexander the Great​​។ បើ​​​តាម​​​ក្រុម​​​បុរាណ​​​វិទូ​​​ដែល​​​ប្រទះឃើញ​​​ផ្នូរ​​​នោះ ដំបូង​​​បាន​​​សន្និដ្ឋាន​​​ថា ផ្នូរ​​​ជា​​​របស់​​​ព្រះ​​​ចៅ​​​អធិរាជ​​​ណាមួយ​​​ហើយ​។

ក្រុម​​​អ្នកស្រាវជ្រាវ មិនទាន់​​​អាច​​​បើក​​​មឈូស​​​នោះ​​​ភ្លាមៗ​​​ទេ ដោយ​​​រង់ចាំ​​​ការសិក្សា​​​ឲ្យ​បាន​​​ច្បាស់លាស់​​​សិន ចៀស​វាង​​​ប៉ះពាល់​​​ដល់​​​សណ្ឋាន​​​ខាងក្នុង ព្រោះ​​​នេះ​​​ជា​​​របក​គំ​ហើញ​​​ដ៏​​​អស្ចារ្យ​​​មួយ​​​។ ​​​បើ​​​តាម​​​ម​ន្ត្រី​​​ក្រសួង​​​គ្រប់​គ្រង​​​វត្ថុ​​​បុរាណ​​​របស់​​​ប្រទេស​​​អេ​​​ហ្សី​​​ប​​​បានបញ្ជាក់​​​ថា តាម​​​សណ្ឋាន​​​នៃ​​​មឈូស អាច​​​បញ្ជាក់បាន​​​ថា យ៉ាងហោចណាស់​​​ក៏​​​កប់​​​ក្រោម​​​ដី​​​ជាង ២​​ពាន់​​​ឆ្នាំ​​​មក​​​ហើយ​​​ដែរ​​​។ នេះ​​​បើ​​​ពិ​និត្យ​​​ទៅលើ​​​ផ្នូរ និង​​​ទម្រ​ង់​​​ជាក់ស្ដែង​​​នៃ​​​មឈូស​​​។

ក្រុម​​​អ្នកស្រាវជ្រាវ​​​ដដែល​​​ថា មឈូស​​​អាច​​​ជា​​​របស់​​​អភិ​ជន ឬ​​​ចៅ​​​អធិរាជ ដែល​​​រស់​​​នៅ​​​អំឡុង​​​ឆ្នាំ ៣២៣ រហូតដល់​​​ឆ្នាំ ៣០​​មុន​​​គ្រិស្ត​សករាជ​​​។ ស​ម័​យ​​​នោះ គឺជា​​​ពេល​​​ដែល​​​ចក្រ​ភព​​​រ៉ូម មាន​​​រឹបអូស​​​យក​​​ប្រទេស​​​អេ​​​ហ្សី​​​ប​ទាំង​​​មូល​​​។​ ​ទោះ​​​បែប​​​នេះ​​​ក្ដី ក្រុម​​​អ្នកស្រាវជ្រាវ​​​មួយ​ចំនួន​​​បាន​​​អះអាង​​​ថា មឈូស​​​ប្រវែង ៣​​ម៉ែត្រ​​​នេះ ប្រហែល​​​ជា​​​តូច​​​ណាស់ សម្រាប់​​​អធិរាជ Alexander the Great ដែល​​​ជា​​​មនុស្ស​​​មាឌ​ធំ​​​ក្រអាញ នា​​​ស​ម័​យ​​​ចក្រ​ភព​​​រ៉ូ​​​ម៉ាំង​​​នោះ​​​។

ចំណែក​​​អ្នកនិពន្ធ​​​ជន​ជាតិ​​​អាមេរិក​​​បាន​​​និយាយ​​​ចំអក​​​ថា មិនបាច់​​​បើក​​​ទេ ព្រោះ​​​ក្នុង​​​នោះ​​​គ្មាន​​​អ្វី​​​ទេ​​ មិនមែន​​​ដូច​​​រឿង​កុន​​​ឡើយ​​​។ ទោះ​​​យ៉ាងណា ​​ដល់​​​ថ្ងៃ​​​បើក​​​គម្រប​​​មឈូស ​​គេ​​​បែរ​​​ជា​​​ប្រទះ​​​ឃើញ​​​លលាដ៍ក្បាល​​​មនុស្ស​​​ដល់​​​ទៅ ៣ ​​ជាមួយ​​​គ្រោង​​​ឆ្អឹង​​​មនុស្ស​​​នៅ​​​លាយ​​​ឡំ​​​គ្នា​។ ដូច្នេះ​​​គេ​​​សន្និដ្ឋាន​​​ថា ​​មឈូស​​​ថ្ម​​​មួយ​​​នេះ​​​​ដាក់​​​សព​​​មនុស្ស​​​ចំនួន ៣​​នាក់​​​យ៉ាង​​​ពិត​​​ប្រាកដ​។ ​​គ្រោង​​​ឆ្អឹង​​​ទាំង​​​នោះ​​​មិន​​​បាន​​​ស្ងួត​​​គ្រាម​​​ដូច​​​ការ​​​រំពឹង​​​ទុក​​​ឡើយ ​​វា​​​ស្ថិត​​​ក្នុង​​​ទឹក​​​ពណ៌​​​ខ្មៅ​​​​​ប្រផេះ​​​ដ៏​​​ស្អុយ​​​ថែម​​​ទៀត​។​

អ្នក​​​ជំនាញ​​​ផ្នែក​​​មាំ​ម៉ី​​​នៅ​​​ក្រសួង​​​បុរាណ​​​វិទ្យា​​​អេ​ហ្ស៊ី​ប​​​លោក Shaban Abd Monem ​​បាន​​​អះអាង​​​ថា «​​ការ​​​ត្រួត​​​ពិ​និត្យ​​​បឋម​​​បង្ហាញ​​​ថា ​​គ្រោង​​​ឆ្អឹង​​​ទាំង​​​នោះ​​​ជា​​​របស់​​​​ម​ន្ត្រី​​​កង​ទ័ព​​​ទាំង​​ ៣​​នាក់​​ ​​លលាដ៍​​​ក្បាល​​​មួយ​​​​រក​​​ឃើញ​​​មាន​​​ស្នាម​​​របួស​​​ដោយ​​​សារ​​​​​ព្រួញ​​​មួយ​​​គ្រាប់​។ ​​ពេល​​​នេះ​​​ទាំង​​​គ្រោង​​​ឆ្អឹង និង​​​មឈូស​​​បុរាណ​​​ត្រូវ​​​បាន​​​ដឹក​​​ទៅ​​​កាន់​​​សា​រម​ន្ទីរ​​​ក្រុង​​​ហើយ ដើម្បី​​​សិក្សា​​​រកមើល​​​មូលហេតុ​នៃ​​​​ការ​​​ស្លាប់​​​អ្នក​​​ទាំង​​៣ ​​ឲ្យ​​​កាន់​​​តែ​​​ច្បាស់​​​ក្នុង​​​តំបន់​​​ប្រវត្តិសាស្ត្រ​​​នេះ​។​

​គួរ​​​បញ្ជាក់​​​ថា ព្រះ​​​ចៅ​​​អធិរាជ Alexander the Great ជា​​​បុគ្គ​ល​​​ដ៏​​​អស្ចារ្យ​​​មួយ ដែល​​​ដឹកនាំ​​​ចក្រ​ភ​​​ព​ក្រិក​​​បុរាណ និង​​​គ្រប់​​​ដែនដី​​​ស្ទើរ​​​ពាក់កណ្ដាល​​​ពិ​ភព​លោក លាតសន្ធឹង​​​ដល់​​​ប្រទេស​​​ឥណ្ឌា នៃ​​​ទ្វីប​​​អាស៊ី​​​។ ព្រះអង្គ បាន​ប្រសូត​​​នៅ​​​ឆ្នាំ ៣៥៦ ​​មុន​​​គ្រិស្ត​សករាជ និង​​​សុគត​​​ទៅ​​​វិញ​​​នៅ​​​ឆ្នាំ ៣២៣ ​​មុន​​​គ្រិស្ត​សករាជ ហើយ​​​បើ​​​គិត​​​ទៅ គឺ​​​ព្រះអង្គ​​​មាន​​​ព្រះជន្ម​​​លើ​​​ផែនដី​​​ត្រឹម ៣៣​ព្រះវស្សា​​​ប៉ុណ្ណោះ​​​។ មូលហេតុ​​​នៃ​​​ការ​​​សុគត​​​ពេល​នោះ គឺ​​​ដោយសារ​​​មាន​​​ជំងឺ​​​ធ្ងន់ធ្ងរ មិន​​​អាច​​​ព្យាបាល​​​បាន​​​។​​​

​​​ដោយសារ​​​ព្រះអង្គ​​​មាន​​​ទ្រ​ព្យ​សម្បត្តិ​​​មហាសាល ពិធីបុណ្យ​​​ព្រះ​​​សព​​​របស់​​​ព្រះអង្គ ត្រូវ​​​ចំណាយ​​​លុយ​​​សរុប ៦០០​​លាន​​​ដុល្លារ (​​គិតលុយ​​​បច្ចុប្បន្ន​​)​​។ ព្រះ​​​សព​​​ទ្រ​ង់ ត្រូវបាន​​​ដឹក​​​តាម​​​រ​ទេះ​សេះ​​​មាស​​​សុទ្ធ ហើយ​រ​​​ទេះនោះ ត្រូវ​​​បាន​​​អូស​​​ដោយ​​​សេះ ៦០​​ក្បាល ដើម្បី​​​ហែ​សព​​​ទ្រ​ង់​​​ទៅ​​​ប​ញ្ចុះ​​​នៅ​​​ទីកន្លែង​​​កំណើត​​​។ ព្រះអង្គ ល្បី​​​រ​ន្ទឺ​​​ខ្លាំង ដោយសារ​​​សមត្ថភាព​​​ច្បាំង​​​ឈ្នះ​​​អស់​​​សត្រូវ រហូត​​​ដណ្ដើម​​​បាន​​​ដែនដី​​​ជាច្រើន បង្កើត​​​ជា​​​ចក្រ​ភព​​​រ៉ូ​​​ម៉ាំង​ដ៏​​​អស្ចារ្យ​​៕ ប្រែ​​​សម្រួល​៖ Angkor Fresh​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!