ថ្មជាច្រើនដុំចេះតែរំកិលខ្លួនឯង ធ្វើឱ្យអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ និងទម្លាយការពិត

ច្រើន​​​ឆ្នាំ​​​មក​​​ហើយ អ្នក​​​វិទ្យាសាស្ត្រ​​​មាន​​​ចម្ងល់​​​យ៉ាង​​​ខ្លាំង​​​ទៅ​​​លើ​​​​តំបន់ Death Valley សហរដ្ឋអាមេរិក ព្រោះ​​​ថ្ម​​​ជា​​​ច្រើន​​​ដុំ អាច​​​រំកិល​​​ខ្លួន​​​យ៉ាង​​​ឆ្ងាយ ដោយ​​​គ្មាន​​​ន​រណា​​​ទៅ​​​ប៉ះ​​​ពា​ល់​​​ឡើយ​។ ប៉ុន្តែ​​​ក្រោយ​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​យ៉ាង​​​យូរ អ្នក​​​វិទ្យាសាស្ត្រ​​​ទាំង​​​នោះ បាន​​​បញ្ចេញ​​​ទ្រឹស្ដី​​​មួយ​​​ចំនួន ដែល​​​អាច​​​ស្រាយ​​​អាថ៌​កំបាំង​​​នា​​​ពេល​​​កន្លង​​​មក​។​

ថ្ម​​​ជា​​​ច្រើន​​​ដុំ​​​នៅ​​​សួន​​​ឧស្យាន Death Valley នៃ​​​រដ្ឋ​​​កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក បាន​​​រំកិល​​​ខ្លួន​​​ប​ន្តិ​ច​​​ម្ដងៗ លើ​​​ដី​​​ប្រេះ​​​ក្រ​ហែង​​​បន្សល់​​​ស្នាម​​​វែង​​​អន្លាយ ដោយ​​​គ្មាន​​​ដាន​​​អ្វី​​​ផ្សេង​​​ឡើយ​។ អ្នក​​​បាន​​​ឃើញ​​​ថ្ម​​​នេះ នាំ​​​គ្នា​​​និយាយ​​​ថា អាច​​​មក​​​ពី​​​មនុស្ស​​​ភ​ព​​​ផ្កាយ ឬ​​​វេទមន្ត ឬ​​​មាន​​​អ្នក​​​បង្កើត​​​ឡើង​​​ដើម្បី​​​បំភា​ន់​​​ភ្នែក ប៉ុន្តែ​​​ធាតុ​​​ពិត​​​គឺ​​​មិន​​​មែន​​​នោះ​​​ទេ​។

ក្រុម​​​អ្នក​​​វិទ្យាសាស្ត្រ ដែល​​​បាន​​​រួម​​​គ្នា​​​សិក្សា​​​ទៅ​​​លើ​​​អាថ៌​កំបាំង​​​ថ្ម​​​រំកិល​​​នេះ បាន​​​វិភាគ​​​ថា ​​ព្យុះ​​​ធំៗ​​​អាច​​​ជា​​​មូលហេតុ រំកិល​​​ថ្ម​​​ធ្ងន់ៗ​​​ដែល​​​ថ្ម​​​ខ្លះ​​​មាន​​​ទ​ម្ងន់​​​ដល់​​​ទៅ ៣១៨​​គីឡូក្រាម​។ ក្រោយ​​​មក មាន​​​អ្នក​​​វិទ្យាសាស្ត្រ​​​ផ្សេង​​​ទៀត បាន​​​លើក​​​ឡើង​​​ថា ប្រហែល​​​ជា​​​ខ្យល់​​​បក់ លាយ​​​សំណើម រុញ​​​ច្រាន​​​ថ្ម​​​ឲ្យ​​​រំកិល​​​ប​ន្តិ​ច​​​ម្ដងៗ​​​ដល់​​​ចម្ងាយ​​​រាប់​​​គីឡូម៉ែត្រ​។ ប៉ុន្តែ​​​ទ្រឹស្ដី​​​ទាំង​​​អស់ មិន​​​ត្រូវ​​​បាន​​​ទទួល​​​យក​​​នោះ​​​ទេ ព្រោះ​​​គេ​​​គិត​​​ថា​​​ខ្យល់​​​មិន​​​អាច​​​រុញ​​​ថ្ម​​​ធំៗ ដែល​​​ខ្លះ​​​មាន​​​ប្រវែង​​​ដល់​​​ទៅ ២៥០​​ម៉ែត្រ​​​នោះ​​​ទេ​។

​យ៉ាង​​​ណា​​​ក្ដី អ្នក​​​ស្រាវជ្រាវ​​​របស់ NASA គឺ​​​លោក Ralph Lorenz និង​​​ក្រុម​​​របស់​​​លោក បាន​​​ព្យាយាម​​​តាម​​​ស្វែង​​​រក​​​ការពិត​​​រហូត​​​ដោះ​​​ស្រាយ​​​ចំណោទ​​​នេះ​​​បាន​។ តាម​​​ពិត នៅ​​​ក្នុង​​​រដូវ​​​រងា តំបន់ Death Valley បាន​​​ចុះ​​​ត្រជាក់​​​ខ្លាំង​។ ស្ថានភាព​​​សំណើម​​​ទឹក និង​​​ទឹក​​​កក​​​ដែល​​​កើត​​​ឡើង បាន​​​រុញ​​​ដុំ​​​ថ្ម​​​ឲ្យ​​​រអិល​​​ប​ន្តិ​ច​​​ម្ដងៗ តាម​​​ខ្យល់​​​រហូត​​​ផុត​​​រដូវ​​​រងា ទើប​​​បន្សល់​​​ដាន​​​យ៉ាង​​​ឆ្ងាយ​។ មនុស្ស​​​ភាគ​​​ច្រើន មិន​​​បាន​​​ចូល​​​ទៅ​​​ដល់​​​នៅ​​​រដូវ​​​រងា ទើប​​​មិន​​​ដឹង​​​ការ​​​ពិត​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!