ភ្ញាក់ផ្អើលពេលដឹងទម្ងន់មឈូសបុរាណ កប់ក្រោមដី ៥ម៉ែត្រ អាចស្មើនឹងរថយន្ត ១០គ្រឿង

មឈូស​​​​​បុរាណ​​​​​មួយ ត្រូវ​​​​​បាន​​​​​ក្រុម​​​​​បុរាណ​​​​​វិទូ​​​​​ប្រទះ​​​​​ឃើញ​​​​​កប់​​​​​ក្រោម​​​​​ដី​​​​​ជ​​​ម្រៅ ៥​​​ម៉ែត្រ នៅ​​​​​ក្រុង Alexandria ប្រទេស​​​​​អេ​​​ហ្សី​​​ប ដែល​​​​​ជា​​​​​ក្រុង​​​​​ចំណាស់​​​​​មួយ​​​​​កសាង​​​​​ឡើង​​​​​ដោយ​​​​​អធិរាជ Alexander the Great តាំង​​​​​ពី​​​​​មុន​​​​​គ្រិស្ត​​​សករាជ​​​។ បើ​​​​​តាម​​​​​សារ​​​ព័ត៌មាន Daily Mail របស់​​​​​ចក្រ​​​ភ​ព​​​​​អង់គ្លេស បាន​​​​​ឲ្យ​​​​​ដឹង​​​​​ថា មឈូស​​​​​បុរាណ​​​​​នេះ មាន​​​​​ទ​​​ម្ងន់​​​​​ដល់​​​​​ទៅ ២៧០០០​​​គីឡូក្រាម (២៧​​តោន​​) ស្មើ​​​​​នឹង​​​​​ទ​​​ម្ងន់​​​​​រ​​​ថយ​​​ន្ត Lexus LX 570 ចំនួន ១០​​​គ្រឿង​​​។​

​មឈូស​​​​​ដែល​​​​​ក្រុម​​​​​បុរាណ​​​​​វិទូ​​​​​អេ​​​ហ្សី​​​ប​​​​​ទើប​​​​​រក​​​​​ឃើញ​​​​​នេះ មាន​​​​​ប្រវែង​​​​​បណ្ដោយ ៣​​​ម៉ែត្រ និង​​​​​កម្ពស់ ១,៩៥​​ម៉ែត្រ​​​។ វា​​​​​បាន​​​​​កប់​​​​​ក្រោម​​​​​ផ្នូរ​​​​​មួយ​​​​​កន្លែង​​​​​នៃ​​​​​ទី​​​​​ក្រុង Alexandria ដែល​​​​​ជា​​​​​ទី​​​​​ក្រុង​​​​​បុរាណ​​​​​មួយ ពោរពេញ​​​​​ដោយ​​​​​សង្គ្រាម​​​​​យ៉ាង​​​​​ក្ដៅ​​​​​គគុក​​​។ នៅ​​​​​ក្នុង​​​​​ផ្នូរ​​​​​នោះ ក៏​​​​​មាន​​​​​បន្សល់​​​​​ទុក​​​​​នូ​​​វ​​​​​រូប​​​​​សំណាក​​​​​ក្បាល​​​​​មួយ ឆ្លាក់​​​​​ពី​​​​​ថ្ម​​​​​ស ស្រ​​​ដៀង​​​​​ទៅ​​​​​នឹង​​​​​អធិរាជ​​​​​ស​​​ម័​​​យ​​​​​បុរាណ ឬ​​​​​ជា​​​​​បុគ្គ​​​ល​​​​​ក្នុង​​​​​វណ្ណៈ​​​​​ខ្ពស់​​​​​នា​​​​​ស​​​ម័​​​យ​​​​​នោះ​​​។​

​ដំបូង​​​​​ឡើយ ក្រុម​​​​​បុរាណ​​​​​វិទូ​​​​​អេ​​​ហ្សី​​​ប បាន​​​​​សន្និដ្ឋាន​​​​​ថា មឈូស​​​​​បុរាណ​​​​​ដែល​​​​​រក​​​​​ឃើញ អាច​​​​​ដាក់​​​​​សព​​​​​របស់​​​​​គ្រួសារ​​​​​រាជ​​​វ​​​ង្ស ឬ​​​​​អធិរាជ​​​​​ណា​​​​​មួយ ព្រោះ​​​​​តាម​​​​​ទី​​​​​តាំង​​​​​ដែល​​​​​កប់​​​​​នោះ ជា​​​​​តំបន់​​​​​អធិរាជ និង​​​​​សែ​​​​​ស្រ​​​ឡា​ប​​​​​រាជ​​​វ​​​ង្ស​​​​​រស់​​​​​នៅ​​​។ ក្រោយ​​​​​រក​​​​​ឃើញ​​​​​ភ្លាមៗ ក្រុម​​​​​អ្នក​​​​​ស្រាវជ្រាវ មិន​​​​​អាច​​​​​បើក​​​​​មឈូស​​​​​ភ្លាមៗ​​​​​នោះ​​​​​ទេ ព្រោះ​​​​​រង់ចាំ​​​​​ការ​​​​​ស្រាវជ្រាវ​​​​​ល​​​ម្អិ​​​ត មុន​​​​​ឈាន​​​​​ទៅ​​​​​ដល់​​​​​ការ​​​​​​បើក​​​​​គ្រប​​​​​មឈូស ដើម្បី​​​​​បក​​​​​ស្រាយ​​​​​ចម្ងល់​​​​​ដ៏​​​​​អា​ថ៌​​​កំបាំង​​​។​

ទោះ​​​​​បែប​​​​​នេះ​​​​​ក្ដី ក្រោយ​​​​​ពេល​​​​​ក្រុម​​​​​អ្នក​​​​​ស្រាវជ្រាវ​​​​​បើក​​​​​មឈូស ស្រាប់​​​​​តែ​​​​​​ឃើញ​​​​​សព​​​​​ដល់​​​​​ទៅ​​៣ ដែល​​​​​ជា​​​​​រឿង​​​​​នឹក​​​​​ស្មាន​​​​​មិន​​​​​ដល់ និង​​​​​ខុស​​​​​ការ​​​​​សន្និដ្ឋាន​​​​​ទាំង​​​​​ស្រុង​​​។ ​​​អ្វី​​​​​ដែល​​​​​ប្រទះ​​​​​ឃើញ​​​​​នោះ​​​​​គឺ​​​​​​លលាដ៍ក្បាល​​​​​មនុស្ស​​​​​ដល់​​​​​ទៅ ៣ ​​​ជាមួយ​​​​​គ្រោង​​​​​ឆ្អឹង​​​​​មនុស្ស​​​​​នៅ​​​​​លាយ​​​​​ឡំ​​​​​គ្នា​​​។ គ្រោង​​​​​ឆ្អឹង​​​​​ទាំង​​​​​នោះ​​​​​មិន​​​​​បាន​​​​​ស្ងួត​​​​​គ្រាម​​​​​ដូច​​​​​ការ​​​​​រំពឹង​​​​​ទុក​​​​​ឡើយ ​​​វា​​​​​ស្ថិត​​​​​ក្នុង​​​​​ទឹក​​​​​ពណ៌​​​​​ខ្មៅ​​​​​​​ប្រផេះ​​​​​ដ៏​​​​​ស្អុយ​​​​​ថែម​​​​​ទៀត ដែល​​​​​ពិបាក​​​​​ក្នុង​​​​​ការ​​​​​ស្រាវជ្រាវ​​​។​​​

​បើ​​​​​តាម​​​​​អ្នក​​​​​ជំនាញ​​​​​ផ្នែក​​​​​មាំ​​​ម៉ី​​​​​នៅ​​​​​ក្រសួង​​​​​បុរាណ​​​​​វិទ្យា​​​​​អេ​​​ហ្ស៊ី​​​ប​​​​​លោក Shaban Abd Monem ​​​បាន​​​​​អះអាង​​​​​ថា «​​​ការ​​​​​ត្រួត​​​​​ពិ​​​និត្យ​​​​​បឋម​​​​​បង្ហាញ​​​​​ថា ​​​គ្រោង​​​​​ឆ្អឹង​​​​​ទាំង​​​​​នោះ​​​​​ជា​​​​​របស់​​​​​​ម​​​ន្ត្រី​​​​​កង​​​ទ័ព​​​​​ទាំង​​​ ៣​​​នាក់​​​ ​​​លលាដ៍​​​​​ក្បាល​​​​​មួយ​​​​​​រក​​​​​ឃើញ​​​​​មាន​​​​​ស្នាម​​​​​របួស​​​​​ដោយ​​​​​សារ​​​​​​​ព្រួញ​​​​​មួយ​​​​​គ្រាប់​​​។ ​​​ពេល​​​​​នេះ​​​​​ទាំង​​​​​គ្រោង​​​​​ឆ្អឹង និង​​​​​មឈូស​​​​​បុរាណ​​​​​ត្រូវ​​​​​បាន​​​​​ដឹក​​​​​ទៅ​​​​​កាន់​​​​​សា​​​រម​​​ន្ទី​រ​​​​​ក្រុង​​​​​ហើយ ដើម្បី​​​​​សិក្សា​​​​​រកមើល​​​​​មូលហេតុ​​​នៃ​​​​​​ការ​​​​​ស្លាប់​​​​​អ្នក​​​​​ទាំង​​​៣ ​​​ឲ្យ​​​​​កាន់​​​​​តែ​​​​​ច្បាស់​​​​​ក្នុង​​​​​តំបន់​​​​​ប្រវត្តិសាស្ត្រ​​​​​នេះ​​​។​

​​​​​បើ​​​​​តាម​​​​​ម​​​ន្ត្រី​​​​​ក្រសួង​​​​​គ្រប់​​​គ្រង​​​​​វត្ថុ​​​​​បុរាណ​​​​​របស់​​​​​ប្រទេស​​​​​អេ​​​​​ហ្សី​​​​​ប​​​​​បានបញ្ជាក់​​​​​ថា តាម​​​​​សណ្ឋាន​​​​​នៃ​​​​​មឈូស អាច​​​​​បញ្ជាក់បាន​​​​​ថា យ៉ាងហោចណាស់​​​​​ក៏​​​​​កប់​​​​​ក្រោម​​​​​ដី​​​​​ជាង ២​​​ពាន់​​​​​ឆ្នាំ​​​​​មក​​​​​ហើយ​​​​​ដែរ​​​​​។ នេះ​​​​​បើ​​​​​ពិ​​​និត្យ​​​​​ទៅលើ​​​​​ផ្នូរ និង​​​​​ទ​ម្រ​​​ង់​​​​​ជាក់ស្ដែង​​​​​នៃ​​​​​មឈូស​​​​​។ ក្រុម​​​​​អ្នកស្រាវជ្រាវ​​​​​ដដែល​​​​​ថា មឈូស​​​​​អាច​​​​​ជា​​​​​របស់​​​​​អ​ភិ​​​ជន ឬ​​​​​ចៅ​​​​​អធិរាជ ដែល​​​​​រស់​​​​​នៅ​​​​​អំឡុង​​​​​ឆ្នាំ ៣២៣ រហូតដល់​​​​​ឆ្នាំ ៣០​​​មុន​​​​​គ្រិស្ត​​​សករាជ​​​​​។ ស​​​ម័​​​យ​​​​​នោះ គឺជា​​​​​ពេល​​​​​ដែល​​​​​ចក្រ​​​ភ​ព​​​​​រ៉ូម មាន​​​​​រឹបអូស​​​​​យក​​​​​ប្រទេស​​​​​អេ​​​​​ហ្សី​​​​​ប​​​ទាំង​​​​​មូល​​​​​។​

​គួរ​​​​​បញ្ជាក់​​​​​ថា សព​​​​​ទាំង​​​៣ ត្រូវ​​​​​បាន​​​​​បញ្ជូន​​​​​ទៅ​​​​​កាន់​​​​​សា​​​រម​​​ន្ទី​រ​​​​​ក្រុង Alexandria ដើម្បី​​​​​ពិ​​​និត្យ​​​​​បន្ត ដើម្បី​​​​​ជា​​​​​ការ​​​​​ស្រាវជ្រាវ​​​​​ប្រវត្តិសាស្ត្រ​​​។ ចំណែក​​​​​មឈូស​​​​​ដ៏​​​​​ក្រាស់ នៅ​​​​​ក្នុង​​​​​ផ្នូរ​​​​​បុរាណ ត្រូវ​​​​​យក​​​​​ទៅ​​​​​ដាក់​​​​​ប​​​ណ្ដោះ​​​​​អាសន្ន​​​​​នៅ​​​​​សា​​​រម​​​ន្ទី​រ​​​​​ទាហាន​​​​​ក្នុង​​​​​ក្រុង​​​។ ផ្នូរ​​​​​នោះ ត្រូវ​​​​​បាន​​​​​ជីក​​​​​កកាយ នៅ​​​​​ច​​​ន្លោះ​​​​​អគារ​​​​​ជា​​​​​ច្រើន ដែល​​​​​ជា​​​​​តំបន់​​​​​មួយ សម្បូរ​​​​​ទៅ​​​​​ដោយ​​​​​រឿង​​​​​រ៉ាវ​​​​​ប្រវត្តិសាស្ត្រ​​​​​ចាក់​​​​​ស្រែះ និង​​​​​មាន​​​​​អា​ថ៌​​​កំបាំង​​​​​ជា​​​​​ច្រើន​​​​​រាប់​​​​​មិន​​​​​អស់​​៕ ​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!