សេដ្ឋីមានលុយរាប់លាន ដេកដណ្ដប់ភួយមុខរូបសំណាកខ្លួនយ៉ាងកម្សត់ ព្រោះចង់បង្ហាញរឿងមួយ​

​កំពូល​​​តារា​​​សម្ដែង និង​​​ជា​​​អតីត​​​អភិបាល​​​រដ្ឋ California បាន​​​បង្ហោះ​​​រូប​​​ភាព​​​មួយ​​​សន្លឹក ដោយ​​​សរសេរ​​​អម​​​ថា "How times have Changed” មាន​​​ន័យ​​​ថា "​តើ​​​ពេល​​​វេលា​​​ផ្លាស់​​​ប្ដូរ​​​យ៉ាង​​​ណា​" រូប​​​នោះ​​​ត្រូវ​​​បាន​​​ចែក​​​រំលែក​​​រាប់​​​សែន​​​ដង ហើយ​​​មាន​​​អ្នក​​​យក​​​ទៅ​​​បង្ហោះ​​​បន្ត​​​ និង​​​មាន​​​ចែក​​​រំលែក​​​លើសពី ៨០ម៉ឺន​ដង​ទៅ​ហើយ។ ការ​​​បង្ហោះ​​​ក្នុង​​​ស្ថានភាព​​​ដេក​​​តាម​​​ផ្លូវ របស់​​​សេដ្ឋី​​​ដែល​​​មាន​​​ទ្រ​ព្យ​​​សម្បត្តិ​​​រាប់​​​រ​យ​​​លាន​​​ដុល្លារ​​​រូប​​​នេះ ត្រូវ​​​បាន​​​មហា​ជន​​​ទូទៅ​​​មាន​​​ការ​​​ចាប់​​​អារ​ម្មណ​​​យ៉ាង​​​ខ្លាំង​។ ​​

​មូលហេតុ​​​ដែល Arnold Schwarzenegger បង្ហោះ​​​បែប​​​នេះ ព្រោះ​​​តែ​​​ចង់​​​បង្ហាញ​​​គ្រប់​​​គ្នា​​​ថា នៅ​​​លើ​​​លោក​​​នេះ​​​គ្មាន​​​អ្វី​​​ស្ថិតស្ថេរ ឬ​​​ទៀង​​​ទាត់​​​ឡើយ​។ នៅ​​​ពេល​​​ដែល​​​លោក មាន​​​​តំណែង​​​ជា​​​អភិបាល​​​រដ្ឋ California ​​លោក​​​បាន​​​ចូល​​​រួម​​​ពិធី​​​សម្ពោធ​​​សណ្ឋាគារ​​​មួយ ដែល​​​មាន​​​ទាំង​​​រូប​​​សំណាក​​​លោក​​​នៅ​​​មុខ​​​នោះ​​​ផង​។ សណ្ឋាគារ​​​នោះ បាន​​​ដាក់​​​រូប​​​របស់​​​លោក ព្រោះ​​​តែ​​​ការ​​​គោរ​ព​​​លោក​​​ជា​​​អ្នក​​​មាន​​​អំណាច​​​ម្នាក់​។​

​អ្នក​​​នៅ​​​​សណ្ឋាគារ​​​នោះ​​​ថែម​​​ទាំង​​​ប្រាប់​​​លោក Arnold Schwarzenegger ថា លោក​​​ចង់​​​ទៅ​​​ស្នាក់​​​នៅ​​​សណ្ឋាគារ​​​នោះ​​​ពេល​​​ណា​​​ក៏​​​បាន ហើយ​​​ពួក​​​គេ​​​នៅ​​​រៀប​​​ចំ​​​បន្ទ​ប់​​​ពិសេស​​​សម្រាប់​​​លោក ដោយ​​​មិន​​​គិត​​​ថ្លៃ​​​ឡើយ​។ នៅ​​​ពេល​​​ដែល​​​កំពូល​​​តារា​​​សម្ដែង​​​រូប​​​នេះ ចប់​​​តំណែង​​​ជា​​​អភិបាល​​​រដ្ឋ ហើយ​​​ចង់​​​ទៅ​​​ស្នាក់​​​នៅ​​​សណ្ឋាគារ​​​នេះ ស្រាប់​​​តែ​​​ខាង​​​សណ្ឋាគារ​​​បដិសេធ និង​​​ទាម​​​ទា​​​យក​​​ថ្លៃ​​​បន្ទ​ប់​​​ខ្ពស់ ព្រោះ​​​តែ​​​មាន​​​អ្នក​​​កក់​​​បន្ទ​ប់​​​ច្រើន​។​

​ពេល​​​នោះ លោក​​​ក៏​​​សម្រេច​​​ចិត្ត​​​យក​​​ភួយ​​​មួយ មក​​​គេង​​​នៅ​​​មុខ​​​រូប​​​សំណាក​​​ខ្លួន​​​ឯង នៅ​​​ចំ​​​ពី​​​មុខ​​​សណ្ឋាគារ និង​​​ថត​​​បង្ហោះ ដើម្បី​​​ពន្យល់​​​គ្រប់​​​គ្នា មនុស្ស​​​ភាគ​​​ច្រើន គោរ​ព​​​អំណាច បុណ្យ​ស័ក្ដិ មិន​​​មែន​​​គោរ​ព​​​មនុស្ស​​​ឡើយ​។ លោក Arnold Schwarzenegger បាន​​​ពន្យល់​​​ថា "​ពេល​​​ខ្ញុំ​​​កំពុង​​​កាន់​​​តំណែង​​​សំខាន់ ពួក​​​គេ​​​តែង​​​តែ​​​សរសើរ​​​ខ្ញុំ បញ្ជោរ​​​ខ្ញុំ ប៉ុន្តែ​​​ពេល​​​ខ្ញុំ​​​អស់​​​តំណែង ពួក​​​គេ​​​បែរ​​​ជា​​​ភ្លេច​​​ខ្ញុំ ហើយ​​​មិន​​​គោរ​ព​​​តាម​​​ពាក្យ​​​សន្យា​"​។​

​កំពូល​​​តារា​​​សម្ដែង​​​រូប​​​សង្ហា បាន​​​និយាយ​​​ទៀត​​​ថា កុំ​​​ជឿ​​​លើ​​​តំណែង​​​ដែល​​​អ្នក​​​កំពុង​​​កាន់​​​កាប់ ឬ​​​លុយ​​​កាក់​​​ដែល​​​អ្នក​​​កំពុង​​​មាន ឬ​​​អំណាច​​​ដែល​​​អ្នក​​​អាច​​​បញ្ជា​​​គេ​​​បាន​​​នា​​​ពេល​​​បច្ចុប្បន្ន ព្រោះ​​​វា​​​មិន​​​ស្ថិតស្ថេរ​​​រហូត​​​នោះ​​​ទេ​។ នៅ​​​ពេល​​​ដែល​​​អ្នក​​​កំពុង​​​អស្ចារ្យ និង​​​ជា​​​មនុស្ស​​​សំខាន់ គ្រប់​​​គ្នា​​​គឺ​​​ជា​​​មិត្ត​​​របស់​​​អ្នក ប៉ុន្តែ​​​នៅ​​​ពេល​​​ណា​​​មួយ ដែល​​​អ្នក​​​លែង​​​មាន​​​ប្រយោជន៍​​​សម្រាប់​​​គេ គេ​​​មិន​​​រ​វល់​​​នឹង​​​អ្នក​​​ទៀត​​​ឡើយ​។

ត្រូវ​​​ចង​​​ចាំ​​​ថា អ្នក​​​មិន​​​មែន​​​ជា​​​មនុស្ស​​​សំខាន់​​​សម្រាប់​​​គ្រប់​​​គ្នា ដូច​​​ពេល​​​ដែល​​​អ្នក​​​ឥទ្ធិ​ពល​​​ឡើយ ហើយ​​​ក៏​​​គ្មាន​​​អ្វី​​​ដែល​​​អាច​​​ឱ្យ​​​អ្នក​​​អស្ចារ្យ​​​រហូត​​​ដែរ​។​មនុស្ស​​​ស​ម័​យ​​​បច្ចុប្បន្ន រាប់​​​អាន​​​អំណាច លុយ​​​កាក់ ជាង​​​មិត្តភាព ពិត​​​ប្រាកដ​។ មិន​​​ថា​​​អ្នក​​​ជា​​​មនុស្ស​​​គួរ​​​ឱ្យ​​​គោរ​ព​​​ប៉ុណ្ណា ជា​​​មនុស្ស​​​ល្អ​​​ប៉ុណ្ណា ប៉ុន្តែ​​​បើ​​​គ្មាន​​​ទ្រ​ព្យ​​​សម្បត្តិ គ្មាន​​​កិ​ត្តិ​យស ឬ​​​មិន​​​បាន​​​ផ្ដល់​​​ប្រយោជន៍​​​ដល់​​​គេ នោះ​​​គេ​​​មិន​​​ចាត់​​​ទុក​​​ជា​​​មនុស្ស​​​សំខាន់​​​ឡើយ​។ កុំ​​​មាន​​​អំនួត​​​ខ្លាំង​​​ពេក នៅ​​​ពេល​​​អ្នក​​​មាន​​​អំណាច កុំ​​​ក្អេង​​​ក្អាង​​​ពេក​​​នៅ​​​ពេល​​​អ្នក​​​មាន​​​លុយ ប៉ុន្តែ​​​ព្យាយាម​​​ធ្វើ​​​អំពើ​​​ល្អ​​​ឱ្យ​​​បាន​​​ច្រើន ទើប​​​គេ​​​ចង​​​ចាំ​​​មិន​​​ភ្លេច សង​​​មក​​​វិញ​​​នៅ​​​ការ​​​អាណិត​​​ដ៏​​​ពិត​​​ប្រាកដ​។​

​នៅ​​​ក្នុង​​​ហ្វូង​​​អ្នក​​​ផឹក អ្នក​​​មាន​​​អំណាច និយាយ​​​ច្រើន​​​ជាង​​​គេ អ្នក​​​មាន​​​លុយ​​​និយាយ​​​លឺ​​​ជាង​​​គេ ចំណែក​​​អ្នក​​​ដែល​​​គ្មាន​​​អ្វី​​​សោះ បាន​​​ត្រឹម​​​ទ្រាំ​​​លេប គ្មាន​​​ឱកាស​​​និយាយ​​​នឹង​​​គេ​​​ឡើយ​។ នេះ​​​ក៏​​​ព្រោះ​​​តែ​​​មនុស្ស មាន​​​អំនួត​​​រៀង​​​ខ្លួន​។ ប៉ុន្តែ​​​នៅ​​​ថ្ងៃ​​​ក្រោយ ដែល​​​អ្នក​​​គ្មាន​​​អ្វី​​​សោះ ប្រែ​​​ជា​​​មាន​​​គ្រប់​​​យ៉ាង​​​វិញ សម្ដី​​​នៅ​​​ប្រែ​​​ទៅ​​​តាម​​​នោះ​​​ដែរ​។ ដូច​​​នេះ​​​គ្មាន​​​អ្វី​​​ទៀត​​​ទាត់​​​ទេ សម្រាប់​​​ជីវិត​​​មនុស្ស​​​ម្នាក់ៗ​។​

​ចង់​​​ឱ្យ​​​ជីវិត​​​បាន​​​ប្រពៃ ព្យាយាម​​​រស់នៅ​​​ជា​​​ខ្លួន​​​អ្នក រាប់​​​អាន​​​មិត្ត​​​ពិត​​​ប្រាកដ ដែល​​​មិន​​​មែន​​​បាន​​​មក​​​ពី​​​អ្នក​​​ផ្ដល់​​​ប្រយោជន៍ មិន​​​មែន​​​បាន​​​មក​​​ពេល​​​អ្នក​​​មាន​​​អំណាច មិន​​​មែន​​​បាន​​​មក​​​ពេល​​​អ្នក​​​ប៉ាវ​​​គេ​​​ផឹក​។ ត្រូវ​​​ចង​​​ចាំ មិត្ត​ភ័ក្ដិ​​​ដែល​​​ធ្លាប់​​​រ៉ៃ​​​លុយ​​​គ្នា​​​ផឹក មិត្ត​​​ភក្តិ​​​ដែល​​​គិត​​​អ្នក​​​ពេល​​​ក្រ មិត្ត​ភ័ក្ដិ​​​ដែល​​​និយាយ​​​រក​​​អ្នក​​​ពេល​​​គ្មាន​​​ន​រណា​​​ចូល​​​ចិត្ត​​​អ្នក​។ នោះ​​​ហើយ​​​ជា​​​មិត្តភាព​​​ពិត​​​ប្រាកដ ជា​​​មនុស្ស​​​ដែល​​​គោរ​ព​​​អ្នក​​​ពិត​​​ប្រាកដ​។​

​​​នៅ​​​ពេល​​​ដែល​​​អ្នក​​​ឆ្លង​​​កាត់​​​គ្រប់​​​យ៉ាង នឹង​​​ដឹង​​​ថា តាម​​​ពិត​​​លុយ និង​​​តំណែង គ្រាន់​​​តែ​​​របស់​​​ក្រៅ​​​ខ្លួន អាច​​​ជួយ​​​អ្នក​​​សប្បាយ មាន​​​អំនួត​​​នៅ​​​ពេល​​​ខ្លី តែ​​​មិន​​​អាច​​​ជួយ​​​ឱ្យ​​​មាន​​​សេចក្ដី​​​សុខ​​​ផ្លូវ​​​ចិត្ត​​​ឡើយ​។ អ្វី​​​ដែល​​​ធ្វើ​​​ឱ្យ​​​អ្នក​​​សប្បាយ​​​ពិត​​​ប្រាកដ​​​នោះ គឺ​​​អំពើ​​​ល្អ និង​​​សេចក្ដី​​​ស្ងប់​​​សុខ កើត​​​មក​​​ពី​​​ការ​​​មិន​​​ច្រណែន មិន​​​ឈ្នានីស មិន​​​ចង់​​​មាន​​​បាន​​​ជ្រុល និង​​​មិន​​​ប្រៀប​​​ធៀប​​​ជាមួយ​​​អ្នក​​​ដទៃ នាំ​​​មក​​​នូ​វ​​​សេចក្ដី​​​ក្ដៅ​​​ក្រហាយ​។​

​គួរ​​​បញ្ជាក់​​​ថា លោក Arnold Schwarzenegger មាន​​​វ័យ ៧១​​ឆ្នាំ​​​ហើយ​។ លោក​​​ជា​​​តារា​​​សម្ដែង​​​រូប​​​សង្ហា សាច់​​​ដុំ​​​ធំៗ ដែល​​​ធ្លាប់​​​ឆ្លង​​​កាត់​​​វិស័យ​​​ភាព​​​យ​ន្ត​​​ជា​​​ច្រើន​​​រឿង​។ ភាព​​​ល្បី​​​ល្បាញ បាន​​​ធ្វើ​​​ឱ្យ​​​លោក​​​ជាប់​​​ឈ្មោះ​​​ជា​​​អភិបាល​​​រដ្ឋ California ពី​​​ឆ្នាំ​២០០៣ ដល់​​​ឆ្នាំ​​២០១១​។ តាម​​​រយៈ​​​ការ​​​សម្ដែង​​​ភាព​​​យ​ន្ត លោក​​​រក​​​ចំណូល​​​បាន​​​រាប់​​​រ​យ​​​លាន​​​ដុល្លារ ហើយ​​​នៅ​​​ឆ្នាំ​​២០១៨ នេះ លោក Arnold ក៏​​​ចូល​​​រួម​​​សម្ដែង​​​ភាព​​​យ​ន្ត "Terminator” វ​គ្គ​​​ថ្មី​​​ផង​​​ដែរ​។ ចំពោះ​​​ការ​​​បង្ហោះ​​​រូប​​​ខាង​​​លើ មិន​​​មែន​​​មាន​​​ន័យ​​​ថា​​​រូប​​​លោក​​​ក្រ គ្មាន​​​លុយ​​​ដេក​​​សណ្ឋាគារ​​​នោះ​​​ទេ គឺ​​​គ្រាន់​​​តែ​​​ជា​​​មេ​រៀន​​​សម្រាប់​​​គ្រប់​​​គ្នា កុំ​​​ឱ្យ​​​ភ្លេច​​​ខ្លួន​​​ប៉ុណ្ណោះ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!