កូនបង្កើត សម្លាប់ម្ដាយ រួចកប់ក្រោយផ្ទះ ៣ថ្ងៃក្រោយទៅមើលភ្ញាក់ផ្អើលរឿងមួយ

បុរស​​​​​​មាន​​​​​ចិត្ត​​​​​ឃោរឃៅ​​​​​ម្នាក់ តែង​​​​​ឈ្លោះ​​​​​ជាមួយ​​​​​អ្នក​​​​​ជិត​​​​​ខាង និង​​​​​បង​​​​​ប្អូន ហើយ​​​​​សម្លាប់​​​​​អ្នក​​​​​ទាំង​​​​​នោះ​​​​​បន្ត​​​​​បន្ទាប់ រួច​​​​​យក​​​​​ទៅ​​​​​កប់​​​​​ក្រោយ​​​​​ផ្ទះ​​​។ ថ្ងៃ​​​​​មួយ គេ​​​​​បាន​​​​​សម្លាប់​​​​​ប្អូន​​​​​ស្រី រួច​​​​​យក​​​​​ទៅ​​​​​កប់​​​​​នៅ​​​​​ក្រោយ​​​​​ផ្ទះ​​​។ នៅ​​​​​ថ្ងៃ​​​​​បន្ទាប់ ទៅ​​​​​មើល ក៏​​​​​បាត់​​​​​សាកសព​​​។ ២​​​ឆ្នាំ​​​​​បន្ទាប់ គេ​​​​​បាន​​​​​ឈ្លោះ​​​​​ជាមួយ​​​​​អ្នក​​​​​ជិត​​​​​ខាង ក៏​​​​​បាន​​​​​សម្លាប់​​​​​អ្នក​​​​​ជិត​​​​​ខាង​​​​​នោះ រួច​​​​​យក​​​​​ទៅ​​​​​កប់​​​​​ក្រោយ​​​​​ផ្ទះ​​​។ ថ្ងៃ​​​​​បន្ទាប់ ទៅ​​​​​មើល ក៏​​​​​បាត់​​​​​សាកសព​​​​​ទៀត​​​។ ៥​​​ឆ្នាំ​​​​​ក្រោយ គេ​​​​​បាន​​​​​ឈ្លោះ​​​​​ជាមួយ​​​​​​មិត្ត​​​ភ័ក្ដិ ក៏​​​​​បាន​​​​​សម្លាប់​​​​​មិត្ត​​​​​ភក្តិ រួច​​​​​យក​​​​​ទៅ​​​​​កប់​​​​​ក្រោយ​​​​​ផ្ទះ​​​។ ថ្ងៃ​​​​​បន្ទាប់ ទៅ​​​​​មើល ក៏​​​​​បាត់​​​​​សាកសព​​​​​ទៀត​​​។​​

១០​​​ឆ្នាំ​​​​​ក្រោយ បុរស​​​​​ដ៏​​​​​សាហាវ​​​​​ម្នាក់​​​​​នេះ ចាប់​​​​​ផ្ដើម​​​​​ធុញ​​​​​ទ្រា​​​ន់​​​​​នឹង​​​​​ម្ដាយ ដែល​​​​​រស់នៅ​​​​​គ្រាន់​​​​​ជា​​​​​បន្ទុក​​​​​សម្រាប់​​​​​ខ្លួន ក៏​​​​​សម្លាប់​​​​​ទាំង​​​​​ម្ដាយ​​​​​ទៀត ដោយ​​​​​យក​​​​​ទៅ​​​​​កប់​​​​​ក្រោយ​​​​​ផ្ទះ​​​​​ដូច​​​​​មុន​​​។ ថ្ងៃ​​​​​បន្ទាប់ គេ​​​​​បាន​​​​​ទៅ​​​​​មើល សព​​​​​ម្ដាយ​​​​​នៅ​​​​​ដដែល មិន​​​​​បាត់​​​​​ដូច​​​​​អ្នក​​​​​មុន​​​​​ទេ​​​។ ថ្ងៃ​​​​​ទី​​២ ទី​​៣ ទី​​៤ ត្រលប់​​​​​ទៅ​​​​​មើល​​​​​ទៀត សព​​​​​ម្ដាយ​​​​​នៅ​​​​​តែ​​​​​ដដែល មិន​​​​​បាត់​​​​​ទៅ​​​​​ណា​​​។ រហូត​​​​​ដល់​​​​​មួយ​​​​​សប្ដាហ៍ កន្លះ​​​​​ខែ ទៅ​​​​​មើល​​​​​ទៀត សព​​​​​ម្ដាយ​​​​​ក៏​​​​​មិន​​​​​បាត់​​​។​​​

​​​តើ​​​​​អ្នក​​​​​ឆ្ងល់​​​​​ទេ​​​​​ថា ហេតុ​​​​​អ្វី​​​​​សព​​​​​មុន​​​​​ៗ​​​​​បែរ​​​​​ជា​​​​​បាត់​​​​​អស់ ឯ​​​​​សព​​​​​ម្ដាយ​​​​​បែរ​​​​​ជា​​​​​មិន​​​​​បាត់​​​។ ពេល​​​​​ខ្លះ ទ​​​ង្វើ​​​​​ដែល​​​​​ម្ដាយ​​​​​ធ្វើ​​​​​ចំពោះ​​​​​អ្នក គឺ​​​​​អ្នក​​​​​មិន​​​​​បាន​​​​​ដឹង​​​​​ឡើយ ហើយ​​​​​ក៏​​​​​មិន​​​​​សូវ​​​​​ឲ្យ​​​​​តម្លៃ តែ​​​​​គាត់​​​​​នៅ​​​​​តែ​​​​​ក្បែរ​​​​​អ្នក តាម​​​​​ជួយ​​​​​អ្នក​​​​​រហូត​​​។ ម្ដាយ​​​​​ខ្លាច​​​​​បែក​​​​​ការណ៍ គេ​​​​​ដឹង​​​​​រឿង ទើប​​​​​ប្រឹង​​​​​ជីក​​​​​យក​​​​​សព ទៅ​​​​​បោះ​​​​​ចោល​​​​​ឆ្ងាយ​​​។ សព​​​​​ទី​​១ ក៏​​​​​ធ្វើ​​​​​បែប​​​​​នេះ សព​​​​​ទី​​២ ក៏​​​​​ធ្វើ​​​​​បែប​​​​​នេះ សព​​​​​ទី​​៣ ក៏​​​​​ធ្វើ​​​​​បែប​​​​​នេះ​​... ទោះ​​​​​កូន​​​​​ខុស​​​​​ប៉ុណ្ណា ក៏​​​​​ម្ដាយ​​​​​លាក់​​​​​ការណ៍ ការពារ​​​​​កូន​​​។​​

ធ្លាប់​​​​​ដឹង​​​​​ទេ​​​​​ថា មនុស្ស​​​​​ដែល​​​​​អ្នក​​​​​ធ្វើ​​​​​បាប តែង​​​​​ចាក​​​​​ចេញ​​​​​ពី​​​​​អ្នក​​​​​គ្រប់​​​​​ពេល តែង​​​​​ឃ្លាត​​​​​ឆ្ងាយ​​​​​គ្រប់​​​​​វេលា ប៉ុន្តែ​​​​​ម្ដាយ​​​​​នៅ​​​​​ក្បែរ​​​​​កូន តាម​​​​​ជួយ​​​​​កូន​​​​​រហូត ទោះ​​​​​កូន​​​​​ធ្វើ​​​​​បាប​​​​​យ៉ាង​​​​​ណា ក៏​​​​​ម្ដាយ​​​​​នៅ​​​​​តែ​​​​​គិត​​​​​ពី​​​​​កូន​​​​​ដដែល ហើយ​​​​​ម្ដាយ​​​​​តែង​​​​​អ​​​ភ័យ​​​​​ទោស​​​​​ឲ្យ​​​​​កូន​​​​​ជា​​​​​និច្ច​​​។ បើ​​​​​កូន​​​​​រីក​​​​​ចម្រើន ម្ដាយ​​​​​សប្បាយ​​​​​ចិត្ត​​​​​នៅ​​​​​ចាំ​​​​​មើល​​​​​កូន តែ​​​​​បើ​​​​​កូន​​​​​ប​រា​​​ជ័យ​​​​​ដើរ​​​​​មិន​​​​​រួច ម្ដាយ​​​​​នឹង​​​​​ចាប់​​​​​ដៃ​​​​​កូន​​​​​ឲ្យ​​​​​ក្រោក​​​​​ឡើង រួច​​​​​ជួយ​​​​​គ្រា ជួយ​​​​​រុញ​​​​​ច្រាន​​​​​កូន​​​​​ឲ្យ​​​​​បាន​​​​​ដើរ​​​​​ទៅ​​​​​មុខ​​​​​បន្ត​​​​​ទៀត​​​។​​​

​​​ប្រសិន​​​​​ថ្ងៃ​​​​​ណា​​​​​មួយ អ្នក​​​​​មាន​​​​​អារម្មណ៍​​​​​ថា​​​​​ឯកា ព្រោះ​​​​​មនុស្ស​​​​​ជុំវិញ​​​​​ខ្លួន​​​​​ចាក​​​​​ចោល​​​​​អស់ គ្រាន់​​​​​តែ​​​​​ត្រលប់​​​​​បែរ​​​​​មក​​​​​ក្រោយ អ្នក​​​​​នឹង​​​​​ឃើញ​​​​​ម្ដាយ​​​​​នៅ​​​​​ញញឹម​​​​​ឈ​​​រ​​​​​ត្រង់​​​​​កន្លែង​​​​​ដើម រង់​​​​​ចាំ​​​​​អ្នក​​​​​ត្រលប់​​​​​ទៅ​​​​​រក​​​​​គាត់​​​​​វិញ ព្រោះ​​​​​គាត់​​​​​ឯកា​​​​​ជាង​​​​​អ្នក​​​​​ទៅ​​​​​ទៀត​​​។ ធ្លាប់​​​​​ស្រមៃ​​​​​ទេ ពី​​​​​មុន​​​​​ន​​​រណា​​​​​កំដរ​​​​​អ្នក​​? ន​​​រណា​​​​​ច្រៀង​​​​​បំពេ​​​​​អ្នក​​? ន​​​រណា​​​​​ធ្វើ​​​​​ម្ហូប​​​​​ឆ្ងាញ់ៗ​​​​​ឲ្យ​​​​​អ្នក​​? ន​​​រណា​​​​​អង្គុយ​​​​​ស្ងាប​​​​​យោល​​​​​អង្រឹង​​​​​រហូត​​​​​ដល់​​​​​អ្នក​​​​​ដេក ទាំង​​​​​ងោក​​​​​ងុ​​​យ​​​​​ខ្លួន​​​​​ឯង​​?​​

នៅ​​​​​ពី​​​​​ក្មេង ពេល​​​​​អ្នក​​​​​កើត​​​​​ទុក្ខ អ្នក​​​​​យំ រួច​​​​​ក៏​​​​​រត់​​​​​ទៅ​​​​​រក​​​​​ម្ដាយ​​... ឯ​​​​​ម្ដាយ​​​​​ក៏​​​​​ប្រើ​​​​​ដៃ​​​​​ទាំង​​​​​គូ ឱប​​​​​ក្រសោប​​​​​ដោយ​​​​​ភាព​​​​​កក់​​​​​ក្ដៅ រួច​​​​​លួង​​​​​លោម​​​​​ថា កូន​​​​​ឈ​​​ប់​​​​​យំ​​​​​ទៅ​​...​​។ ម្ដាយ​​​​​តែង​​​​​រង់​​​​​ចាំ​​​​​ដោះ​​​​​ស្រាយ​​​​​បញ្ហា​​​​​ឲ្យ​​​​​កូន​​​​​ជានិច្ច មិន​​​​​ដា​​​​​ក្នុង​​​​​កាលៈទេសៈ​​​​​ណា​​​​​ក៏​​​​​ដោយ​​​។ ទោះ​​​​​កូន​​​​​ធំ​​​​​ហើយ ក៏​​​​​ម្ដាយ​​​​​នៅ​​​​​តែ​​​​​ព្រួយ​​​​​ចិត្ត រង់​​​​​ចាំ​​​​​មើល​​​​​កូន​​​​​ទទួល​​​​​បាន​​​​​ជោគ​​​ជ័យ ទើប​​​​​អាច​​​​​ស្ងប់​​​​​ចិត្ត ហើយ​​​​​តែង​​​​​គិត​​​​​ដល់​​​​​កូន​​​​​គ្រប់​​​​​ពេល គ្រប់​​​​​វេលា មិន​​​​​ថា​​​​​យ​​​ប់ ឬ​​​​​ថ្ងៃ​​​​​ឡើយ​​​។​​​

សាក​​​​​គិត​​​​​ឡើង​​​​​វិញ តើ​​​​​អ្នក​​​​​ធ្លាប់​​​​​ប្រើ​​​​​ពាក្យ​​​​​ធ្ងន់​​​​​ៗ តប​​​​​ត​​​​​ទៅ​​​​​ម្ដាយ​​​​​ប៉ុន្មាន​​​​​ដង​​? ធ្លាប់​​​​​ខឹង​​​​​ម្ដាយ​​​​​ប៉ុន្មាន​​​​​ដង​​? ធ្លាប់​​​​​ធ្វើ​​​​​ឲ្យ​​​​​គាត់​​​​​អស់​​​​​សង្ឃឹម​​​​​ប៉ុន្មាន​​​​​ដង​​? ធ្លាប់​​​​​គិត​​​​​ថា​​​​​ចាក​​​​​ចេញ​​​​​ពី​​​​​ម្ដាយ​​​​​ប៉ុន្មាន​​​​​ដង​​? ចុះ​​​​​ឥឡូវ មាន​​​​​អារម្មណ៍​​​​​បែប​​​​​ណា​​? ស្ដាយ​​​​​ក្រោយ​​​​​ទេ ដែល​​​​​ធ្វើ​​​​​បែប​​​​​នេះ​​? អាណិត​​​​​ម្ដាយ​​​​​ទេ ដែល​​​​​នៅ​​​​​តែ​​​​​ស្រលាញ់​​​​​អ្នក ទោះ​​​​​អ្នក​​​​​ធ្វើ​​​​​បែប​​​​​នេះ​​​​​ដាក់​​? ឆ្ងល់​​​​​ទេ ហេតុ​​​​​អ្វី​​​​​ម្ដាយ​​​​​មិន​​​​​គុំកួន​​​​​ចំពោះ​​​​​ទ​​​ង្វើ​​​​​ទាំង​​​​​នោះ ហើយ​​​​​នៅ​​​​​តែ​​​​​ធ្វើ​​​​​ល្អ​​​​​ដាក់​​​​​អ្នក​​? ព្រោះ​​​​​តែ​​​​​លើ​​​​​លោក​​​​​នេះ គ្មាន​​​​​ក្ដី​​​​​ស្រលាញ់​​​​​ឯណា ដែល​​​​​បរិសុទ្ធ ជាង​​​​​ក្ដី​​​​​ស្រលាញ់​​​​​របស់​​​​​អ្នក​​​​​ម្ដាយ​​​​​នោះ​​​​​ឡើយ​​​។​​

​​​គ្រប់​​​​​គ្នា​​​​​សុទ្ធតែ​​​​​មាន​​​​​អារម្មណ៍​​​​​ឆេវឆាវ សុទ្ធតែ​​​​​មិន​​​​​អាច​​​​​ទ​​​ប់​​​​​កំហឹង​​​​​ចេញ​​​​​ពី​​​​​ក្នុង​​​​​ខ្លួន​​​​​បាន ប៉ុន្តែ​​​​​ត្រូវ​​​​​ចាំ​​​​​ថា ចាប់​​​​​ពី​​​​​ថ្ងៃ​​​​​នេះ​​​​​ទៅ បើ​​​​​ម្ដាយ​​​​​និយាយ​​​​​អ្វី​​​​​ធ្ងន់ៗ គឺ​​​​​សុទ្ធតែ​​​​​ជា​​​​​ពាក្យ​​​​​ទូន្មាន​​​​​ចង់​​​​​ឲ្យ​​​​​កូន​​​​​ល្អ​​​​​ទាំង​​​​​អស់ គ្មាន​​​​​បំណង​​​​​ស្អប់ គុំកួន​​​​​កូន​​​​​នោះ​​​​​ទេ​​​។ តើ​​​​​ប៉ុន្មាន​​​​​ថ្ងៃ​​​​​ហើយ ដែល​​​​​អ្នក​​​​​មិន​​​​​បាន​​​​​និយាយ​​​​​ជាមួយ​​​​​គាត់​​? ប៉ុន្មាន​​​​​ថ្ងៃ​​​​​ហើយ ដែល​​​​​មិន​​​​​បាន​​​​​តេ​​​​​ទៅ​​​​​គាត់​​? ទោះ​​​​​បី​​​​​អ្នក​​​​​រ​​​វ​ល់​​​​​យ៉ាង​​​​​ណា តែ​​​​​កុំ​​​​​ភ្លេច​​​​​មនុស្ស​​​​​ម្នាក់ ដែល​​​​​នៅ​​​​​ពី​​​​​ក្រោយ ជួយ​​​​​រុញ​​​​​ច្រាន​​​​​អ្នក​​​​​ឲ្យ​​​​​ជោគ​​​ជ័យ​​​​​មាន​​​​​ថ្ងៃ​​​​​នេះ​​​។​​​

កុំ​​​​​ខ្មាស​​​​​អៀន​​​​​មាត់ នឹង​​​​​ការ​​​​​និយាយ​​​​​ជាមួយ​​​​​ម្ដាយ ព្រោះ​​​​​គាត់​​​​​នៅ​​​​​ចាំ​​​​​អ្នក​​​​​គ្រប់​​​​​ពេល គាត់​​​​​សប្បាយ​​​​​ចិត្ត​​​​​ពេល​​​​​បាន​​​​​និយាយ​​​​​ជាមួយ ត្រឹម ៣​​នាទី ៥​​​នាទី ឬ​​​១០​​​នាទី​​​​​ក៏​​​​​បាន​​​។ ចាប់​​​​​ផ្ដើម​​​​​ធ្វើ​​​​​ល្អ​​​​​ដាក់​​​​​គាត់​​​​​ពី​​​​​ថ្ងៃ​​​​​នេះ កុំ​​​​​ឲ្យ​​​​​ពេល​​​​​វេលា​​​​​កន្លង​​​​​ហួស អស់​​​​​ឱកាស ទើប​​​​​ចាប់​​​​​ផ្ដើម​​​​​នឹង​​​​​ស្ដាយ ហើយ​​​​​ឱប​​​​​ផ្នូរ​​​​​យំ​​​​​សោក ទាំង​​​​​គាត់​​​​​មិន​​​​​អាច​​​​​វិល​​​​​ត្រលប់​​​​​បាន​​៕ (​​អត្ថបទ Angkor Fresh ហាម​​​​​លួច​​​​​ច​​​ម្ល​​​ង​​​​​ដោយ​​​​​គ្មាន​​​​​ការ​​​​​អនុញ្ញាត​​)​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!