ពាក្យ ៥ឃ្លា ពីអតីតប្រធានាធិបតីក្របំផុតលើលោក អានហើយស្បើយទុក្ខទោះកំពុងក្រ

បុរស​​​វ័យ ៨៤ឆ្នាំ José Mujica គឺ​​​ជា​​​អតីត​​​ប្រធានាធិបតី​​​របស់​​​ប្រទេស​​​អ៊ុយ​រុយ​ហ្គាយ ពី​​​ឆ្នាំ​​២០១០ ដល់​​​ឆ្នាំ​​២០១៥​។ ក្នុង​​​តំណែង​​​កំពូល​​​ដែល​​​គ្រប់​​​គ្នា​​​តែង​​​ស្រមៃ​​​ថា អាច​​​រស់នៅ​​​ក្នុង​​​ជីវិត​​​ខ្ព​ង់​ខ្ពស់​​​មាន​​​កិ​ត្តិ​យស​​​ដ៏​​​អស្ចារ្យ លោក Mujica បែរ​​​ជា​​​ជ្រើសរើស​​​​ជីវិត​​​សាម​ញ្ញ​​​បំផុត​​​មិន​​​ចង់​​​មាន​​​បាន រហូត​​​ប្រជា​ជន​​​គោរ​ព​​​ស្រលាញ់​​​យ៉ាង​​​ខ្លាំង និង​​​​ជាប់​​​ឈ្មោះ​​​ថា "​ប្រធានាធិបតី​​​ក្រ​​​បំផុត​"​។

​ប្រធានាធិបតី​​​រូប​​​នេះ បាន​​​បន្សល់​​​ទុក​​​ពាក្យ​​​សម្ដី​​​មួយ​​​ចំនួន ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​គ្នា​​​ស្បើយ​​​ទុក្ខ​​​កង្វល់ ទោះ​​​កំពុង​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្ថាន​​​ភាព​​​ក្រ​​​យ៉ាង​​​ណា​​​ក្ដី​៖

១. “Poor people are those who only work to try to keep an expensive lifestyle and always want more and more.” "​អ្នក​​​ក្រ​​​គឺ​​​ជា​​​អ្នក​​​ធ្វើការ​​​ដើម្បី​​​តែ​​​​រក្សា​​​ជីវិត​​​បែប​​​អ្នក​​​មាន ហើយ​​​ចង់​​​បាន​​​មិន​​​ចេះ​​​ចប់​។​" តាម​ពិត​ជីវិត​មនុស្ស​ម្នាក់ៗ កើត​មក​ដៃ​ទទេ ស្លាប់​ទៅ​វិញ​ក៏​ដៃ​ទទេ។ ហេតុអ្វី​ត្រូវ​ចង់​បាន​មិន​ចេះ​ចប់ រហូត​ដល់​រក​សេចក្ដី​សុខ​ដាក់​ខ្លួន​គ្មាន​នោះ? ចង់​បាន​មិន​ចេះ​ចប់ មិន​ចេះ​ហើយ នោះ​ហើយ​ជា​ទុក្ខ​ក្នុង​ចិត្ត​របស់​មនុស្ស។

គ្រប់​គ្នា យល់​ថា​មាន​លុយ គឺ​មាន​អ្វី​ៗ​ទាំង​អស់ មាន​ទាំង​កិត្តិយស និង​សុភមង្គល ប៉ុន្តែ​បើ​បែប​នោះ​មែន មិន​មែន​មហាសេដ្ឋី​លែង​លះ​គ្នា​នោះ​ឡើយ។ ក្ដី​សុខ​របស់​មនុស្ស គឺ​ការ​ធ្វើ​នូវ​អំពើ​ល្អ និង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន ប៉ុន្តែ​តែង​ធ្វើ​សកម្មភាព​ជាប់​ជានិច្ច ដោយ​មិន​បោះ​បង់​គោល​ដៅ​ឡើយ។ បើ​អ្នក​នៅ​រស់នៅ​ក្នុង​ការ​ប្រៀប​ធៀប ចង់​រក្សា​ជីវិត​បែប​អ្នក​មាន នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ក្រ។ ​​

​២. “If you don't have many possessions, then you don't need to work all your life like a slave to sustain them, and therefore you have more time for yourself.” "​បើ​​​អ្នក​​​គ្មាន​​​ទ្រ​ព្យ​​​សម្បត្តិ​​​អី​​​​ច្រើន​​​ទេ អីចឹង​​​អ្នក​​​មិន​​​ចាំ​​​បាច់​​​ធ្វើ​​​ការ​​​ពេញ​​​មួយ​​​ជីវិត​​​ដូច​​​ទាសករ​​​ដើម្បី​​​រក្សា​​​វា​​​ទេ ដូច្នេះ​​​អ្នក​​​នឹង​​​មាន​​​ពេល​​​ច្រើន​​​សម្រាប់​​​ខ្លួន​​​ឯង​"។ ​

៣. “I'm called 'the poorest president', but I don't feel poor.” “​គេ​​​ហៅ​​​ខ្ញុំ​​​ថា ប្រធានាធិបតី​​​ក្រ​​​បំផុត តែ​​​ខ្ញុំ​​​មិន​​​ដែល​​​មាន​​​អារម្មណ៍​​​ថា​​​ក្រ​​​ទេ​"។ អតីត​ប្រធានាធិបតី​របស់​ប្រទេស អ៊ុយរុយហ្គាយ បាន​បរិច្ចាគ​ប្រាក់​ខែ ៨០​ភាគ​រយ នៃ​ប្រាក់​ខែ​សរុប ១២០០០ដុល្លារ ដើម្បី​ជួយ​ប្រជាជន ហើយ​លោក​មិន​មាន​របស់​ថ្លៃ មិន​មាន​ឡាន​ទំនើប​ជិះ​ឡើយ ហើយ​រស់នៅ​ក្នុង​ផ្ទះ​ដ៏​សាមញ្ញ​បំផុត ជា​មួយ​ប្រពន្ធ និង​ឆ្កែ​មួយ​ក្បាល។ ​​

៤. “I don't know whether I like this planet or not. But I have to accept it.” "​ខ្ញុំ​​​មិន​​​ដឹង​​​ថា ខ្ញុំ​​​ចូល​​​ចិត្ត​​​ផែនដី​​​នេះ ឬ​​​ក៏​​​អត់​​​ទេ ប៉ុន្តែ​​​ខ្ញុំ​​​ត្រូវ​​​តែ​​​ទទួល​​​យក​​​វា​"។ ជីវិត​កើត​មក​ហើយ យើង​ត្រូវ​ទទួល​យក​គ្រប់​យ៉ាង កុំ​ចេះ​តែ​ប្រៀប​ធៀប កុំ​ចេះ​តែ​តូច​ចិត្ត ត្រូវ​ទទួល​យក​អ្វី​ដែល​ខ្លួន​កំពុង​មាន និង​បន្ត​ព្យាយាម​ឱ្យ​បាន​ប្រសើរ​ជាង​នេះ។ បើ​នៅ​តែ​គិត​ថា ខ្លួន​មិន​ស្មើ​គេ នោះ​អ្នក​នឹង​គ្មាន​កម្លាំង​ចិត្ត​បន្ត​ដំណើរ​ទៅ​មុខ​ឡើយ។

៥. "I believe that life is a marvelous adventure. And it’s worthwhile to start again 20 times over." "​ខ្ញុំ​​​ជឿ​​​ថា ជីវិត​​​គឺ​​​ជា​​​ដំណើរ​​​ផ្សង​​​ព្រេង​​​ដ៏​​​អស្ចារ្យ​​​មួយ ហើយ​​​វា​​​ពិត​​​ជា​​​មាន​​​តម្លៃ​​​ក្នុង​​​ការ​​​ចាប់​​​ផ្ដើម​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត ទោះ ២០​​ដង​​​ក៏​​​ដោយ​"។ តើ​អ្នក​ដឹង​ទេ​ថា មហាសេដ្ឋី Jack Ma ធ្លាប់​បរាជ័យ​ប៉ុន្មាន​ដង ទម្រាំ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​បំផុត​នៅ​ចិន។ ប្រឡង​ធ្លាក់ គេ​បដិសេធ​មិន​ឱ្យ​ធ្វើការ តែ​ចុង​ក្រោយ​ក៏​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន ដែល​មាន​បុគ្គលិក​រាប់​ម៉ឺន​នាក់។ ​

សម្ដី​​​របស់​​​ប្រធានាធិបតី Jose Mujica មិន​​​មែន​​​លើក​​​ទឹក​​​ចិត្ត​​​គ្រប់​​​គ្នា​​​ឲ្យ​​​ស្រលាញ់ ឬ​​​ពេញ​​​ចិត្ត​​​ភាព​​​ក្រ​​​នោះ​​​ទេ ប៉ុន្តែ​​​បើ​​​អ្នក​​​កំពុង​​​ក្រ ត្រូវ​​​បើក​​​ចិត្ត​​​ទទួល​​​យក ហើយ​​​បន្ត​​​ដំណើរ​​​ទៅ​​​មុខ​​​ទាំង​​​មាន​​​ក្ដី​​​សុខ​​​ផ្លូវ​​​ចិត្ត​។ ជីវិត​​​មនុស្ស​​​គ្រប់​​​រូប សុទ្ធតែ​​​ឆ្លង​​​កាត់​​​គ្រប់​​​រសជាតិ មាន​​​ល្វីង ប្រៃ ផ្អែម ជូរចត់ តែ​​​ការ​​​កែ​​​ខៃ​​​ជីវិត​​​នោះ​​​ឲ្យ​​​មាន​​​ន័យ​​​ប៉ុណ្ណា គឺ​​​អា​ស្រ័​យ​​​លើ​​​ខ្លួន​​​ឯង ហើយ​​​លុយ​​​ក៏​​​មិន​​​អាច​​​នាំ​​​ឲ្យ​​​ជីវិត​​​មាន​​​ក្ដី​​​សុខ​​​គ្រប់​​​ពេល​​​នោះ​​​ដែរ​។​រយៈពេល ៥​​ឆ្នាំ លោក Jose Mujica បាន​​​ឆក់​​​យក​​​ក្ដី​​​ស្រលាញ់​​​ពី​​​ប្រជា​ជន​​​ទូទាំង​​​ប្រទេស​។

ការ​​​កសាង​​​ស្នាដៃ​​​ជា​​​ច្រើន ព្រម​​​ទាំង​​​ទឹក​​​ចិត្ត​​​គិត​​​ប្រយោជន៍​​​ជាតិ​​​ជា​​​ធំ គឺ​​​ជា​​​អ្វី​​​ដែល​​​ប្រធានាធិបតី​​​ដ៏​​​តោកយ៉ាក​​​រូប​​​នេះ​​​ប្រកាន់​​​យក​។ ទោះ​​​បែប​​​ក្ដី ប្រទេស​​​អ៊ុយ​រុយ​ហ្គាយ​​​បាន​​​កំណត់​​​ឲ្យ​​​ប្រធានាធិបតី​​​អាច​​​កាន់​​​អំណាច​​​ត្រឹម​​​មួយ​​​អាណត្តិ​​​ប៉ុណ្ណោះ ស្មើ​​​នឹង ៥​​ឆ្នាំ​។ ថ្ងៃ​​​ទី​​០១ ខែ​​​មិនា ឆ្នាំ​​២០១៥ ជា​​​ពេល​​​វេលា​​​ដែល​​​អតីត​​​ប្រធានាធិបតី​​​រូប​​​នេះ​​​ចប់​​​អាណត្តិ​​​ដឹក​​​នាំ​​​ប្រទេស ប៉ុន្តែ​​​ប្រជា​ជន​​​នៅ​​​តែ​​​គោរ​ព​​​ស្រលាញ់​​​លោក មិន​​​ដាច់​​​អា​ល័យ​​​ចំពោះ​​​ការ​​​ចាក​​​ចេញ​​​ឡើយ​។ លោក​​​បាន​​​បញ្ចប់​​​អាណត្តិ​​​​ប្រធានាធិបតី​​​ក្នុង​​​វ័យ ៧៩​​ឆ្នាំ​៕​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!