មិន​ធម្មតា! មានអ្នកប្រគេនរថយន្ត Lexus 570 តម្លៃជាង ២០ម៉ឺនដុល្លារជូនព្រះអង្គ

​ញាតិ​ញោម​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់​​បាន​ប្រគេន Lexus LX 570 ឆ្នាំ​២០១៩ ដល់​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត ដែល​ត្រូវបាន​មហា​ជន​ស្គាល់​ថា ជា​ព្រះគ្រូ​ទស្សន៍ទាយ​មើល​ជោគ​ជតារាសី​ល្បី នៅ​វត្ត​នាគ​វ័ន្ត​កុដិ​លេខ ២៤ នាពេល​ថ្មីៗ​នេះ។ ការ​ប្រគេន​រថយន្ត​ជូន​ព្រះអង្គ​នេះ គឺ​ជា​កិច្ច​តបស្នង ដែល​ព្រះអង្គ​បាន​ធ្វើ​ពិធី​កិច្ច​បួងសួង​លក់​ដី ក៏ដូចជា​ជំនួញ​រកស៊ី​បានសម្រេច​។​

​រ​ថយ​ន្ត​ស៊េរី​ទំនើ​ប​១ គ្រឿង​ម៉ាក Lexus LX 570 ឆ្នាំ​២០១៩ ប្រភេទ Black Edition មាន​តម្លៃនៅលើទីផ្សា​រក​ម្ពុ​ជាជិត ២៥​ម៉ឺន​ដុល្លារ​ឯ​ណោះ​។ ការ​ប្រគេន​នេះ​មិនមែន ដោយសារតែ​ព្រះ​បិណ្ឌបាត ដូច​ការ​ផុស​លើ​បណ្ដាញ​ស​ង្គ​ម​ឡើយ គឺជា​សុទ្ធា​ជ្រះថ្លា​របស់​ញាតិ​ញោម​ម្នាក់​នោះ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ ស្រឡាញ់ និង​ជឿជាក់ ហើយ​ប្រគេន​ជូន​ព្រោះ​អង្គ​ផ្ទាល់​តែម្ដង​។​

​ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត កន្លង​មក​ត្រូវបាន​គេ​ដឹងថា ព្រះអង្គ​ក៏​ធ្លាប់​ត្រូវបាន​ញាតិ​ញោម​ផ្សេង​ទៀត ប្រគេន​រ​ថយ​ន្ត​ទំនើបៗ​ជាច្រើន​លើ​កមក ហើយ​ប៉ុន្តែរ​ថយ​ន្ត​ទាំងនោះ​ត្រូវបាន​ព្រះអង្គ​លក់​ចេញ យក​ប្រាក់​ទៅធ្វើ បុណ្យ​បន្ត​ដូច​បច្ចុប្បន្ន ព្រះអង្គ​កំពុងតែ​ធ្វើ​អាស្រម​ជាច្រើន​ខ្នង​នៅ​ម្ដុំ​ភ្នំ​ឧត្ដុង្គ សម្រាប់​យាយ​តា​ដែល​ចង់​ទៅ​ប្រតិបត្តិ​ធ​ម៌​ផងដែរ​។​

ជុំវិញរ​ថយ​ន្ត​ស៊េរី​ទំ​នើ​ប​១ គ្រឿង​ម៉ាក Lexus LX 570 ឆ្នាំ​២០១៩ ដែល​ញាតិ​ញោម​ទើបនឹង​ប្រគេន​នេះ​មិនដឹងថា ព្រះអង្គ​នឹង​លក់​ចេញ​វិញ ដើម្បី​យកទៅ​ធ្វើបុណ្យ​បន្ត​ទៀត ឬ​យ៉ាងណា​ឡើយ​។ រឿងរ៉ាវ​នៃ​ការ​ប្រគេន​រ​ថយ​ន្ត​ទំនើប​នេះ មិនអាច​ទា​ក់ទង ព្រះព្រហ្ម​វិជ្ជា​នី សុវណ្ណ​មុនី​រ៉េត ដើម្បី​ព្រះអង្គ​បញ្ជាក់បន្ថែម​បានឡើយ​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!