ជិវិតអើយជីវិត! កំពុងក្រហើយ បែរភ្លើងឆេះផ្ទះហ្មត់គ្មានសល់ គ្មានជម្រកសម្រាប់ចៅ ២នាក់ទៀត

លោកយាយ​ចាស់ជរា​ម្នាក់ រស់នៅ​ជាមួយ​ចៅ​ពីរ​នាក់​តូចៗ ត្រូវបាន​ភ្លើង​អគ្គិ​ភ័យ​លេប​ត្របាក់​ផ្ទះ​ខ្ទ​ម​កំ​ស​ត់​គ្មាន​សល់ ខណៈដែល​គាត់​មិន​នៅផ្ទះ កាលពី​វេលា​ម៉ោង​ម៉ោង​៥៖១០​នាទី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​ធ្មា ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង​។​

លោកស្រី ពេជ្រ ស្រី​មុំ ជំទប់ទី​១​ឃុំ បាន​ប្រាប់​ភ្នាក់ងារ Fresh News ប្រចាំខេត្ត​ស្វាយ​រៀង​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​លោកយាយ សំ សាំ អាយុ​៧៩​ឆ្នាំ រស់នៅ​ជាមួយ​ចៅ​តូច​ពីរ​នាក់ រស់នៅ​ភូមិ ឃុំ​ខាងលើ​។ ផ្ទះ​របស់​គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ ៤×៥m ជញ្ជាំង​ស្លឹក ដំបូល​ប្រក់ស័​ង្ក​សី (​ខូចខាត​ទាំងស្រុង​) សម្ភារ​ខូចខាត​រួមមាន​៖ កន្ទេល មុង ភួយ ខ្នើយ អង្ករ​ចំនួន​០១​ធុង​ប៉េ​ត្រូ គ្រែ​ធំ​មួយ ធុង​ប៉េ​ត្រូ​ចំនួន​០៣ និង​សម្ភារ​មួយ​ចំនួន​ទៀត បាន​ឆេះ​អស់​ទាំងស្រុង​។

ស​​​ម្រាប់​មូលហេតុ​វិ​ញ បណ្តាល​មកពី​ដុត​ធូប និង​ដុត​ចង្កៀង​ចោល​។​ ​លោកស្រី ពេជ្រ ស្រី​មុំ ដែល​ត្រូវបាន​ពល​រដ្ឋ​ក្នុង​ឃុំ គោរ​ព​ស្រឡាញ់​គាត់​ស្ទើរតែ​គ្រប់​គ្នា បាន​ចុះទៅ​ផ្ទាល់ដល់​កន្លែងកើតហេតុ​តែម្តង និង​បាន​សម្តែង​ការសោកស្តាយ​ជា​ពន់​ពេក ដែល​លោកយាយ​មាន​ជីវភាព​ក្រី​ក្រី​ខ្លាំង រស់នៅ​ជាមួយ​ចៅ​ពីរ​នាក់​ទៀត​។

​លោកស្រី​ក៏​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ក្នុង​ក្នុង និង​ក្រៅប្រទេស សូមមេត្តា​ជួយ​ដល់​លោកយាយ​ផង នាគ្រា​ដែល​គាត់​ជួប​ទុក្ខ​ធំ​បាត់បង់​ផ្ទះដែល​កំ​ពុង​រស់នៅ​។​ ប្រភព​ពី​លោកយាយ​ផ្ទាល់ បាន​បញ្ជាក់ថា នៅ​យ​ប់​មិញបាន​ពន្លត់ភ្លើង ធូប និង​ច​ង្កៀ​ន​អស់ហើយ​ចុះ​មូលហេតុ​អី​មាន​ភ្លើង​ឆេះ​ទៀ​ត ស​ង្ស័​យមាន​គេ​លួច​ដុត​ផ្ទះ​គាត់ និង​សូម​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រឿង​នេះ​ផង​៕​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!