ឃើញកាន់កញ្ចប់នំប្លែកៗ ពេលឆែកហែកកញ្ចប់មើល ទើបបែកធ្លាយការពិត

ជន​ស​ង្ស័​យ​២​នាក់ ត្រូវបាន​កងកម្លាំង​រាជ​អាវុធហត្ថ​ក្រុង​ក្រ​ចេះ​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា​មាន​គ្រឿង​ញៀន​ជាប់​ខ្លួន តាម​រយៈ​កញ្ចប់​នំ ៤​កញ្ចប់។ បន្ទាប់​ពី​ឆែកឆេរ ស្រាប់​តែ​ប្រទះ​ឃើញ​គ្រឿង​ញៀន​ជាង​កន្លះ​គីឡូក្រាម រួមទាំង​វត្ថុតាង​មួយ​ចំនួន និង​ដកហូត​បាន​នៅ​ចំណុច​ភូមិរ​ការ​កណ្ដាល សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រ​ចេះ ខេត្ត​ក្រ​ចេះ​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ជួញដូរ គ្រឿង​ញៀន​ធ្វើឡើង​ក្រោម​បញ្ជា​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេ​ខេត្ត​ក្រ​ចេះ ដឹកនាំ​ដោយ លោក ផាត សុ​ភ័​ក្ត្រ វាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រុង​ក្រ​ចេះ ដោយ​មាន​សម្របសម្រួល​ពី​សំណាក់​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រ​ចេះ នៅ​ល្ងាច​ថ្ងៃទី​១៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ​។​

​លោក ផាត សុ​ភ័​ក្ត្រ វាសនា បាន​ឱ្យដឹងថា ជន​ស​ង្ស័​យទាំង​២​នាក់​រួមមាន​ទី​១៖ ឈ្មោះ ធឿន រស្មី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ជ​នស​ង្ស័​យទី​២៖ ឈ្មោះ សំ សុជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំងពីរ រស់នៅ​ភូមិ​ការ​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រ​ចេះ​។​

​វត្ថុតាង​ដកហូត​បាន​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស ម៉ា​ទឹក​ក​ចំនួន​៦​កញ្ចប់ ធំ​៥​និង​តូច​១​កញ្ចប់​ទំងន់​ស្មើរ ៥១០,៥៤g ទូរ​ស័ព្ទ​ដៃ​ចំ​នួន​២​គ្រឿង ម៉ូតូ Dream C125 ស៊េរី​ឆ្នាំ​២០១៨ ១​គ្រឿង ពាក់​ស្លាក់​លេខ ភ្នុំពេញ​1GS0453​។​ ប​ច្ចប្ប​ន្ន​ជនសង្ស័​យ រួម​នឹង​វត្ថុតាង​ត្រូវ​កម្លាំង​រាជ​អាវុធហត្ថ​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រុង​ក្រ​ចេះ ដើម្បី​បន្ត​នីតិ​វិធី​ច្បាប់​៕​


​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!