ហួសចិត្ត! ម្ដាយចង់បានកូនប្រសារអ្នកមាន យកច្រវាក់ចងកូនស្រី បំបែកពីគូដណ្ដឹងអ្នកក្រ

ដោយ​ទ្រាំ​នឹង​ទង្វើ​ម្ដាយ​បង្កើត​របស់​ខ្លួន​លែង​បាន នារី​វ័យ ១៩​ឆ្នាំ​ម្នាក់ បាន​ដាច់​ចិត្ត​កាត់​ភាព​អៀន​ខ្មាស​ទម្លាយ​រឿង​រ៉ាវ​ពិត​គ្មាន​សល់។ នៅ​​​ថ្ងៃ​​​ទី​​១២ ខែ​​​កក្កដា ​​ឆ្នាំ​​២០១៩​​នេះ នារី​​​ម្នាក់​​​ឈ្មោះ ស៊ុន ស្រី​​​និ​​​ច រស់​​​នៅ​​​ភូមិ​​​តា​​​សំ ឃុំ​​​អូរ​​​ស្វាយ​​ ស្រុក​​​ត្រពាំង​​​ប្រាសាទ ខេត្ត​​​ឧត្ដរ​មាន​ជ័យ​​ បាន​​​រៀបរាប់​​​ថា​​ នាង​​​ត្រូវ​​​បាន​​​ម្ដាយ​​​បង្កើត​​​ឈ្មោះ ហៀ​​​ង មុំ អាយុ​​​ជាង​​៤០​​ឆ្នាំ​​ ​​​បង្ក​​​ហិង្សា​​ បង្ខាំង ចង​​​នឹង​​​ច្រវាក់ នៅផ្ទះ​​​លោក​​​រ៉ាត់ ឈ្មោះ​​​ហៅ​​​ក្រៅ​​​ជា​​​មេ​​​ប៉ុស្តិ៍​​​បាក់​​​អន្លូង​។​

បើ​​​​តាម​ការ​ឲ្យ​ដឹង​ពី​នារីរ​ង​គ្រោះ​បាន​បញ្ជាក់ថា ​​ម្ដាយបង្កើត​​​របស់​​​ខ្លួន បាន​​​ប្រើ​​​ហិង្សា​​​មកលើ​​​រូបគាត់​​​ជា​​​ខ្លាំង និង​​​ចាប់គាត់​​​ចង​​​នឹង​​​ច្រវាក់ ឃុំខ្លួន​​​អស់​​​រយៈពេល​​៧​​ម៉ោង ​​គឺ​​​ពី​​​ម៉ោង​៣​​រសៀល​​ ដល់​​​ម៉ោង​​១០​​យ​ប់ ថ្ងៃទី​​១០ ខែ​​​កក្កដា ឆ្នាំ​​២០១៩ នៅ​​​នឹង​​​ផ្ទះ​​​តា​​​រ៉ាត់ មេ​​​ប៉ុស្តិ៍​​​ន​គ​រ​បាល​​​បាក់​​​អន្លូង​។ សកម្មភាព​នេះ បាន​ធ្វើ​ឱ្យ​នាង​មាន​ភាព​ភ័យ​ខ្លាច ហើយ​ក៏​មិន​អាច​លាក់​រឿង​រ៉ាវ​ទុក​ទៀត​បាន​ដែរ គឺ​មាន​តែ​ស្វែង​រក​ជំនួយ។ ​

​មូលហេតុ​​​ដែល​​​ម្ដាយ​​​បាន​​​ចាប់​​​វាយ​​​ធ្វើបាប​​ និង​​​បង្ខាំង​​​កូន​បង្កើត​របស់​ខ្លួន​នោះ ក៏​​​ព្រោះតែ​​​ចង់​​​បំបែកបំបាក់​​​នាង​ពី​​​គូ​ដណ្ដឹង​​ ក្រោយ​​​ភ្ជាប់ពាក្យ​​​រួច​​​បាន​​​មួយថ្ងៃ ដើម្បី​​​ចង់​ឲ្យ​​​នាង​​​ទៅ​​​យក​​​ប្ដី​​​នៅ​​​ទីក្រុង ភ្នំពេញ ជា​​​អ្នកមាន​​​ទ្រ​ព្យ​​​ស្ដុកស្ដម្ភ ​​និង​​​មាន​​​ការងារ​​​ល្អ​​​ធ្វើ​​​។ តែ​​​នាង​​​មិន​​​ព្រម ​​ទោះ​​​ស្លាប់​​ ក៏​​​មិន​​​បែក​​​គ្នា​​​ជាមួយ​​​បុរស​​​ជា​​​គូ​ដណ្ដឹង​​​របស់ខ្លួន​​​ដែរ ព្រោះ​​​នាង​​​បាន​​​ទុំ​​​មុន​​​ស្រ​គាល រហូតដល់​​​មាន​​​ផ្ទៃពោះ​​​ទៅ​​​ហើយ​​​។​​​

​បើ​តាម​នារី​​​ខាងលើ​​​បញ្ជាក់ថា ពេលដែល​​​ម្ដាយ​​​ឃុំខ្លួន​​​នាង​​​ចង​​​នឹង​​​ច្រវាក់​​​នៅ​​​លើផ្ទះ​​​តា​​​រ៉ាត់​​​មេ​​​ប៉ុស្តិ៍​​​នោះ ​​លោក​​​មេ​​​ប៉ុស្តិ៍​​​ក៏បាន​​​និយាយ​​​ទៅកាន់​​​ម្ដាយ​​​ថា ធ្វើ​​​ចឹ​​​ង​​​ឃោរឃៅ​​​ណាស់ តែ​​​មេ​​​ប៉ុស្តិ៍​​​ក៏​​​មិនអាច​​​ជួយ​​​អ្វី​​​នាង​​​បាន ព្រោះ​​​លោក​​​មេ​​​ប៉ុស្តិ៍ ​​និង​​​ម្ដាយ​​​របស់ខ្លួន​​​ជា​​​ដ​ន្ល​ង​​​នឹង​​​គ្នា​​​។ ទោះ​បែប​នេះ​ក្ដី មេប៉ុស្តិ៍​បែរ​ជា​ប្រកែក​ថា មិន​ដឹង​រឿង​អ្វី​ឡើយ ព្រោះ​មិន​នៅ​ផ្ទះ ពេល​កើត​ហេតុ​នោះ ព្រោះ​​​​រ​វល់​​​ការងារ​​​នៅ​​​ប៉ុស្តិ៍។ ​

​លោក​​​អ៊ិន កាយ អធិការ​​​ស្រុក​​​ត្រពាំង​​​ប្រាសាទ​​​បាន​ឲ្យ​​​ដឹងថា រឿង​​​នោះ​​ លោក​​​បាន​​​ជួយ​​​អន្តរា​គមន៍​​​នៅ​​​ពេល​​​ម្ដាយ​​​​នាង​​​តាម​​​យាយី​​​ពិត​​​ប្រាកដ​​​មែន ហើយ​​​ឲ្យ​​​សម្រាក​​​នៅ​​​នឹង​​​កន្លែង​​​មួយ​​​យ​ប់​​​ទៀតផង​​ ដើម្បី​​​ការពារ​​​សុវត្ថិភាព​។​ ​លោក​​​បាន​​​បន្ត​​​ថា លោក​​​ក៏បាន​​​កោះ​​​អញ្ជើញ​​​ម្ដាយ​​​នារី​​​ខាងលើ​​​ដែរ តែ​​​ពួកគាត់​​​មិនបាន​​​ចូល​​​បំភ្លឺ​​​ទេ​​​។ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!