មុនជួបគ្រោះថ្នាក់ស្លាប់ យុវជនម្នាក់នេះបង្ហោះសារមួយលើ Facebook ដូចឱ្យហេតុជាមុន

យុវជន​ម្នាក់ ដែល​មាន​ឈ្មោះ សែម សា​មេន អាយុ​ទើប ២៣​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​ស្រុក​ព្រៃនប់។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​កើត​ហេតុ រូប​គេ​បាន​សរសេរ​សារ​ជា​ភាសា​ចិន​មួយ​ថា “我需要去哪裡” ដែល​មាន​ន័យ​ថា តើ​ខ្ញុំ​ត្រូវ​ទៅ​ណា ហើយ​ស្រាប់​តែ​មាន​អ្នក​ចូល​ទៅ​ឆ្លើយ​តប​ថា "រំលែក​ទុក្ខ​ផង​សំឡាញ់" ដែល​ហាក់​ដូច​ជា​មាន​ហេតុ​មុន។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា​នេះ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រវា​ង​រ​ថយ​ន្ត​ដឹក​កុង​តឺ​ន​រ័​បុក​ប៉ះ​ជាមួយ​ម៉ូតូ​២​គ្រឿង​នៅ​ផ្លូវជាតិ​លេខ​៤​ច​ន្លោះ​បង្គោល​គីឡូម៉ែត្រលេខ ២០៩~២១០​ក្នុង​ឃុំ​បិត​ត្រាំង​ស្រុក​ព្រៃ​នប់ ខាង​លិច​ផ្លូវបំ​បែក​ចូល​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​វេលា​ម៉ោងជាង​៣​កន្លះ​។ តាម​សេចក្តីរាយការណ៍​បឋម​ថា​ថា មាន​បុរស​ម្នាក់​ភាគី​ខាង​ម៉ូតូ​មួយគ្រឿង​បាន​ស្លាប់​នៅនឹងកន្លែង​និង​បុរស​ម្នាក់​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​រងរបួស​ធ្ង​ន់​។

​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប​ញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​ម៉ូតូ ០១​គ្រឿង ម៉ាក EXCITER ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ មាន​ទិសដៅ​ខេត្ត​ព្រះសីហនុ​.​ភ្នំពេញ បើករ​ដោយ​ឈ្មោះ សែន ប៊ុនថន ភេទ​ប្រុស អាយុ មាន​ទី​លំនៅ​ភូមិទួល​ទទឹង ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​ន​ប់ ខេត្ត​ព្រះសីហនុ។

មកដល់​ចំណុច​ខាងលើ​ម៉ូតូ​បាន​វ៉ា​ជែង ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ ០១​គ្រឿង​ទៀត ម៉ាក HONDA-DREAM ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពត 1L-5678 មាន​ទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ សែម សា​មេន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្រូវ​ក្រោម ឃុំ​ដងទង់ ស្រុក​ដង​ទង់ ខេត្ត​កំពត បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ HONDA-DREAM ដួល​ធ្លាក់​លើផ្លូវ។

ស្របពេល​នោះ​ក៍មានរ​ថយ​ន្ត កុង​តឺន​រ័​០១​គ្រឿង​ម៉ាក STERLING ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ​ភ្នំពេញ 3C-3294 មាន​ទិសដៅ​ស្របគ្នា​មក​ពីក្រោយ (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ) បាន​បុក​កិន​ពីលើ​អ្នកបើកបរ​ម៉ូតូ HONDA-DREAM រួច​ជ្រុល​ល្បឿន​ទៅ​កិន​ពីលើ​ម៉ូតូ EXCITER បន្ត​ទៀត ។​ ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​លើ​នេះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំ​នួន ០១​នាក់ និង​រង​របួស​មនុស្ស​ចំនួន ០១​នាក់។ ​

​១. ឈ្មោះ សែម សា​មេន អ្នកបើកបរ​ម៉ូតូ HONDA-DREAM ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​ ២. ឈ្មោះ សែន ប៊ុនថន អ្នកបើកបរ​ម៉ូតូ EXCITER របួស​ធ្ងន់ ។ បច្ចុប្បន្ន សាកសព​រង់ចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ រីឯ​អ្នករបួស បាន​បញ្ជូន​មក​ព្យាបាល​នៅ​គ្លីនិ​ចឯកជន ៨៨៨ ក្នុង​ក្រុងព្រះសីហនុ រីឯ​វត្ថុតាង​រ​ថយ​ន្ត និង​ម៉ូតូ​ទាំងពីរ យកមក​រក្សាទុក​ជាប​ណ្តោះ​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​ន​គ​របាល​ស្រុក​ព្រៃ​នប់​។ ដោយឡែក​អ្នកបើកបរ​រ​ថយ​ន្ត STERLING បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ៕ ​


 

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!