ម្ដាយដាក់ច្រវាក់កូនស្រី បំបែកពីគូដណ្ដឹង ត្រូវប៉ូលិសចាប់ខ្លួន តែរឿងពិតផ្ទុយ ១៨០ដឺក្រេ

​កាល​ពី​ថ្ងៃ​ទូ១៤ ខែ​កក្កដា​ម្សិលមិញ​នេះ កម្លាំង​​​ជំនាញ​​​ព្រហ្ម​ទ​ណ្ឌ​​​នៃ​​​អធិការដ្ឋាន​​​ន​គ​រ​បាល​​​ស្រុក​​​ត្រពាំង​​​ប្រាសាទ បាន​​​ធ្វើ​​​ការ​​​ឃាត់ខ្លួន​​ស្ត្រី​ម្នាក់ ឈ្មោះ​​​ហៀ​​​ង ម៉ុម​​ ភេទ​​​ស្រី​​ អាយុ​​៤៦​​ឆ្នាំ មាន​​​ទី​លំនៅ ភូមិ​​​តា​​​សំ ឃុំ​​​អូរ​​​ស្វាយ ស្រុក​​​ត្រពាំង​​​ប្រាសាទ ខេត្ត​​​ឧ​​​ត្ត​​​រ​​​មាន​ជ័យ បន្ទាប់​ពី​មាន​ការ​ទម្លាយ​រឿង​ពី​កូន​ស្រី​បង្កើត ថា​បាន​ចាប់​បង្ខាំង​នាង​ទុក​រៀប​ការ​ជាមួយ​អ្នក​មាន បំបែក​ពី​គូ​ដណ្ដឹង។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ការ​​​ឃាត់ខ្លួន​​​ស្ត្រី​​​ខាងលើ ​​ធ្វើឡើង​​​តាម​​​បញ្ជា​​​របស់​​​លោក​​​ព្រះរាជអាជ្ញា​​​អម​​​សាលា​ដំបូង​​​ខេត្ត​​​ឧ​​​ត្ត​រ​មាន​ជ័យ​​​​​​​​​ពាក់​ព័ន្ធ​​​ក្នុង​​​ករណី បង្ខាំង​​​មនុស្ស​​​ដោយ​​​ខុសច្បាប់ កាលពី​​​ថ្ងៃទី​​១០ ខែកក្កដា ឆ្នាំ​​២០១៩ វេលា​​​ម៉ោង​​១៥.០០​​នាទី ប្រព្រឹត្តទៅ​​​​លើ​កូនស្រី​​​ប​​​ង្កេ​​​ី​​​ត​​​ឈ្មោះ ស៊ុំ ស្រី​​​និ​​​ច ភេទ ស្រី​​​អាយុ ១៩​​ឆ្នាំ​។​

​សមត្ថកិច្ច​​ បាន​​​បញ្ជាក់​​​ថា ក្រោយពី​​​បាន​​​​ធ្វើ​​​ការ​​​សួរនាំ​​​ជន​​​ស​ង្ស័​យ​​ បាន​​​សារភាព​​​ថា ខ្លួន​​​ពិតជា​​​បាន​​​ចាប់​​​កូនស្រី​​​ឈ្មោះ ស៊ុំ ស្រី​​​និ​​​ច ដាក់​​​ច្រវាក់​​​ពិតប្រាកដ​​​មែន តែ​​​ពុំបាន​​​វាយ​ដំ​​​ទៅលើ​​​កូន​​​នោះ​​​​ឡើយ​។ ដោយ​​​មូលហេតុ​​ មិន​​​ចង់​​​ឲ្យ​​​កូនស្រី​​​ទៅ​​​រួម​​​រស់នៅ​​​ជា​​​មួយ​​​គូ​​​ដណ្តឹង​​​មុន​​​ថ្ងៃ​​​រៀបការ​។​ បច្ចុប្បន្ន​​ ករណី​​​នេះ​​ កម្លាំង​​​ជំនាញ​​​កំពុង​​​កសាង​​​សំណុំរឿង​​​ដើម្បី​​​ចាត់ការ​​​តាម​​​នីតិ​វិធី​​​ច្បាប់​។

គួរ​បញ្ជាក់​ដែរ​ថា ថ្ងៃ​​​​​ទី​​​១២ ខែ​​​​​កក្កដា ​​​ឆ្នាំ​​​២០១៩​ នារី​​​​​ម្នាក់​​​​​ឈ្មោះ ស៊ុន ស្រី​​​​​និ​​​​​ច រស់​​​​​នៅ​​​​​ភូមិ​​​​​តា​​​​​សំ ឃុំ​​​​​អូរ​​​​​ស្វាយ​​​ ស្រុក​​​​​ត្រពាំង​​​​​ប្រាសាទ ខេត្ត​​​​​ឧត្ដរ​​​មាន​​​ជ័យ​​​ បាន​​​​​រៀបរាប់​​​​​ថា​​​ នាង​​​​​ត្រូវ​​​​​បាន​​​​​ម្ដាយ​​​​​បង្កើត​​​​​ឈ្មោះ ហៀ​​​​​ង មុំ អាយុ​​​​​ជាង​​​៤០​​​ឆ្នាំ​​​ ​​​​បង្ក​​​​​ហិង្សា​​​ បង្ខាំង ចង​​​​​នឹង​​​​​ច្រវាក់ នៅផ្ទះ​​​​​លោក​​​​​រ៉ាត់ ឈ្មោះ​​​​​ហៅ​​​​​ក្រៅ​​​​​ជា​​​​​មេ​​​​​ប៉ុស្តិ៍​​​​​បាក់​​​​​អន្លូង​​​។​​​

បើ​​​​​​តាម​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​នារីរ​​​ង​​​គ្រោះ​​​បាន​​​បញ្ជាក់ថា ​​​ម្ដាយបង្កើត​​​​​របស់​​​​​ខ្លួន បាន​​​​​ប្រើ​​​​​ហិង្សា​​​​​មកលើ​​​​​រូបគាត់​​​​​ជា​​​​​ខ្លាំង និង​​​​​ចាប់គាត់​​​​​ចង​​​​​នឹង​​​​​ច្រវាក់ ឃុំខ្លួន​​​​​អស់​​​​​រយៈពេល​​​៧​​​ម៉ោង ​​​គឺ​​​​​ពី​​​​​ម៉ោង​​៣​​​រសៀល​​​ ដល់​​​​​ម៉ោង​​​១០​​​យ​​​ប់ ថ្ងៃទី​​​១០ ខែ​​​​​កក្កដា ឆ្នាំ​​​២០១៩ នៅ​​​​​នឹង​​​​​ផ្ទះ​​​​​តា​​​​​រ៉ាត់ មេ​​​​​ប៉ុស្តិ៍​​​​​ន​​​គ​​​រ​​​បាល​​​​​បាក់​​​​​អន្លូង​​​។ សកម្មភាព​​​នេះ បាន​​​ធ្វើ​​​ឱ្យ​​​នាង​​​មាន​​​ភាព​​​ភ័យ​​​ខ្លាច ហើយ​​​ក៏​​​មិន​​​អាច​​​លាក់​​​រឿង​​​រ៉ាវ​​​ទុក​​​ទៀត​​​បាន​​​ដែរ គឺ​​​មាន​​​តែ​​​ស្វែង​​​រក​​​ជំនួយ​។ ​​

មូលហេតុ​​​​​ដែល​​​​​ម្ដាយ​​​​​បាន​​​​​ចាប់​​​​​វាយ​​​​​ធ្វើបាប​​​ និង​​​​​បង្ខាំង​​​​​កូន​​​បង្កើត​​​របស់​​​ខ្លួន​​​នោះ ក៏​​​​​ព្រោះតែ​​​​​ចង់​​​​​បំបែកបំបាក់​​​​​នាង​​​ពី​​​​​គូ​​​ដណ្ដឹង​​​ ក្រោយ​​​​​ភ្ជាប់ពាក្យ​​​​​រួច​​​​​បាន​​​​​មួយថ្ងៃ ដើម្បី​​​​​ចង់​​​ឲ្យ​​​​​នាង​​​​​ទៅ​​​​​យក​​​​​ប្ដី​​​​​នៅ​​​​​ទីក្រុង ភ្នំពេញ ជា​​​​​អ្នកមាន​​​​​ទ្រ​​​ព្យ​​​​​ស្ដុកស្ដម្ភ ​​​និង​​​​​មាន​​​​​ការងារ​​​​​ល្អ​​​​​ធ្វើ​​​​​។ តែ​​​​​នាង​​​​​មិន​​​​​ព្រម ​​​ទោះ​​​​​ស្លាប់​​​ ក៏​​​​​មិន​​​​​បែក​​​​​គ្នា​​​​​ជាមួយ​​​​​បុរស​​​​​ជា​​​​​គូ​​​ដណ្ដឹង​​​​​របស់ខ្លួន​​​​​ដែរ ព្រោះ​​​​​នាង​​​​​បាន​​​​​ទុំ​​​​​មុន​​​​​ស្រ​​​គាល រហូតដល់​​​​​មាន​​​​​ផ្ទៃពោះ​​​​​ទៅ​​​​​ហើយ​​​​​។​​​​

​​​បើ​​​តាម​​​នារី​​​​​ខាងលើ​​​​​បញ្ជាក់ថា ពេលដែល​​​​​ម្ដាយ​​​​​ឃុំខ្លួន​​​​​នាង​​​​​ចង​​​​​នឹង​​​​​ច្រវាក់​​​​​នៅ​​​​​លើផ្ទះ​​​​​តា​​​​​រ៉ាត់​​​​​មេ​​​​​ប៉ុស្តិ៍​​​​​នោះ ​​​លោក​​​​​មេ​​​​​ប៉ុស្តិ៍​​​​​ក៏បាន​​​​​និយាយ​​​​​ទៅកាន់​​​​​ម្ដាយ​​​​​ថា ធ្វើ​​​​​ចឹ​​​​​ង​​​​​ឃោរឃៅ​​​​​ណាស់ តែ​​​​​មេ​​​​​ប៉ុស្តិ៍​​​​​ក៏​​​​​មិនអាច​​​​​ជួយ​​​​​អ្វី​​​​​នាង​​​​​បាន ព្រោះ​​​​​លោក​​​​​មេ​​​​​ប៉ុស្តិ៍ ​​​និង​​​​​ម្ដាយ​​​​​របស់ខ្លួន​​​​​ជា​​​​​ដ​​​ន្ល​​​ង​​​​​នឹង​​​​​គ្នា​​​​​។ ទោះ​​​បែប​​​នេះ​​​ក្ដី មេ​ប៉ុស្តិ៍​​​បែរ​​​ជា​​​ប្រកែក​​​ថា មិន​​​ដឹង​​​រឿង​​​អ្វី​​​ឡើយ ព្រោះ​​​មិន​​​នៅ​​​ផ្ទះ ពេល​​​កើត​​​ហេតុ​​​នោះ ព្រោះ​​​​​​រ​​​វ​ល់​​​​​ការងារ​​​​​នៅ​​​​​ប៉ុស្តិ៍៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!