ទិញរថក្រោះតម្លៃជាង ៣ម៉ឺនដល្លារតាមអនឡាញ បែរឃើញទ្រព្យមហាសាលលាក់ទុកក្នុងនោះ

សំណាង​មនុស្ស​ពេល​ខ្លះ​មើល​មិន​ឃើញ ហើយ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​ក៏​អាច​ក្លាយ​ជា​សេដ្ឋី​បាន​យ៉ាង​ងាយ។ ជាក់​ស្ដែង​បុរស​​​ដែល​ចូលចិត្ត​​​សម្ភារៈ​​​យោធា​​​ម្នាក់ មាន​​​ឈ្មោះ​​​ថា Nick Mead អាយុ​​៥៥​​ឆ្នាំ បាន​​​ទិញ​​​រថ​ក្រោះ​​​មួយ​​​គ្រឿង ពី​​​គេហ​ទំព័រ eBay ក្នុង​​​តម្លៃ ៣៧ ០០០​​ដុល្លារ ស្រាប់​តែ​ជួប​កំណប់​ទ្រព្យ​មហាសាល​លាក់​ទុក​ក្នុង​នោះ។ ​

បើ​តាម​ប្រភព​សារព័ត៌មាន Daily Mail របស់​ចក្រភព​អង់គ្លេស បុរស​កំពូល​សំណាង​នោះ​បាន​ប្រទះ​ឃើញ​​​ដុំ​​​មាស​សុទ្ធ​ជា​ច្រើន​ដុំ មាន​​​តម្លៃ​​​រហូត​​​ដល់​​​ទៅ ២,៥​​លាន​​​ដុល្លារ លាក់​​​នៅ​​​ខាង​​​ក្នុង​​​នោះ​។ ​ដុំ​មាស​ទាំង​នោះ ​​​​ចំនួន​​៥​​ដុំ ដែល​​​បាន​​​លាក់​​​ទុក​​​នៅ​​​ក្នុង​​​រថ​ក្រោះ ប្រភេទ T54 ផលិត​​​ដោយ​​​ប្រទេស​​​ចិន ខាងលើ ត្រូវ​​​គេ​​​ជឿជាក់​​​ថា បាន​​​លួច​​​យក​​​ទៅ​​​លាក់​​​ទុក​​​ក្នុង​​​នោះ​​​ដោយ​​​ក្រុម​​​ទាហាន​​​អ៊ីរ៉ាក់ ក្នុង​​​អំឡុង​​​ពេល​​​ការ​​​វាយលុក​​​នៃ​​​ប្រទេស​​​គុយ​វ៉ែត នៅ​​​ឆ្នាំ​​១៩៩០​។

ម្ចាស់​​​មុន​​​របស់​​​រថ​ក្រោះ​​​ខាងលើ មាន​​​ឈ្មោះ​​​ថា Joe Hewes អាយុ​​២៣​​ឆ្នាំ បាន​​​ធ្វើ​​​ការ​​​ជួសជុល​​​ម៉ាស៊ីន និង​​​ប្ដូរ​​​កង់​​​របស់​​​វា ដោយ​​​មិន​​​ដឹង​​​ថា នៅ​​​ខាង​​​ក្នុង​​​នោះ មាន​​​លាក់​​​វត្ថុ​​​មាន​​​តម្លៃ​​​បែប​​​នេះ​​​ឡើយ​។​គួរ​​​បញ្ជាក់​​​ថា ដំបូង​​​ឡើយ លោក Mead បាន​​​រក​​​ឃើញ​​​ហិប​​​អាវុធ​​​មួយ​​​នៅ​​​ក្នុង​​​រថ​ក្រោះ និង​​​ភ័យ​​​ខ្លាច​​​ថា​​​មាន​​​កាំភ្លើង​​​នៅ​​​ក្នុង​​​នោះ ហើយ​មិន​ហ៊ាន​បើក​មើល​ភ្លាមៗ​នោះ​ឡើយ។

ក្រោយ​មក លោក Mead និង​​​ជាង​​​មេកា​និច​​​ម្នាក់ ឈ្មោះ Todd Chamberlain បាន​​​ថត​​​វីដេអូ ដើម្បី​​​ទុក​​​ជា​​​ភស្តុតាង​​​បញ្ជាក់ ព្រោះ​​​ខ្លាច​​​ថា​​​មាន​​​ការ​​​ចោទ​​​សួរ​​​ពី​​​ប៉ូលិស​។ ផ្ទុយ​ទៅ​វិញ ពួក​​​លោក​​​ទាំង​​២ មិន​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​អ្វី​​​ឡើយ តែ​​​វា​​​គឺ​​​ជា​​​ដុំ​​​មាស​​​ទ​ម្ងន់ ៥​​គីឡូក្រាម ចំនួន​​៥​​ដុំ ដែល​​​វា​​​មាន​​​តម្លៃ​​​រហូត​​​ដល់​​​ទៅ ២,៥​​លាន​​​ដុល្លារ​​​ឯ​ណោះ ដែល​ជា​កំណប់​ទ្រព្យ​មហាសាល​មួយ។

ទោះ​បី​រថក្រោះ​នោះ ជា​កម្មសិទ្ធិ​ដែល​លោក​បាន​ទិញ​ហើយ​ក្ដី ក៏​លោក​គ្មាន​សង្ឃឹម​ថា​អាច​ក្លាយ​ជា​ម្ចាស់​មាស​ទាំង​អស់​នោះ​ឡើយ ដោយ​សង្ឃឹម​ថា​ត្រឹម​ទទួល​បាន​ចំណែក​ណា​មួយ។ ក្រោយ​ពេល​ដែល​លោក​ប្រទះ​ឃើញ​មាស​ទាំង​នោះ ស្រាប់​តែ​មាន​ទូរសព្ទ​ចម្លែក​មួយ​ចំនួន ហៅ​ចូល​មក​កាន់​លោក។ ក្នុង​ចំណោម​នោះ មាន​ម្នាក់​ជា​ទាហាន​អង់គ្លេស អះ​អាង​ថា​មាស​ទាំង​អស់​ជា​របស់​គេ ដោយ​ទាមទារ​យក​វិញ​ផង​ដែរ៕ ​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!