គ្រប់គ្នាចូលទៅវត្ត ចេះតែឆ្ងល់មានអ្វីអាថ៌កំបាំងក្នុងក្រឡ ពេលគាស់បង្ហាញទើបភ្ញាក់ផ្អើល

ក្នុង​វត្ត​អារ៉ាម Puzhou នៃ​ក្រុង Quanzhou ខេត្ត Fujian ប្រទេស​ចិន គេ​តែង​ប្រទះ​ឃើញ​នូវ​ក្រឡ​ដ៏​ធំ​មួយ មាន​បិទ​អក្សរ និង​បូ​យ៉ាង​ត្រឹម​ត្រូវ ហើយ​អ្នក​ដែល​បាន​ឃើញ​តែង​មាន​ការ​ងឿង​ឆ្ងល់​ថា​មាន​អ្វី​នៅ​ក្នុង​នោះ។ រំលង​បាន ៣​ឆ្នាំ​កន្លះ ព្រះ​សង្ឃ​ជាន់​ខ្ពស់​ផ្សេង​ទៀត បាន​សម្រេច​ចិត្ត​បើក​ក្រឡ​នោះ ដើម្បី​បង្ហាញ​គ្រប់​គ្នា ទើប​ដឹង​ថា​ជា​ព្រះ​សព​របស់​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​កំពុង​សមាធិ​យ៉ាង​អស្ចារ្យ។

បើ​តាម​ប្រភព​ព័ត៌មាន Daily Mail បាន​បញ្ជាក់​ថា នៅ​ក្នុង​ក្រឡ​នោះ គឺ​ជា​ព្រះ​សព​របស់​ព្រះ​សង្ឃ​ជាន់​​ខ្ពស់​មួយ​អង្គ​ព្រះ​នាម Fu Hou ដែល​បាន​ប្រសូត​នៅ​ក្រុង JinJiang ខេត្ត Fujian តាំង​ពី​ឆ្នាំ​១៩១៩ ហើយ​បាន​បួស​ក្លាយ​ជា​ព្រះ​សង្ឃ​នៅ​ព្រះ​ជន្ម ១៣​ព្រះ​វស្សា។ ព្រះ​អង្គ ត្រូវ​បាន​ប្រជាជន​ចាត់​ទុក​ជា​ព្រះ​សង្ឃ​ដ៏​អស្ចារ្យ បន្ទាប់​ពី​រៀន​ធម៌​ជ្រៅ​ជ្រះ សាប​ព្រោះ​សេចក្ដី​ល្អ​ដល់​មនុស្ស​ជា​ច្រើន។

ព្រះ​អង្គ Fu Hou កម្រ​នឹង​ចេញ​ក្រៅ ទាក់​ទង​ជា​មួយ​ពិភព​ខាង​ក្រៅ​ណាស់ ព្រោះ​ព្រះ​អង្គ​តាំង​សមាធិ រៀន​ធម៌​ជាប់​ជានិច្ច ហើយ​ទទួល​បាន​ការ​គោរព​យ៉ាង​ខ្លាំង ពី​ព្រះ​សង្ឃ​ជំនាន់​ក្រោយ។ មុន​ពេល​សុគត ព្រះ​អង្គ Fu Hou បាន​មាន​សង្ឃ​ដីកា​ផ្ដាំ​គេ ឱ្យ​រក្សា​ព្រះ​សព​របស់​ព្រះ​អង្គ មិន​ឱ្យ​ថ្វាយ​ព្រះ​ភ្លើង​ឡើយ ព្រោះ​អង្គ​ចង់​សមាធិ​បន្ត បើ​ទោះ​បី​អស់​សង្ខារ​ទៅ​ហើយ​ក្ដី។ ដូច​នេះ អ្នក​ជំនាន់​ក្រោយ ក៏​ធ្វើ​តាម​បណ្ដាំ​ព្រះ​អង្គ ពេល​ដែល​ព្រះ​អង្គ​សុគត​ក្នុង​ព្រះ​ជន្ម​ជិត ១០០​ព្រះ​វស្សា។

បន្ទាប់​ពី​យក​ទៅ​តម្កល់​ទុក​ក្នុង​ក្រឡ ដើម្បី​រក្សា​សព អស់ ៣​ឆ្នាំ​កន្លះ ព្រះ​សង្ឃ​ជាន់​ខ្ពស់​ជា​ច្រើន​អង្គ ក៏​សម្រេច​បើក​ក្រឡ​នោះ​ជូន​សាធារណៈ​ជន​បាន​ទស្សនា បំបាត់​ចម្ងល់ និង​ដើម្បី​យក​ព្រះ​សព​របស់​ព្រះ​អង្គ Fu Hou ទៅ​ស្រោប​មាស ទុក​ជា​ទី​សក្ការ​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ គេ​គាស់​គម្រប​ក្រឡ​ឡើង គេ​បាន​ឃើញ​ព្រះ​អង្គ​ស្ថិត​ក្នុង​កាយវិការ​សមាធិ​យ៉ាង​មុត​មាំ ហើយ​ក្រៀម​ល្អ មិន​ស្អុយ​រលួយ​ឡើយ។

ចំណែក​រោម​ភ្នែក និង​ពុក​ចង្កា នៅ​តែ​មាន​សភាព​ល្អ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ស្រោម​មាស​រួច ម៉ាំមី​របស់​ព្រះ​សង្ឃ​អង្គ​នេះ ត្រូវ​គេ​យក​ទៅ​តម្កល់​នៅ​សាល​ស័ក្ដិសិទ្ធិ Dongdan ដើម្បី​ទុក​ជា​ការ​គោរព។ ព្រះ​សង្ឃ​ជំនាន់​ក្រោយ និង​សាធារណជន ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក៏​ដូច​ជា​បង្ហាញ​ការ​គោរព​ដល់​ព្រះ​អង្គ ដែល​បូជា​ព្រះ​កាយ​ក្នុង​ព្រះ​ពុទ្ធសាសនា៕ ​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!