រន្ធត់ចិត្ត! មើលវីដេអូស្ដែងៗ អ្នកដំណើរស្រែកគ្រប់គ្នា ពេលរថយន្តរៀបក្រឡាប់នៅសៀមរាប

រ​ថយ​ន្ត​មួយ​គ្រឿង​បាន​​ក្រឡាប់​ផ្ងារ​ជើង​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ជាច្រើន​នាក់ កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី១៥ ខែ​កក្កដា ត្រង់​​​ចំណុច​​​ផ្លូវ​ថ្មី​ចុះ​ភ្នំ​គូលែន ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​​​ស្វាយ​លើ ខេត្ត​សៀមរាប។ ដំបូង​ឡើយ គេ​សង្ស័យ​ថា​រថយន្ត​នោះ ដាច់​ហ្រ្វាំង​ទើប​បណ្ដាល​ឱ្យ​ក្រឡាប់​បែប​នេះ ប៉ុន្តែ​តាម​ការ​ទស្សនា​វីដេអូ ដែល​ទើប​បង្ហោះ​ទើប​ដឹង​ថា​មក​រថយន្ត​លឿន​ពេល​ចុះ​ចំណោត​ដែល​កោង​ខ្លាំង។

បើ​តាម​ប្រភព​​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា នៅវេលា​ម៉ោង ២​រសៀល​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ​២០១៩ ត្រង់​ចំនុច​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រ​ថយ​ន្ត​មួយ​គ្រឿង​ដោយ​ស​ង្ស័​យ​ថា​ដាច់​ហ្វ្រាំង ក៏​ក្រឡាប់​ផ្ងារជើង​បណ្ដាល​ឲ្យ​របួសធ្ងន់​៥​ និង​របួសស្រាល់​២៥​នាក់ ដែល​ជិះ​លើ​រថយន្ត​នោះ។ សមត្ថ​​កិច្ច​ជួយសង្គ្រោះ​ជន​រង​គ្រោះ​​ទៅកាន់​ម​ន្ទីរ​ពេទ្យ ហើយ​ក៏​បាន​ពិនិត្យ​កន្លែង​កើត​ហេតុ ដើម្បី​ស្ទូច​រ​ថយ​ន្ត​ទុកចាត់​ការតាម​នីតិ​វិធី​ច្បាប់​។

រ​ថយ​ន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក​HYUNDAI COUNTY ពាក់​ស្លាក​លេខ ភ្នំពេញ​៣E៦៩៩៨ ឆ្នាំ​ផលិត​២០០៤​ពណ៌ លឿង រីឯ​អ្នកបើកបរ​ឈ្មោះ កែវ មករា​ ​អាយុ ២៨​ឆ្នាំ រស់នៅ​ខេត្តកណ្តាល អ្នក​រួម​ដំណើរ​សរុប ៣០ នាក់​។ ថ្មីៗ​នេះ តាម​រយៈ​ហ្វេ​ស​បុក​ព្រះ​តេជគុណ​មួយអង្គ​ព្រះនាម “​បុត្រា កំសត់​” ដែល​ជា​ធ្វើ​ដំណើរក្នុ​ង​ហេតុការណ៍​នេះ បាន​បង្ហោះ​វីដេអូ​ដែល​ថត​បាន​ស្តែងៗ​មុន​ហេតុការណ៍​នេះ​កើតឡើង ហើយ​ឃើញ​អ្នក​ជិះ​នាំ​គ្នា​ស្រែក​ពេញ​រថយន្ត៕

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!