ជួយគ្នាយកបុណ្យ ថៅកែរូបស្រស់ ចង់ចូលបុណ្យ ១លានរៀល តែមិនស្គាល់លេខ

នារី​រូប​ស្រស់​ម្នាក់ ដែល​មាន​ឈ្មោះ​លើ Facebook ថា ដាណា ជា​ថៅកែ​ហាង​ពេជ្រ​ដ៏​ធំ​មួយ បាន​បង្ហោះ​ថា ចង់​ចូល​បុណ្យ​សព​ក្មេង​ស្រី​ដែល​លង់​ទឹក​ស្លាប់​នៅ​ខេត្ត​រតនគិរី ១​លាន​រៀល ប៉ុន្តែ​អ្នក​ស្រី មិន​ស្គាល់​លេខ​ទូរសព្ទ​ទំនាក់​ទំនង ហើយ​មិន​ស្គាល់​គេ​នៅ​ខេត្ត​រតនគិរី​ឡើយ។ ​

 

នារី​រូប​ស្រស់ បាន​សរសេរ​នៅ​លើ Facebook ផ្ទាល់​ខ្លួន​ថា៖ "ខ្ញុំ​ចង់​ចូល​បុណ្យ​ដើម្បី​រំលែក​ទុក្ខ​សោក​ជាមួយ​គ្រួសារ​ប្អូន​ស្រី ១​លាន​រៀល តែ​​អត់​ដឹង​ថា​ទាក់​ទង​តាម​ណា​ទេ ព្រោះ​មិន​ស្គាល់​គេ​នៅ​រតនគិរី បើ​អ្នក​ស្គាល់​ជួយ​ប្រាប់​ផង។ ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត​ណាស់ ពេល​ឃើញ​ទិដ្ឋភាព​គេ​ស្រង់​សព​ប្អូន​ស្រី​ម្នាក់ ដែល​លង់​ទឹក​ស្លាប់​នៅ​ស្រុក​លំផាត់​ថ្ងៃ​នេះ។

ឃើញ​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង មាន​អារម្មណ៍​ថា​អាណិត​ក្មេងៗ មិន​ដឹង​គ្នា​ជ្រក​នៅ​ឯណា រៀន​នៅ​ឯណា។ ខ្ញុំ​មាន​គម្រោង​រៀប​ចំ​ជំនួយ​ទៅ​ជួយ​ពួក​គាត់​នៅ​ជុំ​ជ័យឧត្តម ស្រុក​លំផាត់ ​ខេត្ត​រតនគិរី​ឆាប់ៗ​នេះ។ សង្ឃឹម​ថា​បាន​សម្រាល​ការ​លំបាក​របស់​ពួក​គាត់​ខ្លះ។" ​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!