រំភើបចិត្ត! បវរកញ្ញាខ្មែរ ចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោក ឆ្លៀតជូនក្រម៉ា ដើម្បីឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន

ដើម្បី​ឲ្យ​បរទេ​សបាន​ស្គាល់​ពី​ក្រមា​ខ្មែរ កញ្ញា ថោង ម៉ា​ឡា ដែល​កំពុងតែ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី «Miss Earth International» នៅ​ហ្វីលីពីន បាន​នាំយក​ទៅជូន​ដល់​បេ​ក្ខ​នារី​ដទៃ​ទៀ​ត ដើម្បី​ទុកជា​អនុស្សាវរីយ៍ ខណៈ​សកម្មភាព​នេះ​ត្រូវបាន​ទស្សនិក​ជន​ជាច្រើន​កោតសរសើរ និង​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​វា​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ និង​ធ្វើ​ឱ្យ​បរទេស​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន។ ​

​បើ​តាម​ផេក​ផ្លូវកា​ររបស់ «Miss Earth Cambodia» បាន​ឲ្យ​ដឹងថា «​កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ ២០១៩ ថោង ម៉ា​ឡា បាន​ជូន​ក្រមា ជា​វត្ថុ​អនុស្សាវរីយ៍​នៃ​មិត្តភាព ទៅកាន់​បេ​ក្ខ​នារី​ដទៃ​ទៀ​ត ហើយ​យើង​ពិតជា​មាន​មោទនភាព លើ​កញ្ញា​ណាស់ ដែល​កញ្ញា​ពិតជា​បាន​បង្ហាញ​ពី​ភាព​ជា​អ្នក​តំណាងដ៏​ពិតប្រាកដ​នៃ​ប្រទេស​កម្ពុជា​យើង ដែល​ធ្វើ​គេ​គ្រប់​គ្នា​បានឃើញ​ពី​ភាពខុសប្លែក​តែ​មួយ​គត់​នៃ​កម្ពុជា និង ប្រជា​ជន​កម្ពុជា​ទៅកាន់​ពិ​ភព​លោក​»​។

​ផេក​ដដែល​​​បាន​បន្ថែមថា «​ក្រមា ត្រូវបាន​ចាត់ទុកថា​ជា​និមិត្ត​សញ្ញានៃ​ជាតិ​កម្ពុជា ហើយ ក្រមា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ទម្រ​ង់​ប្រពៃណី ដែល​អាច​ប្រើប្រាស់​ក្នុង​ទម្រ​ង់​ជា​សំភារៈ​ជា​ច្រើនបែប ដូចជា​កន្សែង​រុំ ក្រណាត់​និង​ជា​អង្រឹង​សម្រាប់​កុមារ​។ ទោះបីជា​មើលទៅ​ហាក់ដូចជា​មាន​ភាព​រាប​ទាប​ក៏ដោយ តែ​វា​ក៏​ជា​និមិត្ត​សញ្ញាដ៏​មាន​អត្ថ​ន័​យ​ជាច្រើន​ដូចជា​មិ​ត្ដ​ភាព ជាពិសេស​នៅពេលដែល​បាន​ផ្តល់ឱ្យ​ដោយ​ស្មោះ និង ដោយ​មិន​រំពឹង​អ្វីមួយ​»​។

គួរ​ជ​ម្រាប​ថា បច្ចុប្បន្ន​កញ្ញា ថោង ម៉ា​ឡា កំពុង​ធ្វើជា​បវ​រក​ញ្ញា តំណាងឲ្យ​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី​លំ​ដាប់​ពិ​ភព​លោក «Miss Earth Cambodia» ដែល​មាន​បេ​ក្ខ​នា​រីជិត ៩០​ប្រទេស​មកពី​ជុំវិញ​ពិ​ភព​លោក​ចូលរួម​។ ជាមួយគ្នា​នេះ កញ្ញា បាន​នាំយក​ឈុត «​ទេពធីតា​ផ្កា​រំដួល​» ជា​ស​ម្លៀ​ក​បំពាក់​តំ​ណា​ង​ជាតិ និង​បង្ហាញ​ដល់​អន្តរជាតិ​បាន​ស្គាល់ ពី​ផ្កា​តំណាង​ជាតិ​របស់​កម្ពុជា ព្រម​ទាំង​សមត្ថភាព​របស់​នា​រីក​ម្ពុ​ជា​​​ផងដែរ។

ក្រមា​ត្រូវបាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចាត់ទុកថា ជា​អត្តសញ្ញាណ​នៃ​ស​ម្លៀ​ក​បំពាក់​ខ្មែរ ដែល​ជានិច្ចកាល​ប្រជា​ជន​ខ្មែរ តែងតែ​យក​មកប្រើប្រាស់​ក្នុង​ទម្រ​ង់​ផ្សេងៗ​គ្នា ព្រោះ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​៖ ធ្វើ​ជា​កន្សែង​បងការ​, ប្រើប្រាស់​ជា​ការ​ល​ម្អ​ផ្សេងៗ​, ការពារ​កំដៅ​ព្រះអាទិត្យ​, ជា​អង្រឹង​ក្មេង ជា​កន្សែង​ជូត​ខ្លួន ឬ​ប្រើ​ធ្វើ​ជា​សា​រ៉ុង​ស្លៀក​ជាដើម៕


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!