គ្រប់គ្នាឆ្ងល់ខ្លាំង ពេលឃើញស្រីស្អាតម្នាក់ដើរប្រមូលសំរាមជាមួយ ស៊ីនទ្រី តែក្រោយមកទើបដឹងរឿងពិត (មានវីដេអូ)

សំរាម​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​នៅ​កម្ពុជា ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បាន​ព្យាយាម​បញ្ជ្រាប​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង ពី​បញ្ហា​សំរាម ហើយ​ជួយ​ប្រមូល​សំរាម​ដើម្បី​បរិស្ថាន។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ មាន​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ បាន​ដើរ​ប្រមូល​សំរាម​ជាមួយ​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​ការ​ងឿង​ឆ្ងល់ ប៉ុន្តែ​ក្រោយ​មក​ទើប​ដឹង​ការ​ពិត។

តាម​ពិត នារី​ដែល​ដើរ​ប្រមូល​សំរាម​ជាមួយ​បុគ្គលិក​អនាម័យ​ស៊ីនទ្រី​នោះ គឺ​កញ្ញា សូដានីតា ដែល​ជា​តារា​សម្ដែង និង​ជា​តារា​ម៉ូដែល។ នាង​បាន​ងើប​ពី​យប់ បោស​សំរាម​តាម​ថ្នល់ និង​ដើរ​​ជាមួយ​បងប្អូន​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី ពេញ​មួយ​ថ្ងៃ។ ចំណែក​លោក តាន់ គីមសួរ ជា​អ្នក​សហការ​ថត​វីដេអូ ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ចូល​រួម​ជួយ​សម្អាត និង​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោក តាន់ គីមសួរ បើ​គិតថា​គាត់​ធ្វើ​នេះ​គឺ​ចង់​ល្បី គិត​ខុស​ហើយ ព្រោះ​គាត់​ល្បី​ស្រាប់​ហើយ បើ​គិតថា​គាត់​ធ្វើ​នេះ​ចង់បាន​ភាពទាក់ទាញ គឺ​ត្រឹមត្រូវ គឺ​ទាក់ទាញ​ឲ្យ​បងប្អូន​មក​ចាប់អារម្មណ៍​អំ​ពី​ការ​លំ​បាករ​បស់បង​ប្អូន​ដែល​ជា​អ្នកប្រមូល​សំ​រាម ហើយ​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ​។ ហេតុអ្វី​បាន​ជា​នាង​ត្រូវ​ក្រោក​ពី​ព្រឹក​ដែល​គ្រប់​គ្នា​កំពុង​តែ​គេង​លក់​យ៉ាង​ស្រួល​ដើម្បី​ដើរ​សំ​អាត​សំ​រាម​ជុំ​វិ​ញ​ទីក្រុង​បែប​នេះ​?

នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ហើយ​ក៏​មិន​ងាយ​មាន​ន​រណាៗ​ក៏​អាច​ធ្វើ​បាន​ដូច​គាត់​ដែរ​។ មូលហេតុ​ដែល​ពួកយើង​ធ្វើ​នេះ គឺ​ចង់​ស្វែង​យល់​អំពី​ការលំ​បាក​រ​បស់​បង​ប្អូន​ដែល​កំ​ពុង​តែ​បំ​ពេញ​កិច្ចការ​មួយ​ដែល​គ្រប់​គ្នា​ខ្ពើម​រអា ហើយ​ធ្វើការ​ចែក​បង្ហាញជូន​ពុក​ម៉ែ​បង​ប្អូន​ឲ្យ​បាន​ទស្សនា នឹង​ធ្វើ​ការពិចារណា​ម្តង​ទៀត​អំពី​ការ​ទុកដាក់​សំ​រាម ហើយ​សូម​ឈប់​បន្ត​រើសអើង​ពួកគាត់​ទៀត​។ អរគុណ​ប្អូនស្រី So Danita​សម្រាប់​ពេលវេលា​ដ៏​មានតម្លៃ​នេះ ប្អូនស្រី​ពិតជា​សិល្បការ​នី​ដ៏​គំរូ។

មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ឃើញ​វីដេអូ​នេះ បែរ​ជា​រិះ​គន់​ថា​នាង​ចង់​ល្បី ប៉ុន្តែ​មហាជន​ជា​ច្រើន បាន​គាំទ្រ​លើ​សកម្មភាព​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំលឹក​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​បញ្ហា​សំរាម។ ប្រសិន​បើ​ចាំ​រិះ​គន់ ដោយ​មិន​បាន​ធ្វើ​អ្វី នោះ​ទើប​ជា​កំហុស ហើយ​ប្រសិន​បើ​ម្នាក់​ចូល​រួម​សម្អាត​ត្រឹម​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ ក៏​ប្រទេស​មួយ​នេះ ពោរពេញ​ដោយ​ភាព​ស្រស់​បំព្រង​ដែរ។ អ្វី​ៗ​គឺ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង មុន​ចង់​ឱ្យ​អ្នក​ដទៃ​ធ្វើ៕ ​​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!