មកពីជំនឿបែបនេះសោះ ទើបអគារមួយចំនួននៅហុងកុង មានប្រហោងកណ្ដាល

ប្រិយមិត្ត​​​មួយ​​​ចំនួន ដែល​​​បាន​​​ឃើញ​​​អគារ​​​ប្រហោង​​​កណ្ដាល​​​នៅ​​​ហុងកុង ប្រាកដ​​​ជា​​​មាន​​​ការ​​​ងឿ​ង​​​ឆ្ងល់ ប៉ុន្តែ​​​អ្នក​​​ខ្លះ​​​គិត​​​ថា​​​គ្រាន់​​​តែ​​​ជា​​​ម៉ូដ​​​ល​ម្អ​​​ប៉ុណ្ណោះ​។ តាម​​​ពិត​​​ទៅ ជន​​​ជាតិ​​​ចិន ជឿ​​​លើ​​​ជំនឿ និង​​​ហុងស៊ុយ​​​ខ្លាំង​​​ណាស់ ហើយ​​​ពេល​​​ខ្លះ​​​គិត​​​ថា​​​ទា​ល់​​​តែ​​​គោរ​ព​​​ដល់ ទើប​​​រក​​​ស៊ី​​​មាន​​​ឆាប់​។ ជាក់​​​ស្ដែង អគារ​​​មួយ​​​ចំនួន​​​នៅ​​​ហុងកុង សង់​​​ឡើង​​​ខ្ពស់​​​ៗ​​​ត្រដែត តែ​​​បែរ​​​ច​ន្លោះ​​​ប្រហោង​​​កណ្ដាល ដោយ​​​សារ​​​គេ​​​គិត​​​ថា​​​ជា​​​ក្បួន​​​ហុង​សុ​យ​​​មួយ​។​

​​​ប្រហោង​​​កណ្ដាល​​​ដែល​​​គេ​​​សង់​​​ទុក​​​ច​ន្លោះ​​​នោះ គឺ​​​គេ​​​ចាត់​​​ទុក​​​ជា "​ច្រក​​​ទ្វារ​​​នាគ​" ដែល​​​អាច​​​ឲ្យ​​​សត្វ​​​នាគ​​​ហោះ​​​កាត់​​​ពី​​​ភ្នំ ទៅ​​​លេង​​​ទឹក​​​សមុទ្រ នាំ​​​សិរី​សួស្ដី​​​ដល់​​​ម្ចាស់​​​អគារ​។ តាម​​​ក្បួន​​​ហុងស៊ុយ​​​ចិន គឺ​​​អគារ​​​នានា​​​គួរ​​​ទុក​​​ច្រក​​​មួយ ឲ្យ​​​នាគ​​​ហោះ​​​កាត់ ស្រប​​​តាម​​​ជំនឿ​​​នៃ​​​កម្លាំង​​​ខាង​​​ព្រលឹង​។ ចំពោះ​​​សត្វ​​​នាគ​​​ទៀត​​​សោត គឺ​​​ប្រជា​ជន​​​ចិន ចាត់​​​ទុក​​​ថា​​​អាច​​​នាំ​​​សំណាង​​​ខ្ពស់ ព្រោះ​​​ជា​​​សត្វ​​​ដ៏​​​មាន​​​អំណាច​​​មួយ ក្នុង​​​ជំនឿ​។​

ការ​​​សង់​​​អគារ​​​ដែល​​​បិទ​​​ជិត គឺ​​​ហាក់​​​ដូច​​​បិទ​​​ផ្លូវ​​​នាគ នាំ​​​ឲ្យ​​​នាគ​​​ខឹង​​​សម្បា​រ គឺ​​​នាំ​​​មក​​​នៅ​​​សំណាង​​​អាក្រក់ ។ ហេតុ​​​ដូច្នេះ​​​ហើយ បាន​​​ជា​​​អគារ​​​ធនាគារ​​​មួយ​​​នៅ​​​ហុងកុង ត្រូវ​​​មហា​ជន​​​ជុំវិញ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង ព្រោះ​​​សង់​​​បិទ​​​ជិត បិទ​​​ដល់​​​ផ្លូវ​​​នាគ ដែល​​​នាំ​​​ឲ្យ​​​អគារ​​​ពាណិជ្ជ​​​កម្ម​​​ជុំវិញ​​​នោះ រក​​​ស៊ី​​​ខាត​​​ឡុង​ចុង​​​ស្ទើរ​​​គ្រប់​​​គ្នា ព្រោះ​​​តែ​​​មិន​​​គោរ​ព​​​តាម​​​ក្បួន​​​ហុង​​​ស៊ុយ​។ ជំនឿ​​​នេះ ត្រូវ​​​បាន​​​ម្ចាស់​​​ជំនួញ​​​ធំៗ​​​នៅ​​​ហុងកុង យក​​​ទៅ​​​អនុវត្ត ប៉ុន្តែ​​​មិន​​​មែន​​​គ្រប់​​​អគារ​​​នោះ​​​ឡើយ​។​

តាម​​​ពិត​​​ទៅ ការ​​​សង់​​​អគារ​​​នេះ មិន​​​មែន​​​ត្រឹម​​​តែ​​​ជំនឿ​​​លើ​​​ការ​​​ទុក​​​ប្រហោង​​​កណ្ដាល​​​ទេ គឺ​​​ថែម​​​ទាំង​​​ចៀស​​​ជាន់​​​ទី​៤ ទៀត​​​ផង ព្រោះ​​​ក្នុង​​​ភាសា​​​ចិន ជា​​​លេខ​​​មិន​​​ល្អ​។ ដូច​​​នេះ​​​ហើយ សណ្ឋាគារ និង​​​ម​ន្ទីរ​ពេទ្យ​​​ភាគ​​​ច្រើន​​​នៅ​​​ប្រទេស​​​ចិន គឺ​​​គ្មាន​​​ជាន់​​​ទី​៤ នោះ​​​ទេ​។ តាម​​​ជំនឿ​​​របស់​​​ជន​ជាតិ​​​ចិន លេខ​៤ មាន​​​សំឡេង​​​ស្រ​ដៀង​​​នឹង​​​ពាក្យ «​ស្លាប់​» គឺ ដែល​​​គេ​​​ជឿ​​​ថា​​​អាច​​​នាំ​​​សំណាង​​​អាក្រក់ ហើយ​​​របស់​​​គ្រប់​​​យ៉ាង​​​គេ​​​តែង​​​ព្យាយាម​​​ចៀស​​​ចាក​​​ចេញ​​​ពី​​​លេខ​៤​។ ចំណែក​​​អ្នក​​​វិនិយោគ​​​ចិន ដែល​​​សាង​​​សង់​​​អគារ​​​នៅ​​​ប្រទេស​​​នានា ក៏​​​មាន​​​មួយ​​​ចំនួន​​​រំលង​​​ជាន់​​​ទី​៤ ដែរ ហើយ​​​អគារ​​​ខ្លះ​​​គ្មាន​​​ទាំង​​​ជាន់​​​ទី​១៤ ទៀត​​​ផង​។ ជំនឿ​​​មួយ​​​នេះ បាន​​​រីក​​​រាល​​​ដា​ល​​​ដល់​​​ប្រទេស​​​មួយ​​​ចំនួន​​​ដូច​​​ជា ចិន ជប៉ុន តៃវ៉ាន់ ម៉ាឡេស៊ី និង​​​កូរ៉េ​​​ជា​​​ដើម​។​

​ចំណែក​​​នៅ​​​កម្ពុជា​​​វិញ សណ្ឋាគារ​​​ដ៏​​​ល្បី​​​ឈ្មោះ​​​លំដាប់​​​ផ្កាយ​៥ នៅ​​​កម្ពុជា​​ Intercontinental Hotel ឬ​​​ប្រជា​ជន​​​ខ្មែរ​​​និយម​​​ហៅ​​​ថា អ៊ី​ន​ធឺរ​ខន ដែល​​​ទើប​​​ប្ដូរ​​​ឈ្មោះ​​​ជា​សណ្ឋាគារ Great DUKE ក៏​​​គ្មាន​​​ជាន់​​​ទី​៤ ដែរ​។ ​​សណ្ឋាគារ Intercontinental Hotel មាន​​​សរុប ១៥​​ជាន់​។ ជាន់​​​ក្រោម​​​ដី​​​នៃ​​​សណ្ឋាគារ​​​នេះ​​​ជា​ហាង​​​លក់​​​ទំ​​​និ​​​ញ​​​តូចៗ ជា​​​ន់​ទី​​១ ជា​​​ភោជនី​​​​​យ​​​ដ្ឋា​​​ន ប​ន្ទ​​​ប់​​​ប្រជុំ កន្លែង​​​ទទួល​​​ភ្ញៀវ​​​។ ជា​​​ន់​ទី​​២ ជាកា​​​រិ​​​យាល័យ​​​សម្រាប់​​​ជួល និង​​​ជា​​​ទីតាំង​​​សម្រាប់​​​ប្រជុំ​​​ធំ​​​។ ជា​​​ន់​ទី​​៣ ជា​​​កន្លែង​​​ហាត់ប្រាណ អាង​​​ហែល​​​ទឹក និង​​​​​ប​ន្ទ​​​ប់​​​ប្រជុំ​​​ផងដែរ​​​។​

ចំពោះ​​​ជាន់​​​ទី​៤ គឺ​​​គ្មាន​​​ឡើយ ហើយ​​​ក៏​​​គ្មាន​​​លេខ​​៤ ក្នុង​​​ជណ្ដើរ​​​យ​ន្ត​​​ដែរ​។ ចំណែក​​​ជា​​​ន់​ទី​​៥ ជា​​​អា​​​ផាត​​​ម៉ិន ដែលមាន​​​​​ប​ន្ទ​​​ប់ធំៗ សម្រាប់​​​ជួល និង​​​ចាប់ពី​​​ជា​​​ន់​ទី​​៦​​ដល់​​​ជា​​​ន់​ទី​​១៥ ជា​​​ប​ន្ទ​​​ប់​​​សណ្ឋាគា​​​រ​ដែល​​​​​មាន​​​សរុប​​​ចំនួន​​៣៤៥​​ប​ន្ទ​​​ប់​​​។ គួរ​​​បញ្ជាក់​​​ថា សណ្ឋាគារ Intercontinental Hotel b​បាន​​​ប្ដូរ​​​ឈ្មោះ​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​១ ខែ​​​កុម្ភៈ​​​កន្លង​​​ទៅ មក​​​ជា​សណ្ឋាគារ Great DUKE វិញ ដែល​​​ជា​​​ឈ្មោះ​​​បង្កើត​​​ឡើង​​​ដោយ​​​ខ្លួន​​​ឯង​៕ ​​

អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!