ប៉ូលិសឆ្មក់ចូល ផ្ទះអ្នកលក់កាបូបអនឡាញក្លែងក្លាយ ចាប់ខ្លួនអ្នកលក់ រឹបអូសបានជាង ៣០០កាបូប មានទាំង LV, Gucci, Chanel

តាម​ប្រភព​សារព័ត៌មាន World of Buzz របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ឆ្មក់​ចូល​ហាង​លក់​កាបូប​ប្រេន​ក្លែងក្លាយ​មួយ​​ ដែល​បាន Live លក់​នៅ​លើ Facebookនិង Instagram។ ហាង​នេះ កំពុង​លក់​ផលិត​ផល​កាបូប​ក្លែង​ក្លាយ​ជា​ច្រើន ដែល​បន្លំ​ម៉ាក​ល្បីៗ​ដូច​ជា Louis Vuitton (LV), Gucci, Chanel និង Yves Saint Laurent (YSL) ជា​ដើម។

បើ​តាម​អាជ្ញាធរ​បាន​អោយ​ដឹង​ថា ពួកគេ​បាន​ចុះ​បង្ក្រាប​ការលក់ដូរ​កាបូប​ប្រេន​ក្លែងក្លាយ​នេះ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​ប្រេន​ពិត ដោយ​បាន​ចោទ​ប្រកាន់​ថា ហាង​នេះ​កំពុ​ង​លក់​ទំ​និ​ញ​ក្លែងក្លាយ ធ្វើអោយ​ប៉ះពាល់​ប្រេន​របស់​ពួកគេ។ ​ការពិត​ទៅ​ហាង​លក់​កាបូប​នេះ បាន​បើក​លក់​រយៈពេល ២ ឆ្នាំ​មកហើយៗ ពួកគេ​ទទួល​ទំនិញ​ក្លែងក្លាយ​នេះ​ពី​អ្នក​ផ្គត់​ផ្គង់​ក្នុងស្រុក ។

បន្ទាប់មក​ពួកគេ​បាន Live លក់​ប្រេន​ក្លែងក្លាយ​នេះ​នៅលើ​បណ្តាញស​ង្គ​ម ហើយ​មាន​អតិ​ថិ​ជន​យ៉ាងច្រើន​​​ទូទាំង​ប្រទេស​ម៉ាឡេស៊ី ។ យោងតាម​សំដី​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ម្នាក់​បាន​និយាយថា «​ល​ទ្ធ​ផល​នៃ​ការស៊ើបអង្កេត​របស់​យើង​បាន​ង្ហា​ញ​ថា កាបូប​ដាក់​លុយ​ប្រេនៗ​ក្លែងក្លាយ​ទាំង​នោះ លក់​ក្នុងតម្លៃ​ច​ន្លោះ​ពី RM39 ទៅ RM 49 (​ប្រហែល ១០ ដុល្លា​ទៅ ១១ ដុល្លា​) ចំណែកឯ​កាបូប​យួរដៃ​មួយ​លក់​ក្នុង​តំ​លៃ​ច​ន្លោះ​ពី RM80 ទៅ RM120 (​ប្រហែល ១៩ ដុល្លា ទៅ ២៨​ដុល្លា​)​។

អាជ្ញាធរ​រឹបអូស​បាន​កាបូបយួរ​ដៃ​បាន​ចំនួន ២៨៧ កាបូប និង​កាបូប​ដាក់​លុយ​ចំនួន ២៤ កាបូប ហើយ​ភាគច្រើន​ជា​ប្រេន Louis Vuitton (LV) Gucci Chanel និង Yves Saint Laurent (YSL) ដែល​តំលៃពិត​របស់​វា​ប្រហែលជា ៦​ពាន់​ដុល្លា​ឡើងទៅ។ កាបូប​ទាំង​នេះ ត្រូវ​ដាក់​លក់​យ៉ាង​ព្រោង​ព្រាត ហើយ​ក៏​មាន​អ្នក​យក​ទៅ​លក់​បន្ត​ជា​ច្រើន ដោយ​ធ្វើ​ការ​ប្រកាស​លក់​តាម​បណ្ដាញ​សង្គម​នានា។

អាជ្ញាធរ​បាន​បន្ត​ទៀត​ថា ករណី​នេះ​នឹង​ត្រូវ​ស៊ើបអង្កេត​ក្រោម​កថាខណ្ឌ​ទី ៨ នៃ​ច្បាប់​ស្តីអំពី​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ ២០១១ ដែល​បាន​ចែងថា អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹងត្រូវ​ផ្តន្ទាទោស​ពិ​ន័យ​ជា​ទឹកប្រាក់​អតិបរមា RM ១៥,០០០ (​ប្រហែល​​ ៣៥៧៥ ដុល្លា )​ក្នុង​មួយ​ទំនិញ​ក្លែងក្លាយ ហើយ​នឹង​ត្រូវ​មានទោស​ជា​ជាប់ពន្ធនាគារ​រហូតដល់ ៥ ឆ្នាំ​ឡើងទៅ រួមជាមួយ​នឹង​ការ​ពិ​ន័យ​ទឹកប្រាក់​ផងដែរ​» ។​


អត្ថបទគួរអោយចាប់អារម្មណ៍ផ្សេងទៀត

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!